ភ្នាល់​គ្នា​ស៊ី​មី​ឆា ១០ចាន!


គួរ​អោយ​ចង់​សើច….ពួក​ម៉ាក​ខ្ញុំ​ថ្ងៃ​ហ្នុង​មិនដឹង​ជា​លេបថ្នាំ អង់​ទ្រីន ច្រឡំ​ម៉េច​មិនដឹង​ទេ ស្រាប់​តែ​ថ្ងៃ​ហ្នុង៎​វា​បបួល​ប្រធានថ្នាក់ខ្ញុំ​ទៅ​ភ្នាល់​ស៊ី មី​ឆា​ចំនួន​១៥ចាន។ បើ​សិន​ជា​ស៊ី​អស់​វា​ចេញ​លុយ​អោយ ហើយ​អោយ​លុយ​៥០០០៛​ ទៀត។ ស្រាប់​តែ​មាន​អី ប្រធាន​ថ្នាក់ខ្ញុំ​ស៊ី​អស់​តែ ៥ចាន ឡើង​ហល់….. ដល់​ពេល​មក​ដល់​ថ្នាក់​វិញ ធ្វើ​មុខ​ជូរ​ស្ញេញ ហេសហេសហេស ហល់​ទៅ​ហើយ។ 😀 បន្ទាប់​មកទៀត​វា​បបួល​អា​ពួកម៉ាក​ខ្ញុំ​មួយទៀត…លើក​នេះ​វា​បន្ថយ​សល់ ១២ចាន…ពេល​ចុះ​ទៅ​ស៊ី ស្រាប់​តែ​អានោះ​វា​តវ៉ា​សល់​ត្រឹម ១០ចាន…មានអី វា​លេង​មែនទែន​តើ ១០​ចាន​ឡើង​ចង់​ខ្ទេច ចាន​ទី១,,,ចាន​ទី២,,,ចាន​ទី៣,,,ចាន​ទី៤,,,ចាន​ទី​៥,,, អា​ទី៦​អត់​លេង​ចាន​ទេ គឺ​លេង​ថាស​តែម្ដង ក្នុ​ងមួយ​ថាស​ហ្នុង​ដាក់​មី​៥កញ្ចប់​ចូល​គ្នា។ អានោះ ប្រឹង​ពឺត​សល់​ត្រឹម ៣ម៉ាត់ ភ្នែក​ឡើង​ស្លឺ​ទៅ​លើ…..អានោះ​វា​ដើរ​ទៅ​មក ទៅ​មក ដាក់​មួយ​ម៉ាត់​…ដល់​ពេល​សល់​មួយ​ម៉ាត់ អានោះ​វា​ប្រឹង​លេប​ជិត​ប្រកាច់ ទម្រាំ​តែ​ចូល។ មានអី អស់ផស់​វា​មែន ហេសហេស បាន​ឆ្អែត​ពីរ​ថ្ងៃ​ហើយ បាន​លុយ​៥០០០៛ ទៀត ទៅ​រក​ឯណាបាន?

សូមទោស​ចំពោះ​ពាក្យ​មួយ​ចំនួន 🙂

Advertisements

23 thoughts on “ភ្នាល់​គ្នា​ស៊ី​មី​ឆា ១០ចាន!

  1. ទៅ​រក​ឯ​ណា​បាន​ តែ​ចុះ​បើ​ដោយ​សារ​មី​ដប់​ចាន​នោះ​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្សេង​កើត​ឡើង​ ដូច​ជា​ហល់​ខ្លាំង​ពេក​..​ អី​វិញ​ ៥០០០រៀល​នឹង​មើល​ពេទ្យ​មិន​ជា​ទេ​ណា​អូន​!!! ឃឹ​… អា​រឿង​ភ្នាល់​នឹង​ ខ្ញុំ​រៀង​ហើយ​គឺ​រៀង​មួយ​ជី​វិត​ ព្រោះ​ធ្លាប់​មាន​ប្រ​វត្តិ​ វេទនា​សឹង​ស្លាប់​!!! តែ​មិន​មែន​ភ្នាល់​ញ៉ាំ​អី​ទេ​ គឺ​ភ្នាល់​ញ៉ាំ​ម្ទេស​!!! កាល​នុង​ខ្ញុំ​អត់​ចេះ​ញ៉ាំ​ម្ទេសឬ​ម្ហូប​ហិល​​ទេ​ ដូច​នេះ​ទើប​ពួក​មិត្ត​ភក្តិ​វា​ភ្នាល់​ឲ្យ​ញ៉ាំ​ម្ទេស​ដោយ​ឲ្យ​ទំ​ពារ​ម្ទេស​ឲ្យ​ម៉ត់​ហើយ​អត់​ឲ្យ​លេប​ភ្លាម​ៗ​​ ដោយ​ឲ្យ​បៀម​ក្នុង​មាត់​១៥វិនាទី​ទើប​ឲ្យ​លេប​ ហើយ​ឲ្យ​៥០០០រៀល​។ ថ្ងៃ​នោះ​ខ្ញុំ​វេទនា​ដូច​ចុះ​នរក​ចឹង​ ពិ​បាក​ទ្រាំ​ស្ទើរ​ស្លាប់​ពេល​ដែល​ជាតិ​ហិល​ចូល​សុះ​សាយ​ពេញ​ក្នុង​មាត់​ខ្ញុំ​ ផឹក​ទឹក​សឹង​អស់​ម៉ា​ពាង​ ញ៉ាំ​ស្ករ​ត្នោត​អស់​ម៉ា​ក្រ​ឡ​ហើយ​នៅ​មិន​បាត់​ហិល​ទៀត​…ហ៊ើយ​មិន​ចង់​នឹក​ទេ​!! ៥០០០ពាន់​នុង​ស៊ី​មិន​ឆ្ងាញ់​សោះ​

  2. ខ្ញុំ​និយាយ​នេះ​ចង់​និយាយ​ពី​ន័យ​ផ្ទុយ​រ៉េ…..វា​ពិត​ជា​ពិបាក​មែន​បង គ្រាន់​តែ​មើល​ពេល​វា​ញ៉ាំ ក៏​ហួស​ចិត្ត​ដែរ…..អាមួយ​នោះ​បែប​វា​ចង់​ខ្លាំង​ហើយ​មើល​ទៅ បាន​ជា​ចង់​ញ៉ាំ​មី ដល់​ទៅ​១០ចាន។ 🙂

  3. អូពួកម៉ាកចូចហេ? លឺតាស្វិតនិយាយស្មានតែអ្នកណាគេ តាមពិតពួកម៉ាកចូច​អូនសោះ អាគិគិៗៗៗ នេះចង់ចំណេញប្រយ័ត្នដាច់ចំណង ដាក់តែប៉ុណ្ណឹងធា​នាថាច្បាស់ជាធ្វើមុខស្ញេញ ១សប្តាហ៍ហើយ 😀

    • គាត់​និយាយដែរ​ហ្អ៎? ហេសហេស ហ្នឹង​ហើយ ថ្នាក់​ខ្ញុំប្រសព្វ​ឆ្កួត​ណាស់ តែ​ខ្ញុំ​អត់​មាន​ឆ្កួត​ជាមួយរ៉េ!

      • និយាយតើ មិនដឹងសោះថាពួកម៉ាកចូច បើម៉ាថ្នាក់ចឹងហើយ ចូចឯងក៏មិន​ណយដែរ អាគិគិៗៗៗ

      • មួយ​ថ្នាក់! អស់​សុភាព​ត្រឹម​ខ្ញុំ​ហើយ ង៉ាស់ៗៗៗៗៗៗៗៗៗៗៗៗៗៗ

  4. ចាបាយតា ត្រឹមដប់ចាន មានអីអស្ចារ្យ ស៊ីផុយ!

  5. ហេសហេស
    តាមពិតគេមានវិធីងាយជាងណឹង។
    តាមពិតមីមួយកញ្ចប់ ផ្សៅតិចណាស់បើយើងគិតទៅ។ ចឹងយកមីណឹង ឫក៏មីឆា ទៅត្រាំទឹកមួយចាន រួចច្របាច់ទឹកចេញ នៅសល់ម្សៅត្រឹមមួយដុំប៉ុណ្ណឹងទេ។ យើងអាចញ៉ាំផ្សៅ រួចផឹកទឹកណឹងទៅ អស់ដូចតែគ្នា

  6. ភ្លេច​ប្រាប់​ថា…ពួក​ម៉ាក​ខ្ញុំ​នឹង វា​អត់​អីទេ… ដើរ​បាន រស់​បាន​ដូច​គេ​ដូច​ឯង​ទេ អត់​មាន​បាន​ចូល​ពេទ្យ​អីទេ​ណា៎ 😀

  7. អីយូយ៥០០០ខ្ញុំមិនទៅបំបែកអែកកាតាក់កាម់​ជាមួយទេ
    ហេងសយបែកពោះស្លាប់ដូចតាជូជក់ទៅមិនវីវរទៅហើយ
    គាឡុងនិយាយត្រូវតោះហៅមិត្ររបស់វិចូចមកនាំគេទៅញាំបូហ្វេបំផ្ឡាញហាង
    និស្ស័យសមុទ្រម្តងព្រោះទាន់គេធ្វើប្រូម៉ូសិនពិសេសតែ៨០០០រៀលក្នុងម្នាក់

  8. ចេះតែមានហ្មង បើបងវិញចូលចិត្តមីឆាលេខ 1 ហើយ តែតាម៉ាចានក៏ហល់ដែរ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s