រៀន​កុំព្យូទ័រ​នៅ​សាលារដ្ឋ


ថ្ងៃ​មិញ​នេះ(25/10/2010, 14:00) ជា​ថ្ងៃ​ចូលរៀន​កុំព្យូទ័រ​ដំបូង។ តែ​ដូច​ជា​មិន​ទាន់​មាន​ឃើញរៀនអីផង, ទៅដល់​គ្រូ​អោយ​បើក​កុំព្យូទ័រ ពន្យល់​ពី​បន្ទះ​វា​អក្សរ, ហើយ​អោយ​បើក MS Office Word ដើម្បី​សរសេរ​អក្សរ​ខ្មែរ, សរសេរ​អក្សរ​លីមូន៖ អោយ​តែ​សរសេរ​លីមូនដឹង​តែ​តឹង​ទ្រូង​ស្ទើរធ្លាយ😀 តែ​នាពេល​ខាង​មុខ​នេះ​គ្រូ ខ្ញុំ​ក៏​បង្រៀន​ពី​​ខ្មែរយូនីកូដដែរ ចាំ​មើលយក​ដាច់​គេ​ហ្មង😀

មានម៉ាឈីនត្រជាក់ទៀត😀

ពិបាកប្រើណាស់ដល់ពេលដាក់ចឹង

ដាក់សុទ្ធតែទូរទស្សន៍ LCD ទៀត

បើនិយាយ​ពី​គ្រឿង​កុំព្យូទ័រ​វិញគឺ​ថា​មាន RAM ៤៩៦ ហើយ​ខួរ​ក្បាល​វា​គឺ ២.៣៦ជីកាហឺត ហើយ​ឧបត្ថម្ភ​ដោយ​អង្គការ​ជប៉ុន​ឈ្មោះ ចៃកា JICA😀

29 thoughts on “រៀន​កុំព្យូទ័រ​នៅ​សាលារដ្ឋ

  1. អង្គរក្សតូច

    បើចេះជាងគេហើយ ទៅរៀនជាមួយអ្នកអត់ចេះ ម៉េចនឹងឈ្នះមាឌយក្សទៅ!!
    ស៊ីផុយ ផុយទាំងគ្រូទៀតក៏មិនដឹង!!

  2. សុខហេង

    សំភារៈ​ល្អ​គ្រាន់​បើ តែ​តុ​កុំព្យូទ័រ​យ៉ាប់​បន្តិច សិស្ស​ប្រាកដ​ជា​ចុក​ក​មិន​ខាន​រ៉េ !

      1. pkay_sour

        ចឹងអយុត្តធម៌ណាស់ សំរាប់សិស្សថ្មី នេះស៊ីខ្សែលើគេឲ្យច្បាស់ក្រលែតតែម្តង​ហើយចូចអូន

  3. Fidele

    ប៉ុណ្ណឹង​មាន​អី​អស្ចារ្យ! នៅ​បន្ទប់​រៀន​កុំព្យូទ័រ​វិទ្យាល័យ​ខ្ញុំ​វិញ មាន​កុំព្យូទ័រ​ដល់​ទៅ​ជាង​ ២០ គ្រឿង តែ​ប្រើ​បាន​មិន​ដល់​ប្រាំ​គ្រឿង​ទេ ទាល់​តែ​ដណ្ដើម​គ្នា​ប្រើ។:mrgreen:

      1. Fidele

        គេ​ទុក​ឲ្យ​មើល​លេង​ហ្នឹង​ណា៎! គ្រឿង​គ្រៅ​មិន​ដឹង​ជា​បាត់​ទៅ​ណា​អស់​ទេ!:mrgreen:

  4. keoserey

    ឡូយបស់គេចិត្រ, បើបានចឹងគ្រប់ថ្នាក់ គ្រប់សាលា មិនដឹងល្អយ៉ាងណាទេ ។
    កាល បងរៀនវិទ្យាល័យវិញបានតែប៉ុន្មាននាក់ចូលរៀន សុទ្ធតែជំរើសសំណប់ចិត្តបស់គ្រូ, ចុះសាលាបស់ចិត្រឲ្យចូលរៀនហ្នឹងមានលក្ខណ្ឌអីអត់​?

    1. វិចូច

      គឺ​ថា​ពេល​ចូល​ទៅនឹង​គ្រូ​អោយ​ដោះ​ស្បែកជើង, ហើយ​គ្រូប្រមូល​ម្នាក់​ប្រាំ​រយ​រៀល សម្រាប់ជួយ​ចេញ​ថ្លៃ​ភ្លើង។ ហើយ​ថ្នាក់​ខ្ញុំ​គ្រូ​អោយ​ជួយ​ទិញ​សម្រាប់​ជូត និង​ធុង​ទឹក​សម្រាប់​ជូត​ថ្នាក់​កុំព្យូទ័រ។ តែ​ឥឡូវ​អត់​ទាន់​ទិញ​ផង😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s