ចាប់ផ្ដើម​កែ​ចារិក​បក​ប្រែ​ពាក្យ​ពិបាក មក​ជា​សរសេរ​ជា​សម្លេង​អាន​វិញ!


តាំង​ពី​បាន​ឃើញ​ប្រកាស​របស់​ពូ​បឿន វិនដូស៍​វិស្តា ភាសា​ខ្មែរ មក ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​កែប្រែ​ការ​បកប្រែ​ពាក្យ មួយ​ចំនួន​ដោយ​ជំនួស​ដោយ​ការ​សរសេរ​ត្រឹម​តែ សម្លេង​អាន។ ដូច​ជា​ការ​សរសេរ​រៀប​រាប់​ក្នុង​ប្លុក​ពូ​បឿន​ដូច្នោះ​ដែរ។ ទើប​ពេលនេះ​ចាប់​ផ្ដើម​កែ​ពី​ពាក្យ​ដែល​ធ្លាប់​មក​មើល​មិន​យល់ អោយ​ទៅ​ជាត្រឹម​តែ​សម្លេង​អាន,,ដូច​ជា​ពាក្យ​មួយ​ក្នុង Ubuntu គេ​សរសេរ​ថា Terminal ក្នុង​ខ្មែរ​អូអេស​បក​ថា ស្ថានីយ៍ (?ស្ថានីយ៍​រថ​ភ្លើង?)…ចំពោះ​ខ្ញុំ ខ្ញុំ​នឹង​សរសេរ​មក​ត្រឹម​តែ ធឺមីណល ព្រោះ​ការ​សរសេរ​បែបនេះ​មិន​មែន​ជា​ការបក​ប្រែ​អីទេ គ្រាន់​តែ​ជា​ការ​សរសេរ​ត្រឹម​តែ​សម្លេង​អាន​តែ​ប៉ុណ្ណោះ ដូច​នេះ​វា​នឹង​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាប់​ងាយ​យល់….ខ្ញុំ​សូម​អោយ​អ្នក​បក​ប្រែ ទាំង​អស់ មិនថា​ក្នុង​ក្រុម​ខ្ញុំ ក្នុង​ក្រុមគេ រឺ​បក​តែឯង បើ​ពាក្យ​មួយ​ដែល​បក​ទៅ​ពិបាក​ស្ដាប់ សូម​អ្នក​សរសេរ​ជំនួស​ដោយ​សម្លេង​អាន​វិញ។ {Paste = ផេសថ៍; Copy = ចម្លង = កូពី; Window = វីនដូ (រឺ​មិន​បាច់​បក​ក៏បាន) ….. ការ​ធ្វើ​បែប​នេះ​ជា​ការ​ល្អ ព្រោះ​សូម្បី​តែ​ភាសា​កូរ៉េ​ក៏​គេ​បក​ដោយ​ប្រើ​របៀប​នេះ​ដែរ}

11 thoughts on “ចាប់ផ្ដើម​កែ​ចារិក​បក​ប្រែ​ពាក្យ​ពិបាក មក​ជា​សរសេរ​ជា​សម្លេង​អាន​វិញ!

  1. ផាន់ណារិទ្ធ

    ល្អណាស់ប្អូនប្រុស! បងក៏យល់ថាយ៉ាងដូច្នេះដែរ។ សង្ឈឹមថាថ្ងៃមួយបងត្រូវការក្រុមការងារបកប្រែរបស់ប្អូនប្រុស ជួយដល់ការងារបកប្រែរបស់ស្ថាប័នរដ្ឋផង ក្នុងការអភិវឌ្ឈវិស័យបច្ចេកវិទ្យាជាភាសាជាតិ។

  2. វិចិត្រ

    ធ្វើ​យ៉ាងណា​ស្រួលយល់​ យ៉ាង​នោះ​គឺត្រឹមត្រូវ​ហើយ។

    យើង​មើល​តែ​សៀវភៅ​ធម៌​ទៅ​ដឹងហើយ ​គេ​មិន​បក​ប្រែ​ជា​ខ្មែរ​សឹង​គ្រប់​ពាក្យ៖ វត្ត បុណ្យ បាប ធម៌ សង្ឃ បព្វជិត …. ហើយមកខុស​អី​តែ​អ្នក​បច្ចេក​ទេស​ដែលអត់​បក​ប្រែ​ជា​ខ្មែរ​ដែរ​នោះ?
    ខ្ញុំ​ថា បើ​ជនជាតិ​គេ​បង្កើត​របស់​មួយ​គេ​ដាក់​ឈ្មោះរ​បស់​គេ យើង​គួរ​តែ​ហៅ​ឈ្មោះ​នោះ​តាម​គេ​ទៅ​វា​ស្រួល​យល់​ជាង។

    តែ​បើ​យើង​បង្កើត​របស់​នោះ​ខ្លួន​យើង សឹម​ដាក់​ឈ្មោះ​ជា​ភាសា​យើង។

  3. សុវិចិត្រ

    បាទ​បង ដោយ​ដូច្នេះ​នេះ​ហើយ​ទើប​ខ្ញុំ​ចាប់​ដផ្ដើម សរសេរ​ត្រឹម​តែសម្លេង​អាន​នៃ​ពាក្យ​ទាំង​នោះ រឺ​មិន​បាច់​បក​តែ​ម្ដង ដើម្បី​រក្សា​ភាព​ដើម​របស់គេ។

  4. Samady KS

    បើ​បក​ប្រែ​​បែប​ហ្នឹង​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​មាន​ដែន​កំណត់, ការ​បក​ប្រែ​តាម​សំឡេង​ដើម គឺ​ធ្វើ​បាន​តែ​ក្នុង​ករណី​ ចំពោះ​ពាក្យ​ដែល​មិន​អាច​បក​បាន​តែ​ប៉ុណ្ណោះ ឧទាហរណ៍​ដូច​ជា​អ្វី​ដែល​ពាក់​ព័ន្ធ នឹង​ឈ្មោះ (Window)ត្រូវ​បក​ថា វិនដូស៍ ឬ ក្រុម​ហ៊ុន វិនដូស៍ មិន​មែន​ក្រុម​ហ៊ុន​បង្អួច​ទេ… បង​គិត​ថា ការ​បក​ប្រែ​តាម​សំឡេង​នេះ ក៏​អាច​មាន​ផល​ប៉ះពាល់​ខ្លះ​ៗ​ដែរ ព្រោះ​ថា​អាច​ក្លាយ​ជា​ទម្លាប់​សម្រាប់ អ្នក​​ខ្លះ​ខ្ចិល​គិត​រក​ពាក្យ ក៏​បក​តាម​សំឡេង​ដើម យូយូ​ទៅ អាច​ធ្វើ​ឲ្យ​ការ​បក​ប្រែ ជា​ច្រើន​ប្រើ​តាម​សំឡេង​ដើម សឹង​តែ​ទាំង​អស់​ក៏​​ថា​បាន

    1. សុវិចិត្រ

      បាទ​បង​ឌី, គឺ​ថា​ខ្ញុំ​​បក​តែ​ពាក្យ​ដែល​ពិបាក​មួយ​ចំនួន​ទេ ព្រោះ​ពាក្យ​ខ្លះ​ពេល​បក​មក គឺ​មិនយល់​តែ​ម្ដង។ ដូច្នេះ​បើ​រក​ពាក្យ​សម្រាប់​បក​វា​មិន​បាន​ទេ គឺ​សរសេរ​ជា​សម្លេង​អាន។ ដូចជា​ពាក្យ Paste ខ្មែរអូអេស​បាន​បក​ថា បិទ​ភ្ជាប់(??),, មើល​ទៅ​ដូច​ជា​ពិបាក​ស្ដាប់​ពេក ដូច​នេះ​សរសេរ​ត្រឹម​តែ ផេសថ៍ ទៅ​បាន​ហើយ។

      និយាយ​រួម គឺ​មិន​មែន​សរសេរ​តែ​សម្លេង​អាន​ទាំង​អស់​ទេ គឺ​សរសេរ​សម្រាប់​តែពាក្យ​ដែល​បក​មក​មិន​យល់​ន័យ​តែ​ប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s