Updated: Template មុន​ដំបូង​របស់​ខ្ញុំ


Updated៖ ដំណឹង​ពិសេសៗៗៗៗ…………………………………………………………………….សេះ​រត់​អស់ហើយ លែង​មាន​អី​ពិសេស​ទៀត​ហើយ 😀

នេះ​ជា template មុន​ដំបូង​របស់​ខ្ញុំដែល​បង្កើត​ដោយ​ប្រើ external style sheet ហើយ​ប្រើ div នៅ​ក្នុង HTML. ចំណាយ​ពេល​មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ទេ​ក្នុង​ការ​បង្កើត​វា។ មើល​ទៅ​វា​ដូច​ជា​សាមញ្ញ​ ហើយ​មិន​សូវ​ជា​ឈឺ​ក្បាល​ពេល​ដែល​មើល។ ទាំងនេះ​ជា​តំណ​ទាញ​យក៖

-ទាញ​យក​ជា​ភាសា​ខ្មែរ៖ ចុច​ទី​នេះ​ដើម្បី​ទាញ​យក
-ទាញ​យក​ជា​ភាសា​អង់គ្លេស៖ ចុច​ទី​នេះ​ដើម្បី​ទាញ​យក

លោក​អ្នក​ដាចដាក់​ជា​មតិ​កែ​លម្អ ដើម្បី​អោយ​ខ្ញុំ​រចនា template នេះ​បាន​ស្អាត​បន្ថែម​ទៀត។

Advertisements

24 thoughts on “Updated: Template មុន​ដំបូង​របស់​ខ្ញុំ

  1. អត់​ត្រូវ​ជា​មួយ​ចិត្ត​ខ្ញុំ​ទេ បែប​អ្នកផ្សេង​បាន​ត្រូវ!!

  2. មានប្រយោចអីគេទៅប្រាប់ផងបានទេ?

    • បាទ​គឺ​ថា, ក្នុង​ការ​បង្កើត​វែបសាយ​និមួយៗ គឺ​យើង​ត្រូវ​បង្កើត​ជា​ពុម្ព រូប​រាង​វា​ដូច្នេះ​សិន (គឺ​ធ្វើ​ជា HTML) HTML គ្រាន់​តែ​ជា​គ្រោង​មួយ​ប៉ុណ្ណោះ ដែល​គេ​ហៅ​ថា Hyper Text Markup Language. វា​មិន​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្កើត​វែបសាយ​និមួយៗ អោយ​មាន​ភាពល្អទេ។ បន្ទាប់​មក​ទើប​យក​យក​វា​ទៅ​ចាប់​កូដ​ធ្វើ​ជា PHP។ វែបសាយ​ភាគ​ច្រើន​គឺ​គេ​ធ្វើ​ឡើង​ដោយ​ប្រើ PHP ដូចប្លុក​របស់ wordpress និមួយៗ​សុទ្ធ​តែ​ប្រើ PHP ទាំង​អស់។ ព្រោះ PHP មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្កើត​វែបសយ​អោយ​មាន លក្ខណៈ​ងាយ​ស្រួល​និង​ល្អ។ តែ​កុំ​ភ្លេច Javascript ព្រោះ​វា​ធ្វើ​អោយ​វែបសាយ​កាន់​តែ​មាន​ភាព​ទាក់​ទាញ។

      • បង​ខ្ចិល​សាក​ណាស់ ព្រោះ​មិន​ចង់ បេកអាប់ ចុះឡើង ចុះឡើង ទេ ណាមួយ​មិន​ដឹង​ថា Template វា​អាច​ស្គាល់​នូវ​កូដ​ផ្សេង​ៗ​ទៀត ឬអត់​ផង

  3. បងមើលអត់យល់ ភាសាព័តមានវិទ្យា! តែគ្រាន់តែមើល ដូចជាមានលក្ខណៈត្រូវកែលំអការរចនាបន្តិចបន្តួច 🙂

    • បាទ! ញ៉ុម​ចូល​ចិត្ត​ណាស់ ពាក្យ​ថា​កែ​លម្អ។ បងឯង​អាច​ផ្ដល់​ជា​យោបល់​មក​បាន។ ខ្ញុំ​នឹង​ប្រឹង​កែកូដវា​អោយ​បាន ទៅ​តាម​សំនូម​ពរ​របស់​បង។ តែ​ញ៉ុម​មិន​ទាន់​ខ្លាំង​ណាស់ណា៎​ទេ​បង ទើប​រៀន​បាន ១១ថ្ងៃនឹង 😀

    • បងគិតថា កន្លែងត្រង់របារពណ៌ប្រផេះ ដែលមើលទៅហាក់ដូចជាពុះtemplateជាពីរ គួរតែកែសម្រួលឲ្យមើលទៅល្អជាងនេះ។ ហើយម៉្យាងទៀត ត្រង់ចំនុចlogoហ្នឹង យើងមិនបាច់ដាក់វាក៏បាន ព្រោះពេលខ្លះ អ្នកប្រើប្រាស់អាចដាក់វានៅកន្លែងផ្សេងបាន ដូចជារបារខាងស្តាំ… បងមានតែប៉ុណ្ណឹង! នេះគ្រាន់តែជាគំនិតរបស់បងប៉ុណ្ណោះ បើគួរពុំគួរ សុំអធ្យាស្រ័យណាវិចិត្រ!!១

  4. ទើបតែរៀន HTML សោះ !​ ចេះបានប៉ុណ្ណឹងគឺ គ្រាន់បើហើយ ក្មេងប្រុសខ្មែរ ឬ អាចូច

    • បាទ អរគុណ​ពូ! តែ​ខ្ញុំ​មិន​សូវ​ចេះ​ឌីសាញ​ប៉ុន្មាន​ទេ ចឹង​ពេល​ធ្វើ​មក​ម្ដងៗ​មើល​ទៅ​ដូច​ជា​វិល​មុខ​បន្តិចៗ​ដែរ 😀

  5. មើលទៅគួរអោយចាប់អារម្មណ៌ម្យ៉ាងដែរតើ…ប៉ុន្តែរត្រង់ពណ៌ដូចជាមិនសូវចាប់អារម្មណ៌ម៉េចមិនដឹងទេ..
    អោយខ្ញុំសុំទោសដែលខ្ញុំមិនបានប្រាប់ថាគួរដាក់ពណ៌អ្វី ព្រោះខ្ញុំក៏មិនដឹងថាគួរដាក់ពណ៌អ្វីដែរ។
    ប៉ុន្តែរការងាររបស់អ្នកគឺល្អហើយ..សូមខំព្យាយាមបន្តទៀតណា…ខ្ញុំស្រលាញ់ខាងនឹងដែរតែមិនទាន់មានពេល
    ស្រាវជ្រាវសោះ​ សង្ឃឹមថាពេលខ្ញុំទំនេរ អោយខ្ញុំសួរសំនួរខ្លះផងណា សុវិចិត្រ។

    សូមអរគុណ..!!

    • បាទ! អរគុណ​បង​ដែល​បាន​ប្រាប់។ នេះ​គ្រាន់​តែ​ជា​ការ​ធ្វើ​ដំបូង​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ការ​ឌីសាញ​ដំបូង​របស់​ខ្ញុំ តែ​ខ្ញុំ​មិន​សូវ​ខ្លាំង​ខាង​ឌីសាញ​ទេ ចេះ​តែ​ធ្វើៗទេ។ បាទ​មិនអីទេ​បង, អាច​សួរ​ខ្ញុំ​បាន ហើយ​ខ្ញុំ​នឹង​ប្រឹង​ឆ្លើយ បើ​សួរ​ត្រង់​កន្លែង​មិន​ចេះ​ខ្ញុំ​ដឹង​តែ​ឆ្លើយ​មិន​ចេញ​ហើយ 😀

    • បាទ, អរគុណ​ពូ! ខ្ញុំ​នឹង​ប្រឹង​ធ្វើ​បន្ថែម​ទៀត ដើម្បីបង្កើត​បច្ចេកទេស​របស់​ខ្ញុំ 😉

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s