សម្រាប់​ការ​បក​ប្រែ moonOS អោយ​ងាយ​ស្រួល


ប្រសិន​ជា​អ្នក​បកប្រែ (moonOS) ខ្ជិល​ប្រើ​កម្មវិធី word forge នោះ, ព្រោះ​អី​វា​យឺត មិនចឹង? ដូច្នេះ​ខ្ញុំ​សូម​អោយ​លោក​អ្នក​សាក​តាម​វិធី​ខ្ញុំ​ម្ដង វា​សាមញ្ញ​ហើយ​មិន​សូវ​ពិបាក​ឈឺក្បាល​ព្រោះ​កម្មវិធី word forge យឺត​ទៀត។ តែ​យើង​ក៏​នៅ​តែ​ប្រើ word forge ដដែល តែ​ប្រើ​តែបន្តិច​ទេ។ អាលូវ​មើល​ទៅ​រូប​ខាង​លើ​នោះ ធ្វើ​ការ​បក​ប្រែ​ដោយ​ប្រើ Notepad++, មើល​ទៅ​ប្រអប់ព៌ណ​ទឹក​សមុទ្រ នោះ​គឺ​ជា​ពាក្យ​ដើម, ចំណាំ គ្រប់​ពាក្យ​ដើម​ទាំង​អស់ តែង​តែ​នៅ​ក្នុង​ប្រឡោះ “” មួយ​ដែល​ផ្ដើម​ដោយ msgid “” ហើយ​ចំពោះ​ពាក្យ​បក​ប្រែ ត្រូវ​តែនៅ​ក្នុង​ប្រឡោះ “” ដែល​ផ្ដើម​ដោយ msgstr “” (មើល​រូប​ ប្រអប់​ព៌ណ​លឿង) ។ ហើយ​ចំពោះកន្លែង​ខ្លះ​វា​មិន​សរសេរ​ក្នុង​ជួរ​ទេ គឺ​វា​ចុះ​បន្ទាត់​មួយ, មើលក្នុង​រូបប្រអប់​ព៌ណ​ផ្កា​ឈូក ដូចនេះ​សូម​ធ្វើការ​បក​ប្រែ​តាម​ពាក្យ​ដើម​ បើ​សិន​ជា​គេ​ចុះ​បន្ទាត់​ម៉េច យើង​ត្រូវ​ធ្វើ​តាម​គេ​ចឹង​ទៅ(មើល​រូប ប្រអប់​ព៌ណក្រហម)។ ហើយ​ចំពោះការ​ប្រើ wordforge វិញ​នោះ, គឺ​គ្រាន់​តែ​ធ្វើ​ការ​បក​ប្រែ​ដោយ​ចុច Translation Memory តែ​ប៉ុណ្ណោះ។ ក្រោយ​ពី​ធ្វើ​ការ​បក​ប្រែ​ដោយ​ស្វ័យ​ប្រវត្តិ​មក លោក​អ្នក​អាច​បិទ​កម្មវិធី​នោះ រួច​យក​មក​ប្រែ​នៅ​ក្នុង Notepad++ វិញ។ ចំពោះ​ពាក្យ Fuzzy គឺ​វា​នឹង​បញ្ជាក់​នៅ​ពី​លើ msgrid “” ឧទាហរណ៍៖

#, fuzzy
msgrid “….”
msgstr “….”

បើ​សិន​ជា​ឃើញ​ដូច​នេះ អ្នក​គ្រាន់​តែ​លុប #, fuzzy ចេញ​ទៅ​គឺ​ពាក្យ​នោះ​លែង​ជា fuzzy ទៀតហើយ។

5 thoughts on “សម្រាប់​ការ​បក​ប្រែ moonOS អោយ​ងាយ​ស្រួល

  1. សុវិចិត្រ

    ប្រសិន​ជា​អ្នក​មិន​អាច​សរសេរ​អក្សរ​ខ្មែរក្នុង​កម្មវិធី Notepad++ បាន​ទេ​នោះ។ សូម​លោក​អ្នក​មើល​ទៅ​ម៉ឺ​នុយ​ខាង​លើ រើ​ស​យក Encoding –> Encode in UTF-8 នោះ​លោក​អ្នក​នឹង​អាចសរសេរ​បាន​វិញ​ហើយ។ ហើយ​សូម​កុំ​ខ្វល់​នូវ​កូដ​ផ្សេង​ដូច​ជា #: ../xxxx/xxxx/xx, នេះ​គ្រាន់​តែ​ជា​កូដ​សម្រាប់​កំណត់​ទីតាំង​ដើម្បី​ប្រើពាក្យ​ទាំង​នោះ​តែ​ប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s