គួរ​តែ​កែ​ខ្លួន​ហើយ​ខ្ចុច!


ជា​បឋម​ខ្ញុំ​សុំ​អរគុណ​ចំពោះ​បង ផេនដា ដែល​បាន​ផ្ដល់​ជា​បទ​ពិសោធន៍​កាល​ពី​រៀន​នៅ​វិទ្យាល័យ​មក​ឲ្យ​ខ្ញុំ។ មិន​ថា​តែ​គាត់​ទេ គឺ​បងៗ​ប៉ុន្មាន​នាក់​ទៀត ពួក​គាត់​សុទ្ធ​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ ពន្យល់​ណែនាំ​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួកគាត់​អាក់​អន់​ចិត្ត​ទេ ខ្ញុំ​នឹង​ប្រឹង​រៀន តែ​ខ្ញុំ​ប្រហែល​ជា​អាច​ប្រឹង​ត្រឹម​តាម​សមត្ថភាព​របស់​ខ្ញុំ។ តែ​យ៉ាងណា​ក៏​បាន​លេខ​ល្អ​ដែរ កុំ​ឲ្យ​តែ​បាន​លេខ​បាត​ថ្នាក់​ទៅ។ ខ្ញុំ​នឹង​ចង​ចាំ​សម្ដី​បង​ទាំង​អស់​គ្នា ទុក​ក្នុង​ទូ​ចំណេះ​ដែលមាន​នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ។ ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។ ខ្ញុំ​ត្រូវ​តែ​ប្រឹង ហាមខ្ជិល ឲ្យ​សោះ……មិន​ត្រូវ​ខ្ជិល…..ឆ្ងល់​ណាស់ ខ្ញុំចង់​ធ្វើអ្វី​មួយ តែ​វា​មិន​បាន​សម្រេច​ទេ…ហើយ​តែង​តែ​ចុះ​ចាញ់​ជានិច្ច….តើត្រូវ​ធ្វើ​យ៉ាងម៉េច​ដែរទៅ?….ខ្ញុំ​ពិត​ជា​មិន​ចង់​បាន​ដូច្នេះ​ទេ….អ្វី​ដែលខ្ញុំ​ចង់​ធ្វើ គឺ​វា​តែង​តែ​មិន​បាន​សម្រេច….សភាព​ខ្ជិល​វា​តែង​តែ​ហូរ​ចូល​ក្នុង​ខ្លួន​ខ្ញុំ​ជានិច្ច… 😦 តែ​បើ​សិន​ជា​ខ្ញុំ​ប្រឹង​លត់​នោះ ប្រហែល​ជា​វា​អាច​បាត់​ភាព​ខ្ជិល​នេះ…..

ប្រឹង​ឡើង​ខ្ចូច….ដើម្បី​អនាគិត និង​ក្ដី​ស្រម៉ៃ​របស់​ឯង….ប្រឹង​ឡើង​ខ្ចូច 😉

សុំ​អរគុណ​បងៗ​ម្ដង​ទៀត! 😉 ប្រឹង!!!!ប្រឹង!!!!ប្រឹង!!!!….បើ​យើង​មិន​ប្រឹង តើ​ធ្វើ​ម្ដេច​ទើប​បាន​ផល?

Advertisements

8 thoughts on “គួរ​តែ​កែ​ខ្លួន​ហើយ​ខ្ចុច!

  1. បងតែងតែខ្ជិលដូចគ្នា តែបងគិតដល់រឿងបរាជ័យដែលបងធ្លាប់ឆ្លងកាត់ ពិសេសនឹកដល់​គុណ​អ្នកម្តាយបង ដែលគាត់ប្រើញើសឈាមរកកំរៃមកអោយបងរៀន ទើបធ្វើអោយបងមានកំលាំង​ចិត្ត​កំចាត់ភាពខ្ជិលនេះ តែនិយាយអោយត្រង់ទៅពេលខ្លះក៍ចាញ់ភាពខ្ជិលដែរ! ជូនពរអោយ​ប្អូន​សំរេចដូចបំនង! ត្រូវចងចាំថា៖ អ្នកផ្សេងអាចធ្វើបាន ប្អូនក៍អាចធ្វើបានដែរ! ហិហិហិហិ 😀

  2. ខ្ញុំចាំថាជំនាន់ខ្ញុំគឺមិនទាន់មានអគ្គីសនីនៅឡើយទេ! អត់មានTV អត់មានកុំព្យូទ៍រ ហើយក៍អត់មាន តែខ្ញុំរៀនមិនហួសពី ខ្ទង់រាយទេ ។
    រូបមន្តគឺ ព្រលឹមឡើងដាក់កំហិតត្រូវ ទន្ទឹមមេរៀនអោយចាំ សំរាប់មេរៀននៅសាលា ថ្ងៃនឹង។
    ពេលយប់ ត្រូវអ្វើលំហាត់ ទាក់ទងមេរៀនដែលនឹងត្រូវសំរាប់ថ្ងៃស្អែក ។ ហើយក៍អាចមើលមេរៀន លំហាត់ពីសៀវភៅបរទេសមកមើល របៀបគេដោះស្រាយ (ខ្ញុំមានតែសៀវភៅយួន នឹងសូវៀត) ។

    តែរូបមន្តនឹងប្រហែលជាមិនសូវត្រូវធាតុក្មេងជំនាន់ក្រោយទេមើលទេ គែទំនើប ហើយចង់ស្រាវជ្រាវអ្វីគេមាន google បានដូចចិត្ត ។

  3. ស៊ូ!!! ចូច!!! ប្រឹង​ៗៗៗ ! ត្រូវ​តែ ស៊ូៗៗៗៗ កុំ​ស៊ូច!!!! ឲ្យសោះ!!!

  4. អើ អើ ចេះដឹងកំហុសហើយកែខ្លួនចឹងល្អហើយចូចអូន កុំឲ្យគេថាឲ្យច្រើន ខំរៀនទៅ រៀនបានពូកែ អនាគតល្អ នឹងជារឿងយើងហេ គ្មានអ្នកណាអាចជួយយើងបានក្រៅពីយើងខ្លួន​ឯងនោះហេ ។ បើយើងខ្លួនឯងមិនជួយខ្លួនឯងផង? បានអ្នកណាជួយយើង?

  5. ស្អីទេខ្ចូច! និយាយចុះនិយាយឡើង ចុងក្រោយថា ខំប្រឹងដើម្បីបានបងទៅវិញ!
    ខ្ចូច!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s