ប៉ូលីស​ស្ទាក់​ស្ទាវ​ពិនិត្យ


កាលពី​រសៀល​ថ្ងៃ​នេះ (30/12/2010) លោក​ប៉ូលីស​មួយ​ក្រុម​ធំ បាន​ចុះ​មក​ស្ទាក់​ស្ទាវ​ដើម្បី​ពិនិត្យ អាវុធ ឬ គ្រឿង​ផ្ទុះនានា នៅ​ឯ​ក្រោយ​សាលា​សន្ធរម៉ុក។ តែ​យ៉ាង​ណា​ក្ដី​នៅ​តែ​ស៊ី​នំ​គ្រក់ (តាម​ល្បង​ក្មេង​ស្រែ), ចាប់​បាន​ហើយ​គ្រាន់​តែ​គេ​ហុច​ឲ្យ ៣០០០៛ ស្រាប់​តែ​ប្រលែង​ឲ្យ​ទៅ។ និយាយា​ពី​រឿង​លុយ​ហ្នឹង អស់​សំណើច​លោក​បង​ពីរ​នាក់​នោះ ឲ្យ​ថវិកា​ទៅ​លោក​ប៉ូលីស​ហើយ គេអរពេក ស្រាប់​តែ​បង្ហោះ​ម៉ូតូ មានអី! ប៉ូលីស​ពីរ​នាក់​ទៀត​នៅ​ខាង​មុខ ចាប់​ជាប់​ទៀត😀 (លើក​នេះ​មិនដឹង​អស់​ប៉ុន្មាន​ទេ😆 ) ចំណែក​ឯ​ខ្ញុំ​វិញ​សំណាង​ណាស់ មាន​តែ​កង់​ជិះ បើ​ជិះ​ម៉ូតូ​ដែរ​នោះ កុំ​អី​លោក​ប៉ូលីស​ចាប់​ចូល​ដែរ​បាត់😀 ។ ហើយ​សុំ​ឆ្ងល់​មួយ ហេតុ​អី​ក៏​ចាំ​បាច់​ចាប់​នៅ​ចុង​ឆ្នាំ​អ៊ីចឹង? ប្រហែល​ជា​ចង់​បាន​លុយ​អប់​អរ​ឆ្នាំ​ថ្មី​ហើយ​មើល​ទៅ😐 ។ នេះ​រូប​ថត ខ្ញុំ​ខំ​ប្រមាញ់​បាន​២​រូប​ដែរ😀 (កំពុង​រៀន​ធ្វើ​អ្នក​ប្រមាញ់​រូប​ថត😆 ) ។ ហើយ​ចាប់​ធ្វើ​អី បើ​ចាប់​ហើយ​នៅ​តែ​យក​លុយ​ដដែល​នោះ?

30 thoughts on “ប៉ូលីស​ស្ទាក់​ស្ទាវ​ពិនិត្យ

    1. សេរីបណ្ឌិត

      បើ​យោង​តាម​កាលបរិច្ឆេទ​នៃ​ការ​ត្រួតពិនិត្យ នោះ​យើង​អនុវត្ត​តាម​ក្រម​ព្រហ្មទណ្ឌឆ្នាំ២០០៩៖
      បុគ្គល​ដែល​កាន់កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ (អាវុធ គ្រឿងផ្ទុះ ឬគ្រាប់​រំសេវ​គ្រប់​ប្រភេទ, រាប់​បញ្ចូល​ទាំង​អាវុធ​សម្រាប់​ប្រហារ​ផ្សេង​ទៀត ដូចជា ដាវ ស្នាប់ដៃ ជាដើម) ដោយ​គ្មាន​ការ​អនុញ្ញាត​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ឆ្នាំ ទៅ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី មួយលាន​រៀលល ទៅប្រាំមួយលានរៀល។

  1. វិចូច អ្នក​សរសេរ​ប្រកាស

    »ពូសុភី៖ ខ្ញុំ​អត់​មាន​នៅ​ក្នុង​នោះ​ទេ🙂
    »បង​ឡា១, បង​រុំ៖ ខ្ញុំ​មិន​មែន​ប៉ូលីស​ផង ខ្ញុំ​មេច​នឹង​ដឹង​ទៅ?

      1. enana88

        អីទុកគ្រាប់បែកនៅផ្ទះផងហស? ប៉ាយ័ត្នគេឯងយកបោកតាពីស​តាពាស​ណាចិត្រ!

  2. បុរិន្ទ

    ប្រមាញ់បានល្អ តែមើលមុខប៉ូលីសអត់ឃើញ។
    មានដំណឹងចឹងៗ ជួយប្រាប់គ្នាផង យ៉ាងហោចណាស់ក៏ផ្ញើសារអោយគ្នាភ្លាមៗដែរ
    ផ្លូវហ្នឹងខ្ញុំជិះសឹងរាល់ងៃ។

    ហ្មានខែមុនអស់បីពាន់ម្តងហើយ កន្លែងច្រូចស៊ីមីឆា។
    នៅសល់អនុស្សាវរីយ៍ដែរកាលហ្នឹង​ http://5khmer.wordpress.com/2010/08/27/cambodia-police-traffic/

  3. Long

    យ៉ាប់ណាស់ប៉ូលីសសម័យឥលូវ! ធ្វើអោយខូចឈ្មោះប៉ូលីសដែលល្អៗអស់! ពាក្យចាស់និយាយត្រូវ​ ត្រីមួយកន្រ្ត ស្អុយមួយស្អុយទាំងអស់!

      1. វិចូច អ្នក​សរសេរ​ប្រកាស

        បាទ​បង។ ខ្ញុំ​មាន​លេង​ដែរ​តើ, ឈ្មោះ​ខ្ញុំ​នៅ​ក្នុង​នោះ​គឺ Sovichet Tep ស្វាគមន៍​ជានិច្ច🙂

  4. Long

    មិនអីទេ ត្រឹមតែកែវមួយប៉ុណ្ណោះ!​ បងសូមសរសើរប្អូនដោយស្មោះ ប្អូនពិត​ជាមាន​ទេពកោសសល្យ​ផ្នែកតែទឹកកកមែន!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s