របៀប​វាយ​ខ្មែរ​យូនីកូដ​អោយ​បាន​ត្រឹម​ត្រូវ


សព្ធ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា ការ​ប្រើប្រាស់​ខ្មែរ​យូនីកូដ​មាន​ភាព​ទូលំ​ទូលាយ​ជាង​មុន ដោយ​សារ​តែ​ខ្មែរ​យូនីកូដ ត្រូវ​បាន​ដាក់​បញ្ចូល​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ក្នុង វីនដូ វីស្តា និង ៧ ។ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​ពុំ​បាន​ដឹង​ពី​របៀប​វាយ​របស់​វា​នៅ​ឡើយ​ទេ ។

ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ខ្មែរ​យូនីកូដ​នេះ កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ខ្ញុំ​សូម​លើក​យក​ពី​របៀប​វាយ​ខ្មែរ​យូនីកូដ​ឲ្យ​បាន​ត្រឹមត្រូវ​មក​បង្ហាញ ។

របៀប​វាយ​ខ្មែរ​យូនីកូដ គឺ​ខុស​ពី​របៀប​វាយ​តាម​បែប​ពុម្ព​អក្សរ លីមូន ដែល​វាយ​តាម​របៀប​សរសេរ ចំណែក​ឯ​ខ្មែរ​យូនីកូដ​វិញ គឺ​យើង​ត្រូវ​វាយ​តាម​ប្រកប ។

ឧ. ស៊ី យើង​ត្រូវ​វាយ ស + ៊ + ី

ស្ត្រី = ស + ្ + ត + ្ + រ + ី

ម្យ៉ាង​វិញ​ទៀត ពាក្យ​ខ្មែរ​យើង​ពុំ​មាន​ដក​ឃ្លា​ពី​មួយ​ពាក្យ​ទៅ​មួយ​ពាក្យ​ទៀត​ដូច​ជា​ពាក្យ​នៅ​ក្នុង​ភាសា​អង់គ្លេស​នោះ​ទេ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​អ្នក​វាយ ប្រើ​ចន្លោះ​មើល​មិន​ឃើញ ។ គុណ​សម្បត្តិ​របស់​ចន្លោះ​មើល​មិន​ឃើញ​គឺ​សម្រាប់​បំបែក​ពាក្យ​នីមួយ​ចេញ​ពី​គ្នា ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​អក្ខរាវិរុទ្ធិ និង​មួយ​ទៀត​គឺ​ផ្ដាច់​ពាក្យ​ដែល​ត្រូវ​ធ្លាក់​នៅ​ចុង​បន្ទាត់ ។
សូម​មើល​រូប​ខាង​ក្រោម ដែល​ការ​សរសេរ​របស់​គាត់​មិន​បាន​ប្រើ ចន្លោះ​មើល​មិន​ឃើញ៖

បន្ទាត់​ក្រហម​ជា ខ្សែ​ព្រំដែន​ប្រឡោះ​អត្ថបទ។ សូម​មើល​ថា ការ​ដែល​សរសេរ​ដោយ​មិន​ប្រើ​ចន្លោះ​មើល​មិនឃើញ​អាច​ធ្វើ អោយ​វាចេញ​ផុត​ពីខ្សែ​ព្រំ​ដែន​ដែល​គេ​បាន​កំណត់។ បន្ទាត់​ព៌ណ​ខៀវ ចង់​បញ្ជាក់​ថា ការ​សរសេរ​ដោយ​មិន​ប្រើ​ចន្លោះ​មើល​មិនឃើញ ធ្វើ​អោយ​អត្ថបទ​មិន​មាន​ការ​តម្រឹម​ចុង​មិន​ស្វើ ដូចជា​វែងខ្លីៗ មិន​សូវ​ស្អាត។ ប្រអប់​ព៌ណ​បៃតង ចង់​បញ្ជាក់​ថា ជា​ប្រឡោះ​ដែល​នៅសល់ ព្រោះ​ប្រយោគ​បន្ទាប់​មិន​បាន​ប្រើ​សញ្ញា​មើល​មិនឃើញ ដូច​នេះ​ពេល​ដែល​ដល់​បន្ទាត់​ព្រំ​ដែន​វា​នឹង ចុះ​មក​ទាំង​ពាក្យ​ទាំង​ឡាយ​ដែល​មាន​ក្នុង​ប្រយោគ​នោះ។

ប្រភព​ដើម៖ Ikhmer

One thought on “របៀប​វាយ​ខ្មែរ​យូនីកូដ​អោយ​បាន​ត្រឹម​ត្រូវ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s