តើ​ជាការ​ពិត​ទេ​ដែលថា ឆ្នាំ២០១២​ជា​ឆ្នាំចុង​ក្រោយ​នៃផែនដី?



ល្ងាចមិញ​នេះ​ខ្ញុំ​បាននាំ​ប្អូន​ទៅពេទ្យ​ធ្វើ​ធ្មេញ តែដោយ​សារ​តែមាន​មនុស្ស​ច្រើន​ពេក​ទើប​អង្គុយ​ក្នុង​បន្ទប់​រង់ចាំ​ហើយ​បាន​អាន​ទស្សនាវដ្ដីមួយ។ ចេះ​តែបើកៗស្រាប់​តែ​បើក​ចំទំព័រ​និយាយ​ពី ឆ្នាំ២០១២ជា​ថ្ងៃអវសាន្ត​ពិភពលោក។ ក្នុង​នោះ​គេ​បាន​សរសេរទៀត​ថា៖ “ទំនាយព្រះថា​មានភ្លើង​ឆេះកល្ប, បុព្វបុរសផែនបាន​ទាយ​ថា ២០១២​ជា​ឆ្នាំដែលផែនដីឆេះហើយ​ក៏​ជា​ឆ្នាំ​ចុង​ក្រោយ​នៃផែនដី​ដែរ, ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយថា ១០០ឆ្នាំ​ទៀត​ផែន​ដី​នឹងកើន​កំដៅ​បន្ថែម ៥ទៅ៦​អង្សាដែល​បណ្ដាល​ឲ្យ​ទឹក​កក​រលាយ​លិច​ផែនដី” តើ​គំនិត​មួយ​នេះ​មួយ​ណា​ត្រឹមត្រូវ? រឺ​ខុស​ទាំង​អស់?។ បើ​តាម​ខ្ញុំចាំនោះ អង្គ​ការណាសា​បាន​និយាយថា ផែន​ដី​នៅ​មានជីវិត ២ពាន់​លាន​ឆ្នាំទៀត​ទើប​រលាយ។ ហើយ​​ក្នុង​ទស្សនាវដ្ដី​នោះ បាន​និយាយ​ថា ក្នុង​ចន្លោះ​ចាប់ពី​ឆ្នាំ​នេះ​រហូត​ដល់​ឆ្នាំ ២១០០​ទ្វីប​អាស៊ីអាគ្នេយ៍​នឹង​មាន​កំដៅ​ថែម​រហូត​ដល់ ៥ទៅ៦អង្សាទៀត ដែល​បណ្ដាល​ឲ្យ​ការ​រស់​នៅផ្លាស់​ប្ដូរ និង​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់។
តើ​អ្នក​គិត​ថា​រឿង​នេះ​នឹង​អាច​កើត​ឡើងបានទេ?

Advertisements

12 thoughts on “តើ​ជាការ​ពិត​ទេ​ដែលថា ឆ្នាំ២០១២​ជា​ឆ្នាំចុង​ក្រោយ​នៃផែនដី?

  1. មិនគួរអោយជឿទេ!តែបើមិនជឿក៏មិនដឹងថាម៉េច!ព្រោះមើលមិនដឹងពីថ្ងៃអនាគត់ផង…….

    • តែ​កុំទៅ​ខ្វល់​អី! នេះ​គ្រាន់​តែ​ខ្ញុំ​លើក​យក​មក​បរិយាយ និង​ពិភាស្សា​ផ្ដល់​យោបល់​ឲ្យគ្នា​ដើម្បី កុំឲ្យគិត​ពិរឿងនឹង។

  2. មិន​អាច​កើត​ឡើង​ទេ​ប្អូន​ប្រុស ចូរចាំថា​បើធម្មជាតិ​ប្រែ អញ្ជឹង​មនុស្ស​យើង​ក៏ប្រែ​ប្រូល​ដែរ។

  3. អាចមកពីស្រទាប់អូហ្សូនថយចុះពេក បាននាំអោយអាកាសធាតុប្រែប្រួលទើបលេចលឺចេញជាដំនឹងបែបនឹងមក តាមខ្ញុំគិតសិទតាមកពីមនុស្សទាំងអស់នឹង!

    • មែនហើយ! ព្រោះតាម​ការ​អាន​តាម​ទស្សនាវដ្ដីនោះ គេ​ក៏​បាន​បង្ហាញ​រូបភាព​ពី​សកម្មភាព​អវិជ្ជមាន​ជាច្រើន​ដូច​ជា ការ​បញ្ចេញផ្សែង​ពុល​ទៅ​ក្នុង​បរិយាកាសជាដើម…ដែល​បណ្ដាល​ឲ្យ​ស្រទាប់​អូហ្សូន​ពុល​ ងាប់​អស់។
      យើង​ថា​ចង់​ទប់ស្កាត់​នូវ​សកម្មភាព​ទាំង​នោះ តែ​បើ​គ្មាន​រោងចក្រទេយើង​ក៏គ្មាន​អ្វី​ប្រើ​ប្រាស់​ដូច​សព្វ​ថ្ងៃដែរ។
      **អ្វី​ដែល​ផ្ដល់​ប្រយោជន៍ ក៏​តែង​តែផ្ដល់​ទុក្ខទោសដែរ**

  4. គេនិយាយចឹងអោយមនុស្សខិតខំថែរក្សាបរិស្ថាន និង ចេះស្រលាញ់គោរពរាប់អានគ្នានឹងណា។ ព្រោះអីរាល់ង៉ៃមើលទៅ មនុស្សកាន់តែសាហាវៗទៅហើយ (គ្រាន់់តែការគិតផស់ញុមទេ)

    • ប្រហែលជាត្រូវ! គេគញរាន់តែបំផុសបំផុលអោយមនុស្ស មានគំនិតស្រឡាញ់ផែនដី ឡើងវិញមួយកំរិត, មានគំនិតថែរក្សាបរិស្ថាន ជាពិសេសកូនក្មេង ។

  5. ខ្ញុំ​ក៏​គិត​ដូច​បង​ទាំងពីរ​ដែរ…. តែ​ធ្វើ​ម៉េច​បើ​តម្រូវ​ការ​របស់​មនុស្ស​ចេះ​តែកើន​ឡើង ហើយ​បើ​ពួកគេ(រោងចក្រ​ធំៗដែល​បង្ក​ឲ្យ​មាន​សកម្មភាព​អវិជ្ជមាន​ដូចជា​ការ​បំពុល​បរិស្ថាន​ដោយ​បញ្ចេញ​ផ្សែង​ពុល)បញ្ឈប់​ការងារ​របស់​ពួក​គេ ពេល​នោះ​មនុស្ស​នឹង​អស់​អីប្រើ, មនុស្ស​បាត់​បង់​ការងារ, ជីវភាព​កាន់​តែផ្លាស់​ប្ដូរ។ តែ​សង្ឃឹម​ថា​វា​នឹង​​មាន​វិធានការ​ផ្សេងៗទៀត​ដើម្បី​ដោះស្រាយ,,,, តែ​ដូច​ជា​មិនទាន់​ឃើញ​មានសោះ។

  6. មនុស្ស​បុរាណ មិន​បាន​ទាយ​ថា ឆ្នាំ​២០១២ ជា​ចុង​បញ្ចប់​នៃ​ផែនដី​ទេ។ តាម​ពិត​ វា ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង​សំរាប់​ថត​រឿង ២០១២ តែ​ប៉ុណ្ណោះ។

  7. ខ្ងុំគិតថាមិនគួរនាំគ្នាមកធ្វើការវិភាគនោះទេពួកយើងគ្មានទឹកមាត់ប្រៃ ម្យាងទៀត ​មានអ្នកប្រាជ្ញា អ្នកវិទ្យាសាស្រ្តរាប់រយអ្នកបាន គិតនឹងរកវិធី ដោះស្រាយទៅហើយ។ នាំគ្នាទៅខ្វាយខ្វល់ធ្វើអ្វី បំភ័យខ្លួនឯងហើយចឹងនោះ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s