សាសនា​ព្រះពុទ្ធ អាច​នឹង​បាត់​បង់បានទេ?



នេះ​បើ​តាម​ខ្ញុំ​ដឹង​តាម​គ្រូ(គ្រូទាយ​ដែល​ដឹងញ្ញាណ) ហើយ​និង​ឃើញ​នូវ​សភាព​ពិតបច្ចុប្បន្ន​នេះ បាន​ធ្វើ​អោយ​ខ្ញុំ​គិត​ថា ​សាសនា​ព្រះពុទ្ធ​អាច​នឹង​បាត់បង់។

ហេតុ​អ្វី​បានជា​ខ្ញុំ​គិត​ដូចនេះ? ព្រោះ​មើលឃើញ​ថាមាន ព្រះសង្ឃ​​ជា​ច្រើន​ដែល​ធ្វើ​ខុស នឹង​វិន័យ​សង្ឃ ដោយ​ធ្វើ​រឿង​អាក្រក់​ជាច្រើន ដូចជា៖ សេព​កាមគុណ, ឆក់​ប្លន់, សម្លាប់, និង​ធ្វើ​អំពើ​ផ្សេងៗ​ទៀត ដែល​ខុស​នឹង​វិន័យ​សង្ឃ។ ដែល​ទង្វើ​ទាំងនេះ​ធ្វើ​អោយ អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ទាំង​ឡាយ លែងមាន​ជំនឿ​ចិត្ត​លើ ហើយ​អាច​នឹង​ងាក​រ៉េ​ទៅ​រក​សាសនា​ថ្មីទៀត។ តើ​យើង​ពិតជា​ចង់អោយ​សាសនា​ល្អ​មួយ នេះ​បាត់​បង់​មែនទេ? តើ​អ្នក​មានវិធី​ដើម្បី​រក្សា​បានទេ?

ធ្វើ​អំពើ​ល្អ នៅជាតិ​នេះ នឹងឃើញ​ផល​តបសង​វិញភ្លាមៗ មិនចាំបាច់​ជាតិ​ក្រោយទេ។

បើ​ខ្ញុំ​និយាយ​ត្រង់ណា​មិនសមរម្យ សូម​ខន្តី​អភ័យ​ទោស ដល់​ខ្ញុំ​ព្រះករុណា ខ្ញុំបាទ។

28 thoughts on “សាសនា​ព្រះពុទ្ធ អាច​នឹង​បាត់​បង់បានទេ?

  1. kooms

    សាសនា​ព្រះពុទ្ធ នឹង​មិន​បាត់បងទេ​ក្មួយ​ប្រុស គ្រាន់​បុគ្គល​អតិ​មួយ​ចំនួន​ធ្វើ​អោយ​សាសនាមួយ​នេះ​អន់ថយ! ហើយ​ម្យ៉ាង​ទៀត​មិន​មែន​តែ​ប្រទេស​យើង​មួយ​ទេ​កាន់សាសនា​ព្រះពុទ្ធគឺមាន​ប្រទេស​ជាច្រើន​ទៀតក៏កាន់ដែរ។

    1. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

      តែលោកពូ! ប្រទេស​ខ្លះ​ក៏បាន​បោះ​បង់​ចោល​នូវសាសនានេះដែរ ដូចជា ប្រទេសចិន ភាគ​ច្រើន​គឺ​បាន​កាន់​សាសនា​កាតុលិក ហើយ​មានភាគ​តិច​កាន់​សាសនា​ព្រះពុទ្ធ។ ហើយ​ប្រទេស​ខ្មែរ​យើង​ក៏ឃើញ​មានកាន់​សាសនា​កាតុលិកច្រើនដែរ។
      ខ្ញុំ​មិនមែន​រើសអើងទេ គ្រាន់​តែ​និយាយ​ការពិត

      1. denith

        ប្រទេសចិនណា ជាប្រទេសនៃសាសនាកាតូលិក ។ សូមកុំ ច្រលំវប្បធម៌ចិនហុងកុង និងចិននៅដីគោកណា ។

        បើប្រទេសកូរ៉េ ទើបពិតជាប្រទេសដែលកំពុងប្រែក្លាយជា ប្រទេសនៃគ្រិស្តសាសនាមែន ។

    2. tjulay

      សាសនាវានឹងមិនបាត់បង់ទៅណាទេ ហើយនឹងមិនបាត់រហូត ប៉ុន្តែខ្លឹមសារនៃការបង្រៀនរបស់ព្រះពុទ្ធវានឹងបាត់បង់ មានដូចជាបច្ចេកទេសវិបស្សនាជាដើម។

  2. vathanakkhmer

    ខ្ញុំជឿ!
    អ្នកដែលគេកាន់នឹងជឿសាសនាអ្វីមួយនោះ គេមិនមែនចេះតែកាន់នោះទេ!
    គឺគេតែងតែយល់ចំពោះខ្លួនឯងថា គេបានស្វែងរកព្រះពិតមួយសំរាប់ខ្លួនបានហើយ
    ទើបគេជឿ! តែបើគិតចំពោះសាសនាព្រះពុទ្ធទៀតសោធគឺជាសាសនារបស់ជាតិយើង
    ដូច្នេះគ្មាននរណាម្នាក់ចង់អោយ ជាតិនិងសាសនាខ្លួនឯងរលាយនោះទេ!
    គេមានតែគាំទ្រថែម !

    1. Sovann

      បើលោកថាគេយល់នោះ
      ខ្ញុំសុំសួរលោកបន្តិចបានទេ ថាមូលហេតុអ្វិបានជាលោកកាន់ព្រះពុទ្ធសាសនា
      ប្រសិនបើឪពុកម្តាយលោកកាន់សាសនាផ្សេង តើលោកនៅតែកាន់សាសនានេះទេ
      មួយចំនួនធំនៃអ្នកកាន់សាសនា គឺច្រើនតែជាកេ្តរិ៍ដំណែលពីជំនាន់មុនមកជំនាន់ក្រោយ
      មានតិចណាស់ដែលចេះអង្គុយវិភាគ និងសម្រេចចិត្តផ្លាស់ប្តូរសាសនានោះ

      នេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេ

    1. វិសាល

      ខ្ញុំគិតថាព្រះពុទ្ធសាសនា ក៍មានអាយុកាលរបស់ខ្លួនដែរ។ តាមតែខ្ញុំដឹង ព្រះពុទ្ធសាសនាជំនាន់យើងនេះមានអាយុ ៥០០០ ឆ្នាំ។ មានន័យថា ព្រះពុទ្ធសាសនានឹងសាបសូន្យបន្តិចម្តងៗ រហូតដល់បាត់បង់អស់។ ប៉ុន្តែមិនមែនមានន័យថា បាត់បង់រហូតនោះទេ ពីព្រោះនឹងមានព្រះពុទ្ធសាសនាជំនាន់ក្រោយកើតឡើងមកសាជាថ្មីទៀត។ តាមតែខ្ញុំបានអានឯកសារ ព្រះពុទ្ធជំនាន់ក្រោយនឹងមានព្រះនាមថា សេអារ្យមេត្រី ដែលនឹងត្រះដឹងក្រោយពេលដែលពុទ្ធសាសនារបស់ព្រះសមណគោត្តមសាបរលាបអស់។

  3. វិចិត្រ

    នៅពេលដែល​មាន​អ្នកខ្លះលះបង់​ពុទ្ធសាសនា​ហើយ​ចូល​សាសនា​គ្រឹស្ទ ក៏​មាន​អ្នកខ្លះ​លះ​បង់​សាសនា​គ្រឹស្ទ​ចូល​ពុទ្ធសាសនា​វិញ​ដែរ។ សង្ឃ​ទីបេ និង​ជប៉ុន​ បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុងការ​ផ្សព្វផ្សាយ​ពុទ្ធសាសនា​មក​លោក​ខាង​លិច។

    បញ្ហា​ចំបងនៅ​ក្នុង​ប្រទេស​យើងបច្ចុប្បន្ន​គឺ មនុស្ស​ភាគ​ច្រើន​យល់​ខុស​អំពី​ពុទ្ធសាសនា​ទាំង​ស្រុង ទាំង​អ្នក​បួស ទាំង​អ្នក​ធម្មតា។ អ្នក​បួស​ខ្លះ មិន​ត្រឹម​តែមិនចេះ​ធម៌ទេ ថែម​ទាំង​មិន​ជឿ​ធម៌​ទៅ​ទៀត។ មនុស្សធម្មតា​ ចាំ​ដល់​ចាស់​បាន​ទៅ​វត្ត​រៀនធម៌ រៀន​យ៉ាងម៉េច​ចេះ? គឺប្រៀបដូចជាបង្រៀន​កុំព្យូទ័រ​ដល់​ចាស់ៗ ចឹង ពិបាកណាស់។ ធម៌​ក៏​ដូចគ្នា​ដែរ ចេះតែ​សូត្រថាៗទៅ ទាំងមិន​យល់ ទាំង​ល្ងិតល្ងង់។ បើ​ចឹងមែន​រហូត​តទៅ​ទៀត ប្រហែល​គ្មាន​នរណា​ទៅវត្ត​ទៀតទេ តែក៏មិនមែនមានន័យថាពុទ្ធសាសនា​រលាយ​ដែរ។

    ពុទ្ធសាសនាគង់​វង់ មិនមែនមានន័យថា ត្រូវតែ​មានមនុស្ស​ទៅ​វត្ត​នោះ​ទេ។

    1. denith

      ត្រឹមត្រូវណាស់លោកគ្រូ ។

      សំរាប់ព្រះពុទ្ធសាសនា អ្នកដែលចេះធម៌មាន​
      ១. ព្រះសង្ឍ
      ២. អាចារ្យ និងយាយជី
      ៣. អ្នករស់នៅតាមវត្ត
      ៤. ឧបាសក ឧបាសិកា ដែលភាគច្រើនជាមនុស្សចាស់

      ចំនែកឯគ្រិស្តសាសនា, គេបណ្តុះអោយអ្នកកាន់សាសនាអានគម្ពីតាំងពីក្មេង ធ្វើអោយមានការចេះដឹងធំទូលាយ ឥចឹងបានជាមើលទៅ គគ្រឹកគគ្រេងណាស់ ។

    2. Sovann

      ខ្ញុំមិនយល់
      សព្វថ្ងៃជីតាជីដូនដែលគាត់ទៅវត្តហ្នឹ៎ង គាត់ទៅចង់តែចេះធម៌ទេឬយ៉ាងម៉េច
      ហើយឯកសារណាខ្លះដែលបញ្ចាក់តាំងពីបរមបុរាណាចារ្យដាក់ថាក្មេងៗ យុវជន
      យុវតី វ័យកណ្តាលទៅវត្តត្រងត្រាប់ស្តាប់ធម៌រៀនធម៌តែម្យ៉ាងនោះ ពីបុរាណមាន មិនមែនថា
      មិនមានទេ តែគឺគេទៅរៀន វាគ្មានសាលាដូចសព្វថ្ងៃ វាមានតែព្រះសង្ឃជាអ្នកបង្រៀន
      ចុះបើឥឡូវមានសាលាហើយ ការអប់រំបែបព្រះពុទ្ធសាសនាមួយចំនួនធំត្រូវបានគេបញ្ចូល
      ទៅក្នុងកម្មវិធីសិក្សា រួមមានទាំងធម៌អារ្យមួយចំនួនតូចផង ។ វត្តក៏នៅតែដើរតួរនាទីបានដែរតើ!
      តែមកពីអ្វីបានជាមិនព្រមដើរតួ មកពីក្មេងឬមកពីអ្វី? ខ្ញុំថាមកពីមនុស្សពេញវ័យ មនុស្សចាស់
      ព្រះសង្ឃ និងគ្រូបាអាចារ្យហ្នឹ៎ងឯង មិនព្រមរៀបចំ ឬក៏មិនចេះរៀបចំ ។ បើធ្វើកម្មវិធីឲ្យមាន
      ការចូលស្តាប់ធម៌ដោយមានការពន្យល់ពីព្រះសង្ឃ មួយខែម្តង មួយឆ្នាំម្តង វាយ៉ាងម៉េចដែរ
      វាហត់ព្រះសង្ឃពេក ឫយ៉ាងម៉េច ។ មិនបាច់ប្រឹងដើរផ្សព្វផ្សាយទេ ឲ្យតែអាចអប់រំអ្នកកាន់
      សាសនាបច្ចុប្បន្នបានល្អទៅ អ្នកផ្សេងឃើញគេស្រលាញ់ពេញចិត្ត គេក៏ចង់យល់ចង់ដឹងដែរ បើអ្នកកាន់សាសនាប៉ោឡែ នរណាគេចង់មករាប់អាននោះ ។

      សម្រាប់ការបង្រៀនធម៌នៅក្នុងសាលា ខ្ញុំក៏មានការរិះគន់ដែរ នៅក្នុងសាលាមិនមែនមានតែអ្នកកាន់សាសនាព្រះពុទ្ធទេ ក៏មានអ្នកកាន់សាសនាផ្សេងដែរ អញ្ចឹងទេគួរអាណិតគ្នាផង គួរតែជ្រើសរើសវត្តវិញហើយអ្នកណាចង់ទៅក៏ទៅ អ្នកណាមិនចង់ទៅក៏មិនគួរបង្ខំគេដែរ ។
      នេះគ្រាន់តែជាទស្សនៈយល់ឃើញរបស់ខ្ញុំទេ

  4. wpbinfo

    ពុទ្ធសាសនាមិនបាត់បង់ទេ នៅទីណាមានសេចក្ដីល្អនៅទីនោះនៅតែមានពុទ្ធសាសនា ។ មានតែអ្នកកាន់ទេដែលបាត់បង់ ព្រោះអ្នកកាន់ខ្លះជាអ្នកញាប់ញ័រក្នុងលោកធម៌ ឆាប់វាយតម្លៃ ឆាប់កាត់សេចក្ដីណាស់ ។ សាកគិតទៅមើល តើក្នុងមួយឆ្នាំមានព្រះសង្ឃសេពកាមប៉ុន្មានអង្គ សំលាប់មនុស្សប៉ុន្មានអង្គ ឆក់ប្លន់ប៉ុន្មានអង្គ តើមានតួលេខពិតប្រាកដទេ ហើយតើអ្នកហ៊ានអះអាងទេថាពិតជាសង្ឃពិតប្រាកដមែន ។

  5. denith

    ដែលអាចហៅថាសាសនាមួយបាន គឺត្រូវមាន
    ១. ព្រះ (តំណាង)
    ២. ធម៌ (ក្បួន ច្បាប់)
    ៣.​ អ្នកប្រតិបត្តិ
    ៤. ទីប្រតិបត្តិ
    ៥. អ្នកចូលរួម

    ឥលូវបញ្ហាគឺឋិតនៅត្រង់ក្រុម អ្នកប្រតិបត្តិ, ប៉ុន្តែធាតុសំខាន់ឯទៀតនៅមានជីវិតរស់រវើក ដូចនេះព្រះពុទ្ធសាសនាក៏ មិនបាត់បង់ដែរ ។

    ម្យ៉ាង, វាតែងតែមានការប្រព្រឹត្តខុសបែបនេះ​​ ។ សូម្បីតែអក្សរសិល្បចិន គឺរឿង “ដំណើរយាងទៅទិសខាងលិច” (ថាំងចេង អ៊ូខុង) ក៏ធ្លាប់ពិពណ៌នាអំពីព្រះសង្ឃរាជ្រមួយអង្គដែលច្រណែនហ្នឹងគ្រូថាំងចេង ហើយប្រព្រឹត្តខុស សីលធម៌ ។

    ដូចនេះ បញ្ហាមួយនេះ វាហ្នឹងមិនជះឥទ្ធិពលដល់សាសនាជារួមនោះទេ ។

    អ្វីដែលគួរអោយបារម្ភ គឺការហូរចូលនៃវប្បធម៌បរទេស ។

  6. sambatt

    ខ្មែរយើងភាគច្រើនដល់់ចាស់់ទើបគិតចង់់រៀនធម៌ មកពីកាលនៅក្មេងរវល់់រកស៊ី។
    ដល់់វ័យចាស់់ លែងធ្វើការ គ្មានអីធ្វើ មានតែទៅវត្តក្រែងបានជួបជុំសាច់់ញាតិសណ្ដាន
    មិត្តភក្ដិជិតឆ្ងាយ ដល់់ស្គាល់់គ្នាយូរទៅតាំងនាំកូនចៅទៅបង្ហាញគ្នីគ្នា និយាយរំលឹកអតីតកាល
    និយាយពីអ្នកនេះអ្នកនោះ..គិតទៅទៅវត្តដូចជាមិនទៅវត្តទេ..វត្តគ្រាន់់តែជាលេសសឹងសំរាប់់
    មនុស្សភាគច្រើនទៅហើយ…ហើយវត្តេពុទ្ធសាសនាយើងទៀតសោតដូចជាគ្មានទីជំរកជំនឿអីទេ..
    គឺជាទីជំរកបុណ្យ ..បុណ្យនោះបុណ្យ កំរើកទឹកកំរើកដី …ជូនពរនោះជូនពរកំរើកទឹកកំរើកដី…
    ជូនពរឆ្នាំនេះ សំរាប់់ឆ្នាំនេះ ឆ្នាំក្រោយចាំជូនពរជាថ្មីទៀត..ការជូនពរឆ្នាំនេះនឹងសាបសូន្យនៅឆ្នាំក្រោយ..
    ចឹងចត្រូវការជូនពរឆ្នាំថ្មី..ហើយម្យ៉ាងទៀត ការចូលបុណ្យ៖ចូលច្រើនបានបុណ្យច្រើន មានន័យថាចូលបុណ្យតិចបានបុណ្យតិច! អញ្ចឹងការបានបុណ្យច្រើនតែចំពោះអ្នកមាន ..ឯអ្នកក្រ
    គ្មានលុយចូលបុណ្យច្រើននឹងគេ នឹងមិនអាចបានបុណ្យច្រើនទេ។វត្តបានក្លាយ ដូចជាវិហារគ្រឹស្ទសាសនាដែរ
    គឺជាកន្លែងចូលបុណ្យ កន្លែងសូត្រធម៌ ដែលគ្រាន់់តែសូត្រតែប៉ុណ្ណោះ គ្មានយល់់គ្មានអីទេ ព្រោះ
    អ្នកកាន់់សាសនា និងបព្វជិតឫព្រះសង្ឃ ជួញដូរជាមួយគ្នា…
    ព្រះវិហារកាន់់តែធំមហិមា វត្តកាន់់តែប្រណិត កាន់់តែធំមហិមា ព្រះសង្ឃកាន់់តែធំមហិមា វិឡាកុដិកាន់់តែធំមហិមាន កាន់់តែល្អមហិមា កាន់់តែប្រណិតមហិមា មានទូរស័ព្ទ ដ៏ល្អមហិមា មានទូរទស្សន៏
    មាស៊ីនត្រជាក់់ ដ៏មហិមា… ព្រះសង្ឃបង្រៀនសាសនា ហើយចេះមន្តអាគមស្ដោះព្រោះ ស្រោចទឹកព្យបាលជំងឺ
    គ្រប់់យ៉ាង….វត្តមិនមែនកន្លែងប្រើមន្តអាគម ចឹងទេ!
    សូមចូលអានច្បាប់់ពង្រាត់់ឆ្ងាយពីព្រះរបស់់ទស្សនវិទូSoren Kierkegaard(La loi d ` éloignement de Dieu)
    នៅឯប្លកខ្ញុំ ដែលខ្ញុំទើបដាក់់ប្រកាសកាលពីម្សិលមិញ។

  7. វិន

    អោយរៀនមេចយល់ បើភាសាធម៌ចេញសំលេងសុទ្ធតែ អ៊ាក់ អះ អ៊ាំង អាំង … ពិបាកយល់សឹងអី! ចាស់ទៅវត្ត ១០ ២០ ឆ្នាំអត់យល់ន័យនៃពាក្យទាំងនោះផង ឃើញតែពួកគាត់អែបអបយកចិត្តគ្រូសង្គ្រាជ អោយបាននៅវត្ត អោយឃើញថាសំបើម។

  8. Fidele

    បាត់​បង់​តែ​ឈ្មោះ តែ​ទស្សនវិជ្ជា​ និង​ដំបូន្មាន​របស់​ពុទ្ធសាសនា​នៅ​មានដង្ហើម​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ជា​និច្ច!:mrgreen:

  9. សុភាព(អេ៎)

    សូមអោយអ្នកដែលមានតួនាទីបង្ហាត់បង្រៀនធ្វើយ៉ាងណាអោយគេឆាប់យល់ពីអ្វីដែលជាពុទ្ធសាសនា​មានន័យដូម្តេច
    ដូចជារាល់ថ្ងៃការផ្សព្វផ្សាយជាសំលេងក្តីឬតាមសៀវភៅការអានក្តីសុទ្ធសឹងតែមានអត្ថន័យជ្រៅពេកធ្វើអោយក្មេងពិបាកយល់ណាស់ដូចជាសពុទ្ធប្បវត្តិជាដើមគួតែមានសៀវភៅសម្រាប់ក្មេងដែលអានហើយយល់ងាយនិងសៀវភៅធម៌ដទៃផ្សេងទៀត
    បើយើងធើ្វអោយគេងាយយល់ឆាប់ចេះនិងជួយអោយពួកគេមិនធុញទ្រាន់ក្នុងការស្តាប់ឬអាន
    នេះជាចំណែកមួយដែលធ្វើអោយប្រជាពុទ្ធសាសនាយល់ដឹងពីសាសានាដ៏មានតំលៃរបស់ខ្លួន

  10. Pat Monny

    អ្វីៗវាអាស្រ័យ ហេតុ មានហេតុទើបមានផល មាននេះទើនមាន នោះ បើគ្មាននេះ វាក៏គ្មាននោះដែរ។
    គ្មានអ្វីឋិតឋេរ ទេ តែការចូលរួមរក្សារថែពីសំណាក់ អ្នកយល់ច្បាស់ទើបញ៉ាំងអ្នកខ្វះសទ្ធា ឲ្យមានសទ្ធា អ្នកមានហើយរឹងរឹតតែ មានបន្ថែមទៀត គឺមិនចាំមើលបំណាំគ្នាទេ។ បើឃើញថាមានអវិជ្ជា នោះសូម អ្នកមានវិជ្ជា ចេះវីធីសាស្រ្តដឹកនាំ និងពន្យល់ មិនមែនយកការមាក់ងាយគ្នា អួតអាង ស្អប់ខ្ពើម មក ជាដោះស្រាយទេ។

  11. vesothian

    ក្នុងលោកនេះ គ្មានអី្វជាអមតៈទេ សេ្តច​ មន្រី្ត សេដ្ឋី អ្នកមាន អ្នកក្រ សុទ្ធតែត្រូវ សូន្យ ជាធូលីទាំងអស់ ….
    មានតែព្រះសម្ពុទ្ធទេ ដែលព្រះអង្គរួចផុតចាកទុក្ខបាន គ្មានកើត ចាស់ ឈឺ​ ស្លាប់ ទៀតឡើយ(ព្រះនិពា្វន)
    យើងជាមនុស្សធម្មតា មិនអាចយល់ខ្លឹមសារបានងាយទេ …សូមកុំប្រមាថ………………………………… បើ មិនបានសិក្សាស្រាវជ្រាវពុទ្ធវចនៈ (សូមគិតមុនថា ) ពុទ្ធសាសនាមាន គួរខំប្រឹង អត្តា ហិ អត្ត នោ នាថោ

  12. phinhen

    យើងមិនអាចចាំតែបន្ទោសប្រជាជនខ្មែរថាដល់វ័យចាស់ទើបបានខំរៀនធម៍នោះទេ យើងអាចសម្លឹងមើល​ចាប់ពីខ្លួនយើង អំពីសារជាតិមនុស្សតើមនុស្សត្រូវការអ្វីជាចម្បង?​តើអ្នកទៅរៀនបានទេ តើអ្នកត្រូវការសេរីភាពប៉ុណ្ណា នៅពេលដែលក្រពះរបស់អ្នកកំពុងស្រេកឃ្លាន?
    ព្រះពុទ្ធសាសនាមិនបាត់រលត់នោះទេ បើទោះបីជាព្រះពុទ្ធព្យាករណ៍ថានឹងរលាយបាត់មែន តែព្រះអង្គក៏​បានព្យាករណ៏ដែរថានឹងមានព្រះពុទ្ធបានត្រាស់ដឹងឡើងមួយអង្គទៀតដែរ។ បញ្ហាសំខាន់គឺការប្រតិបត្តិ និងការសិក្សាស្វែងយល់អោយបានគ្រប់ជ្រង់ជ្រោយតែប៉ុណ្ណោះ មិនមែនចេះតែជឿតាមគ្នា ឬជាទំនៀមទំ​លាប់នោះទេ ដូចដែលព្រះពុទ្ធបានសម្ដែងនៅក្នុងកាលាមសូត្រ។ យើងម្នាក់ៗគួរព្យាយាមសិក្សារៀនសូត្រ​និងផ្សព្វផ្សាយព្រះពុទ្ធសាសនាទាំងអស់គ្នា។

    សូមសួរទៅវិញថា
    ១. តើកម្មវិធីផ្សព្វផ្យាយព្រះពុទ្ធសាសនាបានផ្សាយដល់ប្រជាជនខ្មែរគ្រប់ទីកន្លែងហើយឬនៅ?
    ២. តើពួកគាត់មានលទ្ធភាពឬពេលវេលាដើម្បីស្ដាប់ឬតាមដានកម្មវិធីនេះទេ?
    ៣. តើកម្មវិធីនេះបានរៀបចំផ្សព្ធផ្សាយបានត្រឹមត្រូវទៅតាមពេលវេលាសមស្របដែរឬទេ?
    ខ្ញុំសួរបែបនេះព្រោះខ្ញុំបានមើលឃើញថាកម្មវិធីទូរទស្សន៍ វិទ្យុភាគច្រើនគឺគិតពីសេដ្ឋកិច្ចជាជាងការអប់រំ គឺម៉ោងដែលដែលប្រជាជនគ្មានពេលតាមតានទើបគេចាក់កម្មវិធីអប់រំព្រះពុទ្ធសាសនា​ ឬកម្មវិធិអប់រំផ្សេងៗ។
    សូមជួយវិភាគទាំងអស់គ្នា

  13. Hul menghung

    ព្រោះទង្វើនៃលទ្ធិទាំងអស់មានន័យត្រង់ពាក្យសាសនា បានដល់ពាក្យប្រៀនប្រដៅអោយមនុស្ស​ល្អ បើមនុស្សល្អដោយពាក្យប្រដៅនោះ ក៍សាសនាមិនបាត់បងដែរ

  14. Bonthan Phoeung

    អរគុណចំពោះចម្លើយរបស់លោកពូ និងការសាកសួររបស់ប្អូនសុវិចិត្រ តាមពិតតាមទស្សនៈរបស់ខ្ញុំ និងការបានសិក្សាខ្លះៗផ្នែកព្រះពុទ្ធសាសនា។ ក្នុងចំណុចដែលថា ព្រះពុទ្ធសាសនានឹងអាចបាត់បង់ ទៅ នេះជារឿងពិតបា្រកដ ដោយរហូតទៅដល់គម្រប់៥០០០ព្រះវស្សា(៥០០០ឆ្នាំ) ពិតជាអស់មែន។ តែការដែលអស់ទៅនេះ មិនមែនដោយសារតែការប្រតិបត្តិមិនល្អចំពោះតែព្រះសង្ឃទេ គឺមានទាំងអស់ គ្នា គឺទាំងភិក្ខុ សាមណេរ ឧបាសក ឧបាសិកា។ ក្នុងហេតុដែលធ្វើឱ្យព្រះពុទ្ធសាសនារីកចម្រើន និងសាបសូន្យ គឺដោយមនុស្សទាំអ៤នេះ មិនមែនដោយសារតែព្រះសង្ឃនោះទេ។ ឯចំណែកដែលរឿងថា ប្អូនឃើញពិតជាក់ស្តែងតាមការសិក្សាមួយចំនួននោះវាជារឿងត្រឹមត្រូវហើយ ដោយហេតុថា មនុស្សសម័យនេះពោពេញដោយក្តីប្រមាទច្រើនជាងការដែលខ្លួនឯងមិនប្រមាទ ដូចនេះកត្តានេះក៏ធ្វើឱ្យមនុស្សអស់ទៅនូវសីលធម៌ សមាធិធម៌ និងបញ្ញាធម៌ជាដើម។​ខ្ញុំមិនអាចរៀបរាប់ឱ្យអស់ពេលនេះបានទេ សូមលោកអានក្នុងសៀវភៅកប្បកថា និងសុបិនិមិត១៦ប្រការរបស់ព្រះបាទបសេនទីកោសល្យផងចុះ។
    សូមអភ័យទោសនូវរាល់ការចូលរួមនេះផងចុះ!

  15. Bonthan Phoeung

    វិន ខ្ញុំសូមហៅចំឈ្មោះទៅចុះ តាមពិតទាំងការរៀនសូត្រផ្នែកភាសាធម៌ក្តី ភាសាបរទេសក្តី ការងារក្តី និងអ្វីផ្សេងៗទៀតក្តី គឺសុទ្ធតែលំបាកទាំងអស់ឱ្យតែមនុស្សមិនមានការព្យាយាម។ ជោគជ័យតែងកើតចំពោះអ្នកព្យាយាម តែភាពលំបាក និងការបរាជ័យតែងកើតចំពោះមនុស្សខ្ជិលច្រអូស នេះជាអ្វីដែលត្រូវគិត។ មិនមែនភាសាធម៌នឹងលំបាកទេ តែដោយសារតែយើងមិនចាប់អារម្មណ៍នឹងរៀនទេតើ។

  16. Bamboo

    ខ្ញុំឆ្ងល់ថាព្រះពុទ្ធប្រសូតនៅក្នុងព្រៃក្រោមដើពោធ ហេតុអ្វីបាន​ជាគេធ្វើរូបសំណាក់ប្រពុទ្ធដាក់ក្នុង​ព្រះវិហារនៅវិញ តើមាន​ន័យយ៉ាងណាវិញ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s