ដំណើរ​កម្សាន្ដ៖ រតនគិរី, ក្រចេះ, ស្ទឹង​ត្រែង


ដំណើរ​កម្សាន្ដ​នេះ​មាន​រយៈ​ពេល ២ថ្ងៃ​៣យប់។ ដែល​ខ្ញុំ​បាន​ចេញ​ពី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​ម៉ោង​៨​និង​៣០នាទី​ព្រឹក។ ហើយ​បាន​ធ្វើ​ដំនើរ​ទៅ​កាន់​ខែត្រ​ក្រចេះ​តាម​ស្ពាន​ព្រែក​ត្រមាក់ ហើយ​វាង​តាម​កំពង់​ចាម ព្រៃ​វែង អូររាំង​ឪ ហើយ​កាត់​តាម​ឆ្លូង។ នេះ​ខ្ញុំ​ទៅ​តាម​ក្រោយ​អ៊ំ​ខ្ញុំ​ទេ ឡាន​អ៊ំ​ខ្ញុំ​គាត់​ទៅ​តាំង​ពី​ថ្ងៃ​ទី១៨ គឺ​គាត់​ទៅ​លេង​មណ្ឌលគិរី​យើង​នេះហ្នឹង​ណា៎។

ថ្ងៃ​ទី​១ / ទី១៩៖ ទៅ​ដល់​ក្រចេះម៉ោង​២រសៀល៖ ឡាន​ខ្ញុំ និង ឡាន​អ៊ំ​ខ្ញុំ​ក៏​បាន​មក​ជុំ​គ្នា​នៅ​ហាង​បាយ​មួយ​នៅ​ពី​ក្រោយ​វត្ត​ក្រចេះ។ ហើយ​យើង​បាន​ស្រស់​ស្រូប​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នា បន្ទាប់​មក​ទើប​បន្ត​ដំណើរ​ទៅ​កាន់​ផ្លូវ​បំ​បែក អូរ​ពង​មាន់។ ពេល​ទៅ​ដល់​ផ្លូវ​បំបែក​គឺ​ឃើញ​ថា​ផ្លូវមិន​ទាន់​ងងឹត ហើយ​ណាមួយ​ទើប​តែម៉ោង​៤​ផង។ ទើប​ឡាន​ខ្ញុំ​ដែល​បើក​ដោយ​តា​ខ្ញុំ និង​ឡាន​អ៊ំ​ខ្ញុំ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ខែត្រ​រតនគិរី។ ដោយ​បាន​កាត់​ស្ពាន​ស្រែ​ពក។ ហើយ​តាម​ផ្លូវ​ទៅ​រតនគិរី​(ស្ថិត​នៅ​ខែត្រ​ស្ទឹង​ត្រែង)គឺ​ជា​ផ្លូវ​ដី​ក្រហម តែ​ទទឹង​ផ្លូវ​ធំ។ ជិះ​បាន​ប្រហែល​៥០គីឡូដី យើង​ក៏​បាន​មក​ដល់​ផ្លូវបំបែក​គឺ​ផ្លូវ​ថ្មី និង ផ្លូវចាស់។ យើង​ក៏​បាន​បន្ដ​ដំណើរ​ទៅ​កាន់​ផ្លូវ​ចាស់ ព្រោះ​ផ្លូវ​ថ្មី​មិនទាន់​បើក​អោយ​ដំណើរ​ការ។ នៅ​តាម​ផ្លូវ​ចាស់​យើង​បាន​ជិះ​កាត់​ព្រៃ​ព្រឹក្សា​នានា ហើយ​បាន​ឃើញ​ផ្ទះ​ដែល​អង្គការ​មួយ​បាន​សាង​សង់អោយ​ប្រជាជន​នៅ​ក្នុង​ព្រៃ​នោះ​ចំនួន​១០០ខ្នង មួយ​សន្ទុះ​មក​យើង​ក៏​បាន​មក​ជិះ​មក​ផុត​ទឹក​ដី​ស្ទឹង​ត្រែង ហើយ​ក៏​បាន​ចូល​មក​ដល់​ទឹក​ដី​រតនគិរី។ តែ​ពេល​ទៅ​ដល់​នោះ​ម៉ោង​៥​បាត់​ទៅ​ហើយ ប៉ុន្តែ​មេឃមិនទាន់​ងងឹត​ទេ នៅ​មើល​ផ្លូវ​ឃើញ។ នៅ​តាម​ផ្លូវ​នៅ​ក្នុង​ទឹក​ដី​រតនគិរី​គឺ​មាន​ស្ពាន​ជា​ច្រើន ញឹក​ស្អេក ដូច្នេះ​មិនអាច​បើក​លឿន​បាន​ទេ ព្រោះ​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​ស្ពានទាំង​អស់។ មួយ​ម៉ោង​ក្រោយ​មក​យើង​ក៏​បាន​ចូល​មក​ដល់​ផ្លូវ​ធំ​វិញ ដែល​ជា​ទី​ប្រជុំ​មក​ពី​ផ្លូវ​ថ្មី និង​ផ្លូវ​ចាស់។ ផ្លូវ​ធំ​នេះ​មុនដំបូង​មាន​ទួល​ច្រើន តែ​ក្រោយ​មក​លែង​មាន​ទៀត​ហើយ។ តែ​នៅ​តែ​ជា​ផ្លូវ​ដី​ក្រហម។។។។ កន្លះ​ម៉ោង​ក្រោយ​មក​យើង​ក៏​បាន​មក​ដល់​ជាយ​ក្រុង​បាន​លុង ហើយ​ត្រូវ​ធ្វើ​ដំនើរ​បន្ត​ទៅទៀត​ទើប​ដល់​ផ្លូវ​កៅស៊ូ ចំណាយ​ពេល​ប្រហែល​៤០នាទី​ទៀត។ ដោយ​សារ​តែ​យើង​មាន​បង​ប្អូន​រស់​នៅ​ទីនោះ ហើយគាត់​សល់​ផ្ទះ​ទំនេរ​មួយ ទើប​យើង​បាន​ធូរ​លុយកាក់​រឿង​ផ្ទះ សំណាក់។ ដែល​ផ្ទះ​គាត់​គឺ​សុទ្ធ​តែឈើ គឺឈើ​ធំៗ​ណាស់។។។។ ហើយ​សុទ្ធ​តែ​ជាឈើ​ល្អៗទៀត​ផង😀 ព្រោះ​ស្រុក​នោះ​ជា​ស្រុកឈើ​ទៅ​ហើយ។ យើង​ក៏​បាន​សម្រាក​នៅ​ផ្ទះ​គាត់​មួយ​យប់។

ថ្ងៃ​ទី២ / ទី​២០៖ ស្អែក​ឡើង​យើង​ក៏​បាន​បន្ត​ដំនើរ​ទៅ​ឆ្វែល បឹង​កន្សែង, បរកែវ, អូរយ៉ាដាវ, ហើយ​បាន​ជិះ​ដើរ​លេង​តាម​ផ្លូវ​ទៅ​ព្រំ​ប្រទល់​វៀត​ណាម​ខ្មែរ។ បើ​តាម​តាខ្ញុំ​គាត់​និយាយគឺ​ថា, កាល​ពី​មុន​វា​ខិត​ចូល​ដី​ខ្មែរ​យើង​ចំនួន​៣០គីឡូម៉ែត ស្រាប់​តែ​ហើយ​ទៅ​យើង​ក៏​បាន​ឈ្លោះ​ជាមួយ​វា​ទើប​វា​ថយ​ត្រឹម​តែ​១០គីឡូ​ម៉ែត ដូច្នេះ​បាន​ន័យ​ថា​ដី​យើង​នៅ​ខាង​វាសល់ ២០គីឡូ​ម៉ែត​ទៀត។ គិត​ទៅ​ពួក​ហ្នឹង​លោភ​លន់​ណាស់។ ទៅ​មើល​មួយ​ភ្លែត​យើង​ក៏​បាន​បក​ក្រោយ​ទៅ​លេង បឹង​យក្ខ​ឡោម ដែល​ជា​មាត់​ភ្នំភ្លើង​ចាស់។ ខ្ញុំ​បាន​ទៅ​ងូត​ទឹក​លេង​នៅ​ទីនោះ ត្រជាក់ សប្បាយ….🙂 ហើយ​ច្រក​ទឹក​បាន​មក​ពីរ​ដប​ដែរ😀 ក្រោយ​ពី​បាន​លេង​ទឹក​សប្បាយ និង​បាន​ហូប​អាហារ​ថ្ងៃ​ត្រង់​ហើយ យើង​ក៏​បាន​បក​ក្បាល​ឡាន​ទៅ​កាន់ ជ្រោះ​កាចាញ….ឃើញ​ថា​ទឹក​ត្រជាក់​ណាស់ ហើយ​ថ្លា​ឆ្វង់😀 តែ​អត់​បាន​មុជ​ទេ​ព្រោះ​ប្រញ៉ាប់​ទៅ​សម្រាក​នៅ ស្ទឹង​ត្រែង។ ខ្ញុំ​ចេញ​ពី​បាន​លុង​នៅ​ម៉ោង ២ថ្ងៃ​ត្រង់។ ហើយ​បាន​បន្ត​ដំណើរ​ឥត​ឈប់​រហូត​ទៅ​ដល់​ស្ទឹង​ត្រែង​នៅ​ម៉ោង ៥ល្ងាច។ ហើយ​អ៊ំ និង ម៉ាក់​ខ្ញុំ​បាន​ដើរ​រក​ផ្ទះ​សំណាក់។ សំណាង​អីនៅ​សល់​ផ្ទះ​នោះ​មាន​បន្ទប់​ច្រើន ហើយ​សល់​ច្រើន​ដែរ​ក៏​សម្រេច​ចិត្ត​សម្រាក​នៅ​ទី​នោះទៅ។

ថ្ងៃ​ទី៣ / ទី​២១៖ ព្រឹក​ងើប​ពី​ដេក ខ្ញុំក៏​ប្រញ៉ាប់​ងូត​ទឹក​នឹង​អាល​ចុះ​ទៅ​ញ៉ាំ​បាយ​ពេល​ព្រឹក។ ក្រោយ​ពី​ស្រស់​ស្រូប​ហើយ​ក៏​បាន​បន្ដ​ដំណើរ​ទៅ​លេង​ឡាវ ដោយ​បាន​កាត់​តាម​ស្ពាន​សេកុង🙂 ស្អាត​ណាស់ ថត​រូប​បាន​ពីរ​បី​រូប​ដែរ…..ពេល​ទៅដល់ព្រំ​ដែន……តម្លៃ​មនុស្ស​ម្នាក់​១៥០០០៛, ឡាន​មួយ​២០០០០៛, ថ្លៃ​បើក​ប៉ារ៉ាស់​អោយ​ចូល​ដី​ឡាវ ៣៥០០០៛។ ក្រោយ​ពី​ប្រមូល​លុយ​តាម​គ្រួសារ និង​តាម​ឡាន​រួច​ហើយ ក៏​អោយ​តៃកុង​ឡាន​ដើរ​ទៅ​បង់….ស្រាប់​តែ….លឺ​អ្នក​នៅ​ទី​នោះ​ថា ចូល​ទៅ​គេ​យក​៣កន្លែង​ទៀត តែ​ជា​កន្លែង​របស់ឡាវ។ ដោយ​កន្លែង​ប៉ារ៉ាស់​ទី​១​យក​ថ្លៃ​មនុស្ស​និង​ឡាន, ទី​ពីរ​ក៏​ដូច​អា​ទី១, ហើយ​អាទី​៣​គឺ​នៅ​មាត់​ផ្លូវ​ចូល​ទឹក​ជ្រោះ​ល្បាក់ខោន​ឡាន​មួយ​តម្លៃ ១៥ដុល្លា។ បើ​យើង​គិត​ទៅ​ទម្រាំ​ចូល​ទៅ​លេង​បាន​វា​អស់​ម្នាក់​ ៤០០០០៛, ឡាន​មួយ ៤០ដុល្លា, ហើយ​នៅ​ចុះ​កុង​ត្រូល​យូរ​ទៀត។ អីចឹង​ខ្លាច​មក​ភ្នំពេញ​វិញ​មិនទាន់ អ៊ំ​ខ្ញុំក៏​អោយ​តែកុង​ឡាន​ដើរ​ទៅ​ដក​លុយ​មក​វិញ, បាន​ដែរ​តែ​បាន​តែ​ពាក់​កណ្ដាលទេ។😦 ធាតុ​ពិត ទឹក​ជ្រោះ​ល្បាក់​ខោន​គឹ​នៅក្នុង​ដី​ខ្មែរ គ្រាន់​តែ​យើង​អត់​មាន​ផ្លូវ​ចូល​ពី​ដីយើង​ទៅ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ចូល​តាម​ដី​ឡាវ​ទៅវិញ។ គិត​មើល​ទៅ​ថ្លៃ​ណាស់។ អ្នក​លក់​ដូរ​នៅ​ទីនោះ​គេ​និយាយ​ថា​, អ្នក​ដែល​ធ្លាប់​មក​ម្ដងហើយ​នោះ មិនដឹង​ថា ៦ឆ្នាំទៀត​គេ​មក​ទៀតឬអត់​ទេ។ បើ​អា​ឡាវ​វា​យក​ថ្លៃ​ម្លឹងៗ​នោះ។ ហើយ​លឺ​ថា​ពួក​ហ្នឹង​វា​ចេះ​ដល់​ក្បាល​ហើយ ប៉ារ៉ាស់​វាវាបើក​អោយ​ទៅ​រហូត តែ​ពេល​មក​វិញ​វា​ស្ទាក់​ទារ​លុយ ព្រោះ​យើង​មិន​បាន​វ៉ៃ​ត្រា​នៅ​កន្លែង​របស់​វា។ ហើយ​មាន​ទៅថោក​អី ឡាន​មួយ​ផាក​ចំនួន ៣០០ដុល្លា។ គ្រាន់​តែ​លឺ​ប៉ុណ្ណឹង​ក៏​បក​ក្បាល​ឡាន​មក​ស្ទឹង​ត្រែង​វិញ ហើយ​ក៏​បាន​ចូល​លេង​ផ្សារ​គេ​មួយ​ភ្លែត….បន្ទាប់​ពី​ដើរ​យូរ​ពេក ខ្ញុំ តា ប៉ា ម៉ាក់ បង​ស្រី ប្អូន​ស្រី​ខ្ញុំ និង​យាយ​ខ្ញុំ​ពីរ​នាក់​ទៀត បាន​ឈប់​ហូប​បាយ​នៅ​ឯផ្សារ​ហ្នឹង គឺ​ថា​ចូល​ហាង​បាយ​ចង្អុល😀 ចង្អុល​អី​បាន​ហ្នឹង,,,ហើយ​ខាង​ឡាន​អ៊ំ​ខ្ញុំ​គាត់​ទៅ​ហាង​វិញ ហាង​នោះ​ថ្លៃ​ណាស់។ ខ្ញុំ​វិញ​ពេល​នោះ​ឆ្អល់​ពោះណាស់ ដាក់​បាយ​មិនចូល​សោះ។ ក្រោយ​ពីបាយ​រួច​ក៏​បាន​ជិះ​ឡាន​តា​ខ្ញុំ​ទៅ​ហាង​ដែលអ៊ំខ្ញុំចូល។ ដោយសារ​តែ​ឆ្អល់​ពោះ​ពេក ក៏​បាន​ចូល​បន្ទាប់​ទឹក….១៥នាទី​ក្រោយ​មក….លែង​ឆ្អល់​ហើយ😀 ក្រោយ​ពី​បាយ​ថ្ងៃ​ត្រង់​នៅ​ស្ទឹង​ត្រែង​ហើយ ក៏​បាន​បន្ត​ដំនើរ​មក​ក្រចេះ​ដើម្បី​រក​ទិញ​ក្រឡាន​និង​ណែម។ ទៅសួរ​គេ​មុនដំបូងថា​មាន​តែ​ណែម​ទេ ក្រឡាន​អស់ហើយ។ យើង​ក៏​បាន​ទិញ​ណែម។ ជិះ​ឡាន​បាន​៥០០ម៉ែត​ស្រាប់​តែ​អ៊‍ី​អ្នក​លក់​ជិះ​ម៉ូតូ​ដឹក​ក្រឡាន​មកតាម។😀 ហើយ​ទៅ​ដណ្ដើម​គ្នា​ទិញ​ឡើង​រញ៉ៃ😀 ម៉ាក់ខ្ញុំ​ថា​ទិញ​តែ​២គីឡូ​ទេ ឃើញ​រោម​ច្រើន​ពេក​គាត់​រើស​យក​៣គីឡូ​តែម្ដង។ ក្រោយ​ពី​ទិញ​រួច​ក៏​បាន​បន្ដ​ដំណើរ​មក​កាន់​ភ្នំពេញ​តែ​ម្ដង។ មក​តាម​ផ្លូវ……..ត្រុក……….ត្រុក………..ត្រុក ហួស​អូររាំង​ឪ​បាន​បន្តិច ស្រាប់​តែ​ឡាន​ប្រេង​នោះ​វា​ឈប់​ទទឹង​ផ្លូវ….ឡាន​ខ្ញុំ​ត្រូវ​ផ្អាក​ចំនួន​១០នាទី ព្រោះ​ឡាន​ប្រេង​នោះ​វា​ដាក់​លេខ​អត់​ចូល។ បន្ទាប់​ពី​ដាក់​លេខ​ចូល​ហើយ​យើង​ក៏​បន្ត​ដំណើរ​ទៅទៀត……………..ទៅ​ហើយ……………..ខែ​នេះ​ខែ​ភ្លឺ ខ្ញុំ​ជិះ​ឡាន​បណ្ដើរ​មើលមេឃ​មើល​ផ្កាយ​បណ្ដើរ🙂 ស្អាត​ណាស់ :)……………។ ២ម៉ោង​ក្រោយ​មក​ក៏​បាន​មក​ដល់​ស្ពាន​ព្រែក​ត្រមាក់ ហើយ​ក៏​បាន​ជិះ​មក​ដល់​ស្ពាន​លេខ​៧ ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​៦A ក៏​បានជិះតាម​ផ្លូវ​ព្រែក​ភ្នៅ។ ជិះ​មក​ដល់​ត្រោយ​ម្ខាង​ទៀត​ហើយ​ហ្នឹ​ងណា៎ ថា​អត់​ប៉ូលីសទេ, មក​ដល់​ស្រាប់​តែ…ច្រេច…ច្រេច និយាយ​ចរ​ចារ​គ្នា​មួយ​សម្ទុះ​ទៅ​ក៏​អូខេ ហើយ​ក៏​បន្ត​ដំនើរ​មក​ដល់​ផ្លូវ​បំបែក​ចូល​ផ្លូវ​ជា​សុផារា ក៏​គេហៅទៀត…លើក​នេះ​សុំត្រង់ៗ​តែ​ម្ដង….តា​ខ្ញុំ​ប្រាប់ថា​អោយ​តែ​១០០០បាន​ហើយ។។។។ បន្ទាប់​មក​យើង​ក៏ទៅទៀត…ទៅដល់​៧មករា មានទៀត…គេហៅចូល​ហើយ តែ​តាខ្ញុំ​គាត់​បត់​ក្បាល​ឡាន​ចូល​ផ្លូវ​លំក្បែរ​ហ្នឹង………ជិះ……………ក៏​មក​ដល់​ទួល​គោក ហើយ​ក៏​បាន​ជិះ………………ក៏​មក​ដល់​ផ្ទះខ្ញុំ។😀

កំណត់​ហេតុ​នៃ​ដំណើរ​កម្សាន្ត​ត្រួសៗ​របស់​ខ្ញុំ, ទេព-សុវិចិត្រ, ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា​ឆ្នាំ​២០១០
សរសេរ​ចប់​នៅ​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​វេលា​ម៉ោង ០០:២៩យប់

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

18 thoughts on “ដំណើរ​កម្សាន្ដ៖ រតនគិរី, ក្រចេះ, ស្ទឹង​ត្រែង

  1. វ៉ាន់ ចំរើន

    សាច់រឿងរបស់ចូច ក្នុងដំណើរកំសាន្តវែងឆ្ងាយល្អណាស់ ដូចរឿង
    ព្រះវេស្សន្តរ អញ្ចឹង !!!

  2. pkay_sour

    អូយ ចេះរកនឹងកសរសេរបានច្រើន បងនេះកុំថាតែសរសេរ ខ្ជិលនឹងអាន​ទៀត អាគិគិៗៗៗ ដើរលេងបញ្រ្ចាស់នឹងបងផងហេ? ចាំមើលអួតវិញម្តង😀

  3. monyrinataro

    ជំរាបសួរប្អូន
    សរសេរ​ចប់​នៅ​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ នៅ​វេលា​ម៉ោង ០០:២៩យប់
    យប់អាធ្រាតហើយនៅខំប្រឹងលេងអីនតាណែតទៀត 🙂
    កូនគេឧស្សហ៍ណាស់ណ៎

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s