គ្រោង​បន្ទះ​វាយ​អក្សរ​ថ្មី​របស់ NIDA និង គ្រោង​របស់​លោក​ពូ​ដាញ់ហុង


បាន​កែប្រែ៖ គ្រោង​របស់​ពូ ដាញ់ ហុង បាន​បន្ថែម​ចន្លោះ​មើល​មិន​ឃើញ ហើយ។

កាល​ពី​រសៀល​ថ្ងៃ​មិញ (ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ​២០១០) ខ្ញុំ​បាន​ជួប​ជាមួយ​លោក​ពូ ដាញ់ ហុង ដែល​គាត់​ជា​អ្នក​បង្កើត​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ។ គាត់​បាន​លើក​ឡើង​អំពី​បញ្ហា​អក្សរ​ខ្មែរ​យូនីកូដ ដែល​មាន​បញ្ហា​ជាមួយ​កម្មវិធី​ភាគ​ច្រើន គឺ​បញ្ហា​អំពី គ្រោង​បន្ទះ​វាយ​អក្សរ​របស់ NIDA ដែល​មាន​បញ្ហា​ជាមួយ Shortcut របស់​កម្មវិធី​មួយ​ចំនួន ដែល​ជា​បញ្ហា​ដល់​អ្នក​ប្រើ​មួយ​ចំនួន, ហើយ​គ្រោង​ដដែល​នេះ​មាន គ្រាប់ចុច (Key) សម្រាប់​អក្សរ​ខ្មែរ​ច្រើន​ពេក, តាំង​ពីស្រៈ (ុំ), (ោះ), (ុះ), (េះ) ហើយ​តួ​អក្សរ​មួយ​ចំនួន​គឺ​ប្រើ Ctrl + lAlt ឬ rAlt, ដែល​នេះ​ហើយ​ជា​បញ្ហា។ នៅ​ពេល​នេះ NIDA បាន​បង្កើត​គ្រោង​ថ្មី​មួយ ដែល​លែង​ប្រើ Ctrl + lAlt ឬ rAlt ច្រើន​ទៀត​ហើយ គឺ​ប្រើ​តែ​មួយ​ចំនួន​តូច​ទេ។ ទោះបី​ជា​វា​ថ្មី​មែន អាច​និយាយ​ថា​ពិបាក​ប្រើ ព្រោះ​យើង​ទម្លាប់​ប្រើ​អា​របស់​ចាស់ៗ អីចឹង​ពេល​ប្រើ​អាថ្មី មុខ​ជា​រអ៊ូថា​ពិបាក​ប្រើ។ តែ​បើ​យើង​រៀន​ប្រើ​វា​នោះ វា​នឹង​លែង​ពិបាក​ទៀត​ហើយ។ គ្រោង​ថ្មី​នេះ គឺ​គេ​បាន​ច្នៃ​យ៉ាងណា​កុំ​ឲ្យ​ប្រើ Ctrl + lAlt ឬ rAlt ច្រើន។ ស្រៈ​ផ្សំ​ដែល​មាន​ដូច​ជា (ុំ), (ោះ), (ុះ), (េះ) គឺ​លែង​មាន​ក្នុង​គ្រោង​ថ្មី​នេះ​ហើយ គឺ​គេ​តម្រូវ​ឲ្យយើង​វាយ​ម្ដង​មួយ​តួ។ ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា​វា​ជា​ការ​ប្រសើរ​ណាស់ ព្រោះ​នេះ​ជា​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​ដ៏ល្អ។ ក្រៅ​ពី​គ្រោង​ថ្មី​នេះ​របស់ NIDA ក៏​មាន​គ្រោង​របស់​លោក​ពូ ដាញ់ ហុង ផងដែរ។ ដែល​គ្រោង​របស់​គាត់ គឺ​មាន​ភាព​ខុស​គ្នា​ដាច់​ស្រឡះ​អំពីគ្រោង​របស់ NIDA, ព្រោះ​គ្រោង​របស់ ណៃដា គឺ​ធ្វើសម្រាប់​អ្នក​និយម​ប្រើ Limon ពីមុន។ ចំណែក​ឯ​គ្រោង​របស់​គាត់ មិន​មែន​សម្រាប់​អ្នក​និយម Limon នោះទេ​, ដែល​អាច​ហៅ​ថា នេះ ជា​គ្រោង​ផ្សេង​មួយទៀត ដែល​ខុសគេ, តែ​បើ​តាមខ្ញុំ​ស្ដាប់​គាត់ និង បាន​សាក​វាយ​មក គឺ​ឃើញ​ថា​មាន​សភាព​ងាយ​ស្រួល ព្រោះ​គាត់​បាន​រៀប​តាម​ក្រុម ហើយ​ប្រើ​តែ shift ចំពោះ Ctrl + lAlt ឬ rAlt គឺ​មាន​ប្រើ​តែ​ប៉ុន្មាន​តួ អក្សរ​ប៉ុណ្ណោះ ដែល​តួ​អក្សរ​ប៉ុន្មាន​នោះ ជា​តួអក្សរ​មិន​សូវ​សំខាន់​។ អ្នក​អាច​ទាញ​យក​គ្រោង​របស់ ណៃដា និង គ្រោង​របស់​ពូ ដាញ់ ហុង ទៅសាក​ប្រើ​ដោយ​ខ្លួន​ឯង ហើយ​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង​ចុះ 🙂 បើ​ថា​មួយ​ណា​ល្អ ជួយ​ដាក់​មតិ​នៅ​ទីនេះ​ផង 🙂 សូម​អរគុណ​ច្រើន​ជា​ពន្លឹក។ ពីខ្ញុំ, ទេព សុវិចិត្រ។ សូម​អរគុណ​ពូ ដាញ់ ហុង ដែល​បាន​ផ្ដល់​គ្រោង​បន្ទះ​វាយ​អក្សរ​ទាំង​នេះ។

គ្រោង​បន្ទះ​វាយ​អក្សរ ណៃដា ថ្មី។
– គ្រោង​បន្ទះ​វាយ​អក្សរ របស់​ពូ ដាញ់ ហុង។
រូប​គ្រោង​បន្ទះ​វាយ​អក្សរ​របស់​ពូ ដាញ់ ហុង។

Advertisements

17 thoughts on “គ្រោង​បន្ទះ​វាយ​អក្សរ​ថ្មី​របស់ NIDA និង គ្រោង​របស់​លោក​ពូ​ដាញ់ហុង

  1. អត់​យល់​ ក្រែង​ ោះ​ មានប្រើ​ Ctrl+Alt ឬ Alt អី​មក​ពី​ណា​? គ្រាន់​តែ​ Shift+; នឹង​? ហើយ​ចឹង​ម៉េច​ចាំ​បាច់​បំបាត់​ ោះ​ ុះ ឬ​ េះ​ ធ្វើ​អី​? សុទ្ធ​តែ​ប្រើ​ Shift នឹង​ អត់​មាន​អាមួយ​ណា​ប្រើ​ Alt ផង​។ ហើយ​បើ​ថា​ ដូរ​ ៈ ៖ អានឹង​ថា ព្រោះ​វា​ប្រើ​ Alt។ ខ្ញុំ​យល់​ថា​មិន​គួរ​ប្រឹង​ធ្វើ​ការ​ដូរ​របៀប​ចុច​ទេ​ តែ​សំខាន់​គួរ​តែ​ប្រឹង​ឲ្យ​វា​កាន់​តែ​ទំ​នើប​ជាង​មុន​​ ដើម្បី​ឲ្យ​វា​អាច​ប្រើ​ស្រួល​ជា​មួយ​ ហ្វេស​ប៊ុគ និង​កម្មវិធី​មួយ​ចំនួន​ដែល​ខ្ញុំ​ឃើញ​គេរអ៊ូ​ ដូច​ជា​ photoshop, DVD subtitle,….. etc អរគុណ​ចំពោះ​ការ​ខំ​ប្រឹង​ដើម្បី​ខ្មែរ​យើង​ទាំង​អស់​គ្នា​ :D​

  2. អាន​អត្ថបទ​ខ្ញុំ​ម្ដង​ទៀត, ខ្ញុំ​អត់​មាន​បញ្ជាក់​ថាអា​ស្រៈ​ផ្សំ​នោះ​ប្រើ ctrl+alt ឬ alt ទេ។ 😛

  3. ពិត​ជា​មាន​បញ្ហា​សរសេរ​មិន​ចេញ​អ៊ីចឹង​មែន ដូចជា​ខ្ញុំ​ ខ្ញុំមិន​អាច​សរសេរ​អក្សរ​ដែល​ប្រើ Alt Gr + Y បាន​ទេ

  4. អ្វីដែលថ្មីខ្ញុំប្រើជានិច្ចលើកលែងតែរបស់ណាពុលចេញ!

  5. ក្ដាចុច​របស់​លោក ដាញ់ ហុង ស្រឡះ​ជាង​ណៃដា ខ្ញុំ​ពេញចិត្ត ប៉ុន្តែ​ដូច​មិន​ទាន់​ឃើញ​មាន​ចន្លោះ​មិន​ឃើញ ។

    គ្រូចិត្រ៖ AltGr + Y ជា​អក្សរ​អី? ខ្ញុំ​មិន​ឃើញ​មាន​នៅ​លើ​​គ្រាប់​ចុច​ទេ​​ទេ? វា​មាន​តែ ស្រៈ ួ និង យ ប៉ុណ្ណោះ ។

  6. ទើប​សួរ​គាត់ ។ កំណែ​នេះ គាត់​មិន​ទាន់​បាន​ដាក់ តែ​គាត់​បាន​បន្ថែម​រួច​ហើយ​នៅ​កំណែ​មួយ​ទៀត ។

    • ខ្ញុំ​សួរ​គាត់ គាត់​ឲ្យ​ខ្ញុំ​ដាក់​ខ្លួន​ឯង 😐 ប្រហែល​ជា​គាត់​ចង់​ឲ្យ​ខ្ញុំ​រៀន​ធ្វើ​ហើយ​មើល​ទៅ 😐 អីចឹង​មិនអីទេ យប់​នេះ​នឹង​រៀន​ធ្វើ​ទៅ​មើរ 😐 បើ​ធ្វើ​អត់​ចេញ ចាំ​សុំ​អា​កំណែ​ថ្មី​របស់​គាត់ ហេសហេស។ 😀

  7. សុំសួរថា ក្តារឆ្នុច ដែលមានស្រាប់ នៅលើ វិដូ ៧ ជាក្តាឆ្នុចរបស់ នៃដា ដែរឬទេ? ខ្ញុំមិន តំលើង ក្តារឆ្នុចបន្ថែមទៀតទេ ព្រោះវិនដូរ ៧ វាមានស្រាប់ តែ ពេលខ្លះវា មានការខុសគ្នា ដូចជា ម៉ាស៊ីនខ្ញុំ ័ គឺនៅលេខ shift+5 ឯ ម៉ាស៊ីនមិត្ត ខ្ញុំនៅ shift+7 !

  8. គ្រោង​បន្ទះ​វាយ​អក្សរ​ដើម​ដែលមាន​ស្រាប់​ក្នុង​វីនដូស៍៧ និង វីស្តារ គឺ​ជា​របស់ PAN មិន​មែន​របស់ NIDA នោះទេ។ 🙂

  9. ធើ្វម៉េចក៏ធ្វើទៅ អោយតែស្រួលជាងមុន 🙂
    ( ច្នុច ក្ដារចុច ឃីបូដ តាស្តាទួរ គេនាំដូរមកហៅ
    បន្ទះវាយអក្សរ វិញតាំងពីអង្កាល់ណា អែងកុំម៉ោយតាដឹង ! )

    • ពាក្យ​ថា “បន្ទះ​វាយ​អក្សរ” គឺ​ខ្ញុំ​អ្នក​ហៅ​ខ្លួន​ឯង វា​វែង​ក៏ពិត​មែន តែ​យ៉ាង​ណា​ក៏​ងាយ​ស្រួល​ស្ដាប់​ជាង ក្ដារ​ចុច អីដែរ 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s