ខ្ញុំ​ធ្វើ ខ្ញុំ​និយាយ គឺ​ខ្ញុំ​ដឹង តែ​មិន​អាច​កែ​បាន


ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មាន​វិញ្ញាណ​មួយគឺ​ជួយ​ពញ្ញាក់​អារម្មណ៍ ពេល​ដែល​និយាយ​អ្វី​មួយ​ខុស រឺ​មិន​សម​រម្យ រឺ​ជា​ការ​ខឹង​គេ​ដោយ​មិន​ដឹង​ក្បាល​កន្ទុយ។ ខ្ញុំ​ជាមនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​អប់​រំគេ តែ​ខ្លួនឯង​បែរ​ជា​ធ្វើផ្ទុយ​ពី​ការ​អប់​រំ​នោះ, ជាមនុស្ស​ម្នាក់​ចូល​ចិត្ត​និយាយ​លេង​សើច, ជាមនុស្ស​ម្នាក់​ចូល​ចិត្ត​ស្រាវជ្រាវ, ជាមនុស្ស​ម្នាក់​ចូល​ចិត្ត​ជួយ​គេ តាម​លទ្ធភាព, ជាមនុស្ស​ចូល​ចិត្ត​ឈឺ​ឆ្អាល​រឿង​គេ, ជាមនុស្ស​ចូល​ចិត្ត​ស្ដាប់​ការ​និយាយ​រឿង​អ្វី​មួយ ដែល​អ្នក​ផ្សេងៗ​និយាយ, ជាមនុស្ស​ម្នាក់​ដែល ចូល​ចិត្ត​បរិយាកាស​ស្ងប់, ជាមនុស្ស​ម្នាក់​ដែល​តែង​ផ្លាស់​ប្ដូរ​តាម​កាលៈ​ទេសៈ, ជាមនុស្ស​ម្នាក់​ដែល​ខឹង​ឆាប់​បាត់, ជាមនុស្ស​ម្នាក់​ដែល​មិន​ចេះ​ប្រកាន់​អ្វី​ធំដុំ, …. នេះ​ជាអារម្មណ៍ និង​អាកប្បកិរិយា​ខ្ញុំ​មួយ​ចំនួន​។ តែ​ក្នុង​អារម្មណ៍ រឺ​អាកប្បកិរិយា​និមួយៗ ពេល​ដែល​ធ្វើ​ខុស​នោះ, ស្រាប់​តែ​មាន​វិញ្ញាណ​មួយ​មក​ពញ្ញាក់​ស្មារតីថា៖ “ឯង​ធ្វើ​ខុស​ហើយ ឯង​ធ្វើ​ខុស​ពី​អ្វី​ដែលឯង​បាន​អប់​រំ​គេ” ចង់​តែ​ទៅ​សូមទោស​អ្នក​ដែល​ខ្ញុំ​អប់​រំ​គេ តែ​បែរ​ជា​ខ្ញុំខ្លួនឯង​ប្រព្រឹត្តិ។ ហើយ​ពេល​ខ្លះ​ស្រាប់​តែ​ធ្វើ​អ្វី​ដែល​មិន​មាន​គម្រោង​ទុក​មុន។ អ្វីៗ​ទាំង​នេះ​ហើយ​ដែល​ជាបញ្ហា ដែល​ខ្ញុំ​ប្រឹង​កែ តែ​វាមិន​អាច​ទៅ​រួចបាន។ ក្នុង​ចិត្ត​ខ្ញុំ​ចាំ​ពាក្យ​មួយ​គឺ៖ “ព្យាយាម​គង់​បាន​សម្រេច”។ ខ្ញុំ​ព្យាយាម ខ្ញុំ​ប្រឹង តែ​វា​នៅ​តែដដែល។ សឹង​តែ​៦០%​នៃ​រឿង​ដែល​ខ្ញុំ​ធ្វើ មិនដែល​ថា​មិន​ខុស​ទេ តែ​កំហុស​នោះ​ហើយ​ដែល​ជា​មេរៀន។ តែ​បានជួប​រឿង​ដូច្នេះ​ហើយ បាន​ដឹង​ចឹង​ហើយ ខំ​កែ​ហើយ នៅ​តែអីចឹង​ទៀត???? តើ​ធ្វើយ៉ាង​ម៉េច​ទើប​ធ្វើ​អោយ​បាត់អា​អារម្មណ៍​មួយ​ថា អោយ​គេ​ប្រព្រឹត្តិ​ល្អ តែ​ខ្លួនឯង​បែរ​ជា​ប្រព្រឹត្តិ? រឺ​ក៏​ខ្ញុំ​ជាមនុស្ស សុខ​ចិត្ត​ណែ​នាំ​គេ​អោយ​ដើរ​ផ្លូវ​ល្អ មិនចង់​អោយ​គេ​អាក្រក់​ដូច​ខ្លួន??? រឺ​ជាមនុស្ស​យ៉ាង​ម៉េច​ទៀត? ខួរ​ក្រញ៉ាញ់​អស់​ហើយ….

Advertisements

37 thoughts on “ខ្ញុំ​ធ្វើ ខ្ញុំ​និយាយ គឺ​ខ្ញុំ​ដឹង តែ​មិន​អាច​កែ​បាន

    • ស្រវឹង​ ឬ​មិន​ស្រវឹង​មាន​សំខាន់​ទេ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​ជីវិត​រស់នៅ​ដ៏​ប្រសើរ​បំផុត​នោះ​គឺ ឆាប់​នឹង ស្ដាប់, យឺត​នឹង ខឹង, ក្រ​នឹង​ និយាយ ទើប​ជា​ការ​ប្រសើរ

  1. ប្រាប់ឲ្យ​ហើយ​ណា​វិចិត្រ បង​អត់​ទាន់​បាន​និយាយ​ជាមួយ​វឌ្ឍនៈអីម៉ាម៉ាត់រ៉េតាំងពីម៉ោដល់ផ្ទះ​។ ហិហិ កុំ​ចាឡំ…

  2. ហាហហា មើលបងស្រុកខ្មែរ គាត់និយាយ អត់អាចិត្រយប់មិញនេះ ជាអ្នកភារវកម្មនិយមផងណាបង !ហាហហាហា
    កុំសូវអោយសោះ! 🙂

  3. យាយធើដូចគ្រូទាយ! 😀 ញ៉ុមដឹងមុនទាំងអស់តែមិនអាចកែប្រែវេសនាបាន!

  4. អត់ហ៊ានឲ្យយោបល់រ៉េ ព្រោះចិត្រខ្លួនធំជាងញ៉ុមទៀត 😀

    • ហាសហាស! គ្រាន់តែរត់បុក ក៏ដេកផ្ទះម៉ាអាទិត្យដែរ! 😀

      • ត្រូវពិបាករំខានឧត្តមទៅសួរសុខទុក្ខទៀតចឹង ហិហិ

      • ទៅ​សួរ​សុខ​បានុំ កុំទៅ​សួរ​រក​ទុក្ខ ព្រោះ​មនុស្ស​ដូច អេនណា ប្រហែលជា​មិន​សូវ​មាន​ទុក្ខរ៉េ!

      • អុញភ្លេចចូលមើលម៉ានងៃ អ្នកក្លាហានក្មេងស្រែផា​ដល់ក

  5. @បង​ណាណា៖ ចេះ​តែ​ថា​ធំ​ហើយ ញ៉ុម​ស្គម​សោះ​នឹង​ណា៎
    @បង​ដំ៖ មិន​អាច​ទេ​ដឹង? ទៅ​ដេក​ផ្ទះ​ដល់​ទៅ ១អាទិត្យ? 😆

  6. ធ្វើមនុស្សកុំប្រកាន់ច្រើន សំខាន់គឺអ្វីដែលយើងធ្វើនោះ ត្រូវនឹងមនះសិការដែលរឺទេ ។
    មុននឹងនែនាំគេឲ្យធ្វើអីមួយ យើងត្រូវដឹងថា យើងអាចធ្វើបានរឺអត់ ហើយជាងនេះទៅទៀត សំរាប់ការនែនាំគេនោះ ជាការនែនាំសំរាប់ខ្លួនឯងក្នុងការប្រព្រឹត្តនូវទង្វើមួយដែលយើងយល់ថាល្អ។
    ខ្ញុំមិនសូវមានពាក្យនិយាយច្រើនដូចពួកចាស់ៗមួយចំនួនទេ តែញ៉ុមដឹងអំពីរបៀបរស់នៅជាមនុស្ស។

  7. ខ្ញុំជាមនុស្សម្នាក់….ខ្ញុំជាមនុស្សម្នាក់…. បញ្ជាក់ថាវិចិត្ត ហ្នឹងមនុស្សសាវាសំបើមណាស់!

    • មិន​មែន​រ៉េ, ទាំង​នោះ​ជា​អារម្មណ៍​របស់​ខ្ញុំ​ទាំងអស់ ទាំង​មូល។ ហើយ​ប្រើ​ពួក​វា​តាម​កាលៈ​ទេសៈ

  8. អ្នកណានាំចិត្រខូចចេស? ចេញមកទទួលខុសត្រូវភ្លាម! ភារម្យមែន? ឬណាណា? ប្រាប់លឿនម៉ោ! 😀 😀

    • ឧត្តមថាភារម្យចឹងអត់ត្រូវទេ ព្រោះជាប្រុសៗដូចគ្នា តែបើថាញ៉ុមកាន់តែអត់ត្រូវទៀត ព្រោះញ៉ុមក្មេងជាង :D:D:D:D

      • ពូដំរ៉េ នាំខូច! ឡូវចិត្តចង់ពីងពង់ហើយ!!!! 😛

  9. ចូច មិនមែនមកពីបងបង្អាប់អូនឯងខ្លាំងពេកណាហេបានជាមានអារម្មណ៍ណឹង? បើបងនិយាយជ្រុលឲ្យបងសូម ទោសផង កុំមានអារម្មណ៍តូចចិត្តខ្លាំងពេក នរណាក៏មានកំហុស សំខាន់គេចេះមានគំនិតកែអត់? តែបងគិតថារឿងខ្លះកុំយកចិត្តទុកដាក់នឹងវាខ្លាំងពេក​ ដូចជាសំដីដែលបងនិយាយអូនឯងកុំទុកដាក់ក្នុងចិត្តពេក ព្រោះបងខ្លួនឯងក៏មិនល្អណាស់ណាដែរ ។ ជាចុងក្រោយបងគ្រាន់ចង់និយាយថា បើបងមាននិយាយអីខុស បងអត់ប្រកាន់នឹងខ្លួនឯងទេ ( បើគេប្រកាន់យើងហើយ យើងប្រកាន់ខ្លួនឯងទៀតច្បាស់ជាបានចាក់ថ្នាំទៀតហើយ) ^o^

    • ញ៉ុម​អត់​មាន​ប្រកាន់​បងឯង​ទេ តែ​ពេល​បងឯង​និយាយ​មក​គឺ​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់​ខ្លួន​តែ​ម្រង។ ហើយ​ខ្ញុំ​មិន​មែនមនុស្ស​ប្រកាន់​អី​ទេ​បង កាល​ពី​បងឯ​ង​និយាយ​នឹង ខ្ញុំ​អត់​មាន​ថា​អាក្រក់រឺយ៉ាង​ម៉េច​រ៉េ គឺ​ចូល​ចិត្ត​តែ​ម្រង 😀

      • អុញ! ម៉េច​អីចឹង​ទៅ​វិញ? ញ៉ុម​ថា​មិន​មែន គឺ​មិន​មែន​ហើយ

      • ចឹងក៏ចឹងហូវ ឲ្យតែអូនឯងសប្បាយចិត្ត ធ្វើមនុស្សត្រឹមត្រូវពេកក៏ពិបាកដែរ តែកុំឲ្យខូចហួសហេតុពេក

  10. អ្នក​ណា​ក៏​ចេះ​ខុស​ដែរ តែ​នេះ​មិន​ជា​ធំ​ដុំ​អី​រ៉េ ហើយ​ក៏​មិន​គួរ​គិត​យូរ​ពេក​ដែរ​ ណា​អា​អូន​! ហិហិ មុខ​គេ​ឡើង​ក្មេង! ដូច​ឯក​ឧត្តម​ចឹង អត់​ចង់​ហ៊ាន​ប៉ះដៃ​ផង​ពេល​ឃើញ​ដំបូង​! មាន​អី​រស់​រាយ​គួរសម អត់​និយាយ​តែ​សើច​រហូត! អានិតណាស់​ ដែល​បាត់​គ្នា​!

    • មិនអីរ៉េ​បង អរគុណ​ច្រើន​សម្រាប់​សម្ដី​នេះ។ រស់​រាយ​ក៏​ចេះ​តែ​រស់រាយ​ហើយ ព្រោះ​នៅ​ជាមួយ​អ្នក​ចាស់ៗ បើ​នៅ​ជាមួយ​ពួកម៉ាកវិញ​មើរ, ហេហេហេ ដឹង​ម៉េច​អត់? គិត​មើល​ខ្លួនឯង​ទៅ?
      បាទ អាឡូវ​ញ៉ុមឈប់​គិត​ហើយ។ 😀

  11. នៅទីនេះសុទ្ធតែអ្នកចាស់ៗ!!! គិតក៏វង្វេងខួរដែរ ប្រាប់ឲ្យដឹងទៅ តាមមិនទាន់ពួកគាត់ទេ!!!
    មើលតែពួកគាត់ណាត់ជួបគ្នាម្តងៗដូចទឹកបាក់ទំនប់!!!
    បើសិនជាធ្វើអីខុស ឬធ្វើខុសចំពោះនរណាម្នាក់ យើងត្រូវដឹងថាតើគេកំពុងតែស្អប់យើងកំរិតណា!!!
    និយាយទៅញ៉ុមក៏មិនសូវដឹង ហើយក៏ខ្ជិលនិយាយដែរ ព្រោះដឹងថាស្មុគស្មាញណាស់!!!

      • គួរឲ្យស្រលាញ់? បងឯងស្រលាញ់បានតែប្រុសក្មេងហ្នឹង មែនទេ? ចឹងសូមប៉ាយប៉ាយហើយ!!

      • ចឹង? អត់អីហេ បើបាយបាយ ក៏តាមចិត្ត មិនបង្ខំចិត្តគេទេ

  12. ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s