កម្មវិធី Lingoes ជាភាសាខ្មែរ


តើ​អ្នក​ស្គាល់​កម្មវិធី Lingoes ដែរ​ទេ?
Lingoes ជា​កម្មវិធី​វចនានុក្រម Online និង Offline (នេះ​ជា​មុខ​ងារ​ធំ​របស់​វា)។ ក្រៅ​ពី​នោះ​វា​មាន​លទ្ធភាព​បក​ប្រែ​ពាក្យតាម Google Translator, Yahoo Translator, Yahoo BabelFish, Click2Translate, Cross Language, Baidu Translation, SYSTAN, Reverso Translation, Excite Japan, KODENSHA, LEC Translation, LingvoBit, និង Youdai Translation នៅ​ក្នុង​កម្មវិធី​នេះ​តែ​ម្ដង.

លើស​ពីនេះ​ទៅទៀត​វា​មាន​ឧបករណ៍​គិត​លេខ, មាន​តារាង​ធាតុ​គីមី, ឧបករណ៍​បម្លែង​ម៉ាស និង​រង្វាស់​ខ្នាត​ផ្សេងៗ, ឧបករណ៍​ប្ដូរ​ប្រាក់​ដែលធ្វើ​ការ​ប្ដូរ​តាម Google Finance, បញ្ជី​លេខ​ទូរស័ព្ទ​តាម​តំបន់​ផ្សេងៗ តាម​ប្រទេស​និមួយៗ​, មាន​បញ្ជី​ល្វែង​ម៉ោង​លើ​ពិភព​លោក អាច​មើល​ដឹង​តើ​ថ្មើ​នេះ​នៅ​យើង ស្មើ​នឹង​ម៉ោង​ប៉ុន្មាន​នៅ​គេ​ហើយ។ ហើយ​កម្មវិធី​នេះ​យើង​ក៏​អាច​ដំឡើង​វចនានុក្រម​បន្ថែម​ទៀត​បានដែរ ហើយ​ខ្ញុំ​នឹង​មាន​គម្រោង​បង្កើត​វចនានុក្រម​មួយ​សម្រាប់​វា​ គឺ​យក​សទ្ទានុក្រម​ខ្មែរ​អូអេស​មក​ធ្វើ តែ​ត្រូវ​ការ​កែ​ពាក្យ​មួយចំនួន។

ហើយ​ឥឡូវ​នេះ​កម្មវិធី​នេះ​ខ្ញុំ​បាន​បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ​បាន​ខ្លះ​ហើយ ហើយ​នឹង​ធ្វើ​ការ​បក​ប្រែ​បន្ថែម​ទៀតនៅ​ពេល​ទំនេរ។

តើ​ឆ្ងល់​ទេ​ម៉េច​បាន​ខ្ញុំ​បក​អានេះ​ផង បក​អានោះ​ផង?
ចម្លើយ៖ តក់ៗ​ពេញ​បំពង់, ខ្ញុំ​ធ្វើ​អានេះ​តិច​ផង អា​នោះ​តិច​ផង ដល់​ទី​បញ្ចប់​គឹ​បាន​សម្រេច​ទាំង​ពីរ។ ទោះ​បី​យូរ​រឺឆាប់​ក៏​ដោយ ខ្ញុំ​នៅ​តែ​ធ្វើ​ដូច​នេះ ធ្វើ​រហូត​ទាល់​តែ​អស់​ពាក្យ​បក រឺ​សល់​តែ​ពាក្យ​ដែល​មិនចេះ​បក​តែ​ប៉ុណ្ណោះ។

នេះ​ជារូប​ដែល​បាន​សាក​នៅ​លើ Windows 7 ដោយ​បង​ឧត្តម និង​សាក​លើ XP ដោយ​ខ្ញុំ​បាទ៖

សូម​អរគុណ​បង​ឧត្តមដែល​បាន​ជួយ​សាក។ ចំណាំ៖ដើរ​ស្រួល​លើ​វីនដូស៍ XP(វា​មាន​បញ្ហា​ជាមួយ XP មួយ​ចំនួន​ដែល​មាន​​ឯកសារ system មិនត្រឹម​ត្រូវ​រឺ កំណែ​ចាស់។ ដូច្នេះ​ពាក្យ​បក​ប្រែ​ខ្លះ​ដែល​សរសេរ​ដោយ​ប្រើ​ចន្លោះ​មើល​មិនឃើញ លទ្ធផល​ក្នុង​កម្មវិធី​នោះ​នឹងត្រូវ​ប្ដូរ​ចន្លោះ​មើល​មិនឃើញ ទៅ​ជា​ដក​ឃ្លាវិញ), ៧ និង វីស្តា។

នេះ​ជា​តំណ​ទាញ​យក http://www.4shared.com/file/hsuT12XN/lingoes.html ក្រោយ​ពី​ទាញ​យក​រួច​សូម​ធ្វើ​តាម​ការ​ណែ​នាំ៖
– Extract ឯកសារ​ចេញ​មក​ពី ឯកសារ rar នោះ។
– កូពី​គ្រប់​ថត​ក្នុង​ថត lingoes ដែល​បាន​បញ្ចេញ​មក​ពី​ឯកសារ rar នោះ​ទៅកាន់ថត​ផ្ទុក Lingoes របស់​អ្នកដោយ​ជំនួស​ទៅ​លើ​ថត​ចាស់​របស់​គេ(ថត​ដែល​ត្រូវ​ជំនួស​មាន, lang និង appe)។
– ក្រោយ​មក​ទៀត​សូម​បិទ Lingoes ចោល​ដោយ​ចុច Right-Click នៅ​លើ​រូប​តូច​របស់ Lingoes ដែល​នៅ​ក្បែរកន្លែង​មើល​ម៉ោង​របស់ Windows។
– ចាប់​ផ្ដើម Lingoes ម្ដង​ទៀត។
– បន្ទាប់មក​ចុច​លើ​ពាក្យ Configuration ដែល​មាន​នៅ​របារ​ខាង​ឆ្វេង, បន្ទាប់​មក​សូមដូរភាសា​ទៅ​ជា “ខ្មែរ”
– ចុច​អូខេ, វា​នឹងធ្វើ​ការ​បើក Lingoes ម្ដង​ទៀត។ នោះ​លោក​អ្នក​នឹង​ឃើញ​អក្សរ​ខ្មែរ​បាន​ហើយ។
– បើ​សិន​ជា​លោកអ្នក​ចង់​ពង្រីក រឺ​ដូរ​អក្សរ​នោះ សូមចូល​ក្នុង Configuration… (ការ​កំណត់​រូប​សណ្ឋាន…) ម្ដង​ទៀត
– ចុច​លើ​ថេប Appearance
– មើល​ទៅ​អក្សរ​គេ​ដាក់​ថា Windows Font (ពុម្ព​អក្សរ​វីនដូស៍)
– រួច​ដូរ​វា​ទៅ​ពុម្ព​អក្សរ​ខ្មែរ​ណាមួយដែល​អ្នក​ពេញ​ចិត្ត។ (បាន​តែ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ទេ)។

អាសយដ្ឋាន​វែបសាយ Lingoes

សូម​អរគុណ!!!

ទេព សុវិចិត្រ

One thought on “កម្មវិធី Lingoes ជាភាសាខ្មែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s