ព្រះច័ន្ទ​អូអេស(moonOS) កំណែ៤.០ នឹង​មាន​ជាភាសា​ខ្មែរ



នាពេល​ថ្មីៗ​នេះ ព្រះចន័្ទអូអេស(moonOS) កំពុង​ធ្វើ​ការ​ស្ថាបនា​នូវ​កំណែថ្មីគឺ កំណែ៤.០។ ដែល​មាន​រួម​បញ្ជូល​នូវ​កម្មវិធីថ្មីៗ ប្លែកៗ ដែល​នឹង​បង្អួត​ខ្លួន​ក្នុង​ឆាក​អន្តរជាតិ។ នេះ​ជាអ្វី​ដែល​ខ្មែរ​យើង​មាន និងចង់បាន។ ទន្ទឹម​នឹង​នេះ យើង​ក៏មើលឃើញ​ថា ខ្មែរ​យើង​ចង់​បាន​អ្វី​ដែល​មានភាសា​ជាតិ​របស់​ខ្លួន ដូច​នេះ​ហើយ​បានជាខ្ញុំ​ព្រម​ទាំង​បងរិទ្ធី(អ្នក​បង្កើត​ ព្រះច័ន្ទអូអេស) គិត​ថា​បង្កើត​កញ្ចប់​ភាសាខ្មែរ​មួយ ហើយ​ក៏ជា​កញ្ចប់​ភាសា​ខ្មែរ​ដំបូង​បង្អស់​ដែរ សម្រាប់​ព្រះចន័្ទអូអេស។ ដែល​ការ​បក​ប្រែ​នេះ​នឹង​ចាប់​ផ្ដើម នៅប៉ុន្មាន​ខែ​ខាងមុខ​នេះ ហើយ​មាន​រយៈពេល​រហូតទៅដល់ ៤ខែ។ តែ​ការ​បក​ប្រែ​ប្រហែល​តម្រូវ​ត្រឹម២ ទៅ៣ខែទេ ព្រោះ​យើង​មានឯកសារ​ភាសា​ជំនួយ ដោយគ្រាន់​តេ​បញ្ជូល​វា​ទៅ វា​នឹង​ជួយ​បក​ឲ្យ​យើង​ខ្លះ ដូច​នេះ​យើង​នឹង​មិន​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើនទេ។ ចំណែ​កឯ​ពេល​វេលា​នៅសល់​គឺ សម្រាប់​ត្រួតពិនិត្យ អក្ខរាវិរុទ្ធ ពាក្យ​ពេចន៍ និង​ចន្លោះ​ខ្វះ​ខាត​ផ្សេងៗ។ លោក​អ្នក​អាច​ចូល​រួម​ជួយ​ពួក​យើងបាន ប្រសិន​ជា​អ្នក​ចង់​ឲ្យភាសាខ្មែរយើង​ល្បី​រន្ទឺ​ឡើង​ម្ដងទៀត។ ឥឡូវ​នេះ​ក្រុម​របស់​យើង​មានគ្នា ៥នាក់​ហើយ(រួម​ទាំង​ខ្ញុំ) យើង​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​បន្ត​ទៀត។ បើ​មានចំណាប់​អារម្មណ៍​សូម ផ្ដល់​វិចារ​ក្នុង​អត្ថបទនេះ រឺទំនាក់​ទំនង​តាម​អ៊ីមែលផ្ទាល់​ខ្លួន​របស់ខ្ញុំ៖ sovichet.tep@gmail.com ។
សូម​ទន្ទឹង​រង់ចាំ​ប្រើ​អ្វីដែល​ជា​ភាសា​ជាតិយើង។
មោទនភាពជាខ្មែរ។
ជយោ​ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ។

32 thoughts on “ព្រះច័ន្ទ​អូអេស(moonOS) កំណែ៤.០ នឹង​មាន​ជាភាសា​ខ្មែរ

  1. Ny Vanneth

    ស្តាប់មើល​ទៅ​ពិត​ជាគួរ​ឱ្យចាប់អារម្មណ៏​ណាស់ ។ វាក៏ធ្លាប់ជាការ ស្រមែស្រម័យរបស់ខ្ញុំមួយដែរ។ វាពិតជា គួរឱ្យកោត​សរ​សើរ​ណាស់ដែល​ប្អូន និង ខ្មែរដទៃ​ទៀត​មាន​គំនិត​ផ្តួច​ផ្តើមបង្កើត​នូវ​កម្មវិធី​បែប​នេះ ។ ខ្ញុំជឿថា​ការងារ​ពិត​ជា និង​ជួប​ការ​លំបាប​ច្រើន​ណាស់ ដូច្នេះ បើសិនជាប្អូន​ពិត​ជា ​ស្វាគមន៏ដល់ អ្នកស្ម័គចិត្តមែននោះ ខ្ញុំសូមចូលរូមក្នុង​ការងារ​នេះ។ តែខ្ញុំក៏ចង់ផ្តល់ជា​យោបល់ខ្លះសំរាប់​ប្អូន គឺថាក្រុមរបស់​ប្អូនគួរតែ ពិគ្រោះយោបល់​ជា​មួយព្រះសង្ឃ និងនិស្សិត​នៅពុទ្ធសាសនបណ្ឌិត ចំពោះ​ការ​ត្រួត​ពិនិត្យ អក្ខរាវិរុទ្ធ ពាក្យពេចន៏ ដើម្បី​ឱ្យមាន​ឯក​ភាព​ក្នុង​ភាសារខ្មែរ ។
    ចំពោះ ការទទួលបេក្ខភាពស្ម័គ្រចិត្តរបស់បងក្នុង​ក្រុម សូម​ប្អូនផ្តល់ចម្លើយ តាមរយះ អាស័យដ្ធានអេ​ឡិចត្រូនិច ខាងក្រោមនេះ n:vanneth@yahoo.com រឺ vannethny@gmail.com

  2. សុវិចិត្រ

    អរគុណ​បង​ហើយ​ដែល​បាន​ចូល​រួម​ជាមួយ​នឹង​ក្រុម​របស់ខ្ញុំ។ សង្ឃឹមថា​ការ​បក​ប្រែ​នេះ​នឹង​ធ្វើ ឆាប់​ហើយ​ជាទីបំផុត​ប្រសិនជា​យើង មានគ្នាច្រើន។ ចាំពេល​ខ្ញុំ​បានទទួលឯកសារ​ហើយ ចាំខ្ញុំ​ផ្ញើ​ចែកគ្នាបក។
    ចាំទទួល​ចំលើយពីខ្ញុំ។ ហើយ​រឿង​ពិភាក្សា​ជាមួយ ព្រះសង្ឃ និង​និសិត្ស​នៅពុទ្ធសាសនបណ្ឌិត​ក៏ល្អដែរ តែ​ខ្ញុំ​មិនទាន់​បានស្គាល់​អ្នក​រៀន រឺធ្វើ​ការនៅទីនោះឡើយ។ ដូចនេះ​បើ​ចង់ឲ្យពួក​គាត់​ជួយ​ពិនិត្យនោះ គឺ​ត្រូវ​ចំណាយ​ពេល​យូរ​ល្មមដែរ។

  3. ហាររីហាន់

    ពិត​ជា​ដំណឹង​ជាទី​មោទនៈភាព​សំរាប់​ខ្មែរ​មែនៗ ។ បើ​មិន​ចូល​រួម​ពិត​ជា​មិន​មែន​ខ្មែរ​ទេ ទោះ​របស់​មើល​កូន​យ៉ាង​ណា​ក៏​នឹង​ជួយ​បាន​ខ្លះ​ប្រសើរ​ជាជាង​មើល​នឹង​ភ្នែក មិន​បាន​រួម​ជំនែក​អ្វី​ដែរ មែនទេ ។ ដូច្នេះ​គ្មាន​អ្វី​សង្ស័យ​សំរាប់​ខ្ញុំ​ក្នុង​ការណ៍​នេះ​ទេ បើ​ទោះ​ជា​ចំនេះ​ដឹង​ភាសា​អង់គ្លេស​ខ្ញុំ​ទាប​តែ ខ្ញុំ​នឹង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ខ្មែរ ។

  4. ហាររីហាន់

    សូម​អត់​ទោស​កន្លែង ឃ្លា​ថា ទោះ​របស់​មើល​កូន សូម​ប្តូរ ទោះ​រវល់​មើល​កូន
    វាជា​កំហុស​បច្ចេក​ទេស​ហ្មង

    1. សុវិចិត្រ

      បាទជិត​មាន​ហើយ​ណា​បង​វាសនា។ តិច​ទៀត​ចាំញ៉ុម​បង្កើត(ចាំ៥០ឆ្នាំទៀត)។
      តែ​បើ​ខ្មែរ​យើង​អាច​បង្កើត​បាន​ច្រើន គឺពិតជាឡូយ​ណាស់។

    1. សុវិចិត្រ

      វា​ស្រដៀង​ទៅនឹង​លីនុច តែ​moonOS គឺ​ជា​ស្នាដៃ​ដែល​បង្កើត​ដោយ​ស្នាដៃកូន​ខ្មែរសុទ្ធសាធ ហើយ​មាន​ការកែប្រែ​ខុស​ប្លែក​ពី​លីនុច​ផ្សេងៗទៀត។ បើ​បងចង់​ដឹងសូម​បងចូល​ទៅក្នុង http://www.moonos.org ដើម្បី​ដឹង​ពីព៌តមាន​បន្ថែម។
      ហើយ​បើ​បងនៅខែ្មរ​វិញ បងអាច​ចូលរួម​ក្នុង​កម្មវិធី barcamp​ ដែល​កម្មវិធីនោះ​និយាយ​ពីបច្ចេកវិទ្យា​ថ្មីៗនៅ​ក្នុង​ស្រុក​យើង និង​នៅក្រៅ​ស្រុក ហើយ​នៅក្នុង​កម្មវិធីនោះ​ក៏មាន​និយាយ​ពី moonOS ផងដែរ។🙂

      1. lavorn (ឡាវ័ន​)

        ㅠㅠ នៅ​តែ​អត់​ដឹង​អា​ដែល ថា​moonOS នឹង​ជា​អ្វី​ ព្រោះ​អត់​ស្គាល់​លីនុច​នឹង​ស្អី​គេ​ផង​ ㅠㅠ អានឹង​ជា​កម្មវិធី​សំរាប់​ធ្វើអី​ទៅ?

      2. សុវិចិត្រ

        លីនុច​គឺ​ជា​ប្រព័ន្ធ​សម្រាប់​ដំនើរ​ការម៉ាស៊ីន​កុំ​ព្យូទ័រ​របស់​យើង ហើយ​វា​មាន​ច្រើន​ម៉ាក​ច្រើន​សេរ៊ី ដូចជា Ubuntu, moonOS, ល និង ល ហើយ​មាន​លក្ខណៈ​ផ្សេងៗពីគ្នា។ តែ​វា​មិនសូវ​មាន​សមត្ថភាព​ខ្ពស់​ដូច​ជាវីនដូ រឺ Mac ទេ។ តែ​ប្រព័ន្ធលីនុច​មាន​លក្ខណៈ​ពិសេសមួយ គឺ​មេរោគ​មិន​អាច​ស៊ី​បានទេ។
        ប៉ុនណឹង​យល់​នៅ​បង​សម្លាញ់ ឡាវ័ន? ញ៉ុម​ចេះ​ត្រឹម​នឹងទេ បើ​មាន​អីសួរ​ជ្រៅៗ​ជាង​នឹងទៀត​នោះ ញ៉ុម​ក៏អត់ចេះដែរ😀
        ឆង្ឃឹម​ថាបង​ឯង​យល់ទៅចុះ?😉

  5. lavorn (ឡាវ័ន​)

    អូ​ វិចិត្រ​! តើ​ចេះ​វិធី​ Jailbreak ipod touch 32GB version 3.1.3 ទេ​នឹង​? បង​មិន​ដឹង​ថា​ត្រូវ​ទៅ​សួរ​ពី​ណា​ទេ​, បើ​ដឹង​ជួយ​ប្រាប់​ផង​😦 ចង់​អាន​ខ្មែរ​ក្នុង ipod ខ្លាំង​ណាស់​ ㅠㅠ

    1. សុវិចិត្រ

      ងាប់​ហើយ​បងឡាវ័ន! មក​សួរអ្នក​អត់ចេះ ដូចគ្នា! បើ​ញ៉ុម​មាន ipod touch ដែរចាំញ៉ុម​ជួយ។ តែឥឡូវ​នឹង អត់មានទេ ព្រោះគ្មានលុយឯណា​ទៅទិញ​ទេ ថ្លៃណាស់!😀
      sorry I can’t help you.

  6. Samady KS

    អត់​ដឹង​ថា​ព្រះ​ច័ន្ទអូអេស មាន​លក្ខណៈ​យ៉ាង​ម៉េច​ទេ តែ​សុំ​ចូលរួម​ដែរ, ដើម្បី​ភាសា​ខ្មែរ ទោះ​ជា​មិន​សូវ​ច្បាស់​ក៏ខ្ញុំ​​ត្រូវ​តែ ព្យាយាម​,

  7. kooms

    ពូ​ក៏​ស្ម័គ្រ​​​ចិត្ត​ចូល​រួម​ដែរ​ បាន​ដឹង​ថា​ព្រះ​ច័ន្ទ​នេះ​ក៏កកើត​ជិតមួយ​ឆ្នាំ​មក​ គូរ​អោយ​ស្ដាយ​ដែល​ខក​ខាន​មិន​បាន​ចូល​រួម​ពីមុន​មក។ @Samady ព្រះ​ច័ន្ទ​នឹងកើត​ចេញ ពី Ubuntu ដែល​ជា Linux OS ដែល​គេ​ពេញ​និយម​ខ្លាំង ហើយ​ខ្ញុំ​ក៏ប្រើវាដែរ គឺ Ubuntu 10.04 ពិត​ជាល្អប្រើណាស។

  8. កុមារកាមទេព

    ឃើញថាវាល្អប្រើដែលតើ!!! តែខ្ញុំមិនមានពេលចូលក្រុមអីទេ!!! បានត្រឹមតែជួយប្រើ!!!
    យ៉ាងណាក៏អរគុណតែបានជជែកគ្នា តាំងពីថ្ងៃស្គាល់គ្នាដំបូង សុវិចិត្រ!!!
    អរគុណ សំរាប់រឿងគ្រប់យ៉ាង!!!

  9. sareth

    អីយ៉ាៗ!!! សុវិចិត្រ ពិតជាបញ្ញវ័ន្តខ្មែរមែន!
    មានគំនិតល្អដល់ហើយ។ ចង់រួមចំនែកដែរ!
    ធ្លាប់លឺពី moonOS ដែរ តែមិនធ្លាប់សាកសោះ។
    តើខ្ញុំអាចជួយអ្វីបានទៅ បើអាយធីនៅខ្សោយសឹងអីហ្នឹង!😦

  10. សុវិចិត្រ

    មិនដឹង​ជាអី​ទេ​បង​សារ៉េត! បញ្ញវ័ន្ដ​អីទៅ? ធម្មតាៗ​ដូច​តែគេឯង​ដែរនឹង។ បាទ​ក្នុង​កិច្ច​ការ​នេះ​បង​មិន​បាច់​ចេះ​អាយធី ខ្លាំង​ក៏បានដែរ ព្រោះ​យើង​គ្រាន់​តែបក​ប្រែ​តែប៉ុណ្ណោះ។ សូម​បងបញ្ជាក់​ម្ដង​ទៀត​ថា ចង់​ចូល​រួម​ដែរ​រឺទេ?

  11. ikhmerhome

    សុវិចិត្រ! នេះពិតជាដំណឹងល្អណាស់សំរាប់ខេមរបុត្រយើងណាស់។តើប្អូនអាចបង្ហាញពត៌មានលំអិតអំពីវាមកឲ្យខ្ញុំបានដែររឺទេ?​ ពីផ្ទះខ្មែរ។

    1. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

      បាទ! ដូច​ពូសុភី​ប្រាប់​មកចឹង moonOS គឺ​កើត​ចេញ ពី Ubuntu ដែល​ជា Linux OS ដែល​គេ​ពេញ​និយម​ខ្លាំង ហើយ​បង្កើត​ដោយ​កូន​ខ្មែរ​យើង​ម្នាក់​ឈ្មោះ រិទ្ធី។ ហើយ​ហេតុ​ផល​ដែលខ្ញុំ​ចង់​បក​ប្រែ​នោះគឺ
      ១.ព្រះច័ន្ទអូអេស ជា​ផលិត​ផល​របស់​ខ្មែរហេតុ​នេះ​ត្រូវ​មានភាសា​ខ្មែរ។
      ២.ដើម្បី​អោយ​ភាសា​ខ្មែរ រីក​ចម្រើន
      ហើយ​ការ​បក​ប្រែ moonOS 4 នឹង​ចាប់​ផ្ដើម​នៅ​ចុងខែ៨ នេះ​រឺ​នៅដើម​ខែ៩។ ហើយ​ខ្ញុំ​នៅ​តែបន្ត​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បីចូល​រួមបក​ប្រែ។ មិន​មែន​បក​ត្រឹម​តែ moonOS តែប៉ុណ្ណោះ​ទេ សមាជិក​ក្នុង​ក្រុម​ក៏អាច​លើក​យក​ប្រធាន​បទ​ផ្សេងៗ ដែល​ខ្លួន​គិត​ថា​ល្អ យក​មកចែកគ្នា​បក​។
      តើ​បង​អាច​យល់​បានទេ?
      **ខ្ញុំ​សូម​កែតម្រូវ​ការសរសេរ​របស់​បងបន្តិច៖ គួរ​ប្រើ​ចន្លោះ​មើល​មិនឃើញ(ចុច Space ដោយ​មិន​បាច់​មាន Shift) គ្រប់​ពេល​ក្រោយ​ពីបាន​សរសេរ​ពាក្យ​មួយរួច ដើម្បី​សម្រួល​ដល់​ការ​ចុះ​បន្ទាត់​នៃពាក្យ រឺ​ល្បះ​និមួយៗ ត្រង់​បន្ទាត់​ព្រំដែន​។ បើ​មិនដូច្នោះទេ ការ​សរសេរ​របស់​បង​នឹង​វែងទៅៗ ហើយ​ពិបាក​មើល។ សូម​មើល​វិចារ​ដែល​បង​បានសរសេរ​នៅខាង​លើនេះ។
      សូមអរគុណ!

    1. សុវិចិត្រ

      បាទ! មានអី….អរគុណ​​ហើយ​ដែល​បានចូល​រួម។ ហើយ​កុំ​លេង​ហ្គេម JX, AK ច្រើនពេក។😀
      សូម​ប្រាប់​ឈ្មោះ​ពេញ​មក។

    1. សុវិចិត្រ

      បាទ​បង, អរគុណ​សម្រាប់​ការ​ចូល​រួម។ ចំពោះ​ទីនេះ​គឺ​ថា ចូល​រួម​ជា​អ្នក​បក​ប្រែ ប្រព័ន្ធលីនុច​មួយ​នេះ​ទៅ​ជា​ភាសា​ខ្មែរ ព្រោះ​ថា វា​ជា​របស់​ខ្មែរ​ដូច្នេះ​ត្រូវ​តែ​មាន​ជា​ភាសា​ខ្មែរ​ផងដែរ។ ខ្ញុំនឹង​ទាក់​ទង​បង​នៅ​ពេលក្រោយ រួច​នឹង​រៀប​ចំ​ឯកសារ​ដើម្បី​អោយ​បក​ប្រែ។ សូម​បង​ចូលទៅកាន់ http://moonos.wordpress.com/ ដើម្បី​ជា​ពត៌មាន​បន្ថែម​ពី​របៀប​បក​ប្រែ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s