ការ​បក​ស្រាយ​របស់​ជៀង​ស៊ឺ


ដើម្បី​ត្រួត​ពិនិត្យ​រឿង​រ៉ាវ​អោយ​បាន​ត្រឹម​ត្រូវ
មាន​វិធី​តែ​មួយ​គត់
គឺ​ការ​ពិនិត្យ​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ

ការ​បក​ស្រាយ​របស់​ជៀង​ស៊ឺ

<<កុំ​វិនិច្ឆ័យ​មនុស្ស​ទៅ​លើ​តែ​សម្បក​ក្រៅ កុំសម្រេច​កិច្ច​ការ​អ្វី​មួយ​ដោយ​សម្លឹង​មើល​តែ​មួយ​ផ្លូវ>>

អង្ករ​តែ​មួយ​បែប ចិញ្ចឹម​មនុស្ស​ចេញ​មក ខុស​គ្នា​រាប់​រយ​ជំពូក នោះ​ព្រោះ​តែ​ការ​គិត​និង​ទស្សនៈ​របស់មនុស្ស​ម្នាក់ៗ ផ្សេងៗ​ពីគ្នា។ ប្រសិន​បើ​មាន​ទស្សនៈ ឬ​យោបល់​របស់​អ្នក​ដទៃ​ផ្ទុយ​ពី​ទស្សនៈ​របស់​ខ្លួន ឯអ្នក​ខ្លះ​ទៀត​ក៏​អាច​នឹង​សម្រប​សម្រួល​តាម​គេ ហើយ​អ្វី​ដែល​យ៉ាប់​បំផុត​នោះ​គឺ​មនុស្ស​ចចេស​រឹង​រូស និង​មាន​អគតិ​នៅ​ក្នុង​ចិត្ត។

ពេល​ណា​យើង​មាន​អគិត ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ​ចំពោះ​រឿង​អ្វី​មួយ​នោះ ចិត្ត​របស់​យើង​នឹង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ភាព​លម្អៀង ធ្វើ​អោយ​ការ​វិនិច្ឆ័យ ឬ​ការ​សម្រេច​គ្រប់​បែប​យ៉ាង​ផ្អៀង​ជ្រុល​ទៅ​តែ​ម្ខាង​ដោយ​មិន​ខ្វល់ នឹង​ទទួល​ស្ដាប់​ការ​ពន្យល់ ឬ​ស្ដាប់​មតិ​យោបល់​ពី​អ្នក​ដទៃ ចចេរ​រឹង​រូស យក​គំនិ​ខ្លួន​​ឯង​ជាធំ ដែល​ការ​ទម្លាប់​គិត​បែប​នេះ វា​នឹង​សន្សែ​សន្សំ​ប្រមែ​ប្រមូល​អោយ​យើង​ទៅ​ជា​មនុស្ស “អញ​និយម” ហើយ​នឹង​ធ្លាក់​ដល់​អន្លង់​មួយ​ដែល​មិន​ងាច​ទាញ​ខ្លួន​អោយ​ងាក​ចេញ​ពី​គំនិ​នោះ​បាន។ ហេតុ​នេះ៖

<<មិន​ចំពោះ​ថា​អ្នក​ធ្វើ​អ្វី​ក៏ដោយ បើ​ដឹង​ថា អ្នក​កំពុង​តែ​ជាប់​គាំង​ទៅ​មុខ​មិន​រួច អ្នក​គួរ​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​ខ្លួន​ឯង ចូរ​សាក​ល្បង​គិត​ពិចារ​ណា ពិនិត្យ ពិច័យ ទៅ​លើ​ផ្លូវ​ផ្សេង អៅយ​បាន​ច្រើន បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ជៀស​មិន​ផុត​ពី​ការ​បរាជ័យ​នោះ​ឡើយ។>>

********

…..កាល​ពី​យូរ​លង់មក​នោះ មាន​មេ​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ ជៀង​ស៊ឺ បាន​នាំ​កូន​សិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្រ​ឈី។ ពេល​មក​ដល់​ផ្លូវ​បត់​កោង​មួយ ក៏​ប្រទះ​ឃើញ​ដើម​ឈើ​មួយ​ដើម​យ៉ាង​ធំ​នៅ​ក្បែរ​រោង​អ្នក​តា។ កើម​ឈើ​នោះ​ធំ​អាច​អោយ​សត្វ​គោ​ជ្រក​បាន​រាប់​ពាន់​ក្បាល គល់​វា​មាន​ទំហំ​ជា​ច្រៀន​ឱប កំពស់​វា​របស់​សិប​ម៉ែត្រ គ្រាន់​តែ​មែក​វា​ក៏​អាច​យក​មក​ធ្វើ​ទូក​បាន​រាប់​សិប​ទូក ឯ​ចំនួន​មនុស្ស​អាច​ជ្រក​ក្រោម​ដើម​ឈើ​នោះ ស្មើ​នឹង​ចំនួន​មនុស្ស​ក្នុង​ផ្សារ​មួយ​ដែរ។

អ្វី​ដែល​ប្លែក​នោះ​គឹ ជៀង​ស៊ឺ ដើរ​ធ្វើ​ព្រងើយ​មិន​ចាប់អារម្មណ៍ នឹង​សង្កេត​ពិនិត្យ​ដើម​ឈើ​នោះ​ឡើយ រី​ឯកូន​សិស្ស​នាំ​គ្នា​សើច​ភ្ញាក់​ផ្អើល នឹង​ដើម​ឈើ​ដ៏​ធំ​ចម្លែក​នោះ​ជា​ខ្លាំង នាំ​គ្នា​សង្កេត​មើល​មិន​ដាក់​ផ្នែក​តែ​គេ​នឹក​ឆ្ងល់ ក្នុង​ចិត្ត​អំពី​អាកប្ប​កិរិយា​របស់​លោក​គ្រូ ដែល​មិន​យក​ចិត្ត​ទុកដាក់​នឹង​ដើម​ឈើ​ដ៏ធំ​នេះ ក៏​នាំ​គ្នា​សួរ​ទៅ​លោកគ្រូ​ថា៖ “លោក​គ្រូ!…ពួក​យើង​ដើរ​តាម​លោក​គ្រូ​តាំង​ពី​ភាគ​ខាង​ជើង ដល់​ភាគ​ខាង​ត្បូង​ដើម្បី​រៀន​ឆ្លាក់​ឈើ ពួក​យើង​មិនដែល​បានឃើញដើម​ឈើ​ណា ដែលល្អ​ដូច​ដើម​ឈើ​នេះ​ឡើយ ហេតុ​អ្វី​បាន​ជា​លោក​គ្រូ មិនចាប់​អារម្មណ៍​នឹង​ដើម​ឈើ​នេះ​បន្តិច​បន្តួច យ៉ាង​ដូច្នេះ?…”

ជៀង​ស៊ឺ​ឆ្លើយ​ថា៖ “ពួក​ឯង​សុំ​ស្ងើច​សរសើរ​ដើម​ឈើ​នោះ​ខ្លាំង​ពេក វា​ជា​ដើម​ឈើ​ស្ពោត​ទេ មិន​រឹងមាំទេ បើ​ធ្វើ​ធូក​ក៏​មិន​បាន ធ្វើ​ម្ឈូស​ក៏​ឆាប់ពុក ធ្វើ​សសរ​ផ្ទះ​ក៏​នឹង​ត្រូវ​មេ​វា​ស៊ី យក​មក​ធ្វើ​វត្ថុ​ប្រើ​ប្រាស់​ក៏​ឆាប់​ខូច បើ​នឹង​ធ្វើ​ទ្វារ​ផ្ទះ​វា​នឹង​ចេញ​ជ័រ”។

ជៀង​ស៊ឺ​អធិប្បាយ​រហូត​ដល់​សរុប​សេចក្ដី​មក​គឺ ដើម​ឈើ​នោះ​មិន​អាច​យក​មក​ធ្វើ​អ្វី​អោយ​កើត​ជា​ប្រយោជន៍​បាន​ឡើយ ព្រោះ​ហេតុ​អ្វី????
ហេតុ​ផល​យ៉ាង​ងាយ​គឺព្រោះ​តែ​វា​មិន​មាន​ផល​ប្រយោជន៍ ទើប​វា​អាច​នៅ​បាន​យូរ​រហូត​ដល់​ធំ​បែបនេះ។

********

រឿង​រ៉ាវឬ​អ្វីៗ​ដែល​នៅ​លើ​លោក​យើង​នេះ​ក៏​ដូច​គ្នាដែរ ខ្លះ​មើល​រូប​រាង​ពី​ក្រៅ​ហាក់​ដូច​ជា​អស្ចារ្យ​ណាស់ តែ​ជួន​កាល​អាច​”ល្អ​តែ​រូប តែ​ក្លិន​អាក្រក់” ឬ​ល្អ​តែ​សម្បក​ដូច​ផ្លែ​ល្វា​យ៉ាង​ដូច្នោះ ហេតុ​នេះ​ពេល​ពិគ្រោះ​បញ្ហា​ឬ​ត្រួត​ពិនិត្យ​ហេតុ​ការណ៍​ផ្សេងៗ យើង​មិន​គួរ​អោយ​រូប​ភាព ឬ​សម្បក​ក្រៅ​មក​បន្លំ​ភ្នែក​នោះ​ទេ ត្រូវ​មើល​អោយ​ធ្លុះ ទៅ​ដល់គល់​ឬ​នៃ​បញ្ហា ទើប​ធ្វើ​អោយ​យើង​ជៀសផុត​ពី​ការ​សម្រេច​ចិត្ត​ខុស​បាន ពេល​ខ្លះ​សូម្បី​តែ​មាន​ភស្តុតាង​បញ្ជាក់​អោយ​ឃើញ​នឹង​ភ្នែក​ក៏ដោយ ក៏​នៅ​មិន​ទាន់​ប្រាកដ​ថា​ជា​ការពិត ១០០% បានដែរ។ ហេតុ​នេះ គួរ​ពិចារណា​អោយ​បាន​ច្រើន​ផ្លូវ ចេះ​ស្ដាប់​មតិ​យោបល់​អ្នក​ដទៃ​ខ្លះ និង​សំខាន់​គឺ​ត្រូវ ពិនិត្យ​ពិច័យ​អោយ​បាន​គ្រប់​មុំ គ្រប់​ជ្រោយ មិនគួរ​តម្រង់ ទៅ​លើ​ផ្លូវ​តែ​ម្យ៉ាងៗ​នោះ​ឡើយ។

********

មាន​មនុស្ស​មិនតិច​ទេ​ដែល​មើល​បញ្ហា​ឃើញតែ​ម្ខាង ហេតុ​នេះ​ហើយ​ទើប​បណ្ដាល​អោយ​មាន​ការ​ទាស់​ទែង មិនចុះ​សម្រុង​គ្នា​កើត​ឡើង។

សូម​កុំ​បណ្ដាល​អោយរូប​ភាព​ខាង​ក្រៅ​មក​បាំង​ភ្នែក
ចូរ​ព្យាយាម ប្រើ​គំនិត​ត្រិះ​រិះ​អោយ​បាន​ច្រើន
ប្រើ​សម្ដី​រិះ​គន់​អោយ​កាន់​តែ​តិច
នោះ​អ្នក​នឹង​អាច​មើល​ឃើញ​រឿង​រ៉ាវ​បញ្ហា​បានស៊ី​ជម្រៅ
ជៀង​វាង​ការ​ប្រកែក​គ្នា​ដែល​មិន​ចាំ​បាច់
បើ​គ្រប់ៗ​គ្នា ធ្វើបាន​ដល់​ចំណុច​នេះ
សូម្បី​តែ​រលក​ព្យុះ​សមុទ្រ​លើ​លោក មិន​អាច​ឈប់​បក់​បោក​បាន
ការ​ឈ្លោះប្រកែក​ដែល​គ្មាន​ប្រយោជន៍
នឹង​អាច​ចុះថយ​បាន​យ៉ាង​ច្រើន។

++++++++

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ “ប្រាជ្ញា​ជីវិត”
និពន្ធ​ដោយ​លោក “គឹម​ចាន់​ណា”

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s