លទ្ធផល​ដែល​ប្រឆាំង​នឹង​ម្ចាស់


ក្ដៅ​ចិត្ត​ពេក ទ្រាំ​មិន​បាន ឆេះ​អស់​អង្គ​ប្រាណ មិន​អាច​រំលត់។ ដោះ​ហ្អែង​អោយ​ខ្ទេច​មើរ បោស​ដី ផ្លុំ សម្អាត​អោយ​ស្អាតសាក​មើរ ហើយ​ផ្គុំ​ចូល​វិញ​មើរ វា​ដើរ​គាំងរឺអត់? ទី​បំផុត​នៅ​តែ​គាំង​ដដែល,,,ចង់​តែ​កម្ទេច​ចោល​ទេ តែ​វា​ជា​របស់​ពូ ចឹង​គ្រាន់​តែ​ដោះ​មើល​បាន​ហើយ។ នេះ​ជា​រូប​ពេល​ដែល​ខឹង​ទ្រាំ​មិន​បាន៖

ដោះ​ប៉ុណ្ណឹង​ហើយ នៅ​តែ​គាំង​ទៀត។ និយាយ​ទៅ​ពី​មុន​យ៉ាង​ម៉េច នៅ​តែ​ចឹង។

46 thoughts on “លទ្ធផល​ដែល​ប្រឆាំង​នឹង​ម្ចាស់

      • បើជាញ៉ុំវិញអត់ទៅក្តៅចិត្តអីជាមួយអាឡាបស់អត់ដឹងអីចឹងហេ ដាក់ហ្អែងចោលហើយប្រាប់ពូថាធ្វើអត់កើត មិនចឹងថាខូចនេះ ខូចនោះ ទាល់តែជាងបានធ្វើបាន

  1. ចិត្តក្តៅម៉េសអូនវិចូច? ហេហេហេតែឆ្ងល់ម៉ង​ ចិត្តក្តៅប៉ុណ្ណឹងហើយ នៅនឹកឃើញថតរូបទៀត នេះបានចំជាអ្នកប្លុក មែនៗ ជឿហើយ

  2. ចុះ​មាន​ទាន់​ក្ដៅ​ដល់​ថ្នាក់​ចេះ​ខ្លួន​ឯណា? គ្រាន់​តែ​ក្ដៅ​ចិត្ត ដល់​ចឹង​ទៅ​ក៏​ថត​ចែក​គ្នា​មើល អា​របស់​ដែល​ប្រឆាំង​នឹង​ម្ចាស់ គឺ​វាចឹង​ណា 😀

  3. ហេះហែ! អាហ្នឹង៎វិចិត្រ! បើក្មេងពាលវិញប្រហែលជាវ៉ៃកំទេចចោលបាត់ហើ្យ​បើតាមចិត្តខឹងនុ៎ះ!

    • ហ្នឹង​ហើយ​បង! អា​ឈ្លើយ​មួយនឹង​ហើយ ធ្វើ​ម៉េច​ក៏​នៅ​តែ​គាំង ក្ដៅ​ពេក​មាន​តែ​ធ្វើ​ចឹងហើយ។

    • ចង់​ទិញ​ថ្មី​ដែរ តែ​អត់​មាន​លុយ​នឹង​ណា៎​បង។ 😀

  4. អូនវិចូចឯងថតឲ្យមើលលទ្ធផលប្រឆាំងនឹងម្ចាស់ប៉ុណ្ណឹង បើមានប្រពន្ធហើយប្រពន្ធតម៉ាត់វិញ មិនដឹងជាទៅជាយ៉ាងណាហេ នេះរបស់ បើមនុស្សវិញ ចេតរយបាត់ ហេហេហេ

  5. អ៊ី!បងpkay-sourកុំប្រាប់ថាចង់នាំវិចិត្រខូចណា! កុំទាន់និយាយរឿងប្រពន្ធអី វិចិត្រគេគិតថាចាំរៀនទាល់តែសក់ស្កូវសិនចាំយក! ហិហិហិ 🙂 ចិត្តរបស់ឯងពិតជាឆាប់ឆេះមែនគ្នាសុំសរសើរ!​
    កំព្យូរទ័រគ្នាទោះមើលឃើញវាកញ្ចាស់ ហើយអាលត់ម្តងម្កាល់ពិតមែន តែធ្វើម៉េចបើធ្លាប់យល់ចិត្តគ្នាមកយូរ
    ហើយចេះតែខំទុកប្រើទៅ! តែបើចិត្តក្តៅដូចឯងវិញណា! ច្បាស់ជាអត់អីប្រើសមមុខតែប៉ុណ្ណឹង! ហិហិ 🙂

  6. អីយ៉ាអូនសំលាញ់ចិត្តបង បងមិននាំវិចិត្រខូចក៏បាន តែអូនឯងព្រមខូចជំនួសវិចិត្រអត់ចឹង? ហេហេហេមេចដែរប្រុសក្មេងអូន? 😀

  7. ហេហេហ!អត់ដឹងទេ!សួរវិចិត្រទៅថាអោយញ៉ុមខូចអត់? គ្រាន់តែខូចលើកមុនម្តងមិនទាន់បានដាក់គូតអង្គុយ
    ស្រួលបួលផង! ឆាតម៉ោដាក់អោយម៉ាត់ៗឡើងស្ពឹកមុខញ៉ុមបាត់ទៅហើយ!ហេហេហេ

      • ហេសហេស!មិនទាន់បានសំរេចទេបងអើយ!ចូលប៉ុន្មានដងហើយបើខូចៗតាំងតែពិយូរហើយ!តែធ្វើម៉េចគេកូនល្អ!ហេហេ 🙂

      • អត់​មាន​សរសេរ​ចន្លោះ​មើល​មិន​ឃើញ​ទេ?

  8. ចឹងខុសមកពីបងហើយ ដែលនាំប្រុសក្មេងអូនខូចចឹង បងថាយល់ល្អកុំខូចតាមបងអី នៅក្មេងអនាគតនៅវែងឆ្ងាយ ខំរៀនណាអូន ទុកឲ្យបងខូចតែម្នាក់ឯងបានហើយ ហេហេហេ

    • បាទបងហេហេមិនមែនជាបងនោះទេ! គឺស្រេចតែលើចរិកមនុស្សទេថាអាចខូចរឺក៏អត់!

      • ហេហេហេ ប្រុសក្មេងអូន និយាយបានល្អ ចឹងសំរេចថាអូនឯងចង់ខូចតាមបងដែរហ៎? ហេហេ ប្រយ័ត្នអូនវិចូចវាយបងបោចសក់ ថានាំពួកម៉ាកគេខូច

  9. ចុះម៉េចមិនយកទៅលាងទឹកចេញ ក្រែងវាដើរវិញ!!!

  10. យកទៅស្ងោរជ្រក់ប្រហែលជាទំនង.
    ម៉ាកអីគេក៍អន់ម្ល៉េះទិញប៉ុន្មានរយឆ្នាំហើយ?

    • ផស់​ពូ​ញ៉ុម​ទេ! ប្រើ​យូរ​ដែរ​ហើយ….យក​ទៅ​ស្ងោរ​ជ្រក់​ហ៎? មាន​អី រក​យក​ទៅ​ដែរ។

  11. អុជធូប៣សរសៃរ សូត្រផ្លុំៗ កូរទឹកវឹកៗ គ្រប់៣ដង ជះដាក់វាទៅ អោយអស់ចង្រៃ ធានាថាលែងគាំងម៉ង ដំនើរការ​យ៉ាងរលូនទៅមុខ 😀

  12. ប្រើ​កុំព្យូទ័រ​ពូ​ដូច​ខ្ញុំ​ដែរ! 😀 តើ​គាំង​យ៉ាង​ម៉េច​ដែរ! កុំព្យូទ័រ​ខ្ញុំ​ក៏​ឧស្សាហ៍​គាំង​ម្ដង​ម្កាល​ដែរ! :mrgreen:

    • ដូចរបស់ខ្ញុំដែរ ១ភ្លែតគាំង ២ ៣ដង ដល់តែចឹងមិនដឹងធ្វើម៉េច មានតែបិទវាចោលឈប់ខ្ចីលេង

  13. អការៈ​របស់​វា​គឺ​ថា៖
    ពេល​បើក​មក​ទាល់​តែ​សង្កត់​អា​កន្លែង​មួយ​នៅ​ក្បែរ Mouse បាន​វា​ដើរ។ បើ​មិន​ចឹង​ទេ គឺ​មិ​ន​ដើរ​សោះ​ឡើយហើយ​នៅ​គាំង​ស្ញេញ​រក​តែធ្វើ​អី​មិន​បាន។ ធ្វើ​អោយ​ការ​បក​ប្រែ​ត្រូវ​ផ្អាក​ទៀត មិនដឹង​ថា​ពេល​ណា​បាន​ប្រើ​វិញ​ទេ។ យក​ទៅ​អោយ​ជាង​ធ្វើ​ហើយ។

      • ដូចរបស់បងដែរ តែអត់លុយដូរ ទើបទិញបាន៣ខែគត ហ៊ិក ហ៊ិក

    • មក​ពី​វា​បង្ខំ​ខ្ញុំដែរ​នឹង​ណា៎​បង, ស្វាគមន៍​មក​កាន់​ប្លុក​របស់​ខ្ញុំ 😀

  14. អត់​ទាន់​ចាហាវ​ទេ​បង​ភ័ក្ត្រ នេះ​មិន​ទាន់​បែក​អេក្រង់​ទេ,,,តិច​ទៀត​បើ​ថា​ប្រើ​លែង​បាន​មែនទែន​ហើយ ដឹង​តែ​បែក​អេក្រង់ អាboardអី​នឹង​ត្រូវ​បែក​ចេញជា បី បួន ចំរៀក​ហើយ…នេះ​ជា​លើក​ដំបូង គ្រាន់​តែ​ព្រមានវា​បាន​ហើយ 😀

  15. Pingback: ខូច​កុំព្យូទ័រ​រហូត! | ក្មេង​ប្រុស​ខ្មែរ

Leave a reply to ក្មេងស្រែ Cancel reply