កណ្ដុរ​ឆាឆៅ​សន្និសីទ​លោក​អូបាម៉ា


មានប្រសាសន៍នៅក្នុងសន្និសីទកាសែត មួយនៅឯសេតវិមាន ស្រាប់តែមានកណ្ដុរ មួយក្បាលរត់ចុះរត់ឡើងនៅមុខវេទិកាសន្និ សីទរបស់លោក អូបាម៉ា។
កណ្ដុរមិនអញ្ជើញបានបង្ហាញមុខទីសួន ច្បារនៅខាងស្ដាំប្រធានាធិបតី ហើយវារត់ ចុះរត់ឡើងជាច្រើនសារកាត់មុខវេទិកាធ្វើ ហាក់ដូចជាមិនមានអ្វីសោះ។ ដោយសារតែ ជក់ចិត្ដក្នុងសុន្ទរកថាស្វាគមន៍ រដ្ឋសភាអនុម័តច្បាប់កែប្រែប្រព័ន្ធសេដ្ឋកិច្ច ធនាគារ បានជា លោក អូបាម៉ា មិនចាប់អារម្មណ៍ទៅលើ កណ្ដុរមួយក្បាលនេះ។ ក្រោយពីថ្លែងទៅ កាន់អ្នកសារព័ត៌មានរួច លោក អូបាម៉ា ក៏ បានចាកចេញភ្លាម ដោយមិនបានឆ្លើយនូវ សំណួររបស់អ្នកសារព័ត៌មាននោះទេ។ ក៏ប៉ុន្ដែ ក្រោយសុន្ទរកថា អ្នកសារព័ត៌មាន អ្នកថត រូបទាំងអស់ មិនបានពិភាក្សាគ្នាផ្ដោតទៅលើ បញ្ហាសេដ្ឋកិច្ចដែលលោក អូបាម៉ា បានថ្លែង នោះទេ បែរជានាំគ្នាចាប់អារម្មណ៍លើ សត្វកណ្ដុរមួយក្បាលដែលរត់ចុះឡើងនោះទៅវិញ។
ពេលកន្លងមក ក៏មានការក៏មាន ហេតុការណ៍កើតឡើងស្រដៀងគ្នាផង ដែរ នៅពេលលោក អូបាម៉ា កំពុងធ្វើ សន្និសីទកាសែត ក៏មានសត្វរុយមួយ ក្បាលមកឆាឆៅទំត្រង់នេះបន្ដិច ត្រង់ នោះបន្ដិចនៅលើខ្លួនប្រាណ ធ្វើឱ្យ លោក អូបាម៉ា ថ្លែងទៅកាន់អ្នកសារ ព័ត៌មានមិនបាន។ ពេលនេះលោក អូបាម៉ា ក៏បានទះសត្វរុយនោះរហូតដល់ ងាប់ រួចចង្អុលទៅសត្វរុយ ហើយ បញ្ជាក់ថា “ឯងមកឆាឆៅយើង ត្រូវ មានលទ្ធផលបែបនេះ”។ ពេលនោះ អ្នកសារព័ត៌មានក៏បានចាប់អារម្មណ៍ ទៅលើរឿងលោក អូបាម៉ា តាមសម្លាប់ សត្វរុយ ក្រោយមកមន្ដ្រីអភិរក្សសត្វ ក៏បានទិញឧបករណ៍ដេញរុយជូនលោក អូបាម៉ា ដើម្បីកុំឱ្យសម្លាប់សត្វដោយ ផ្ទាល់ទៀត។

Obama

ប្រភព៖ http://www.dap-news.com/world/2-world/10395-knturqaeqa-snnisitkaestrbs-guama-enaestviman.html

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s