Opera ខ្មែរ


តើ​មាន​កញ្ចប់​ភាសា​ខ្មែរ សំរាប់ Opera រឺនៅ? ឥឡូវនេះ​ខ្ញុំ​កំពុង​បក​ប្រែ បើ​មាន​ហើយ​នឹង​អាល​ខ្ញុំ​ឈប់ បើ​នៅ​នឹង​អាល​ខ្ញុំ​បន្ត​វា! Opera មាន​កញ្ចប់​ភាសា​ច្រើន​ហើយ តែ​ក្នុង​នោះ​មិន​មាន​ភាសា​ខ្មែរ​ទេ ទើប​ខ្ញុំ​ចង់​បក​ប្រែ!

រូប​ទី១: រូបនេះ​មិន​ដឹង​ម៉េច​ទេ​ពេល​បក​ប្រែ​ទៅ​អា Menu Bar អត់​បាត់​អា​អក្សរ (A) (B) នឹង​សោះ

តើ​អ្នក​មាន​គំនិត​អ្វី​ទេ? បើ​មាន​សូម​ដាក់ Comment ដែល​ផ្ដល់​ជា​យោបល់!

14 thoughts on “Opera ខ្មែរ

  1. កុមារកាមទេព

    ខ្ញុំដូចមិនទាន់ឃើញមាននរណាបកប្រែទេ។
    តើគេបកប្រែដោយរបៀបណា តាម TXT? រឺអ្វីផ្សេងទៀត!!!!
    opera ពេល save file វារប៉ាត់រប៉ាយ មិនដូច IE និង firefox សោះ!!!!
    អត់មាន folder សោះ!!!

  2. កុមារកាមទេព

    ខ្ញុំចង់បកប្រែអ្វីៗទាំងអស់តាំងពីឆ្នាំ២០០៦មកម៉្លេះ ព្រោះខ្ញុំឆ្ងល់ថា គេធ្វើបាន ហេតុអ្វីយើងធ្វើមិនបាន!!!!
    តើគេបកប្រែដោយរបៀបណា តាម TXT? រឺអ្វីផ្សេងទៀត!!!!

  3. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

    ការ​បក​ប្រែ​កម្មវិធី​ខ្លះ គេ​មានកម្មវិធី​សំរាប់​បកប្រែ​ដូចជា Rainlendar ដែល​ខ្ញុំ​បាន​បក​ប្រែ​នោះ​ត្រូវ​បក​ប្រែ​តាម​កម្មវិធី Poedit ហើយ​ចំពោះ​កម្មវិធី​ផ្សេង​ទៀត​គេ​បក​ប្រែ​តាម​កម្មវិធី​បក​ប្រែ​ផ្សេងៗ ក៏ប៉ុន្តែ​អា​កម្មវិធី Opera នឹង​ខ្ញុំ​បក​ប្រែ​តាម txt ទេ ពីព្រោះ​មិនទាន់​រក​កម្មវិធី​សំរាប់​បក​ប្រែ​ឯកសារ​ប្រភេទ *.LNG ទេ.

  4. កុមារកាមទេព

    បាទមិនអីទេ ខ្ញុំនឹងដាក់!!!
    ខ្ញុំចង់បកប្រែហ្គេម yuri (Ra2) និង ហ្គេម sim ព្រោះខ្ញុំចូលចិត្តលេង ហើយ ចង់ឲ្យប្អូនខ្ញុំលេងដែល ទោះជាហ្គេមហ្នឹងចាស់ក៏ដោយចុះ តែអ្វីដែលចូលចិត្តគឹនៅតែចូលចិត្ត។

  5. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

    អា​ហ្គេម​ធំៗ​ចឹង​មិន​អាច​បក​ប្រែ​តាម​វិធី​ងាយៗ ចឹង​ទេ! ហ្គេម​ភាគ​ច្រើន​គេ​មិន​ដែល​ដាក់​ឯកសារ​ជា ហ្វូល​ទ័រ ទេ! គេ​និយម​តែ ចង​វា​ជា​ឯកសារ​មួយ​តែ​ម្ដង គឺ​ឯកសារ *.PACK ដែល​មិន​អាច​បើក​បាន​តាម Explorer ឡើយ!

  6. កុមារកាមទេព

    ទាល់តែត្រូវប្រើវីធីទំនើបហើយទើបបាន!! ខ្ញុំមិនសូវជាមានពេលទេ តែបានតែដឹង ព្រោះរវល់មែនទែន។
    ខ្ញុំឃើញគេសរសេរដាក់ភាសាចិន ភាសាជប៉ុន ភាសាកូរ៉េបាន ខ្ញុំក៏មានបំណងចង់ចឹងទៅ!!!
    មិននឹកស្មានថា ពិបាកដល់ថ្នាក់នេះសោះ!!

  7. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

    អ្នក​ដែល​បង្កើត​ហ្គេម Sim នឹង​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ហើយ​ណា មិន​មែន​ជា​អ្នក​ចេះ​ល្មមៗ​ទេ! បើ​ចង់​ចេះ​ធ្វើ​ចឹងៗ​សុទ្ធ​តែ​ត្រូវ​រៀន​យ៉ាង​ហើច​ណាស់​ក៏ 5 ឆ្នាំ​ឡើង​ទៅ​ គឺ​រៀន​សរសរ កូត! ហើយ​អ្នក​រៀន​អាណឹង បើ​មិន​ខ្លាំង​ខាង​គណិត​ទេ រៀន​គឺ​មិន​ទៅ​មុខ​ទេ ពីព្រោះ​ត្រូវ​ការ​គិត​ច្រើន ណាស់ បើ​អ្នក​ខ្លះ​ពេល​រៀន​ចប់​ហើយ ក៏​ចាប់​ផ្ដើម​បង្កើត​កម្មវិធី​ដល់​ថ្នាក់​សក់​ទៅ​ជា​ស្កូវ​ណស់​ទៀត​ណ៎!

  8. កុមារកាមទេព

    5 ឆ្នាំ? យូរម៉្លេះ? ខ្ញុំចង់ចេះតែ៥ថ្ងៃទេ !!!! ពិបាកយ៉ាងនេះ ទៅដេកវិញល្អជាង!!!!
    នៅស្រុកគេ មានកម្មសិទ្ធិបញ្ញា ពេលគេមានផលសំរេចជាអ្វីមួយហើយ គេតែងតែដាក់ជាកម្មសិទ្ធិបញ្ញា ចុះវិចិត្រឯងមានដាក់ហើយនៅ តិចគេយកcopy អស់!!!!
    ទោះជាបកប្រែក៏ត្រូវសុំសិទ្ធិគេដែល នៅស្រុកខ្មែរ ចោលលុយទទេរព្រោះកម្មសិទ្ធបញ្ញានេះ!!! ចេញលក់បានតែមួយថ្ងៃ ត្រូវឡុងចុងខាតដើមទៀត ទើបមិនសូវមានអ្នកផលិត និងបង្កើតហ្នឹង!!!!
    ធ្វើហ្គេមមួយៗគេត្រូវលាក់កូដចឹងហើយ បើងាយស្រួយយកមកធ្វើនោះ គេចែក free បាត់ទៅហើយ!!!

  9. សុវិចិត្រ

    អូ៎ អា​រឿង​នឹង​មិន​អី​ទេ! ប្រហែល​ជា​ចូល​ឆ្នាំ​ថ្មី​ហើយ​បាន​ខ្ញុំ​ទាក់​ទង​ទៅ អ្នក​គ្រប់​គ្រង​គេ! តើ​កុមារកាម​ទេព ឯង​មាន LOGO ទេ? បើ​មាន​អាច​ផ្ញើ​ឲ្យ​ខ្ញុំ​ទេ? ពីព្រោះ​ខ្ញុំ​ត្រូវ​ការ​ដាក់​ក្នុង វិបសាយ​របស់​ខ្ញុំ​ដែល​នឹង​ចាប់​ផ្ដើម​នៅ ពេល​ចូល​ឆ្នាំ​រួច​នេះ!

  10. Rainy

    ខ្ញុំឃើញមានកញ្ចប់ភាសាខ្មែរ សម្រាប់វិវត្ដន៍ទៅកាន់យូនីកូដប៉ុណ្ណោះ ពុំទាន់មានលក្ខណៈដូចបងធ្វើនេះទេ ។
    ខ្ញុំគាំទ្រ និង រង់ចាំប្រើប្រាស់ ជានិច្ច ។
    អរគុណ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s