បុត្រី​កបិល​មហាព្រហ្ម ទាំង​៧


កបិលមហាព្រហ្ម ជាអ្នកត្រួតត្រាអស់ពួកទេវតា។ តែបានស្លាប់ដោយសារតែចាញ់ ធម្មបាលកុមារ(រឿងនេះប្រហែលជាអ្នកដឹងមកពីអ្វីហើយ!)។ គាត់បានកាត់ក្បាលរបស់គាត់ដើម្បី គោរពទៅនឹងពាក្យសន្យា។ ទោះបីគាត់ស្លាប់ទៅហើយក្ដី តែគាត់បានបន្សល់ទុក នូវបុត្រី ៧ នាក់ ដែលមានទាក់ទងនឹង ពិធីបុណ្យចូលឆ្នាំខ្មែររបស់យើង។ តើទាក់ទងរឿងចូលឆ្នាំខ្មែរ ក្នុងផ្នែកណា? ដូចនេះខ្ញុំនឹងបង្ហាញដូចខាងក្រោយនេះ៖

១. ថ្ងៃអាទិត្យ ទង្សាទេវី (ប្រកាន់យកព៌ណ ក្រហម)

២.ថ្ងៃច័ន្ទ គោរាគៈទេវី (ប្រកាន់យកព៌ណ លឿងទុំ)

៣.ថ្ងៃអង្គារ រាក្យសារទេវី (រា-ក្យៈ-សា ទេវី) (ប្រកាន់យកពណ៌ ស្វាយ)

៤.ថ្ងៃពុធ មណ្ឌាទេវី (ប្រកាន់យកពណ៌ ស៊ីលាប)

៥.ថ្ងៃព្រហស្បតិ៍ កិរិណីទេវី (ប្រកាន់យកពណ៌ បៃតង)

៦.ថ្ងៃសុក្រ កិមិរាទេវី (ប្រកាន់យកពណ៌ ខៀវ)

៧.ថ្ងៃសៅរ៍ មហោទរាទេវី (ប្រកាន់យកពណ៌ ព្រីងទុំ)

(=គ ; =ត)

ឈ្មោះបុត្រី កបិលមហាព្រហ្មទាំង៧ ខាងលើ ទាក់ទងទៅនឹង បុណ្យចូលឆ្នាំខ្មែរ គឺ ប្រសិនបើ គេទស្សទាយ មហាសង្ក្រាន្ត ត្រូវថ្ងៃណានោះ បុត្រីអង្គ ដែលនៅក្នុងថ្ងៃនោះ ត្រូវ ឡើងគ្រប់គ្រងប្រជារាស្ត្រ។ ដូចឆ្នាំនេះ (ឆ្នាំ ២០១០) ចូលមហាសង្ក្រាន្ត(ចូលឆ្នាំថ្មី) ចំថ្ងៃពុធ ដូចនេះ ទេពធីតា នាម មណ្ឌាទេវី ត្រូវឡើងមកគ្រប់គ្រងមនុស្សលោក បើថ្ងៃចន្ទ័ ត្រូវ ទេពធីតា ទង្សាទេវី,  បើ ថ្ងៃអង្គារ ទេពធីតា នៅថ្ងៃអង្គារ ទៅ។

នេះខ្ញុំដឹងតាមលោក គ្រូខ្ញុំបង្រៀនដែរ។

(ចំណាំ៖ រឿងកបិលមហាព្រហ្ម ជារឿងប្រឌិត បែបតំណាលកថា)

3 thoughts on “បុត្រី​កបិល​មហាព្រហ្ម ទាំង​៧

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s