My second template


យប់មិញ​អផ្សុក​ពេក​មិនដឹង​ធ្វើ​អី ជាមួយ​កុំព្យូទ័រសោះ។ ស្រាប់​តែ​នឹក​ឃើញ​ធ្វើ template មួយ​លេងៗ​ទៀត​មើរ៎។ ស្រាប់​តែ​ធ្វើ​ចុះ​ធ្វើ​ឡើង ក៏​មើល​ទៅ, ឡូយ​ម្យ៉ាង​ដែរ។ ដូច្នេះ​ខ្ញុំ​ក៏​ខំ​ធ្វើ​អោយ​ដល់​ទី​បញ្ចប់​តែ​ម្រង​ទៅ។ មិនដឹង​ថា​អ្នក​ទាំង​អស់​គ្នា​គិត​ម៉េច​រ៉េ តែ​ខ្ញុំ​មិនដែល​ថា​របស់​ខ្ញុំ​ស្អាត​ ១០០% នោះទេ។ ដូច្នេះ​ជួយ​ផ្ដល់​មតិ​ផង ក្រែង​ខ្ញុំ​អាច​យក​គំនិត​អ្នកទាំង​អស់​ទៅ​អនុវត្តលើ template ក្រោយៗ​ថែម​ទៀត។ នេះរូប៖

ហើយ​ពុម្ព​នេះ​មាន​ឈ្មោះ​ថា បាយ័ន។ ហេតុ​អីបាន​ជា​ខ្ញុំ​ដាក់​ឈ្មោះ​អីចឹង? ខ្ញុំ​មិន​មែន​ចង់​យក​ចំណេញ មិន​មែន​យក​ធ្វើ​អ្វី​ក្នុង​ផ្លូវ​អាក្រក់​នោះទេ។ បាន​ជាខ្ញុំធ្វើ​បែប​នេះព្រោះ ខ្ញុំជាកូនខ្មែរ​ម្នាក់ ត្រូវ​ចេះ​ជួយ​ថែ​រក្សា​សម្បត្តិ​វប្បធម៌, ប្រាសាទ, សិល្បៈ ផ្សេងៗ​របស់ខ្លួន។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​បង្កើត template នេះ​ឡើង ដើម្បី​អោយ​លោក​អ្នក​មាន​គំនិត​ដូច​ខ្ញុំ និង​ជួយ​ផ្សព្វផ្សាយ​សម្បត្តិ​ខ្មែរ​ទៅ​អោយ​បរទេស​បានដឹង។ ហើយ​នាពេល​ខាង​មុខ​នេះ ប្រសិន​ជាមាន​ពេល​ខ្ញុំ​នឹង​ធ្វើ template បន្ថែម​ទៀត​ដែល​រចនា​ឡើង​ជា សិល្បៈ ជា​ប្រាសាទ ជា​រមណីយដ្ឋាន​ខ្មែរ​នានា។ សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​គាំ​ទ្រ​ខ្ញុំ​អោយ​ធ្វើ​នូវ​របស់​ទាំង​នេះ​ឡើង។

នេះជា​តំណ​ទាញយក៖ http://www.4shared.com/file/MykVaDGk/Bayon_Temple.html

16 thoughts on “My second template

  1. lavorn (ឡាវ័ន​)

    អត់​យល់​ថា​ Temple នឹងអី​ផង​!!! ㅠㅠ ស្អប់​អ្នក​ភូមិ​វត​ប្រេស​នឹង​ណាស់​!!! អាង​តែ​ខ្លួន​ចេះ​សរសេរ​អី​អត់​ព្រម​ពន្យល់​ក្បាល​កន្ទុយ​ដើម​ទំ​នង​ផង​ទេ​, អត់​អា​ណិត​គ្នា​អ្នក​អត់​បាន​រៀន​ខាង​នុង​ទេ​!! ដឹង​ទេ​ថា​នៅ​ពេល​ដែល​អាន​ហើយ​អត់​យល់​ថា​គេ​ចង់​និយាយ​ពី​អីនោះ​ គួរ​ឲ្យ​ក្តៅ​ក្រហាយ​ខ្លាំង​ណាស់​!! T.T សូម្បី​កម្មវិធី​ជា​ច្រើន​កន្លង​មក​​ ឧ. Moon អី​គេ​នុង​ក៏​ខ្ញុំ​អត់​ដឹង​ថា​វា​ជា​អី​ដែរ​។ ខ្ញុំ​សួរ​ម៉ាន​ដង​ហើយ​​អត់​មាន​ណា​ប្រាប់​សោះ​​ (ប្រាប់​ហើយ​តែ​នៅ​អត់​យល់​អា​ដែល​ ព្រោះ​ពន្យល់​ខ្លី​ពេក​) …. ហ៊ី​ៗៗ​ ㅠㅠ … សូម​មេត្តា​លើក្រោយ​ពន្យល់​ឲ្យ​បាន​ក្បោះ​ក្បាយ​មក​ថា​អា​​នឹង​ជា​អី​ ឬ​ក៏​ប្រកាស​របស់​យើង​សម្រាប់​តែ​អ្នក​អាយ​ធី​ដូច​គ្នា​ទេ​? បើ​ចឹង​មែន​ញ៉ុម​អត់​ថា​អី​ទេ​។

    1. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

      😆😆 បាទ​ចឹង​ក៏​បាន ចាំ​ខ្ញុំ​ប្រាប់។ Template បើ​និយាយ​ក្នុង​ពាក្យ​អាយ​ធី គឺ​គេ​និយាយ​ពី​ពុម្ពរូប​រាង សម្រាប់​ដាក់​អោយ​កម្មវិធី​រឺ​វែបសាយ​អ្វី​មួយ។ ដូច​រូប​រាង ពណ៌ សណ្ឋាន​ប្លុករបស់​បងឯង​នឹង​ហើយក៏​ជា template ផងដែរ។ ដូច​កម្មវិធី​ចាក់​ចម្រៀង​របស់​វីនដូ Window Media Player គេ​អត់​ប្រើពាក្យ template ទេ, គឺ​គេ​ប្រើ skin តែ​ទៅ​ណា​មក​ណី នៅ​តែ​អា​ពាក្យ​ពីរ​នឹង​វា​ដូច​គ្នា។ ចឹង​និយាយ​សរុប​មកគឺ Template គឺ​ជា​ពុម្ព​រូប​រាង​មួយ​សម្រាប់​ដាក់​អោយ​វែបសាយ រឺ​កម្មវិធី​ណា​មួយ, ដែល template នោះ​វា​មានច្រើន។ ដូច​ក្នុង wordpress គេ​មាន​ជម្រើស​អោយ​រើស template ច្រើន។ ដូច​ប្លុក​ខ្ញុំ​នេះ​ខ្ញុំ​រើស​យក template ឈ្មោះ​ថា៖ Inove។

      យល់រឺនៅ បង​សម្លាញ់​ខ្ញុំ​អើយ?

      1. lavorn (ឡាវ័ន​)

        អូ​អូ​…. អញ្ចឹង​ទេ​អី​😀 ចា៎​យល់​ហើយ​ ^^ ឃឹ​ៗៗ…. អរ​គុណ​ច្រើន​ ចឹង​ទៅ​​គេង​លក់​ស្រួល​ហើយ​យប់​នេះ​ កុំ​អី​នៅ​ដេក​ឆ្ងល់​ថា​ Template នឹង​អី​គេ​ គ្មាន​បាន​​គេង​ពួន​អី​ទេ​ *^*

      2. សុវិចិត្រ

        ហេហេហេ លោក​តា google ចាហាវ​ណាស់។ អីក៏ដឹង​ដែរ លុយ​ប្រពន្ធលាក់​នៅ​កន្លែង​ណា​ក៏​រក​ឃើញ​ដែរ😀

  2. ផ្កាយដុះកន្ទុយ

    ពូកែមែន! ថ្វីត្បិតតែមិនយល់ថា Template គេប្រើសម្រាប់អីគេ​? ក៏សរសើរហើយ ថានៅក្មេងសោះ ក៏ពូកែប៉ុណ្ណឹងហើយ! សូមសរសើរៗៗ២

    1. សុវិចិត្រ

      ម៉េច​ក៏​ដើរ​មក​អីចឹង? អ្នកភូមិ​នេះ​ជិះ​សុទ្ធ​តែ​កប៉ាល់​ហោះ​ណ៎ ហេហេហ។😀
      បាទ​អរគុណ​បង ដែល​បាន​សរសើរ​ខ្ញុំ។ ថ្ងៃ​នេះ​ឡើង​ឈាម​១០លេខ​ទៀត​ហើយ🙂 ហើយ​ក៏សូម​អរគុណ​ដែល​បាន​ចូល​មក​លេង​ភូមិគ្រឹះ​ខ្ញុំ​ដែរ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s