Google Chrome ជា​ភាសា​ខ្មែរ


ទាញ​យក​Google Chrome កំណែ5: http://filehippo.com/download_google_chrome/7463/

តើ​លោក​អ្នក​តែង​ទន្ទឹង​រង់​ចាំ​ប្រើ Google Chrome ជា​ភាសា​ខ្មែរ​ដែរ​ទេ? ព្រោះ​អី Mozilla Firefox, Opera, មាន​ជា​ភាសា​ខ្មែរ​រួច​អស់​ហើយ, នៅ​សល់​តែ​កម្មវិធី​នេះ​មួយ​ទៀត​ទេ ដែល​មិន​ទាន់​មាន​ជា​ភាសា​ខ្មែរ។ តែ​ឥឡូវ​នេះ​លោក​អ្នក​អាច​ប្រើ​ជា​ភាសា​ខ្មែរ​បាន​ហើយ។ ដែល​ធ្វើ​ការ​បក​ប្រែ​ដោយ​បង សុខ​សុជាតិ។ ហើយ​ពេល​នេះ​ធ្វើ​ការ​បក​ប្រែ​បាន ២០%​ហើយ។ លោក​អ្នក​ក៏​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន​ផង​ដែរ ដោយ​ចុច​ទី​នេះ ដើម្បី​ទាញ​យក​ឯកសារ​ជា​ភាសា​ខ្មែរ។

**ចំណាំ៖ ប្រើ​បាន​តែ​ចំពោះ វីនដូ៧ និង​វីស្ដារ តែ​ប៉ុណ្ណោះ។

ហើយ​របៀប​ដំឡើង​នោះ​គឺ៖ ពេល​ដោនឡូត​ឯកសារ​នេះ​ចប់​ហើយ ចូល​ទៅ​កាន់​ថត​ឯកសារ Google Chrome រឺ​ផ្លូវ​កាត់​នោះ​សូម​ចុច​ right-click លើ icon Google Chrome នៅ​លើ Desktop របស់​អ្នករួច​ចុច Open File Location។ បន្ទាប់មក​លោក​អ្នក​នឹង​ឃើញ​ថត​ឯកសារ​ដែល​មាន​ឈ្មោះ​ថា”4.0.249.78 ឬ 5.0.375.127 ឬ 6.xxx.xxx”នៅ​ក្នុង​ថត Google Chrome នោះ, តែ​បើ​តាមបង​សុជាតិ​គាត់​អោយ​ប្រើ​ចំពោះ Google Chrome កំណែ​ទី​៥ (ដែល​ជា​ថត​ដែល​មាន​ឈ្មោះដូច​នេះ 5.0.375.127 រឺ 5.x.xxx.xxx)។ បន្ទាប់​មក​សូមចូល​ទៅ​ក្នុង​ថត​ដែល​មាន​ឈ្មោះ​ជា​លេខ​ដូច​ខាង​លើ​នោះ រួច​ចូល​ទៅ​កាន់​ថត Locales បន្ទាប់​មក​សូម​កែ​ឈ្មោះ​ចាស់​របស់​វា en-US.dll ទៅ​ជា en-US.dll.bak(ដើម្បី​ទុក​ពេល​ចង់​ប្រើ​ភាសា​អង់​គ្លេស​វិញ គ្រាន់​តែ​លុប​អា​ឯកសារ​ជា​ភាស​ខ្មែរ​ចោល រួច​កែ​លុប​ឈ្មោះ .bak ពី​ឯកសារ​ដើម​ជា​ការ​ស្រេច)។ បន្ទាប់​មក​សូម​ចម្លង​ឯកសារ​ដែល​បាន​ដោនឡូត​នោះ ចូលទៅ​ក្នុង​ថត locals នោះ​ជា​ការ​ស្រេច។ ហើយ​សូម​បើក Google Chrome របស់​អ្នក​មក​ដើម្បីមើល​ថា​វា​ជា​ភាសា​ខ្មែរ​ហើយ​រឺនៅ?

សូម​ដាក់​មតិ​នៅទី​នេះ​ពី​ចម្ងល់​របស់​លោក​អ្នក។ នេះ​ជា​រូប​ពេល​ដែល​ប្រើ​ជា​ភាសា​ខ្មែរ៖

សូម​អរគុណ​ចំពោះ​អ្នក​ដែល​ចង់ប្រើ​កម្មវិធី ជា​ភា​សា​ខ្មែរ។
សូមអរគុណ​បង​សុជាតិ​ដែល​បាន​បក​ប្រែ Google Chrome នេះ​ឡើង។
នៅពេល​នេះ​អក្សរ​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ខ្លាំង​មែនទែន​ហើយ នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ពិត​ជា​រីក​លូត​លាស់​ខ្លាំង​មែនទែន​ហើយ។
ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ចុះ​អ្នក​វិញ?

24 thoughts on “Google Chrome ជា​ភាសា​ខ្មែរ

  1. ឧត្តម

    ខ្មែរដើម្បីខ្មែរ! គាំទ្រជាងកម្លាំងចិត្តដល់អ្នកផលិតទាំងអស់ សូមបន្តឧត្តមគតិរបស់អ្នក!

  2. ឌីយ៉ា

    ហ៊ា ក៏​សប្បាយ​ចិត្ត​ដែរ ដែល​បាន​អតីត​​ browser សំណព្វចិត្ត​ មាន​ជា​អក្សរ​ខ្មែរ​។ តែ​ប្រើ​អត់​បាន​រ៉េ ព្រោះ ជាប់​ចិត្ត​ជាមួយ​​ចចក​ភ្លើង​ ៤.០ បេតា ៤ ហើយ ហិហិ!

    1. សុវិចិត្រ

      😉 ញ៉ុម​វិញ​ក៏​ជាប់​ប្រើ​អា​កញ្ជ្រោង​ភ្លើង​នឹង​ដែរ😆 ព្រោះ​អី​ដោយ​សារ​ជា​កុំព្យូទ័រ​ប្រើ​វីនដូ XP។

  3. សុវិចិត្រ

    សូម​អរគុណ​ចំពោះ​អ្នក​ទាំង​អស់​គ្នា ដែល​បាន​គាំ​ទ្រ​នូវ​កម្មវិធី​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ។ នាពេល​ខាង​មុខ​នេះ (អាច​ឆ្នាំ​ក្រោយ) សមិទ្ធផល​ដ៏​ធំ​នឹង​ធ្វើ​ការ​បករួច​រាល់​ចេញ​ជា​កំណែ​ទី​មួយ សម្រាប់​អ្នក​ចង់​ប្រើភាសា​ខ្មែរ​លើ Ubuntu និង moonOS។ ហើយ​នឹង​មាន​ការ​បក​ប្រែ​កម្មវិធី​កុំព្យូទ័រ និង​កម្មវិធី​វែប​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ការ​បក​ប្រែ​ជាមួយ​នឹង​ពេល​បក​ប្រែ Ubuntu ផង​ដែរ។ សូម​រង់​ចាំ​ប្រើ​ទាំងអស់​គ្នា😉

  4. ផ្កាយដុះកន្ទុយ

    បងចង់ប្រើដែរ តែអត់ដឹងធ្វើយ៉ាងម៉េច? ចាំពេលបងមានកុំព្យូទ័រដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន បងនឹងប្រើហើយ នឹងប្រើអ្វីៗដែលជាស្នាដៃខ្មែរ! អរគុណណាវិចិត្រ!!!

      1. សុវិចិត្រ

        ហេហេហេ! មែន​ហើយ​អរគុណ​ដែល​ជួយ​បញ្ជាក់, សរសេរ​ឈ្មោះ​គាត់​ខុស​ចឹង​តា៎ បាន​ឃើញ​គាត់​មក​រក​រាល់​យប់😆

  5. Pingback: Google Chrome in Khmer Language | Khmer Language Package for Software

  6. khmersoftware

    ចំណែកខ្ញុំវីញធ្វើតាមការណែនាំហើយ! តែមិនចេញភាសាខ្មែរសោះ
    ឃើញតែរូបសៗ មិនបង្ហាញអក្សរខ្មែរសោះ មើលទៅដូចជា វាមិនស្គាល់ភាសាខ្មែរអញ្ចឹង ។

  7. khmersoftware

    ជួយសួរបងសុជាតិផងថា តើគាត់ប្រើកម្មវិធីអី បាបជាគាត់បើកញ្ចប់ភាសា
    ​ប្រភេទ .dll របស់កម្មវិធី Google Chrome មកបកប្រែជាភាសាខ្មែរបាន ។

    ខ្ញុំចង់បកប្រែកម្មវិធីចាក់ចម្រៀង GOMPlayer ជាភាសាខ្មែរដែរ តែទាស់តែមិន

    អាចបើកកញ្ចប់ភាសាបាន ព្រោះវាជាប្រភេទ .dll

    1. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

      ឯកសារ​ប្រភេទ .dll អាច​បើក​បាន​ជាមួយ XNResourceEditor តែ​កម្មវិធី​មួយ​នេះ​ដំណើរ​ការ​ខ្មែរ​យូនីកូដ​អត់ស្រួល​ទេ (ខ្ញុំ​ធ្លាប់សាក​ហើយ), បើ​សិន​ជា​ចង់​ប្រើ​អោយ​បាន​ស្រួល​នោះ សូម​បង​បើក​វា​ជាមួយ​កម្មវិធី Visual Studio 2008 ឡើង​ទៅ ទើប​ទទួល​ស្គាល់​អក្សរ​ខ្មែរ​បានស្រួល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s