ស្ដាប់​ប្រវត្តិ​មិត្ត​ខ្ញុំ


សារ៉ាត់ គឺ​ជា​មិត្ត​ថ្មី​របស់​ខ្ញុំ​ម្នាក់​រៀន​ថ្នាក់​ទី១០ គេ​មាន​សម្បុរ​ស្រអែម ស្គម កំពស់​ល្មម មុខ​មាត់​សមរម្យ ជា​មនុស្ស​និយាយ​យឺតៗ។ ខ្ញុំ និង មិត្ត​ថ្មី​ប៉ុន្មាន​ទៀត​ចូលចិត្ត​លេង​ជាមួយ​វា​ណាស់, ព្រោះ​វា​ជាមនុស្ស​មិន​សូវ​ប្រកាន់🙂 ហើយ​អ្វី​ដែល​យើង​លេង​មានដូច​ជា ទាត់,ធាក់,វាយដំ គ្នា​ជាដើម😀😆 ។ ក្រៅ​ពីនេះ សារ៉ាត់ មាន​ប្រវត្តិ​ជូរចត់ និង​កំសត់​ណាស់​កាល​ពី​នៅក្មេង កាល​ពី​ថ្ងៃ​មួយ​ខ្ញុំ​បាន​យក កុំព្យូទ័រ ទៅ​អ៊ុត​ជាមួយ​វា (របស់ខ្ញុំទេ), ពួក​យើង​បាន​អង្គយ​ចាំ​គេ​អ៊ុត​រួច​មួយ​សន្ទុះ គេ​ក៏​និយាយ​ប្រវត្តិ​របស់គេ​ឡើង។ តាម​តែ​ខ្ញុំ​ចាំ​នោះ គឺ​មាន​ដូច​ត​ទៅនេះ៖

“កាល​ពី​មុន​គ្រួសារ​សារ៉ាត់​ជា​គ្រួសារ​ក្រី​ក្រ​មួយ រក​បាន​ព្រឹក​ខ្វះ​ល្ងាច រកបាន​ល្ងាច​ខ្វះ​ព្រឹក ហើយ​ម្ហូប​សម្រាប់​បរិភោគ​មាន​តែ អំបិលគ្រាប់ និង​បាយ​បន្ដិច​បន្តួច​ប៉ុណ្ណោះ។ ដូច្នេះ​ពេល​ដែល​គេ​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក គេ​មិនសូវ​ជា​មាន​សុខភាព​ល្អ​ទេ, ដោយ​សារ​តែ​កង្វះ​ជីវជាតិ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​សារ៉ាត់​មាន​ជម្ងឺ​ជា​ច្រើនមក​នៅ​លើ​រាង​កាយ​របស់​គេ។ មិន​ត្រឹមតែ​កង្វះ​ជីវជាតិ​នោះទេ សូម្បី​តែ​អនាម័យ​ក៏​ខ្វះ​ខាត​ដែរ ពេល​ខ្លះ​ខ្លួន​គេ​បាន​ប្រឡូក​ប្រឡាក់​ខ្លួន​ជាមួយ​ផេះ​ ឡើង​ខ្មៅ​ពេញ​ខ្លួន ចូល​មាត់​ចូល​ច្រមុះ ។ ហើយ​ជា​រឿង​ដែល​សោក​ស្ដាយ​សម្រាប់​សារ៉ាត់នោះ គឺ​ធ្មេ​ញ​របស់​គេ, កាល​ពី​អាយុ​ប្រហែលជា ៥ ទៅ ៦ឆ្នាំ វា​បាន​ទៅ​ឈរ​មើល​គេ​បេះ​ស្វាយពី​ក្រោម​ទៅ ស្រាប់​តែ​ពេល​នោះ​មាន​ផ្លែ​ស្វាយ​មួយ​ជ្រុះ​មក​ត្រូវ​មាត់​គេ​មួយ​ទំហឹង ធ្វើ​អោយ​ធ្មេញ និង​អញ្ចាញ​របស់​គេ​ចេញ​ឈាម ដោយ​សារតែ​ជីវភាព​គ្រួសារ​មិន​សូវ​ធូរធារ ដូច្នេះ​ក៏​គ្មាន​ថវិការ​ដើម្បី​ទិញ​ថ្នាំ​ល្អៗ​មក​ព្យាបាល​ដែរ ដូច្នេះ​ហើយ​ទើប​មក​ទល់​ពេល​នេះ ធ្មេញ​របស់​សារ៉ាត់ មាន​សភាព​មិន​ល្អ មិន​ត្រង់​ជួរ ដែល​គេហៅ​ថា ធ្មេញ​ខ្មោច នោះ។ លើស​ពី​នេះ​ទៀត សារ៉ាត់​មាន​បញ្ហា​ត្រចៀក គឺ​ត្រចៀក​ទាំងសង​ខាង​របស់​គេ ដូច​ជា​ធ្លុះ, ហើយ​គេ​បាន​ព្យាបាល​អស់​ប៉ុន្មានដង​ហើយ។ ឥឡូវ​នេះ​គេ​គ្រាន់​ជាង​មុន​ហើយ តែ​វា​ដូច​ជា​ចង់​រើ​ឡើង​មក​ម្ដង​ទៀត។ ហើយ​សព្វ​ថ្ងៃ​គេ​រស់​នៅ​ផ្ទះ​ជួល​ជាមួយ​មីង បង​ស្រី និង​បង​ប្រុស​របស់​គេ​ប៉ុន្មាន​នាក់​ទៀត។ ជីវ​ភាព​របស់​គេ​ឥឡូវ​នេះ ធូរ​ធារ​ជាង​មុន​ហើយ ព្រោះ​អី​ឪពុក​ម្ដាយ​គេ​មាន​ដី​ធ្វើ​ស្រែ​ចម្ការ ដែល​អាច​ផ្ដល់​ថវិការ​អោយ​គេ​ចូល​រៀន​បាន​ដូច​គេ​ដូច​ឯង។ ហើយ​សារ៉ាត់​ក៏​រៀន​ពូកែ​គួរសមដែរ។ ខែនេះ​គេ​ជាប់​លេខ ១៣ ដែរ​តើ😀 ”

នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​តាម​រយៈ​សារ៉ាត់ ហើយ​បែប​ប្រវត្តិ​របស់​វា​មាន​ច្រើន​ទេ ខ្ញុំ​ដឹង​ត្រឹម​នេះ​ទេ។ ហើយ​សារ៉ាត់​ក៏​ជាមនុស្ស​គួរ​អោយ​រាប់​អានដែរ…ទោះ​បី​គេក្រ យ៉ាងម៉េចក្ដី ក៏​ខ្ញុំ​នៅ​តែ​រាប់​អាន​គេ​ជា​មិត្ត​ល្អ​ដដែល🙂

16 thoughts on “ស្ដាប់​ប្រវត្តិ​មិត្ត​ខ្ញុំ

  1. វ៉ាន់ ចំរើន

    តាមរយះចូច បងសូមផ្តាំផ្ញើ ឲសារ៉ាត់ ប្រឹងតស៊ូជាបន្តទៀត ព្រោះ
    មានតែការតស៊ូនេះទេជាកត្តាសំរេចនូវរាល់អ្វីៗច្រើនយ៉ាង !!!

  2. គាឡុង

    នេះហើយជីវិត ខ្ញុំសូមផ្តាំទៅសារ៉ាតផង ចូរតស៊ូឡើង ហើយយកប្រវត្តិអ្នកប្រាជ្ញធ្វើជាគំរូ។ ឧទាហរណ៍ខ្ញុំចឹង ទោះបីខ្ញុំមានជីវភាពគ្រាន់ជាងសារ៉ាតក៍ដោយ ខ្ញុំតែងយក​លោក​Thomas Edison ជាគំរូ។ គាត់មានជីវភាពលំបាកជាសារ៉ាតទៅទៀត ជីវភាពសែនក្រទៅទៀត ឳកាស​ចូលរៀនក៍គ្មាន ហើយដើម្បីសំរេចជោគជ័យរបស់ខ្លួន គាត់តស៊ូណាស ហើយ​មាន​ថ្ងៃមួយ​ដើម្បី​តែពិសោធគាត់ត្រូវ​គេទះរហូតធ្វើអោយ​ដល់ថ្លង់ទៀត! នេះហើយជីវិត! តែគាត់នៅតែតស៊ូ​ឥត​ឈប់ឈរ រហូតគាត់មានថ្ងៃនេះ! ជូនពរសារ៉ាតអោយជួបតែសំនាងល្អ និងជោគជ័យ​ក្នុង​ជីវិត!

  3. pkay_sour

    ពិតជាកំសត់មែន តាមពិតជីវិតអ្នកណាក៏មានបញ្ហាដែរ តែបញ្ហាមនុស្សម្នាក់អាចនឹងមិនដូច​គ្នា ទុក្ខគេទុក្ខយើង សំខាន់ឲ្យតែមានចិត្តរឹងម៉ាំ ហើយខំសិក្សាចឹង អនាគតគឺភ្លឺស្វាងហើយ គេថា​ក្រសម្បិត្ត តែកុំឲ្យក្រចិត្ត🙂

  4. Fidele

    ចង់​ស្គាល់​គេ​ណាស់។ ជួយ​ជ្រោម​ជ្រែង​គេ​ឲ្យ​មាន​សង្ឃឹម​ក្នុង​ជីវិត និង​ខំ​ប្រឹង​រៀន​ណា៎។ ពឹង​លើ​វិចិត្រ​ឯង​ហើយ។:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s