កម្មវិធី Better PoEditor


Better PoEditor ជា​កម្មវិធី​ថ្មី​ដែល​បង្កើត​ឡើង​សម្រាប់​បកប្រែ​ឯកសារ .pot និង .po។ ហើយ​ជា​កម្មវិធី​ដែល​ខ្ញុំ​ចង់​ស្នើ​អោយ​អ្នក​បក​ប្រែ moonOS មក​ប្រើ​អានឹង​វិញ ប្រសិន​ជា Wordforge ពេល​ដែល​ប្រើ​ទៅ​មាន​បញ្ហា​អី​នោះ។ ព្រោះ​តាម​ខ្ញុំ​បាន​ប្រើ​មក កម្មវិធី Wordforge នេះ​ដើ​រយឺត​ណាស់​ជាមួយ windows, ជួន​កាល​ប្រើៗ​ស្រាប់​តែ​គាំ​ស្ញេញ រក​តែរក្សា​ទុក​សិន​មិន​បាន។ ចុច​ទី​នេះ​ដើម្បី​ទាញ​យក Better PoEdit (ទំហំ​តូច​ទេ)។ អាឡូវ​តោះ​យើង​នាំគ្នា​វិភាគ​កម្មវិធី​ទាំង​ពីរ​នឹង៖
កម្មវិធី Wordforge៖

  • មានឧបករណ៍​ច្រើន​ដូច​ជា៖ Translation Memory, Glossary….
  • មាន​ផ្ទៃ​និង​ម៉ូដ​ស្អាត​ល្អ
  • អាច​បើក​បាន​ឯកសារ .po និង .pot
  • ពេល​យើង​រក្សា​ឯកសា​ទុក វា​មិន​បានប្រាប់​ថា ឯកសារ​ដែលយើង​បក​ប្រែ​នឹង​មាន​បញ្ហា​ត្រង់​ថា ភ្លេច​សញ្ញា​នេះ សញ្ញា​នោះ។
  • មាន​ដំណើរ​ការ​យឺត(រែម​២ជី​ហើយ​នៅ​តែ​យឺតទៀត ខ្ញុំប្រើរួច​ហើយ) ពេល​ខ្លះ​កំពុង​ប្រើ ស្រាប់​តែ​គាំង​ស្ញេញ ហើយ​ស៊ី​រែម​ធំ​ណាស់….

ចំណែក​ឯ Better PoEditor៖

  • អត់មានឧបករណ៍ច្រើន (អត់​មាន Translation Memory)
  • មាន​ល្បឿន​លឿន​ក្នុង​ការ​បក​ប្រែ
  • ទទួលស្គាល់​អក្សរ​ខ្មែរ​បាន​ល្អ
  • ងាយ​ស្រួល​ប្រើ
  • ត្រូវ​ការ​រែម​តិច

បើ​និយាយ​ពី​កម្មវិធី​ទាំង​ពីរ​នេះ គឺ​វា​មាន​លក្ខណៈ​ងាយ​ស្រួល​ផ្សេងៗ​ពីគ្នា។ តែ​បើ​ចង់​អោយ​ការ​ងារ​របស់​អ្នក​រលូន​នោះ​ខ្ញុំ​សុំ​ស្នើ​អោយ​ប្រើ Better PoEdit។ ហើយ​បើ​ចង់​ប្រើ​កម្មវិធី​ដែល​មាន​ឧបករណ៍​ច្រើន​ហើយ​ល្អគួរ​ប្រើ Wordforge តែបើប្រើ​ប្រើ​ទៅ​ស្រាប់​តែម៉េចៗ​ខ្ញុំអត់ដឹង​ទេ ព្រោះ​ខ្ញុំ​ប្រាប់​ពីដើមមក​ហើយ​ថា​កម្មវិធី wordforge នឹង, មាន​បញ្ហា​ច្រើនណាស់ យឺត​ក៏យឺត ហើយ​ប្រើ​មិនស្រួល​គាំង ខូច​ឯកសារ​យើង​អស់។

ស្វែង​យល់​ពី​បញ្ហា​ដែល​បង្ហាញ​របស់ Better PoEdit៖

+ប្រអប់​ពណ៌​ក្រហម​គឺ​ចំនុច​បញ្ហា​មួយ, ក្នុង​នោះ​មាន​ពីរ​ទៀត​ដែល​យើង​ត្រូវ​ដឹង៖​គឺ
-លេខដែល​នៅ​ក្នុង​ប្រអប់​ពណ៌​ខៀវ​គឺ​ជា ជួរ​លេខ​រៀន​នៃ​ពាក្យ(ប្រើ Notepad++ សម្រាប់​បើក​កែ)
-អក្សរ​ដែល​នៅ​ក្នុង​ប្រអប់ពណ៌​លឿង គឺ​គេ​ចង់​បញ្ជាក់​ថា ពាក្យ​ដែល​នៅ​ក្នុង​​ជួរ​លេខ​ដែល​នៅ​ក្នុង​ប្រអប់​ពណ៌​ខៀវ​នឹង គឺ​មិនបានដាក់អក្សរ \n (“\n” ជា​ភាសា​ក្នុង​កូដ​កម្មវិធី គឺ​បញ្ជាក់​ថា​សម្រាប់​ចុះ​បន្ទាត់) នៅ​ក្នុង​ជួរ​ណា​មួយ។ បើ​មិនmsgid មាន​តែ  msgstr។
សរុប​សេចក្ដី​មក​បញ្ហា​ដែល​នៅ​ក្នុង​ប្រអប់​ពណ៌​ក្រហមគឺ​គេ​ចង់​បានន័យ​ថា៖ ឯកសារ​ឈ្មោះ …… ដែល​មាន​ទីតាំង​នៅ​ក្នុង​ថត​នេះ….. មាន​បញ្ហា​នៅ​ត្រង់​ជួរ​បន្ទាត់​លេខ…. ព្រោះ​មិនបាន​ដាក់សញ្ញា(អក្សរ) \n នៅ​ក្នុង msgid រឺ msgstr។

របៀប​ចូល​ទៅ​កែ
បើក​ឯកសារ​ដែល​បង្ហាញ​បញ្ហា​នោះ​នៅ​ក្នុង Notepad++ បន្ទាប់​មក​រក​មើល​ជួរ​បន្ទាត់​ណា​ដែល​កម្មវិធី Better PoEditor បាន​បង្ហាញ។ ឧ៖


អក្សរ​ដែល​នៅក្នុង​ប្រអប់​ពណ៌​បៃតង​គឺជា​អក្សរ​ដើម​របស់​គេ, ហើយឃើញ​ទេ? ក្នុង​ប្រអប់​បៃតង​នោះ​មាន​អក្សរ “\n”។ ហើយ​អក្សរ​ដែល​នៅ​ក្នុង​ប្រអប់​ពណ៌ផ្កា​ឈូក គឺ​ជា​កន្លែង​បក​ប្រែ ហើយ​ក្នុង​នោះ​អត់មាន​អក្សរ “\n” ទេ។ នេះ​ហើយ​ជា​បញ្ហា, អីចឹង​យើង​គ្រាន់​តែ​ថែម​អក្សរ “\n” ទៅ, ពេល​បើក​ប្រើ​ក្នុង Better PoEdit លើក​ក្រោយ​នោះ, បញ្ហា​នោះ​នឹង​បាត់​ហើយ។

ចង​ចាំ៖ ទោះ​បី​ជា​វា​លោត​បញ្ហា​ក៏ដោយ ក៏​វា​នៅ​តែ​រក្សា​ទុកដែរ។ 😀

4 thoughts on “កម្មវិធី Better PoEditor

  1. វ៉ាន់ណេត

    ពិតជា​មាន​ដំណោះស្រាយល្អគ្រាន់បើ។
    សូមសរសើរ​ចំពោះការ​ខិត​ខំប្រឹង​ប្រែង​របស់​ប្អូន។
    ចំពោះ កម្មវិធី Wordforge ក្នុង កុំព្យូទ័រ​របស់​បង មិនទាន់
    ជួប​បញ្ហា​ហ្នឹងទេ តែ​បើថា​ មានកម្មវិធីល្អជាងហ្នឹង បង​ក៏ចង់សាកដែរ។
    ប៉ុន្តែ សូមពិនិត្យឱ្យបានល្អិត​ល្អត់បន្តិច ព្រោះបង​មិនចង់ដំឡើង​កម្មវិធី​ដែល​បង​មិន​ទុក​ចិត្ត​ក្នុង កុំព្យូទ័រ​ ប៉ុន្មានដែរ។

    1. សុវិចិត្រ អ្នក​សរសេរ​ប្រកាស

      បាទ​កម្មវិធី​នោះដូច​ជា​​អត់​អី​ទេ​បង។ ព្រោះ​មើលទៅ​វា​ជា​កម្មវិធី​ធម្មតា មិន​មែន​កម្មវិធីដែល​ទាក់​ទង​នឹងការ​ស្កេន System រឺ​ការ​ឆ្លង​កាត់ System ទេ។

    1. សុវិចិត្រ

      ជា​ឯកសារ​ភាសា(language file) សម្រាប់​កម្មវិធី​កុំព្យូទ័រ និង​កម្មវិធី​វែប​មួយ​ចំនួន។ ហើយ​ឯកសារទាំង​ពីរ​ប្រភេទ​នេះជា source របស់​ឯកសារ​មួយ​ទៀត​គឺ .mo។ .mo ជា​ឯកសារ​ដែល​បាន​ខ្ចប់​និង​បញ្ចេញ​មក​ពី .po ហើយ​ឯកសារ .mo មិន​អាច​បើក​កែ​បាន​ដូច .po និង .pot បាន​ទេ។ ហើយ​ឯកសារ .po បាន​មក​ពី​ការ​បញ្ចេញ​មក​ពី​ឯកសារ​ប្រភេទ .pot ដូច្នេះ​យើង​អាច​តាង​គំនូស​បង្ហាញ​អោយ​បាន​ថា៖
      .pot >> .po >> .mo។ ហើយគេ​យក​តែ​ឯកសារ .mo ទៅ​ប្រើ​តែ​ប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s