ការ​ដែល​មិន​ប្រើ​ចន្លោះ​មើល​មិន​ឃើញ


Advertisements

14 thoughts on “ការ​ដែល​មិន​ប្រើ​ចន្លោះ​មើល​មិន​ឃើញ

  1. តើវិចិត្រ​ឯង​ មានគិតទេ រាល់​ការ​ស្វែង​រក​ពាក្យ​នៅ​ក្នុង​ហ្គូហ្គល គឺដូចជា​យើង​សរសេរ​ពាក្យដែល​ត្រូវ​ស្វែង​រកមួយ​ឃ្លាវែងដូចឧទាហរណ៍ខាងក្រោមនេះ៖
    ឧ1. (ឃ្លា​ដែល​សរសេរ​ប្រើ​ចន្លោះ​មើល​មិនឃើញ)
    “​ប្រទេស​កម្ពុជា ព្រះ​រាជា​ណា​ចក្រ​អច្ឆរិយៈ”
    ឧ2. (ឃ្លា​ដែល​មិនបានប្រើចន្លោះមើលមិនឃើញ)
    “ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ”
    សូមធ្វើការប្រៀបធៀប​ក្នុង​ការ​ស្វែង​រកក្នុង ហ្គូលហ្គលទៅមើល​…!!
    ខ្ញុំ​គិត​ថា​នេះ​ជា​ផលវិបាក​មួយ​របស់​ខ្មែរ​យូនីកូដ សម្រាប់ឱ្យអ្នក​ប្រើប្រាស់​ស្វែង​រក​ឯកសារ​នៅ​ក្នុង​ហ្គូលហ្គល
    ហេតុអ្វី​ក៏​ក្រុម​ខ្មែរ​អូអេស​ មិន​ធ្វើ​ឱ្យការ​វាយ​អក្សរ​ខ្មែរ​យូនីកូដប្រើចន្លោះ​មើល​មិន​ឃើញ​ដោយ​ស្វ័យ​ប្រវត្តិទៅ? 😀

    ចង់ស្វែង​រកពាក្យ​ដែល​មាន​ឃ្លា​វែង​គឺ​មិនអាច​បាន​ទេ… មិនដូចជា​ភាសាថៃ ឬក៏អង់គ្លេស​ទោះ​បីជា​វាយ​ពាក្យ​វែង​ប៉ុណ្ណា​ក៏​វា​បង្ហាញ​ដែរ
    ឧ. ผีเสื้อในท้องของคุณเมื่อคุณจับสายตาของคนพิเศษที่? มันไม่สิ้นสุดเรื่องราวความรัก? มันจะได้ผลออกหรือจะเป็นเพียงความพยายามควบคุมไม่ได้ผล?
    យល់អ្វី​ដែលខ្ញុំ​ចង់និយាយ​ទេ? បើមិនយល់ទេ​ប្រាប់ផង 😀

  2. ខ្ញុំមិនយល់តាំងតែពាក្យថា ចន្លោះ​មើល​មិនឃើញ តើប្រើកម្មវិធីអ្វី ដែលហៅថា ចន្លោះមើលមិនឃើញ និយាយអំពី
    ការសរសេរពាក្យខ្មែរ ខ្ញុំឈឺក្បាល ដូចជាយើងត្រូវការ សរសេរអត្ថបទអ្វីមួយតម្លើង វេបសៃថ៍ វាមិនចេះដកឃ្លា ដោយ ស្វ័យប្រវត្តិ ជួនកាលបន្ទាត់ខ្លះមានតែ មួយពាក្យ វាក៏ធ្លាក់ទៅបន្ទាត់ថ្មី

    • ចន្លោះ​មើល​មិន​ឃើញ ចុច​តែ space ដោយ​មិន​បាច់​មាន shift
      ដក​ឃ្លា ចុច shift+space

      khmerbotra :
      ការសរសេរពាក្យខ្មែរ ខ្ញុំឈឺក្បាល ដូចជាយើងត្រូវការ សរសេរអត្ថបទអ្វីមួយតម្លើង វេបសៃថ៍ វាមិនចេះដកឃ្លា ដោយ ស្វ័យប្រវត្តិ ជួនកាលបន្ទាត់ខ្លះមានតែ មួយពាក្យ វាក៏ធ្លាក់ទៅបន្ទាត់ថ្មី

      បងឯង​សាក​មើល​ទៅ​ក្នុង​រូប​ទៅ។ ពេល​ដែល​យើង​សរសេរ​ក្នុង ប្រអប់​សរសេរ គឺ​វា​មិនអីទេ។ តែ​លទ្ធផល​វិញ​គឺ​អវិជ្ជមាន។

  3. សូម​អរគុណ​ ។ ខ្ញុំតាមដានការសរសេរអក្សរ​ខ្មែរ​យូនីកូដ​ក្នុងគេហទំព័រ​របស់អាស៊ីសេរី​គឺមិនដូច អ្នកដ៏ទៃ តែខ្ញុំមិនហាន​សួរគាត់

    • តើ​បង​យល់​ហើយ​រឺនៅ?

      ការ​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ​ក្នុង​វែបសាយ​អាស៊ីសេរី គឺ​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​។ បើ​មិន​សរសេរ​ចន្លោះ​មើល​មិន​ឃើញ​ទេ​នោះ អក្សរ​នឹង​រត់​ចេញ​ក្រៅ​ហើយ។

  4. បាទ យល់អំពីការប្រើចន្លោះមើលមិនឃើញហើយ តែមួយ​ពាក្យ​ចុច​ម្ដង​ហាក់​បីដូច​ខ្ជិលដល់​-ក

    • មាន​អី​ខ្ជិល, ចន្លោះ​មើល​មិនឃើញ​មួយ​ចុច​មិនដល់ ១វិនាទីផង។ 😀

    • យូរៗ​ទៅ​ទម្លាប់​ហើយ។ ដូច​យើង​រៀន​សរសេរ​អក្សរ​មុន​ដំបូងចឹង មិនដែល​រៀន​ភ្លាម​ចេះ​សរសេរលឿន​ភ្លាម​នេះ​ទេ។

  5. អូយ! ពិបាកណាស់ ខ្ញុំមិនដឹងថារៀនពីអ្នកណាទេ។ គឺខ្ញុំមិនសូវយល់ទាល់តែសោះ
    តើបងអាចពន្យល់ខ្ញុំអោយលំអិតបានទេ? ព្រោះខ្ញុំយល់បានតែបន្តិចទេ គឺកន្លែងចុះ
    បន្ទាត់កុំអោយហួសខ្សែ

    • ខ្មែរយូនីកូដប្រើ​ចន្លោះ​មើល​មិនឃើញ​សម្រាប់​ចែក​ពាក្យ ចំណែក​ដក​ឃ្លា​សម្រាប់​ចែក​ល្បះ។ តែ​ចំពោះ​ភាសា​អង់គ្លេសគឺ​ប្រើ​ភាសា​អង់គ្លេស​សម្រាប់​ចែក​ពាក្យ និង​សញ្ញា​ចុច . សម្រាប់​ចែក​ល្បះ។ ដូច្នេះ​ប្រសិន​យើង​បាន​ចែក​ពាក្យរួច​ហើយ នោះ​ពេល​យើង​សរសេរ​ដល់​បន្ទាត់​ព្រំដែន វា​នឹង​ចុះ​បន្ទាត់ ត្រឹម​ពាក្យ​មួយ​ដែល​នៅ​ខាង​ចុង​គេ។ បើ​សិន​ជា​យើង​សរសេរ​ដោយ​មិន​ប្រើ​ចន្លោះ​មើល​មិនឃើញ​ហើយ និង​មិន​ប្រើ​ដកឃ្លាទៀត នោះពេលយើង​កំពុង​សរសេរ​ក្នុង​ប្រអប់(មិន​មែន​ពេល​ចុច​ប្រកាស​ទៅទេ) គឺ​វា​នឹង​ចុះ​ព្យញ្ជនៈ​មកវិញ គឺ​មិន​មែន​ចុះពាក្យទេ​ ព្រោះ​វា​មិនដឹង​ថា​តើ​គួរ​ចុះ​ពាក្យ​មួយណាទេ។

      សាក​សរសេរ​ដោយ​ប្រើ​ចន្លោះ​មើល​មិនឃើញ​នៅ​ពី​ក្រោយពាក្យ​និមួយៗ សិនទៅ​មើរ! យូរៗ​ទៅ​នឹង​ដឹង​ពី​សារៈ​ប្រយោជន៍វា​ហើយ។

  6. អូយ! ពិបាកណាស់ ខ្ញុំមិនដឹងថារៀនពីអ្នកណាទេ។ គឺខ្ញុំមិនសូវយល់ទាល់តែសោះ
    តើបងអាចពន្យល់ខ្ញុំអោយលំអិតបានទេ? ព្រោះខ្ញុំយល់បានតែបន្តិចទេ គឺកន្លែងចុះ
    បន្ទាត់កុំអោយហួសខ្សែ។

  7. សូមជួយពន្យល់ខ្ញុំ អំពី ការដកឃ្លា នឹងចន្លោះ​មើលមិនឃើញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s