ដល់​ក្បាល​ហើយ ហ្វេស​ប៊ុគ អក្សរ​ខ្មែរ


តើ​អ្នក​ណា​គេ​អ្នក​បក​ទៅណ៎? ចង់ដឹង​មុខដល់​ហើយ ប្រើ​ពាក្យ​មិនសម​ចឹង? យូរៗទៅហៅ​អ្នក​ប្រើ​ហ្វេស​ប៊ុគ​ជា​អក្សរ​ខ្មែរ​ទៅ​ជា​សត្វអស់​ហើយ បើ​លេង​សុទ្ធ​តែ​ហៅ​ថា “វា” អីចឹង។ មើល​រូប​ខាង​ក្រោម​ទៅ បានដឹង​ថា​រឿង​ហ្នឹង​វាយ៉ាងម៉េច។😆

31 thoughts on “ដល់​ក្បាល​ហើយ ហ្វេស​ប៊ុគ អក្សរ​ខ្មែរ

    1. វិចូច អ្នក​សរសេរ​ប្រកាស

      បងឯង​ចុច​លើ​រូប​ផែន​ដី​នៅ​កន្លែង​ជជែក​នោះ ហើយ​ប្ដូរ​ពី English -> ភាសា​ខ្មែរ។ បើ​ចង់​បក​ប្រែ​បងឯង​ត្រូវ​ចូលទៅ​កាន់ http://www.facebook.com/translations ហើយ​នឹង​អាច​ធ្វើ​ការ​បក​ប្រែ​បាន​ហើយ😀

  1. វិចិត្រ

    ជួនកាល​អ្នក​បក​ប្រែហ្នឹង​អចេតនា​ទេ ព្រោះ​ដូចនៅ​ក្នុង wordpress ពេល​ខ្លះ​គេ​ដាក់​ឃ្លា​អង់គ្លេស​មួយ​កំនាត់​ឆ្កុយមក* មិន​ដឹង​ថា​ចង់​និយាយ​ពី​អ្វី។ ដូច្នេះ​អ្នក​បក គេ​បក​សិន​ទៅ ចាំ​មើល​វា​ចេញ​យ៉ាង​ម៉េច ចាំ​កែ​តាម​ក្រោយ។
    * ដូចជា %s on %s ??? មាន​ន័យ​ថាម៉េច​ទៅ?

    តែ Facebook ល្អ​ម្យ៉ាង​ត្រង់​មានបន្ថែម Like នៅ​លើ​ការ​បក​ប្រែ។

    1. វិចូច អ្នក​សរសេរ​ប្រកាស

      តែ​មុន​ពេល​ដូរ​ទៅ​ខ្មែរ ភាសា​អង់គ្លេស​គេ​ដាក់​ថា Chanrithy added IIC University of Technology to his schools. ក្នុង​ឃ្លា​អង់គ្លេស​នេះ​គេ​មាន​បញ្ជាក់​ថា his ជា​ភេទ​ប្រុសទៀត ចឹង​មិនអាច​ច្រឡំ​បានទេ។

      1. វិចិត្រ

        ប្រហែល​ឃ្លា​ដើម​នៅ​កន្លែង​បក​ប្រែមិន​មែន​ចឹង​ទេ​ដឹង?
        ដូចជាប្រហែល​គេ​សរសេរថា
        param1 added param2 to param3 param4
        ហើយ​បាន Facebook ជំនួស param1, 2, 3, 4 តាម​ក្រោយ។

        គិត​ល្អៗសិន​ទៅ😀

        មាន​នរណា​ម្នាក់​នោះ​នៅ​លើ Facebook គេ​ប្រាប់​ថា យើង​អាច​បោះឆ្នោតថា​ពេញ​ចិត្ត​រឺមិន​ពេញ​ចិត្ត​នៅសេចក្ដី​ដែល​បាន​បកប្រែ​រួច។ បើ​ដូច្នេះអ្នក​ទាំង​អស់​គ្នា​គួរចំនាយ​ពេល​ចូល​ទៅ​បោះឆ្នោត​ជ្រើសរើស​ទៅ ។

  2. ក្មេងស្រែ

    និយាយធ្វើ​មិន​ដឹង ឬ មិន​ដឹង​មែន? គ្រាន់​តែ​ថា ដូច​លោកគ្រូវិចិត្រ​គាន់​បាន​និយាយ ជួន​កាល​វាជាកំហុស​អចេតនា ព្រោះ​ពេលខ្លះ​គេ​ដាក់​១​ឃ្លា​មក​កំបុតពេក!

    1. ហនុមាន

      បន្ទោស ឃ្លាមេចបាន មិនមែនអចេតនារ៉េ គឺគ្មានការពិសោធន៍ ! ១ឃ្លា ពីរឃ្លា សីុសងតែការពិសោធន៍រ៉េ ការបកប្រែយោលទៅតាមប្រធានបទដែរតើ ។ ខ្ញុំអត់ហ៊ានអះអាងថាជាអ្នកចេះបកប្រែខ្មោចយ៍អីរ៉េ តែគួរមើលទៅប្រធានបទដែរ មុននឹងបកប្រែនោះ ។ បើនិយាយ ដូចជា %s on %s ??? តើប្រធានបទ និយាយពីអ្វី? ពីលេខ ជា ភាគរយ ជា ចំនួន ។ល។

      1. វិចូច

        បើ​សិន​ជា​ពូ​បាន​រៀន​ខាង​ភាសា​កុំព្យូទ័រ​នឹង​យល់, %s added new comment. %s គេ​ប្រើ​សម្រាប់​ជំនួស​ទៅ​អោយពាក្យ​ណាមួយ​ក្នុង​ប្រយោគ, ដែល​គេ​ហៅ​ថា​លេខ​កូដសម្រាប់​កំណត់។ ឧទាហរណ៍​ថា៖
        a = “dara”;
        print “Hello %s” %
        នេះ​ជា​កូដ​ក្នុង python។ ជួរ​ទីមួយ​គេ​កំណត់អថេរ​មួយ​ដែល​ផ្ទុក​ពាក្យ dara. ចំណែកជួរ​ទីពីរ​គេ​ចង់​អោយ​វា​ប្រកាស​ពាក្យ Hello ហើយ​នៅ​បន្ទាប់​នោះគេ​ដាក់​ថា %s ហើយ​នៅក្រៅ​ធ្មេញ​កណ្ដុរ​គេ​ដាក់ %a គឺ​បាន​ន័យ​ថា, អោយ​យក​ពាក្យ​ដែលមាន​ក្នុងអថេរ a មក​ដាក់​ចូល​ក្នុង %a ហើយ​អោយ %s ចាប់យក​ពាក្យ​ដែល a បាន​ផ្ដល់​មក​អោយ %a. ចឹង​ពាក្យ %s added new comment. គឺ​បាន​ន័យ​ថា %s គេ​ចង់​បាន​ន័យ​ថា​ឈ្មោះ នរណា​ម្នាក់​ដែល​បាន​ដាក់​មតិ​តប​ហ្នឹង។ យ៉ាង​ម៉េចដែរពូ?

      2. ហនុមាន

        យល់ព្រម ! នោះសំអាងទៅលើប្រធានបទរបស់ កូដ Python ចុះបើអ្នកអត់ចេះដឹងពី Python ទីងម៉ូង ដូចពូ មេចដឹងនោះ ? អាចឹងបានថាហ្នឹងទាល់តែយល់ច្បាស់(មានការពិសោធន៍)ពីប្រធានបទ បានអាចបកបាន មិនថាអាចឹង ?

      3. វិចូច

        មិន​ថាតែ​កូដ​ផាយថុនទេ គឺ​សឹង​តែ​គ្រប់​កូដ​ទាំងអស់ របស់​ភាសា​កម្មវិធី​កុំព្យូទ័រ។ ចំណែក​ក្នុង​ហ្វេស​ប៊ុគគេ​មាន​អី​កំណត់​ផ្សេង​របស់គេ ដូច​ជាគេ​មានកូដ [name] សម្រាប់​បញ្ជាក់​ឈ្មោះ។ ហើយ​កូដ​បញ្ជាក់​របស់​ហ្វេសប៊ុគ​ងាយ​យល់​ណាស់ ព្រោះ​គេ​ដាក់​ពាក្យ​គន្លឹះ។

      4. ហនុមាន

        ងាយយល់ព្រោះយើងធ្លាប់ប្រើ ចុះអ្នកមិនដែលប្រើនោះ មិនអត់មានការពិសោធន៍ ?

  3. sreypov90

    គេ​ថា​រិះ​គន់​ស្ថាប​នា​ តែ​ពាក្យ​ថា​រិះ​គន់​មិន​ដែល​​​ល្អ​ទេ​។ ល្អ​ហើយ​ដែល​យើង​ចេះ​លើក​យក​ចំ​នុច​ដែល​ឆ្គង​ឬ​មាន​បញ្ហា​មក​ជួយ​ប្រាប់​គ្នា​ ដើម្បី​ឲ្យ​គេ​ប្រែ​សម្រួល​។ តែ​ខ្ញុំ​យល់​ថា​អ្នក​ដែល​មិន​យល់​ពី​ប្រ​តិ​បត្តិ​ការ​ក្នុង​ការ​បក​ប្រែ​នេះ​ កុំ​សូវ​ប្រើ​ពាក្យ​ធ្ងន់​ៗ​ ឬ​ជា​ពាក្យ​បំ​បាក់​ទឹក​ចិត្ត​អ្នក​ដែល​គ្នា​ខំ​បក​ពេក​ ព្រោះ​តាម​ដែល​ខ្ញុំ​ដឹង​ការ​បក​នេះ​គ្មាន​បាន​មួយ​រៀល​ពី​អ្នក​ណា​។​ បើ​​យើង​ចេះ​តែ​ពី​ខាង​រិះ​គន់​ ពុំ​មាន​ការ​លើក​ទឹក​ចិត្ត​សោះ​ ចឹង​គ្មាន​អ្នក​ណា​គេ​មាន​ទឹក​ចិត្ត​បូ​ជា​ដើម្បី​ខ្មែរ​ទេ​ អញ្ចឹង​ហើយ​ទើប​បាន​ជា​មក​ដល់​ឆ្នាំ​ ២០១០​នេះ​ទៅ​ហើយ​ ខ្មែរ​នៅ​តែ​មិន​មាន​ភា​សា​ខ្លួន​ប្រើ​ជា​ផ្លូវ​ការ​នៅ​ក្នុង​កុំ​ព្យូ​ទ័រ​ទៀត​។

  4. Superb Blog

    មកពីគេបកភាសាខ្មែរ​មិនទាន់​ហើយ ហ្នឹងណា! វានៅមានការខ្វះខាត​បានជា ភាសាខ្មែរមិនទាន់ដាក់ឲ្យដំនើរការ​ជា ផ្លូវការហ្នឹងណា!

  5. ខេមរបក្សីសាស្ត្រិន

    ខ្ញុំ​ថា​ប្រសិនជា​អ្នក​មិន​បាន​ប្រើ​វា​យូរ​ទេ ប្រាកដ​ជា​មិន​យល់​ន័យ​វា ហើយ​បក​មិន​សម​ឬ​ត្រឹមត្រូវ​ទេ ។ សំណូមពរ​ឲ្យ​អ្នក​​ដែល​ចូលចិត្ត​ប្រើ​និង​មាន​ចំណេះ​ខាង​ភាសា​ចូលរួម​បកប្រែ​ឲ្យ​បាន​ច្រើន​ជាង​ហ្នឹង ។ ការ​ប្រែ​ពាក្យ​ខ្លះ​តែ​មួយ​កំណាត់​ឬ​កំបុត នោះ​វា​មិន​អាច​យល់​បាន​ទេ ហើយ​អ្នក​ចូលទៅ​ជួយ​បក​ឬ​បោះឆ្នោត​ក៏​មិន​ប្រាកដ​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ដែរ ។ ភាគច្រើន​ការ​បោះឆ្នោត​នៅ​មិនទាន់​បាន​សុក្រឹត​ទេ ដោយ​ខ្ញុំ​សង្កេត​ឃើញ​ពេលខ្លះ​គេ​បោះឆ្នោត​តាម​តែ​គេ​ចូលចិត្ត​ក្រុម​ឬ​បក្សពួក​តែប៉ុណ្ណោះ ។

  6. vandacam

    អូន​ចូច​!!😀 អត់​ដែល​ឃើញ​ទៅ​លេង​ផ្ទះ​បង​សោះ​ណ៎! បង​ជា​បង​ស្រី​របស់​ ឡា​វ័ន​ណា​^^ បង​នៅ​ខ្មែរ​ទេ​ ជួយ​ណែ​នាំ​បង​​ឲ្យ​គេ​ស្គាល់​ផង​ >.<

  7. khmerall

    បើខឹងអ្នកបកប្រែ តើខ្លួនឯងមានបានជួយបកប្រែ ឬកែសម្រួលឬនៅបានថាឱ្យគេ។ មុនថាគេ តើខ្លួនឯងបានធ្វើអ្វីនៅ? មនុស្សលើលោក សុទ្ធតែអាចធ្វើខុស បើកំហុសតិចតួចមិនចូលជួយកែទៅ មកប្រកែក មកថាឱ្យគេ វាបានស្អី?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s