កៀក​ថ្ងៃ​ប្រលង​មែន​ទែន​ហើយ!


ភ័យអរ ភ័យអរ! ខាន​ស្អែក​នេះ(០៥.០៧.២០១០) ជា​ថ្ងៃ​ឡើង​ជ្រុញ​ធំ​ហើយ(ប្រលង​ឌីប្លូម)។ មិន​ដឹង​ធ្វើ​ម៉េច​ខ្លះ​ទេ មាន​តែ​សូត្រ​បាលី​ដែល​លោក​គ្រូ​ខ្ញុំ​អឲ្យ និង​បន់​ទេវតា​ជួយ​ឲ្យ​តែជាប់​ទៅ (មើល​តា៎​រត់​គេច​ពី​សង្រ្គាម)។ ឲ្យ​ប្រលង​ជាប់​ចាំ​ខ្ញុំ​ប៉ាវ​អ្នក​ប្លុក​វើតប្រេស ទាំង​អស់គ្នានូវ​អំពៅ​សាង​ម្នាក់​មួយ​កំណាត់។ 😀 😀 😀

ថ្ងៃ​ប្រលង​ត្រូវ​ទៅ​មុន ២ម៉ោង។ ប្រលង​ម៉ោង​៧​ត្រូវ​ទៅ​សាលា​តាំង​ពី​ម៉ោង ៥។ ដើម្បី​រៀប​ចំ​ក្រដាស​ចំលង និង​ផ្សេងៗ​ទៀត។ តើ​បងៗ​ណា​ធ្លាប់​ប្រលង​ស្រួលខ្លះ? ប្រាប់​ពី​ល្បិច​តិច​មើរ?

Advertisements

11 thoughts on “កៀក​ថ្ងៃ​ប្រលង​មែន​ទែន​ហើយ!

  1. និយាយរឿងប្រឡងឬ? អត់មានអីស្រួលទេ ក្រៅពីពឹងខ្លួនឯងនោះ… បើចង់ប្រឡងស្រួល ធ្វើចិត្តឲ្យធម្មតាៗទៅ…
    បើចង់សួររឿងតិចនិក បើកចម្លងវិញ ខ្ញុំមានច្រើនណាស់ តែមិនទាន់ចង់ប្រាប់ នាំតែខូចក្មេង 😀 😀 😀

  2. ហិហិហិ ប្រាប់​មក​បង! អត់​ចេះ​ចែក​រំលែក​គ្នា ក្នុង​គ្រា​មាន​អាសន្ន​សោះ។ ចាំ​មើល​ណា ជួប​កន្លែង​ណា សម្លាប់​កន្លែង​ណុង៎ 😀

  3. @សុភ័ក្ត្រ ៖ អ៎ពិត​ជា​គំនិត​ល្អ​មែន​បង​សុភ័ក្ត្រ
    @វិសាល ៖ បើក​ចំលង​បាន​ត្រូវ។ បើ​បើក​ចាក់ បើក​មក​ចាក់​ខ្ទេច​អស់​ហើយ បានអី​មើល​ទៀត? 😀
    សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា។

  4. 😥 😥 😥 បងៗអើយ! មើលទៅគេចង់វ៉ៃខ្ញុំ! អត់សុខចិត្តទេ… 😥 😥 😥

  5. តិចនិចប្រលងកំពូលទាំងបី៖
    ១. លាក់ប្រ៊ីយ៉ុងក្នុងលីអូរ ការពារការឆែកឆេរ
    ២. ប្រើសំរស់ទាក់ទាញ អនុរក្សក្រមុំ
    ៣. ប្រើប្រាស់ក្បាច់គុនចុងក្រោយគឺ វិជ្ចាគុន កអណ្តើក
    ធានាមិនខកបំណងទេ!

  6. ខ្ញុំ​យល់​ស្រប​តាម​គំនិត​បងវាន់​ឌី នូវ​ចំនុច​ទី​៣។
    ហិហិហិ ស្អែក​នេះ​ប្រលង​ហើយ។ ព្រឹក​មិញ​ទៅ​បន់​ព្រះ​អង្គដងកើ​ផង ព្រះ​អង្គ​នៅ​សាលា​ផង។ សង្ឃឹម​ថា​ប្រលង​ជាប់​ទៅចុះ។ 😦 😀 🙂

  7. ចាំ​ប្រឡងជាប់ខ្ញុំ​នឹង​មាន​រង្វាន់​លើក​ទឹកចិត្ត
    ជូនពរសំណាងល្អ…!!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s