របៀប​ធ្វើ​ឲ្យ​កម្មវិធី Opera ក្នុង​ទូរស័ព្ទ NOKIA Symbian S60 អាច​អានអក្សរ​ខ្មែរ​បាន។


ប្រធាន​បទ​នេះ​ត្រូវ​បាន​បិទ​ការ​ពិភាក្សា ព្រោះ​តែ​ការ​ធ្វើ​ដែល​មាន​សរសេរ​ក្នុង​អត្ថបទ​នេះ​ផុត​សម័យ​ហើយ (out-of-date)

បាន​កែប្រែ​ថ្មីៗ៖ តំណ​ទាញ​យក​ពុម្ព​អក្សរ

ភាគ​ច្រើន​ទូរស័ព្ទ NOKIA ប្រភេទ Symbian មិន​អាច​មើល​និង​អាន​អក្សរ​ខ្មែរ​បានទេ ព្រោះ​អ្នក​ផលិត​ទូរស័ព្ទ​ណូគា​មិន​បានបង្កប់​អក្សរ​ខ្មែរ ទៅ​ក្នុង​ប្រព័ន្ធ​របស់​ទូរសព្ទ។ តែ​យើង​ក៏​ឃើញ​មាន​ការ​បង្កប់​អក្សរ​ខ្មែរ​ក្នុង​ទូរស័ព្ទណូគា សេរ៊ី៤០ ផងដែរ។ ដែល​អាច​មើល​អក្សរ​ខ្មែរ​បាន​យ៉ាង​ល្អ។

ខ្ញុំ​មិន​សូវ​ជា​ចេះ​ ខាង​ទូរស័ព្ទ​ប៉ុន្មាន​ទេ តែ​ខ្ញុំចេះ​តែ​ស្រាវជ្រាវ​ទៅ​ទើប​រក​ឃើញ​ពី​វិធី ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​ក្នុង​អូប៉េរ៉ា​ទទួល​ស្គាល់​អក្សរខ្មែរ​បាន ដោយ​មិន​បាច់​បង្កប់​ក្នុង​ប្រព័ន្ធរបស់​ទូរសព័្ទទេ។ (តែ​អាច​មើល​ឃើញ​តែ​ក្នុង កម្មវិធីអូប៉េរ៉ា​តែប៉ុណ្ណោះ)

.សូម​ មេត្តាទាញ​យក​កម្មវិធី​អូប៉េរ៉ាតាម​តំណ​នេះ ដោយ​រើស​នូវ​ប្រភេទ​ទូរសព័្ទ​របស់​អ្នក(NOKIA Symbian S60)។ បន្ទាប់​មក​វា​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នង​ទំព័រ​ទាញ​យក ក្នុង​នោះ​វា​មាន​ឲ្យ​រើស Opera Mini 5.1, Opera Mini 4 និង Opera 10។ មើល​ទៅ​កន្លែង Download Opera 10 ដោយ​រើស​យក S60 – International.

.សូម​​យកកម្មវិធី Activfile រឺ​ប្រើMirrorផ្សេង។  កម្មវិធីនោះ​អាចឆ្លង​កាត់​ទៅ​កាន់​ថត​ឯកសារ​ខ្លះ​ដែល​ជា​ថត​ប្រព័ន្ធ។ បើ​សិន​ជា​ប្រើ​កម្មវិធី File Manager របស់​ទូរស័ព្ទ​ស្រាប់​នោះ គឺ​វា​មិន​បង្ហាញ​យើង​នូវ​ថត​ប្រពន្ធ័​ទាំង​នោះ​ទេ។

សូម​មើល​រូប​ជា​ឧទាហរណ៍​ខ្លះៗ ដែល​ខ្ញុំ​បាន​សាក​នៅ​ក្នុង​ទូរសព័្ទរបស់​ខ្ញុំ។

នេះ​ជា​រូបភាព​ឧទាហរណ៍ ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​លើ​ទូរស័ព្ទ​របស់​ខ្ញុំ។ ខ្ញុំ​ចេះតែ​ធ្វើ​ឲ្យ​មើល​ឃើញ តែ​មិនចេះ​ធ្វើ​ឲ្យ​វា​ឃើញ​ត្រូវដៃ​ជើង​នៅឡើយទេ រាល់​ថ្ងៃ​កំពុង​ស្វែង​រកកន្លែង​ដូរ​វានឹង។ តែ​បើ​មាន​អ្នក​ចេះ​ខាង​នេះ បាន​មើល​អត្ថបទនេះ​ហើយ សូម​ជួយ​ខ្ញុំ​ធ្វើ​វា​ផង។ ដើម្បីអ្នក​ទាំង​អស់​គ្នា​ដែល​ចង់​ប្រើ​ភាសាខ្មែរក្នុង​ទូរសព័្ទ។

របៀប​ប្ដូរ(ពុម្ពអក្សរ)៖

១.សូម​បញ្ជូល​កម្មវិធីអូប៉េរ៉ា​ដែល​លោក​អ្នក​បាន​ទាញ​យក​រួច ទៅ​ក្នុង memory card.

២.បន្ទាប់​មក​សូម​បញ្ជូលកម្មវិធី Active File (ប្រសិន​ជា​ពេល​ចុច​បញ្ជូល​ទៅ​វា​ចេញ ដំណឹង​ថា Certificate expired សូម​មេត្តា​ចូល​ទៅប្ដូរ​ឆ្នាំ​ថយ​ទៅ ២ទៅ៣ឆ្នាំ ចាំ​ពេល​បញ្ជូល​រួច​ចាំ​ត្រលប់​មក​ឆ្នាំ​ធម្មតាវិញ)

៣.ក្រោយ​ពីបញ្ជូលកម្មវិធី​ទាំង​នេះ​រួច សូម​ទាញ​យក រឺ​តំណផ្សេង​មួយទៀត Mediafire។ ពុម្ព​អក្សរ​ថ្មី ដែល​មាន​អក្សរ​ខ្មែរ​យូនីកូដ​ក្នុង​នេះរួច (ជា​ពុម្ពខ្មែរ​អូអេស ដែល​បាន​ដូរ​អក្សរ​ឡាតាំងរួច​ស្រេច។)

៤.សូម​ចូល​ទៅ​ក្នុង​កម្មវិធី Active File ហើយ​ចូល​ទៅ​ក្នុង​ដ្រាយ E: –> System –> Apps –> OperaMobile –> Fonts ហើយ​លុប​ពុម្ព​ក្នុង​នោះ​ចោលទាំង​អស់។

៥.​សូម​ចុច​សញ្ញាផ្កាយ* ដើម្បី​ចូល​ទៅ​ក្នុង​ផ្ទាំង​មួយ​ទៀត។ ហើយ​ចូល​ទៅ​ក្នុង​កន្លែង​ដែល​អ្នក​ផ្ទុក​ពុម្ព​ថ្មី ចុច​ប៊ូតុង Option –> Mark ពុម្ព​ទាំង​នោះ  –> ក្រោយ​ពី Mark ហើយ​ចុច Option –> Files –> Copy ពេល​ដែល​ចុចកូពី​វា​នឹង​សួរ​ថា Copy 3 files to ‘E:\System\Apps\OperaMobile\fonts\’ ?    ចុចYes.

៦.បន្ទាប់​មក​ចុច​សញ្ញា​ផ្កាយ​វិញ ដើម្បី​ចូល​ទៅ​ផ្ទាំងទី១ ហើយមើល​ថា​តើ​ពុម្ព​នោះ​បាន​ចំលង​ចូល​ទៅ​ក្នុង​ថត​នោះ​រឺនៅ?

បន្ទាប់​ពីចំលង​រួច​ហើយ សូម​បិទ​កម្មវិធ ActiveFile។ ហើយ​ចួល​ទៅ​ក្នុង​កម្មវិធី អូប៉េរ៉ា​របស់​អ្នក​។ ហើយសាក​ល្បង​ចូល​ទៅ​ក្នង​វិបសាយ​ណា​ដែល​មាន​អក្សរ​ខ្មែរ។ អ្នក​នឹង​ឃើញ​ដូច​រូប​ខាង​លើ​នេះ។

ចូល​រួមដោយ​សប្បាយ….. :D

បើ​មានចម្ងល់​សូម ផ្ដល់​នៅ​ក្នុង​អត្ថបទនេះ។ :D

About these ads

112 thoughts on “របៀប​ធ្វើ​ឲ្យ​កម្មវិធី Opera ក្នុង​ទូរស័ព្ទ NOKIA Symbian S60 អាច​អានអក្សរ​ខ្មែរ​បាន។

    1. សុវិចិត្រ Post author

      យក​ទៅ​ឲ្យ​គេ ដូរអេក្រង់និងប្រព័ន្ធ​ប្រតិបត្តិការណ៍​ទៅ។ បើ​ដូរ​បាន​ចាំ​ខ្ញុំ​កោរ​ត្រងោល​បោក​ខ្វិត :D

  1. ទឹម បឿន

    ឆ្លាត​មែន! តែ​ប្រហែល​ជា​អាច​រក​វិធី​ធ្វើ​ឱ្យ​វា​ឃើញ​អក្សរ​ត្រឹមត្រូវ​មិន​លោត​ជើង​អ៊‍ីចឹង ខំ​ស្រាវជ្រាវ​ទៀត​មើល៍!

    1. សុវិចិត្រ Post author

      បាទ! អរគុណពូ​ហើយ​ដែល​បាន​សសើរ។ ពេល​ទំនេរ​ខ្ញុំ​នឹង​ស្វែង​រក ពី​របៀប​កែប្រែ។ តែ​ខ្ញុំ​មិន​សូវ​ជា​ចេះ​ប៉ុន្មាន​ផង មិន​ដឹង​ថា​តើ​ធ្វើ​បាន​រឺ​ក៏អត់​ទេ។

    1. សុវិចិត្រ Post author

      ខ្ញុំ​ថា​ប្រហែល s60v3 និង s60v5។ តែ​អា s60v2 អត់​ដឹង​ទេ​ព្រោះ​អត់​អត់​មាន​ទូរស័ព្ទសាក។ ចំណែក​អាv5ប្រហែលជា​អាច។
      សូម​ជួយ​សាក​ប្រើ​ទាំង​អស់​គ្នា រួច​បញ្ចេញ​វិចារ​មួយថា​តើ​វា​ដំនើរ​ការ​នៅទីណា​ខ្លះ?

      1. ឡង់ឌី

        ខ្ញុំ​សាក​នៅ​លើ ទូរស័ព្ទ S60v2 គឺ​អត់​បាន​ផលទេ
        គឺ​អាច​ប្រើប្រាស់​បាន​នៅ លើ S60v3 និង​ជំនាន់​ខ្ពស់​ជាងនេះ

      2. khunnanis

        កុំថាឡើយតែ S60v2 សូម្បីតែ S60v3 របស់ Nokia E72 Software Version 031.023 ក៍វាអត់ដើរដែរ ។ ទោះជាយ៉ាងសូមខំប្រឹងប្រែងបន្ថែមទៀត ព្រោះខ្ញុំក័ចង់ប្រើនៅលើ S60 ដែរ ព្រោះបន្ចុប្បន្ននេះ ខ្ញុំប្រើតែនៅលើ Nokia S40 ដែលមានតួរអក្សរយូនីកូដស្រាប់។

  2. សុវិចិត្រ Post author

    នឹង​ហើយ! ខ្ញុំ​ប្រឹង​ម្នាក់​ឯង​មិន​អាច​ទេ ព្រោះវា​មិន​មែន​ងាយរ៉េ​បង​បាត់ដំបងអើយ។ បើ​មាន​អ្នក​ចេះ​ខាង​នឹងជួយ បាន​អាច​ធ្វើ​ទៅបាន។
    បើ​បងឯង​ចេះ​ជួយ​ផងទៅ។ :D

  3. Pingback: Nokia N95 8GB Suport with Khmer Unicode « បាត់ដំបង

  4. Myhouse

    អីយ៉ា​ ! អត់​ដែល​ដឹងសោះ​នៀក ចាំ​មើល​សាក​ជាមួយ​ផស់​ខ្ញុំ​វិញ​ម្តង​ ។ កំពុង​តែ​រក​យូរ​ផង ;)

  5. សុវិចិត្រ Post author

    បើ​សិន​ជា​ទូរស័ព្ទ Nokia Symbian ប្រើusp10.dll ដូច​ជា​កុំព្យូទ័រ​ដែរ​នោះ វា​ជា​ការ​ប្រសើរ​ហើយ។ តែស៊យ​អី​វា​មិន​មែន​ចឹងផង។

  6. Myhouse

    ខ្ញុំ​ដាក់​ហើយ​នៅ​តែ​មើល​អត់​ឃើញខ្មែរ​យូនីកូដ​ត្រឹម​ត្រូវ​ទៀត :( ? តើ​ font នោះ​យើង​អាច​ទាញយក​ពីណា​ដែរ ?

  7. ធារិទ្ធ

    អរគុណ​ច្រើន។​ វាដើរ​លើ ទូរស័ព្ទ Nokia E72​ របស់​ខ្ញុំ។ សូម​ជួយខិត​ខំ​រក​វិធី​ដើម្បី​ឲ្យ​វាអាច​បង្ហាញ​បាន​​ពេញ​លក្ខណះ។

    1. សុវិចិត្រ Post author

      បាទ! ខ្ញុំ​នឹង​ខំ​ឲ្យ​អស់​ពី​សមត្ថភាព! ប្រសិន​ជា​ធ្វើ​មិនបានទេ ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​យ៉ាងណា​ដែរ។

    2. khunnanis

      E72 Software Version ប៉ុន្មាន? ព្រោះរបស់ខ្ញុំអត់ដើរទេ ប្រហែលជាខ្ញុំបាន update ទៅកាន់ version ចុងក្រោយលឿនពេកហើយមើលទៅគឺ 031.023

      1. សុវិចិត្រ

        សាក​សួរ​ទៅ​បងធារិទ្ធ​មើរ ព្រោះ​E72 របស់​គាត់​មើល​បាន​នឹង។ ខ្ញុំ​ក៏​មិន​សូវ​ជា​ដឹង​ច្បាស់​ដែរ ព្រោះ​ខ្ញុំ​ដាក់​ប្រកាស​នេះ ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​សាក​ប្រើ និង​ផ្ដល់​ជា​មតិ​យោបល់​ថា​តើ​វា​ដំនើរ​ការ​លើ​ទូរស័ព្ទ​ណាខ្លះ។

      2. សុវិចិត្រ

        ហើយ​ណាមួយ​ខ្ញុំ​មិន​មែន​ជា​អ្នក ចេះ​ខាង​ប្រព័ន្ធ​ទូរស័ព្ទ​ផង។
        សូម​ទោស​ដែល​មិន​អាច​ជួយឲ្យ​ ដំនើរ​ការ​លើ​គ្រប់​ទូរសព័្ទ​S60បាន។

  8. vitoupen

    ខ្ញុំអាចធ្វើ Opera mobile 10 និង​ Officesuite​ ៥​ អាចអានអក្សរខ្មែរ ដោយប្រើ ហ្វុងអក្សរ​លីមូនបាន នៅលើទូរសព្ទ័ nokia S60 v3 (ដូចជា N81 and E61i) បាន​។

    1. សុវិចិត្រ

      តើ​ធ្វើ​ដោយ​វិធី​ប្ដូរ​ពុម្ព​អក្សរ​បែប​នេះ​ដែរ? រឺ​មាន​វិធី​ផ្សេង? សូម​ជួយ​ប្រាប់ ដើម្បី​ចែក​រំលែក​ដល់​អ្នក​ឯទៀត​ផង។

    2. ធារិទ្ធ

      ចុះ​អាច​អាន​ខ្មែរ​យូនីកូដ​លើ​ opera mobile 10 អត់? គេ​ធ្វើ​យ៉ាង​ម៉េច? លីមូន​ដូច​ជា​ពិបាក​រក​វែបសាយ​ពត៌មាន ឬ​ ប្លក អាន​ណាស់។ អរគុណ

  9. vitoupen

    ដើម្បីអាចអាន ឯកសារជាភាសាខ្មែរដោយប្រើកម្មវិធី Officesuite 5 នៅលើទូរសព្ទ័​ Nokia S60 v3 (N81, E61i) :
    - install officesuite 5 for S60v3
    - copy the fonts to E:/resource/fonts (pls noted that you can get the font from khmer english dictionary after it was install on phone. After you install the dictionary you can find the font in folder name as fonts-V14, but you need only copy LMNS1.TTF and TEXT2.TTF to the above folder of your memory card. You can get the dictionary ODEF FULL DICTIONARY V1.0 from http://www.mpmag.com.kh/softwares60.asp?Sid=53.
    - But above all you have to hack your phone before you can do this.
    Good luck

  10. vathanakkhmer

    រកឃើញហើយ! មុនពេលដោនឡូត គ្នាបានជ្រើសរើសជាអក្សរខ្មែរដែរ តែដល់ពេលដាក់ក្នុងទូរស័ព្ទបែរជាមិនស្គាល់
    អក្សរខ្មែរទៅវិញ!​យ៉ាប់មែន

    1. សុវិចិត្រ

      បើ​ចង់​ប្រើ​អានឹង​ជា​ភាសា​ខ្មែរនោះ គួរ​ឯង​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ Nokia S40 ណា​ដែល​មាន​បង្កប់​អក្សរ​ខ្មែរ​យូនីកូដ ទើប​មើល​ឃើញ​ល្អ។ ព្រោះយើង​ធ្លាប់​សាក​លើ​ទូរស័ព្ទ Nokia S40(ទោះ​បី​មិន​មែន​ជា​ទូរស័ព្ទ​អក្សរ​ខ្មែរ​ក៏ដោយ អោយ​តែ​អា​សេរីដែល​មាន​ភ្ជាប់ Ovi មក​ស្រាប់ គឺ​មាន​អក្សរខ្មែរ​បង្កប់​នៅ​ក្នុង​នឹង​តែ​ម្ដង) រួច​មក​ហើយ។

  11. សីហា

    I have phone Nokia E71 I need khmer unicode for web browser but i dont know how to use it on my phone I try use opera mobile 8.5 s60v3 too but dont know to do, please tell me about how to use opera support font khmer unicode?
    U have khmer unicode for s60v3?
    i want write contact khmer too
    thank for support…

    1. សុវិចិត្រ Post author

      ក្នុង​ប្រធាន​បទ​នេះ ខ្ញុំ​និយាយ​ពី​ការ​ប្ដូរ​ពុម្ព​អក្សរ​ក្នុង​កម្មវិធី​អូប៉េរ៉ា ជា​ភាសា​ខ្មែរ​តែ​ប៉ុណ្ណោះ។ ប្រសិន​ជា​បង​ចង់​សរសេរ contact ជាភាសា​ខ្មែរ​នោះ យើង​ត្រូវ hack ចូល​ទៅ​ក្នុង​ឯកសារ​ប្រព័ន្ធ​របស់​វា តែ​ខ្ញុំ​បាន​ព្យាយាម​ប៉ុន្មានដង​ហើយ តែ​វា​នៅ​តែ​មិនបាន​សម្រេច ហើយ​ការ hack នេះ​ក៏​ធ្វើ​អោយ​មាន​បញ្ហាដល់​ទូរស័ព្ទ​យើង​ផង​ដែរ។ ដូច្នេះ​ខ្ញុំ​មិន​អាច​ជួយ​បង​អោយ​សរសេរ​អក្សរ​ខ្មែរ​ក្នុង contact បាន​ទេ។ តែខ្ញុំ​ជួយ​បាន​តែ​ធ្វើ​អោយ​អក្សរ​មើល​បាន​តែ​ក្នុង កម្មវិធី​តែ​ប៉ុណ្ណោះ។ ប្រសិន​ជា​បង​ចង់សរសេរ​អក្សរ​ខ្មែរ​ក្នុង contact មែននោះ សូម​បង​សាក​ប្រើ Nokia S40 សេរីក្រោយៗ ព្រោះ​សេរី​ក្រោយ​គេ​បាន​អាប់​ដេត និង​បង្កប់អក្សរ​ខ្មែរ​ចូល​ក្នុង​នឹង​រួច​ហើយ។ ហើយ​សម្រាប់​យូនីកូដ​ខ្មែរ​សម្រាប់​ទូរស័ព្ទ Nokia s60v3 ក៏​មិន​មាន​ដែរ។ និយាយ​ទៅ​មាន​តែ​កម្មវិធី​តែ​ប៉ុណ្ណោះ​ក្នុង s60v3 ដែល​អាច​អាន​អក្សរ​ខ្មែរ​បាន។ សង្ឃឹមថា​បងយល់​ពី​អ្វី​ដែលខ្ញុំ​និយាយ។

    1. សុវិចិត្រ Post author

      ដូច​ជា​អាច​មើល​ឃើញ ព្រោះ​ខ្ញុំ​ធ្លាប់​បាន​សាក​ប្រើ​ទូរស័ព្ទ​របស់​មិត្ត​។ ព្រោះ​គេ​ប្រើ​អានឹង, តែ​ខ្ញុំមិន​សូវ​ជា​ច្បាស់​ទេ។ តែ​ខ្ញុំ​ដឹង​ថា​អោយ​តែ​សេរី​ S40 ក្រោយៗ​សុទ្ធ​តែ​អាច​មើល​អក្សរ​ខ្មែរ​ឃើញ។

  12. សុខហេង

    ចុះ Nokia 3600 slide ធ្វើ​ឲ្យ​អាន​អក្សរ​ខ្មែរ​បាន​អត់ ? ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​វា​ប្រើ​សេរ៊ី​៤០ ។

    1. វិចូច Post author

      បើ​សិនជា​សេរ៊ី៤០ ភ្ជាប់​មក​ជាមួយ​កម្មវិធី OVI នោះ, គឺ​អាច​មើល​អក្សរ​ខ្មែរ​ឃើញ​ហើយ។ ព្រោះ ខ្ញុំឃើញ​មក​ចឹង

    1. វិចូច

      Opera កំណែ​១០ គឺ​សម្រាប់​តែ​ទូរស័ព្ទ​ណូគាសេរី ៦០ តែ​ប៉ុណ្ណោះ។ សម្រាប់​សេរី​៤០ ប្រើ​បាន​តែ​កំណែ​ទី ៤ និង​ទី ៥​តែ​ប៉ុណ្ណោះ។

      1. វិចូច

        ប្រសិន​បើ​ទូរស័ព្ទ​សេរី​៤០​នោះ ជា​សេរី​ដែល​ភ្ជាប់​មក​ជាមួយ​កម្មវិធី OVI Store, គឺ​អាច​ទទួល​ស្គាល់​ខ្មែរ​បាន​ទាំងអស់។

      1. កូន ខ្មែរ

        ខ្ញុំប្រើ sony ericsson w35oi អាចប្រើបានអត់? បើបានជួយផ្តល់ដំណឹងដល់ខ្ញុំវិញផង! អរគុណ!!!!

      2. វិចូច Post author

        ទូរស័ព្ទ​ម៉ាក Sony Ericsson អាច​ប្រើ​បាន​តែ Opera Mini ប៉ុណ្ណោះ :)

        2010/12/16 sovichet tep

        > អាច​ប្រើ​បាន​តែ Opera Mini ប៉ុណ្ណោះ។ >

  13. chetsorithya

    I essay already. .Nokia N72 can’t use khmer language in opera mini (in my phone Opera minin 5.1 Beta). how can i do ? May be it’s not

    Battamabang, Anlong Vil Village, tel: 092 22 82 11 (UME)
    តើប្អូនមានកម្មវិធីអក្សរខ្មែរប៉ុនា្មន? បងមានច្រើនណាស់ ដូចជា៖ Firefox, Skype, Office 2007, window 7 and Vista, Ashampoo Burning Studio , website(wiki), មានច្រើនទៀតតែបងភ្លេច បាត់ តែបងនឹងប្រាប់ពេលក្រោយ។ ខំឡើងដើម្បីខ្មែរ…..បាត់ដំបង យ៉ា

  14. panha

    I want to add one more point… For Nokia E5, You should copy those fonts above to E: \system\operamobile\fonts2. If u just copy them to E:\system\operamobile\fonts, u will never see Khmer fonts in your Opera mobile 10.

  15. ពត៌មានទូរស័ព្ទ

    ខ្ញុំអត់មាន Nokia ប្រើទេ តែមានoption ច្រើនលើ Opera ចូលទៅ address bar រួចវាយ opera:config (កុំវាយwww) សាកស្រាវជ្រាវមើល បើអាចដូរfont Takhoma ជា KhmerOssys ខ្ញុំគិតថាអាចនឹងបើកបានមើលទៅ

    1. វិចូច Post author

      ខ្ញុំ​ក៏​បាន​ដឹង​អំពី​រឿង​នេះ​ដែរ។ នៅ​ក្នុង Opera Mini ក៏​មាន​ការ​កំណត់​នេះ​ដែរ តែ​វា​ទាក់​ទង​ទៅ​នឹង​ម៉ាស៊ីន​បម្រើ (Server)។ ព្រោះ​វា​ទាក់​ទង​នឹង Complex Script Font ដែល​វា​ជា​រូប Bitmap។ គឺ​គេ​យក​រូប​ពុម្ព​អក្សរ មក​ជំនួស​អក្សរ​វិញ។ ចំណែក​ឯ Opera Mobile គឺ​ខ្ញុំ​បាន​រក​ឃើញ​ដែរ ហើយ​អ្វីៗ​គឺ​ឃើញ​ដូច​ខាង​លើ។

      1. សុផា

        ខ្ញុំប្ដូ product code វិញស្រួលជាងឆ្ងាយណាស់ពីព្រោះឥឡូវនេះfirmwareថ្មីៗមានខ្មែរចង់គ្រប់
        សេរីហើយ។

    2. កូនខ្មែរ

      ខ្ញុំបានចូលហើយ​ ប៉ុន្តែវាលោតចេញមកច្រើនណាស់ដូចជា : Form:Button , Form .Input , Form.Text , H2 , H3 ………….. ត្រូវកែអាមួយណាទៅ បង ??

  16. ក្លិនម្អប់

    សូមបងជួយខ្ញុំថែមទៀត ព្រោះ ខ្ញុំនៅតែមិនអាច ប្រើ អូប៉េរ៉ា ពុម្ភអក្សរខ្មែរ បាននៅឡើយ បើទោះបីខ្ញុំខំព្យាយាម តំឡើងវាច្រើនដង ហើយលុប ហ្វុនអក្សរចុះឡើងយ៉ាងណាក៏ដោយ។ តើខ្ញុំត្រូវដូចម្តេច េទីបខ្ញុំអាចមើលឃើញអក្សរខ្មែរបាន?

  17. maohero

    you can chek internet by support font khmer by opera mobile and opera mini. If you have opera mobile you need application LCG X-ploer and khmer unicode font.ttf( khmer unicode you can download by 4shared.com).
    you install LCG X-ploer alredy please goto E or C/Syetem/operamobile/font delete font or move and move. Next to you open khmer unicode font.ttf extract to E or C/syetem/operamobile/font. You Can see khmer unicode in your opera mobile. And if you have opera mini you must download application name fontzoomer( fontzoomer you can download in ovi by nokia and other) when you install alredy you must apply font by fontzoomer not by nokia.
    In the end i am sorry for my text.
    More information please goto me by Email: maohero777@gmail.com or by facebook.com/hero.mao and by numberphone 070784684 i can help you about nokia symbian all os. Thank you

    1. មករា

      ល្អណាស់​! ខ្ញំុកំពុង​តែ​រក​ជំនួយ។ តើ​យើង​ធ្វើ​យ៉ាង​ណាអោយ​ E72-1 អាចអាន​ Font ខ្មែរ​យូ​នី​កូដ​នៅ​ក្នុង Web ដើមអម្ពឹល​បានល្អតាម​រយៈ​ opera mobil 10.1 ដោយ​មិន​ដាច់​ដៃ​ដាច់​ជើង?

  18. ដេត

    សួរស្តីអ្នកទាំងអស់គ្នាមិនដឹងថា ខ្ញុំនិយាយរឿងនេះអ្នកទាំងអស់គ្នាដឹងហើយ ឬអត់ទេ! ប៉ុន្តែប្រសិនមិត្តណាមិនដឹងអ្នកអាចធ្វើតាមខ្ញុំ.តាមការស្រាវជ្រាវរបស់ខ្ញុំឃើញថាពិតជាពិបាកមើលFontខ្មែរពិតប្រាកដមែនលើទូរសព្វម៉ាក Nokia.
    តែមិនថ្វីទេខ្ញុំអាចជួយបាន ដោយអ្នកគ្រាន់តែបើកគេហទំព័រណាដែរប្រើFont limon ទៅរួចជាស្រាច៕
    ឧទាហរណ៍ http://www.kohsantepheapdaily.com.kh នៅក្នុង Oprea រួចជាស្រាច ។
    អរគុណសំរាប់ការអនុវត្ត…

  19. Houn Syadeth

    សួរស្តីអ្នកទាំងអស់គ្នាមិនដឹងថា ខ្ញុំនិយាយរឿងនេះអ្នកទាំងអស់គ្នាដឹងហើយ ឬអត់ទេ! ប៉ុន្តែប្រសិនមិត្តណាមិនដឹងអ្នកអាចធ្វើតាមខ្ញុំ.តាមការស្រាវជ្រាវរបស់ខ្ញុំឃើញថាពិតជាពិបាកមើលFontខ្មែរពិតប្រាកដមែនលើទូរសព្វម៉ាក Nokia.
    តែមិនថ្វីទេខ្ញុំអាចជួយបាន ដោយអ្នកគ្រាន់តែបើកគេហទំព័រណាដែរប្រើFont limon ទៅរួចជាស្រាច៕
    ឧទាហរណ៍ http://www.kohsantepheapdaily.com.kh នៅក្នុង Oprea រួចជាស្រាច ។
    អរគុណសំរាប់ការអនុវត្ត…

  20. កូនខ្មែរ

    ពេលណាទើបធ្វើអោយត្រូវដៃជើង​ ? ខ្ញុំនៅខុសនៅឡើយទេ » អរគុណ !!

    1. Thong Setha

      ៥២៣៣ តំនើរការ តែ មើល អត់ឃើញ ជើង ដូចជា Computer អត់ទាន់ ដាក់ឌិស វិនដូ អីចឹង? តើធ្វើម៉េច បានមើល ឃើញ ពេញ ទៅ :(?

  21. Ngorn

    ខ្ញុំមានទូរស័ព្ទ N97 តែខ្ញុំមិនអាចមើល fonts ខ្មែរទាំង Unicode និង Limon បានសោះ។ សុំជួយប្រាប់ខ្ញុំផង។ អរគុណទុកជាមុននូវជួយជាយោបល់

  22. ចិត្ត្រា

    រាល់ថ្ងៃខ្ញុំប្រើandroid ហើយខ្ញុំឣាច update បានដូចជា sony x8 x10 os វាគឺ 1.6 រឺ 2.1 ប៉ុន្តែខ្ញុំឣាចup. ដល់2.3.7 ហើយឣាចប្រើ unicdeខ្មែរបានដូចកុំព្យូទ័រដែរ ប៉ុន្តែខ្ញុំទាញយកពីវែបសាយបង គឺសំរាប់ចែករំលែកទៅមិត្តខ្ញុំ ឣគុណច្រើនបង ខ្មែរដើម្បីខ្មែរ♥

  23. Ros Sichhon

    ទូរស័ព្ទខ្ញុំ NOKIA N73​ តែប្រើអូភើរ៉ា ​អក្សរខ្មែរមិនបានសោះ តើវាមកពីអ្វីទៅជួយពន្យល់ខ្ញុំផង

  24. theara

    hi every one if you want to read khmer you can download FONT ZOOMER for you nokia phone and then you must download khmer.ttf font and copy khmer.ttf font in font zoomer at files maniger c. and then open font zoomer and selet font lest >khmet.ttf>apply it. enjoy

  25. MRtoto Heart

    តើរូបខាងលើនេះ ជាopera mini ឫក៏ opera mobile broswer?សូមបញ្ជាក់ ផង
    តែមើលទៅដូច opera mini ច្រើនជាង
    ខ្ញុំធ្លាប់ធ្វើបានតែopera mobile ប៉ុណ្ណោះ ដល់ទៅដាក់opera mini មិនដឹងដាក់កន្លែងណា? ឣត់កើត តាម៉ង :D :(

  26. ផាហួរ

    ខ្ញុំប្រើnokia c5 03តើខ្ញុំអាចមើលអក្សរខ្មែរឃើញដោយវិធីណា?ជួយtellខ្ញុំផង?

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។