ភាព​អស្ចារ្យ​នៃ​ការ​ព្យាបាល​ដោយ​ទឹក


ភាព​អស្ចារ្យនៃ​ការព្យាបាល​ដោយ​ទឹក

ពេល​ថ្មីៗ​នេះ​សហព័ន្ធ​សុខាភិបាល​ជប៉ុន​បាន​ចេញ​ផ្សាយ នូវ​ការ​ព្យាបាល​ជំងឺ​ដោយ​ទឹក យោង​តាម​របាយ​ការណ៍​បាន​អោយ​ដឹង​ថា មាន​អត្រា​ជោគ​ជ័យ​១០០%​សំរាប់​ការ​ព្យាបាលជំងឺ​ខាង​ក្រោម៖

១.ប្រកាំង លើស​ឈាម ខ្វះ​កោសិកា​ឈាម​ក្រហម”ខ្វិន”កំរើក​មិន​បាន ធាតុ​ជ្រុល

២.ក្អក រលាក​ទង​សួត របេង

៣.ឈឺក្បាល ឈឺចិល​ចាប់​ខ្លួន​ប្រាណ បេះ​ដូង​លោក​ញាប់​និង​បញ្ហា​ប្រព័ន្ធ​បេះ​ដូង

៤.ជំងឺ​រលាក និង ជំងឺ​ដទៃ​ទៀត ដែល​ទាក់​ទង​នឹង​ក្រលៀន តម្រង​នោម និង​ថ្លើម

៥.បរិមាណ​ច្រើន​ហួស​នៃ​ជាតិ​អាស៊ីត ជាតិ​ហ្គាស ទល់​លាមក ឬសដូង​បាត ទឹក​នោម​ផ្អែម

៦.ជំងឺ​ផ្សេងៗ​ទៀត​ដែល​ទាក់​ទង​នឹង ភ្នែក ត្រចៀក ច្រមុះ បំពង់​ក

៧.ជំងឺ រដូវ​មិន​ទៀង របស់​ស្រ្តី​ភេទ។

ការ​ព្យាបាល

១. ជា​រៀង​រាល់​ថ្ងៃ​ភ្ញាក់​ពី​ព្រលឹម​អុល​មុន​ពេល​លុប​លាង​មុខ គប្បី​ផឹក​ទឹក​ក្ដៅ​ឧណ្ណៗ​ប្រមាណ​៤កែវ ដែល​ក្នុង​មួយ​កែវមាន​ចំនុះ​១៦០​មីលីលីត្រ។

២. រង់​ចាំ​៤៥​នាទី ទើប​សូម​លោក​អ្នក​លុប​លាង​មុខ​សម្អាត​ខ្លួន​ប្រាណ និង​បរិភោគ​អាហារ។

៣. ក្រោយ ៤៥ នាទី​ខាង​លើ​លោក​អ្នក​អាច​បរិភោគ​រឺ ផឹក​ទឹក​តាម​ធម្មតា។

៤. នៅ​ក្នុង​ចន្លោះ ១៥​នាទី​ក្រោយ​ក្នុង​អំឡុង​ពេល​ទទួល​ទាន​អាហារ ព្រឹក​ថ្ងៃ​ត្រង់ និង​ល្ងាច លោក​អ្នក​អាច​បរិភោគ ឬ​ផឹក​អ្វី​ផ្សេង​បាន។ តែក្រោយ​១៥​នាទី នោះ​រួច​លោក​អ្នក​គប្បី​បរិភោគ​រឺ ផឹក​អ្វី​មួយ​ក្នុង​កំឡុង​ពេល ពីរម៉ោង

អ្នក​ជំងឺចាស់​ជរា​មិនអាច​ពិបាក​ផឹក​ទឹក​អស់៤​កែវភ្លាមៗ​ទេ។ ក្នុង​ការ​ព្យាបាល​ជាដំបូង​គេ​អាច​ចាប់ផ្ដើម​ពី ការ​បិរភោគ​ទឹក​តិច​ជាង និង​បង្កើន​ជា​លំដាប់​ដរាប​ណា​គ្រប់​៤កែវ​តាម​ការ​ណែនាំ។

លទ្ធផល​សំរាប់​ការ​ពិសោធន៍ នៃ​ការ​ព្យាបាល​ដោយ​ទឹក​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវលទ្ធផល​នៃ​ការ​ជា​សះស្បើយ​នូវ​ជំងឺ​ខាង​ក្រោម

១.លើស​ឈាម ត្រូវ​ផឹក​រយៈ​ពេល​៣០ថ្ងៃ

២.ទឹក​នោមផ្អែម ត្រូវ​ផឹក​រយៈពេល​៣០​ថ្ងៃ

៣.មហារីក ត្រូវ​ផឹក​រយៈពេល​៦ខែ

៤.ក្រពះ ត្រូវផឹក​រយៈពេល​១០​ថ្ងៃ

៥.ទល់​លាមក ត្រូវផឹក​រយៈពេល​១០ថ្ងៃ

៦.របេង ត្រូវ​ផឹក​រយៈពេល​៣ខែ

-ចំពោះ​លោក​អ្នក​ដែល​មាន​ជំងឺ​សន្លាក់​ត្រូវ​តែ​អនុវត្ត​តែ ៣ថ្ងៃ​ក្នុង​កំឡុង​សប្តាហ៍​ដំបូង​និង​រាល់​ថ្ងៃ​នៅ​សប្ដាហ៍​បន្ទាប់

-វិធីព្យាបាល​នេះ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ទេ វាគ្រាន់​តែ​ធ្វើ​ឲ្យ​យើង​បត់​ជើង​តូច​ញឹក​ញាប់​ប៉ុណ្ណោះ។

-នៅ​ប្រទេស​ចិន និង​ជប៉ុន​គេ​និយម​ផឹក​ទឹក​តែ​ក្ដៅ នៅ​ពេល និង​ក្រោយ​ពេល​អាហារ

+ទឹក​ត្រជាក់ នឹង​ធ្វើ​ឲ្យ​កកសារធាតុ​ទាំង​ឡាយ​ដែល​យើង​ទើប​តែ​បរិភោគ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ដំនើរ​ការ​នៃ​ការ​រំលាយ​អាហារ​ធ្លាក់​ចុះ​ផង​ដែរ។ នៅ​ពេល​សារធាតុ​កក​ទាំង​នោះ​មាន​ប្រត្តិកម្មជាមួយ​អាស៊ីដ វា​នឹង​បំបែក ហើយ​សំរប​និង​តោង​ជាប់​ជាមួយ​ពោះវៀន​ហើយ​វា​ក្លាយ​ជា​ខ្លាញ់ ដែល​អាច​បង្ករ​ឲ្យ​មាន​រោគ​មហារីក។ ដូច្នេះ​គប្បី​បរិភោគ​ទឹក​ស៊ុប​ក្ដៅ ឬ​ទឹក​ក្ដៅ​ឧណ្ណៗ​ក្រោយ​ពេល​ពិសារ​អាហាររួច ដូច្នេះ​យើង​មិន​មាន​ជំងឺ​ទេ សូម​កុំព្យាបាល​ជំងឺស្រេក​ទឹកនេះ ដោយ​ថ្នាំ។

សូម​អនុវត្ត​ទាំង​អស់​គ្នា ដើម្បី​សុខភាព និង​ជីវិត​ស្រស់​ថ្លា

2 thoughts on “ភាព​អស្ចារ្យ​នៃ​ការ​ព្យាបាល​ដោយ​ទឹក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s