ឥទ្ធិពល​អាក្រក់​នៃ​ហ្គេម!


ក្នុង​នេះ​ខ្ញុំ​ចង់​និយាយ​ពី​ហ្គេម​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​អាក្រក់​នៃ​អ្នក​លេង ដូច​ជា​ហ្គេម​ខ្នាត​ធំៗ(Game Online) ដែល​នៅ​ស្រុក​ខ្មែរ​មាន​(ប្រហែល​ជា​អ្នក​ដឹង​ហើយ)។

អ្នក​ដែល​បាន​លេង​ហ្គេម​ទាំង​នោះ​ហើយ គឺ​ភ្លេច​អស់​ហើយ​រៀន​សូត្រ ប្រហែល​ជា​បាយ និង​ទឹក​ក៏​ភ្លេច​ដែរ​ហើយ​មើល​ទៅ។

ខ្ញុំ​សូម​លើក​យក​មិត្ត​ខ្ញុំ​ប៉ុន្មាន​នាក់​ដែល​លេង៖ រាល់​ថ្ងៃ​លេង​នោះ​លេង មិន​រៀន​សូត្រ​គិត​តែ​ពី​លេង។ មក​ដល់​សាលា​ក៏​និយាយ​ពី​រឿង​ហ្គេម ទៅ​ញ៉ាំ​អី​ក៏​និយាយ​ពី​ហ្គេម។ ប៉ូលិស​ខំ​បិទ​ហ្គេម​ប៉ិន​នឹង​ដែរ តែ​នៅ​តែ​ពួកវា(មិត្ត​ខ្ញុំ) មាន​កន្លែង​លេង​ទៀត។ ឯម្ដាយ​រក​លុយ​ឲ្យ​រៀន​តែ​យក​ទៅ​លេង​ទាល់​តែ​អស់ ជួន​កាល​បោក​ម្ដាយ​ថា​យក​លុយ​មក​បង់​គ្រូ តែ​យក​ទៅ​លេង​អស់។ ជួនកាល​លេង​រហូត​ទាល់​តែ​មិន​ទៅ​ផ្ទះ​សំបែង​ដល់​ថ្នាក់​ឪពុក​ម្ដាយ​បារម្ភ ភ័យ​ពី​រឿង​បាត់​កូន។ នេះ​ជា​រឿង​មិត្ត​ខ្ញុំ(នៅ​មាន​ទៀត​តែ​សូម​លើក​យក​មក​តែ​ប៉ុណ្ណឹង​ទេ…)

ហ្គេម​ទាំង​នោះ​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​លើ​ខ្លួន​ឯង​ទេ សូម្បី​តែ​គ្រូ​ក៏​ដល់​ដែរ ដូច​លោក​គ្រូ​ខ្ញុំ មិន​មាន​សិស្ស​ទៅ​រៀន​ទេ (ម៉ោង​គួរ) ពី​ព្រោះ​រវល់​ទៅ​លេង​ហ្គេម ដល់​ថ្នាក់​កាល​ពី​ដើម​ឆ្នាំ​មាន​សិស្ស​ចូល​រៀន ១០-២០​នាក់ ឥឡូវ​សល់​តែ ៧​នាក់?:( ឥឡូវ​គាត់​ឈប់​បង្រៀន​ទៀត ខ្ញុំ​មិនដឹង​ជា​ទៅ​រៀន​នៅ​ឯណា​ទៀត​ទេ។ សែន​ខ្វល់។

សូម​សិស្សា​នុសិស្ស​ទាំង​អស់ នៅ​ឆ្ងាយ​ពី​ហ្គេម​ដែល​មិន​បាន​ការ ដូច​ជា​ការ​នៅ​ឲ្យ​ឆ្ងាយ ពី​គ្រឿង​ញៀន​ដែរ។  😦 😦 😦 😦

ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​នឹង​យល់​ពី​រឿង​នេះ…

Advertisements

7 thoughts on “ឥទ្ធិពល​អាក្រក់​នៃ​ហ្គេម!

  1. អ៎ាGAME online ហ្នឹង លេង​ជក់​ណាស់ ភ្លេច​បាយ​ភ្លេច​ទឹក​អស់ហើយ ដូច​ខ្ញុំ​ជាគំរូ​ស្រាប់​ហើយ ។
    “រក្សាជីវិតអ្នក ! ជៀស​ឲ្យ​ឆ្ងាយ​ពី GAME”

  2. ហេស ហេហ…បើសំដីយើងប៉ុន្មានម៉ាត់អាចអោយគេធ្វើតាម, អោយគេយល់ពីទង្វើអាក្រក់ ទាំងនោះ, ម្ល៉េះមិនចាំបាច់មានប៉ូលីស, មានតុលាការទេ! ការអនុវត្តន៍ក្នុងការកាត់បន្ថយនូវ អំពើអបាយមុខទាំងនោះ គប្បីចាប់ផ្តើមអំពីយើង! បើយើងលេង តែស្រែកឡោងៗថា លេងមិនល្អ! ចឹងកុំស្រែកអីល្អជាង ។
    ហេស ហេហ…មិនថាអោយបងរ៉េ គឺនិយាយចំពោះអ្នកលេងមួយចំនួន ដែលមិនទាន់ដឹងខ្លួនរ៉េ! តិចមកដេញវ៉ៃអី អត់ដឹងទេណា!

  3. ខ្ញុំ​ដឹង​ហើយ​ថា មិន​មែន​ថា​ឲ្យ​ខ្ញុំ។ ភោជនី​ដ្ឋាន​ហ្គេម(លែង​ប្រើ​ហាង​ហ្គេម​ហើយ) ទាំង​នោះ​បិទ​១ បើក២ បិទ២ បើក៣ បិទ​៣ បើក​១០…. អានឹង​មក​ពី​អី អ្នក​ណា​គេ​ក៏ដឹង​ច្បាស់​ដែរ។
    “ធ្វើ​ឲ្យ​ឆ្កួត​មនុស្ស​អស់”

  4. បើមនុស្សមិនទៅលេង ម៉េចអាចពួកហាងហ្គេមហ្នឹងបើកើត ទាល់តែមានធ្នាក់ទាក់ចិត្តពួកគេ ដូចជាមានហ្គេមថ្មីៗ ផឹកកូកាកូឡាមិនគិតលុយ យូរ ទៅនៅកន្លែងហ្នឹង ដូចផ្ទះអីចឹង!!!!
    នេះខ្ញុំដឹង បានប្រាប់ខ្លះ ​!!!!!
    ពួកមនុស្សចាស់ៈ
    អ្វីដែលមិនប៉ះពាល់ដល់គេ គេមិនចាប់អារម្មណ៍ យកចិត្តទុកដាក់ទេ ទាល់តែប៉ះពាល់ លាភបុណ្យ ឬចំនែកនៃការរួមផ្សំរបស់គេបានគេខំប្រឹងយកចិត្តទុកដាក់

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s