ពុម្ព​អក្សរ Chantrea UI សម្រាប់​គ្រប់ Linux OS


សួស្ដី​អ្នក​ទាំង​អស់គ្នា! ថ្ងៃ​នេះ​ខ្ញុំ​មាន​ដំណឹង​មក​ជម្រាប​អ្នក​ទាំង​អស់គ្នា។ គឺ​ខ្ញុំ​បាន​បង្កើត​ពុម្ព​អក្សរ​មួយ​ដែល​មាន​ឈ្មោះ​ថា Chantrea UI, ដែល​ធ្វើ​វា​ឡើង​សម្រាប់​ប្រើ​គ្រប់ OS របស់ Linux ជា​ពិសេស​គឺ​បង្កើត​សម្រាប់​ជា​ពុម្ព​អក្សរ​លំនាំ​ដើម​របស់ moonOS តែ​ម្ដង។ តើ​ពុម្ព​អក្សរ​នេះ​បង្កើត​ចេញ​មក​ពីណា? ហើយ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

ពុម្ព​អក្សរ​នេះ​បង្កើត​ចេញ​មក​ពី​ពុម្ព​អក្សរ​ចំនួន​ពីរ​គឺ Kh-Battambang និង​ពុម្ព​អក្សរ​របស់​លោក​ពូ​ដាញ់​ហុង​មួយ​ទៀត​គឺ​ពុម្ព​អក្សរ Hanuman។ ហើយ​លក្ខណៈ​ពិសេស​របស់​ពុម្ព​អក្សរ​នេះ​គឺ៖

  • កំពស់​ពុម្ព​អក្សរ​ទាប (ទាប​ជាង​ពុម្ព​អក្សរ Khmer OS System ដាច់)
  • ងាយ​ស្រួល​អាន
  • មិន​សូវ​មាន​បញ្ហា ជាមួយ​កម្មវិធី​ផ្សេងៗ
  • កំពស់​ខ្ពស់​ជាង​អក្សរ​អង់គ្លេស​តែ ៥ ភីច​ស៊ែល​អី​តែ​ប៉ុណ្ណោះ

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​យក​ពុម្ព​អក្សរ Hanuman មក​កែ​ប្រែ? ព្រោះ​ពុម្ព​អក្សរ Hanuman មាន​កំពស់​ទាប​សមរម្យ មិនខ្ពស់​ពេក ហើយ​ក៏​មិនទាប​ពេកដែរ។ ចុះ​ម៉េច​បានជា​ខ្ញុំ​យក​ពុម្ព​អក្សរ Kh-Battambang មកប្រើ? ព្រោះ​នេះ​ជា​ការ​ណែ​នាំ​របស់​បង​ឬទ្ធី​ដែល​ជា​អ្នក បង្កើត​ម៊ូនអូអេស។ ហើយ​ណាមួយ​មាន​តែ​ពុម្ព​អក្សរ​នេះ​ទេ​ដែលមើល​ទៅឃើញស្អាត នៅ​ក្នុង Ubuntu (និង​នៅ​ក្នុង Linux ផ្សេងៗ)។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំយក​ពុម្ព​អក្សរ​ទាំង​ពីរ​នេះ​មក​បញ្ជូល​គ្នា​ហើយ​ចេញ​ជា​ពុម្ព​អក្សរ​ថ្មីឈ្មោះ Chantrea UI ដែល​ជា​ពុម្ព​អក្សរ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ មិន​មែន​សម្រាប់​ធ្វើអាជីវកម្មទេ ហើយ​អាច​យក​ទៅ​ចែក​ចាយ រឺ​កែ​ប្រែ​ដោយសេរី។ ចុច​ទី​នេះ​ដើម្បី​ទាញ​យក។ នេះ​ជា​រូប​ភាព​ដែល​បានប្រើ​លើ Ubuntu៖

ហើយ​ពុម្ព​អក្សរ​នេះ​ក៏​មិន​មែន​ល្អ ១០០% ដែរ។ វា​គង់​តែ​មាន​កន្លែង​ខ្លះ​ដែល​មាន​បញ្ហា។ តែ​មាន​តិចតួច​ណាស់ដែល​មាន​បញ្ហា។😀 សូម​ផ្ដល់​ជា​យោបល់​ចំពោះ​ពុម្ព​អក្សរ​នេះផង។

9 thoughts on “ពុម្ព​អក្សរ Chantrea UI សម្រាប់​គ្រប់ Linux OS

    1. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

      សូម​ទោស​បង ខ្ញុំ​អត់​ចេះ​ដែរ។ ព្រោះ​ខ្ញុំអត់​ទាន់​បាន​សិក្សា​ពី Linux ច្បាស់​នៅ​ឡើយ​ទេ។ ណាមួយ​រាល់​ថ្ងៃ​អត់​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន បើ​មានខ្ញុំ​នឹង​ដាក់ Ubuntu ប្រើ។ ហើយ​នឹង​ស្វែងយល់​ពីវា​អោយ​បានច្រើន។ ចាំ​មើលខ្ញុំរក​មើល​បង​ឬទ្ធី​សិន ក្រែង​គាត់​អាច​ជួយ​បាន។

      តើបង​មាន​យោបល់​បែប​ណា​ចំពោះ​ពុម្ព​អក្សរ​មួយ​នេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s