អ្នក​ការទូត និង អ្នក​ចែវទូក


ប្រការ​ដ៏​អាក្រក់​បំផុត

របស់​មនុស្ស​ធម្មតា​ទូទៅ គឺ

គិត​ថា​ខ្លួន​ឯង​ឈ្លាស​វៃ​លើស​អ្នក​ដទៃ​ជា​និច្ច

អ្នក​ការ​ទូត និង អ្នក​ចែវ​ទូក

<<កុំ​យក​ចំនុច​ខ្លាំង​របស់​ខ្លួន ទៅ​រិះ​គន់​ចំណុច​ខ្សោយ​អ្នក​ដទៃ>>

សតិ​បញ្ញា​ដែល​មាន​ជាប់​នឹង​ខ្លួន​តាំង​ពី​កំណើត សុទ្ធ​តែ​មាន​ប្រយោជន៍។

អ្នក​មិន​គួរ​មើល​ងាយ​ខ្លួន​ឯង និង​មិន​ត្រូវ​មើល​ងាយ​អ្នក​ដទៃ​ផងដែរ អ្នក​ខ្លះ​អាច​នឹង​មាន​គុណ​សម្បតិ្ត ឬ សមត្ថិភាព​ខ្ពង់​ខ្ពស់​លេច​ធ្លោ​ក៏ពិត​មែន តែ​នៅ​ភ្លេច​ខ្លួន​ចូល​ចិត្ត​វា​ឬក​សំដែង នូវ​អំនួត​របស់​ខ្លួន។

មនុស្ស​គ្រប់ៗ​គ្នា មាន​ចំណុច​ល្អ​និងចំណុច​ខ្សោយ​ផ្សេងៗ​ពី​គ្នា ហេតុ​នេះ​យើង​មិន​គួរ​មើល​ងាបយ​មើល​ថោក​អ្នកដទៃ ឬ​គិត​ថា​ខ្លួន​ឯង​សំខាន់​អស្ចារ្យ​ជាង​គេ​ហួស​ហេតុ​នោះ​ទេ យើង​គួរ​ប្រព្រឹត្តិ​នូវ​ទង្វើ​ផ្សេងៗ​អោយ​បាន ស្មើ​ភាព​គ្នា​ជាមួយមនុស្ស​ទូទៅ។

******

….. កាន់​អ៊ូ ជា​មន្ត្រី​ទូត​ក៏​ល្បី​ល្បាញ​ម្នាក់ ត្រូវ​បាន​បញ្ជូល​ទៅ​នគរ ឈី ក្នុ​ឋានៈ​ជា​ទូត ដើម្បី​ចរចារ​ជាមួយ​ស្ដេច​នគរ​នោះ

ក្រោយ​ពី​ធ្វើ​ដំនើរ​អស់​ជា​ច្រើន​ថ្ងៃ ក៏បាន​មក​ដល់​មាត់​ច្រាំង​ទន្លេ​មួយ ដែល​ចាំ​បាច់​ត្រូវ​ពឹង​ពាក់​ទៅ​លើ​អ្នក​ចែវ​ទូក។ អ្នក​ចែវ​ទូក​ចែវ​មក​ដល់​មាត់​ច្រាំង ឃើញ កាន់​អ៊ូ ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​មន្ត្រី​រាជ​ការ​ក៏សួរ​ថា៖

“លោក​ឆ្លង​ទន្លេ​ទៅណា​ដែរ?”
កាន់​អ៊ូ​ឆ្លើយ​ថា៖
“យើង​ទៅ​នគរ​ឈី ក្នុង​នាម​ជា​ទូ​ដើម្បី​ចរចារ​ជាមួយ​ស្ដេច​នគរ​ឈី”

អ្នក​ចែវ​ទូក​សម្លឹង​មុខ កាន់អ៊ូ ហើយ​ចង្អុល​ទៅ​ទន្លេង​ដោយ​សំដី​ពេប​ជ្រាយថា៖ “គ្រាន់​តែ​ទន្លេ​តូច​មួយ​នេះ!..លោក​មិន​មាន​តម្រេះ​ឆ្លង​ដោយ​ខ្លួន​ឯង​ផង តើ​ធ្វើ​ម្ដេច​នឹង​ចរ​ចារ​ជាមួយ​ស្ដេច​នគរ​ឈី​បានទៅ?”

កាន់​អ៊ូ ក៏​បក​ស្រាយ​អោយ​អ្នក​ចែវ​ទូក​ស្ដាប់៖
“អ្នក​និយាយ​បែប​នេះ​ក៏​មិន​ជា​ត្រូវ​ប៉ុន្មានដែរ ព្រោះ​អ្នក​ឯង​មិន​យល់​ថា រឿង​រ៉ាវ​អ្វីៗ​នៅ​លើ​លោក​យើង​នេះ សុទ្ធ​តែ​មាន​ហេតុ​មាន​ផល មាន​របៀប​បែ​ផែន​របស់​វា​ផ្សេងៗ​ពីគ្នា មួយមុខៗ​មាន​ចំណុច​ខ្លាំង​និង​មាន​ចំណុច​ខ្សោយ​រៀងៗ​ខ្លួន ឧទាហរណ៏​ដូច​ជា មន្ត្រី​សុច្ចរិត​ទៀង​ត្រង់​យុត្តិធ៌ម មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ អាច​ជួយ​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​អោ​យមាន​ការ​រីក​ចំរើន ប៉ុន្តែ​មិន​អាច​ដឹក​នាំ​កង​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​បានទេ ឯសេះ​វដែល​មាន​ជើង​ដ៏​រឹង​មាំ បោល​ផាយ​បាន​ចំងាយ​រាប់​រយ​យោជន៍ អ្នក​ធ្វើ​ដំនើរ​យល់​ឃើញ​ថា​សេះ​មាន​សារៈ​សំខាន់​ណាស់ ប៉ុន្តែ​បើ​យើង​យកសេះ​មក​អោយ​ចាប់​កណ្ដុរ​នៅ​ក្នុង​ផ្ទះវិញ ប្រហែល​ជា​មិន​ឈ្នះ​សត្វ​ឆ្មា​តូច​មួយ​ផង ចំណែក​ឯដាវ​ក៏​វេសេស​មាន​តម្លៃ​លលើស​លប់ រក​បាន​ដោយ​ពិបាក មុខ​វា​មុត​រក​អ្វី​មក​ប្រៀប​មិនបាន កាត់​ដែក​តែ​មួយ​ខ្វាច់​ដាច់​ត្មិល​កូច​គេ​កាប់​ត្រយូង​ចេក តែ​បើ​បែរ​ជា​អោយ​ជាង​ឈើ​យក​ទៅ​កាត់​គល់​ឈើ ក៏​វា​មិន​ឈ្នះ​ពូថៅ​ធម្មតាៗ​ដែរ ក៏​ដូច​គ្នា​រវាង​អ្នក​និង​ខ្ញុំ បើ​នឹង​ចែវ​ទូក​ប្រណាំង​គ្នា​នោះ​ខ្ញុំ​មុខ​ជា​ចាញ់​អ្នក​ឯង តែ​បើ​មក​ប្រលង​គ្នា ក្នុង​ការ​ចរចារ​ជាមួយ​ស្ដេច​នគរ​ផ្សេងៗ​វិញ តើ​អ្នក​អាច​នឹង​ឈ្នះ​ខ្ញុំ​ដែរ​រឺទេ?” ?????

អ្នក​ចែវ​ទូក​ស្ដាប់​ការ​អធិប្បាយ​របស់ កាន់​អ៊ូ ហើយ​បាត់​មាត់​ឈឹង​គ្មាន​ពាក្យ​អី​ជជែក​តវ៉ា​ទៀត ទៅ​ជា​បាន​មេរៀន​ក៏​ល្អ​សម្រាប់​ខ្លួន។ គេ​អញ្ជើញ​កាន់​អ៊ូ ឡើង​លើ​ទូក​ដោយ​​ទឹក​ចិត្ត​ជ្រះ​ថ្លា​ហើយ​ចែវ​ឆ្លង​ទន្លេ​ទៅ។

********

ម្នាក់ៗ​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​រៀង​ខ្លួន អ្វី​ដែល​ខ្លួន​មាន​មិន​ប្រាកដ​ថា​អ្នក​ផ្សេង​មាន និង អ្វី​ដែល​គេ​មាន​ក៏​មិន​ប្រាកដ​ថា​យើង​មាន​ដែរ។ ដូច្នេះ​បើ​យក​ចំណុច​ខ្លាំង​របស់​ខ្លួន​ទៅ​រិះ​គន់​អ្នក​ដទៃ នោះ​ជា​ប្រការ​ដែល​មិន​សមរម្យ​ទេ មនុស្ស​ប្រភេទ​នេះ ទោះ​ជា​ពូកែ​ឆ្លាត​ឬ​មាន​ទេព​កោសល្យ​ខ្ពស់​យ៉ាងណា​ក៏ដោយ ក៏​ទង្វើ​របស់​គេ​មិន​អាច​ជា​គម្រូ​ដ៏​ល្អ​បានទេ។

ព្យាយាម​លើក​សរសើរ​ចំណុច​ល្អ​របស់​អ្នក​ដទៃ
អត់អោន​ដល់​ចំណុច​ខ្វះ​ខាត​របស់​គេ

ចេះ​ឯង​អោយ​ក្រែង​ចេះ​គេ —– កុំ​គ្នាន់​គេ្ន​ខ្លាំង​តែ​ឯង
ចេះ​គេ​គ្មានអ្វី​ស្ញែង —– ចេះ​របស់​ឯង​បាន​វា​ខ្លាំង។
គិត​នេះ​ខុស​មហន្ត —– ទោះ​រៀន​គ្រាន់​ក៏​មិន​ខ្មេះ
សំអាង​ឯង​មនុស្ស​ចេះ —– ចុះ​គេ​នោះ​មនុស្ស​ស្អី​វិញ?

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ “ប្រាជ្ញា​ជិវិត”
ដែល​និពន្ធ​ដោយ​លោក “គឹម ចាន់ណា”

6 thoughts on “អ្នក​ការទូត និង អ្នក​ចែវទូក

  1. SOKHEANG

    ល្អ​ណាស់​ចិត្រ​!
    រឿង​ហ្នឹង​បងធ្លាប់អានដែរ។
    ហើយ​បង​ចូល​ចិត្ត​អាន​សៀវ​ភៅ​របស់​លោក​គ្រូ​ គឹម ចាន់ណា ណាស់។

    1. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

      បាទ! អរគុណ​បង។ ចាំ​ពេល​ទំនេរ​ញ៉ុម​នឹង​សរសេរ​មក​ចែក​គ្នា អាន​៣ ៤​អត្ថបទ​ទៀត។ ព្រោះ​មាន​អត្ថបទ​ល្អៗ​ច្រើន​ណាស់ ដែល​មិន​ទាន់​បាន​យក​មក​ចែក​គ្នា។😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s