យុវជន​ប្រចាំ​សប្ដាហ៍៖ ទេព សុវិចិត្រ


រូបហ្នឹងអន់បន្តិចហើយ 😀

ដោយ៖ គាំ ទិវា

ជាមួយ​សេចក្ដី​ប្រាថ្នា​ដើម្បី​រក្សា​ភាសា​ខ្មែរ និង​ភាព​ស្រលាញ់​វិស័យ​វិទ្យាសាស្ត្រ​ព័ត៌មាន យុវ​សិស្ស​មួយ​រូប​រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​សន្ធរម៉ុក ទេព សុវិចិត្រ មិន​អាច​រង់​ចាំ​បាន​យូរ​ទេ​ដើម្បី​ផ្សា​ភ្ជាប់​ខ្លួន​ទៅ​ក្នុង​ការ​បក​ប្រែ​ប្រព័ន្ធ Software និង កម្មវិធី​កុំព្យូទ័រ ពី​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ខ្មែរ។
ចាប់​តាំង​ពី​គ្មាន​កម្មវិធី​កុំព្យូទ័រ​ច្រើន​ជា​ភាសា​ខ្មែរ យុវសិស្ស ទេព សុវិចិត្រ បាន​ចំណាយ​ពេល​វេលា​ទំនេរ​ធ្វើ​ការ​បក​ប្រែ​កម្មវិធី​ជា​ច្រើន​តែ​ម្នាក់​ឯង និង​សិក្សា​វាយ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ពី​ប្រព័ន្ធ​អ៊ីនធឺណិត។
យុវសិស្ស​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​ណាស់​ដែល​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ថៃ និង​វៀតណាម​មាន​កម្មវិធី​កុំព្យូទ័រ​ជា​ច្រើន​នៅ​ក្នុង​ភាសា​របស់​គេ។ ខ្ញុំ​ចង់​ឃើញ​ភាសា​ខ្មែរ​មាន​នៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ​ផង​ដែរ។»
យុវសិស្ស ទេព សុវិចិត្រ និយាយ​ថា៖ «ពេល​ខ្ញុំ​ស្ថិត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ខ្ញុំ​ឃើញ​មាន​គេហទំព័រ​ជា​ច្រើន​ដែល​ផ្ដល់ កម្មវិធី​កុំព្យូទ័រ​ជា​ច្រើន​សម្រាប់​មនុស្ស​បក​ប្រែ។ ខ្ញុំ​បាន​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ទាំង​នោះ»។ គាត់​បាន​បន្ថែម​ទៀត​ថា គាត់​បាន​ចាប់​ផ្ដើម​បក​ប្រែ​កម្មវិធី​តូចៗ និង​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ប្លុក​របស់​គាត់។ ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ក៏​ចាប់​អារម្មណ៍​ចំពោះ​ការ​ងារ​នេះ​ដែរ។ ដូច្នេះ​គាត់​ក៏​សម្រេច​ចិត្ត​ថា រៀប​ចំ​ក្រុម​មួយ និង​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម។
ទោះ​បី​ជា​គាត់​នៅ​វ័យ​ក្មេង គាត់​អាច​បង្កើត​ក្រុម​មួយ​ដែល​ហៅ​ថា «ក្រុម​ខ្មែរ​ស្ម័គ្រ​ចិត្ត» កាល​ពី​ខែ​តុលា​ឆ្នាំ​មុន KVTT មាន​សមាជិក​១១​នាក់ គាត់​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ។ សុវិចិត្រ​និយាយ​ថា សមាជិក​ទាំង​អស់​នៅ​ក្នុង​ក្រុម​បាន​ទាក់​ទង​គ្នា និង​ចែក​រំលែក​ការងារ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​អ៊ីមែល។
យុវសិស្ស​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​កម្មវិធី ប្រសិន​បើ​យើង​អាច​បក​ប្រែ​កម្មវិធី​ទាំង​នោះ​ទៅ​ជា​ភាសា​ខ្មែរ។ បន្ទាប់​ពី​បក​ប្រែ​រួច យើង​បោះ​ពុម្ព​ផ្សាយ​វា​ទៅ​លើ​ប្លុក​របស់​យើង ហើយ​ផ្ញើ​វា​ទៅ​ម្ចាស់​ដើម​វិញ​ដើម្បី​បញ្ចូល​វា​ទៅ​ក្នុង​កម្មវិធី។» ចាប់​តាំង​ពី​មាន​ការ​បង្កើត​ក្រុម​នេះ​មក KVTT បាន​បក​ប្រែ​កម្មវិធី​៥​មាន​ដូច​ជា៖ អ្នក​ត្រួត​ពិនិត្យ​ចរាចរ​បណ្ដាញ (NTM), Skype នៅ​លើ​លីនុច, និង អូប៉េរ៉ា (១០.៦០) …។
យុវសិស្ស ទេព សុវិចិត្រ បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​មុន​ដំបូង​ប៉ុណ្ណោះ​នៃ​ក្រុម​គាត់ ប៉ុន្តែ​កម្មវិធី​ជា​ច្រើន​ផ្ដល់​ជូន​ឥត​គិត​ថ្លៃ នៅ​លើ​ប្លុក​របស់​ក្រុម​គាត់ ដែល​មាន​កញ្ចប់​កម្មវិធី​ជា​ភាសា​ខ្មែរ។ កម្មវិធី​ខ្លះ​មាន​ប្រជាពលរដ្ឋ ៤០ នាក់​ចម្លង​ចេញ។ គាត់​និយាយ​ថា៖ «ប្រជាពលរដ្ឋ​ជា​ច្រើន​គាំទ្រ និង​កោត​សរសើរ​ការ​ងារ​របស់​យើង។ ពួក​គេ​ចែក​រំលែក​គំនិត​នៅ​លើ​ប្លុក ហើយ​កម្មវិធី​របស់​យើង​ត្រូវ​បាន​ចម្លង​យក​ទៅ​ប្រើ​ប្រាស់»។
ទោះ​បី​វា​ជា​ការ​ងារ​ស្ម័គ្រ​ចិត្ត ហើយ​គាត់​ជាប់​មមាញឹក​ការ​សិក្សា​នៅ​ឯ​សាលា​ក៏ដោយ គាត់​តែង​តែ​ចំណាយ​ពេល​វេលា​ជាមួយ​ក្រុម​បក​ប្រែ​ជាមួយ​ទិស​ដៅ​ដូច​គ្នា។
យុវសិស្ស​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មិន​សូវ​ចេះ​អង់គ្លេស​ក៏​អាច​ចូល​ទៅ​កាន់​កម្មវិធី​នោះ​បាន​ដែរ។ វា​អាច​ជួយ​ឲ្យ​អ្នក​រស់​នៅ​ទី​ជនបទ​ណា​ដែល​មិន​អាច​និយាយ​ភាសា​អង់គ្លេស ក៏​អាច​ប្រើ​ប្រាស់​កម្មវិធី​ទាំង​នោះ​បាន​ដែរ»។
យ៉ាង​ណា​មិញ​យុវសិស្ស ទេព សុវិចិត្រ ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន Lift ដែរ​ថា អំពី​ផល​វិបាក​ក្នុង​ការ​បក​ប្រែ «ពេល​ខ្លះ​ក៏​មាន​ភាព​លំបាក​ក្នុង​ការ​បក​ប្រែ​ពាក្យ​សព្ទ​វិទ្យាសាស្ត្រ។ ខ្ញុំ​ត្រូវ​សើ​រើ​ពាក្យ​ពេចន៍​ទាំង​នេះ​ពី​អង់គ្លេស​ទៅ​ភាសា​ខ្មែរ និង​បាន​ប្រកាស​ពាក្យ​ទាំង​នោះ​នៅ​លើ​ក្រុម​ពិភាក្សា​ក្នុង Facebook ដើម្បី​សុំ​យោបល់​ពី​អ្នក​ផ្សេង​ណា​ដែល​មាន​ចំណេះ​ដឹង​ភាសា​ខ្មែរ»។
ក្រៅ​ពី​ធ្វើ​ការ​ងារ​ជា​មួយ​ក្រុម​របស់​គាត់ យុវសិស្ស ទេព សុវិចិត្រ ដែល​គិត​មមៃ​ទៅ​តែ​ជាមួយ​កុំព្យូទ័រ និង វិទ្យាសាស្ត្រ​តាំង​ពី​គាត់​អាយុ​បាន ៨ ឬ ៩ ឆ្នាំ​មក​ម្ល៉េះ។ គាត់​តែង​តែ​ចូល​រួម​សន្និសីទ សិក្ខាសាលា និង​កិច្ច​ប្រជុំ​ជា​ច្រើន​ដែល​ទាក់​ទង​នឹង វិទ្យាសាស្ត្រ​ព័ត៌មាន។ គាត់​និយាយ​ថា៖ «ទៅ​ចូល​រួម​ពិធី​ស្ដី​ពី​វិទ្យាសាស្ត្រ ខ្ញុំ​អាច​ជួប និង​ស្គាល់​អ្នក​ធ្វើ​ការ​ខាង​វិស័យ​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់ និង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ពី​ពិធី​នេះ​ទៀត​ផង។»
ជាង​នេះ​ទៅ​ទៀត គាត់​ក៏​បាន​ជួយ​មិត្ត​ភក្ដិ​របស់​គាត់​ដូច​ជា​លោក ធឹម ច័ន្ទ​រិទ្ធី ជា​យុវជន​ប្រចាំ​សប្ដាហ៍​ម្នាក់​របស់​សារព័ត៌មាន Lift កាល​ពី​លេខ​មុន ដែល​ជា​អ្នក​បង្កើត​កម្មវិធី ឬ កម្មវិធី​នៅ​ក្នុង​ការ​បក​ប្រែ ហើយ​ក៏​ជា​អ្នក​បក​ស្រាយ​គេហទំព័រ​ដែរ។
នៅ​ថ្ងៃ​អនាគត យុវសិស្ស ទេព សុវិចិត្រ មាន​សេចក្ដី​ប្រាថ្នា​នឹង​បន្ត​ការ​សិក្សា​របស់​គាត់​ក្នុង ផ្នែក​វិទ្យាសាស្ត្រ​ព័ត៌មាន (IT) និង អក្សរសាស្ត្រ​ខ្មែរ ដើម្បី​បក​ប្រែ និង បង្កើត​កម្មវិធី​ជា​ច្រើន​ទៀត​ទៅ​ជា​ភាសា​ខ្មែរ ដែល​អាច​នឹង​ចែក​ចាយ​ទៅ​អភិវឌ្ឍ​វិស័យ​នេះ​នៅ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា៕៚

Advertisements

30 thoughts on “យុវជន​ប្រចាំ​សប្ដាហ៍៖ ទេព សុវិចិត្រ

  1. សូមចូលរួមសម្តែងការសប្បាយនឹងរីករាយចំពោះផលជោគជ័យ !

  2. ហេសហេ..ទេព​សុវិចូច ឡូយមែន….ង៉ៃណាហៅសម្ភាសន៍ តាមវិទ្យូម្តង…..

  3. ទេព ទេព មានជាប់សាច់ជាមួយ ទេព ដារ៉ូ រ៉េ? វិចូច មេចដាក់ចឹង?

    • អត់ទេបង ជាប់ខ្សែ ជាមួយ ទេព​ ពង្រូល ហេសហេ

    • អត់​មាន​ជាប់​ខ្សែ​អី​ទាំង​អស់ ហេហេហេ ជាប់​ខ្សែ​ខាង​ប៉ា​ខ្ញុំ​ទេ​តើ 😀 😉

    • កុំ​អាល​ហោះ​អី​បង! ចង​ខ្សែ​នឹង​ក​ជើង​ទៅ នឹងហោះ​លែងកើត​ហើយ! អរគុណបង 🙂

  4. តិចទៀត ប្រទេសយើងរីកចម្រើនខាងអាយធី ហើយ ដោយមានធនធានមនុស្សច្រើន សុទ្ធតែមានចំណេះដឹង ! ដូចជា លោក ទេព សុវិចិត្រជាដើម !

  5. កាសែតនៅកន្លែងបងមានច្រើនណាស់រូបចូច អ្នកណាមិនទាន់បានមើល ចាំប្រាប់ផ្កាយ ផ្កាយយកឲ្យ ។ តែប៉ុណ្ណេះបានល្បីហើយចូចអូន អាគិគិៗៗៗ

  6. ហាហាហា ជួយ​អបអរ​សាទរ កំពុង​តែ​ល្បី​ហើយ តែ​កុំ​ភ្លឺតភ្លឺន និង ការ​សរ​​សើរ​ពេក ណា​ក្មួយ​ចិត្ត

    • ហិហិហិ! ចាំ​ប៉ាវ​ញ៉ាំ​ពង​ទា​កូន (ចាំ​ពេល​ខ្ញុំ​រក​ចំណូល​បានសិន 😀 ជិត​ហើយ​បង) 😉 អរគុណ! 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s