ចាក់​ធុង​បាស់​ស្ទាក់​យក​លុយ!


ពិត​ជា​ម្យ៉ាង​ដែរ! បង​បង​នៅ​តាម​ស្រែ​ចំការ ស្រុក ភូមិ ឃុំ នាំ​គ្នា ចាក់​ធុង​បាស់​ស្ទាក់​យក​លុយ ទាំង​ហ្វូងៗ ជួនកាល​មួយ​ផ្លូវ​មាន​ដល់​ទៅ ៥-៦ កន្លែង ហើយ​មាន​គម្លាត​គ្នា​ខ្លីៗ សំណាង​ហើយ​ដែល​ខ្ញុំ​ជិះឡាន បើ​ជិះ​ម៉ូតូ​វិញ​មិន​ដឹង​ជា​ម៉េច​ទេ?

ថ្ងៃ​មិញ​នេះ​ក្រោយ​ពី​ចេញ​ពី​ចម្ការ(នៅ អង្គ​ស្នួល) វិញ​ក៏​បែក​មក​តាមផ្លូវ​មួយ​ដែល​គេ​ប្រហែល​ជា​មាន​គម្រោង​ធ្វើ​ជា​ផ្លូវ​ ហាយ​វេយ ហើយ​ផ្លូវ​នោះ​បើ​ជិះ​ត្រង់​ទៅ​ទៅដល់ វត្ត​ស្លែង (ម្ដុំ ពងទឹក) តាម​ផ្លូវ​នឹង​មាន​ជាង ៦ កន្លែង​អ្នក​ខ្លះ​បើ​មិន​ឲ្យ​លុយ​ទេ​មិន​បើ​ផ្លូវ​ឲ្យ​ទេ ហើយ​មនុស្ស​មិន​មែន​តិច​ទេ មួយ​ហ្វូងៗ​ជិត ២០នាក់(តាម​កន្លែង)។

ខ្ញុំ​គិត​ថា​ធ្វើ​ចឹង វា​ដូច​ជា​មិន​ល្អ​មើល​សោះ ស្ទាក់​យក​លុយ​ចឹង បើ​អ្នក​ទេសចរណ៍​គេ​ជិះ​តាម​ផ្លូវ​នោះ​លេង អី​បើ​ធ្វើ​ចឹង គេ​មិន​ដឹង​ជា​និយាយ​អី​ខ្លះ​ទេ 🙂

មួយ​ទៀត​ពួក​គាត់​នឹង ស្អាតៗ សង្ហាៗ តែ​ទៅ​ជា​មក​ធ្វើ​ចឹង!……

Advertisements

3 thoughts on “ចាក់​ធុង​បាស់​ស្ទាក់​យក​លុយ!

  1. គឺមិនសមមែនហើយ! តែថា តើប្រទេសណាដែលមិនមានទម្លាប់អាក្រក់រៀងៗខ្លួន! ជនបរទេសក៏ល្មមអាចដឹង គេហៅថា Culture shock ។

  2. ជួន​កាល​មិន​ឲ្យ​អី​នឹង យក​ម្សៅ​ប៉ាត កញ្ចក់​ឡាន រឺ​ អ្នក​ជិះ​ម៉ូតូ ហើយ​អាច​គោះ​ទ្វារ​ឡាន​ទៀត! យី​ដល់​ចឹង​ទៅ​ខ្ញុំ​ដូចជាដឹង​រក​និយាយ​មិនកើត។ នៅ​ក្រុម​នោះ​មាន​សុទ្ធ​តែ​ម៉ូតូ SL​ ទៀត។:(

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s