អត្ថប្រយោជន៍ និង របៀបប្រើ ចន្លោះមើលមិនឃើញនៅក្នុង យូនីកូដខ្មែរ


នៅ​ពេល​នេះ​ខ្ញុំ​មាន​ក្ដី​សោមនស្ស ដែល​បាន​នាំ​ជូន​បង​ប្អូន​ទាំងអស់ ដែល​និយម​ប្រើ​យូនីកូដ​ នូវ​វីដេអូ​ដែល​ពន្យល់​អំពី​របៀប​ប្រើ​ចន្លោះ​មើល​មិន​ឃើញ​ដែល​ខ្ញុំ​បាន​បង្កើត​វា​ឡើង​ ហើយ​មាន​មាត្រដ្ឋាន ១៤អ៊ីង ដូច្នេះ​ពេល​ដែល​អ្នក​មើល​វីដេអូ​នេះ សូម​មេត្តា​ជ្រើស​យក​មាត្រដ្ឋាន HD ទើប​អាច​មើល​ឃើញ​ច្បាស់។ ខ្ញុំ​នឹង​រិះ​រក​វិធី​ កែ​ច្នៃ​វីដេអូ​នេះ​ឲ្យ​មាន​មាត្រដ្ឋាន​តូច​ និង​មើល​ច្បាស់។ ជា​ចុង​ក្រោយ​ខ្ញុំ​សូមទោស ចំពោះ​វីដេអូ​មួយ​នេះ ព្រោះ​ខ្ញុំ​បាន​សរសេរ​លឿន ហើយ​ចេះ​តែ​ខុស ^_^ ។ វីដេអូ​នេះ​ខ្ញុំ​ធ្វើ​ឡើង​គឺ​សម្រាប់ ប្រជាជន​ខ្មែរ​ទូទៅ ហើយ​ធ្វើ​ឡើង​ក្នុង​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា។ អរគុណ។ (បញ្ជាក់៖ ខ្ញុំ​ប្រើ​កម្មវិធី OpenOffice.org)

8 thoughts on “អត្ថប្រយោជន៍ និង របៀបប្រើ ចន្លោះមើលមិនឃើញនៅក្នុង យូនីកូដខ្មែរ

  1. នី ឫទ្ធី

    នេះជាបញ្ហាសម្រាប់ភាសាខ្មែរយើង។ ដូចខ្ញុំចឹង អត់ចូលចិត្តចុចអាចន្លោះហ្នឹងទេ។ ពុងតាសរសេរខ្មែរយឺតផងអាល័យតាចុចចន្លោះហ្នឹងទៀត រឹតតាយឺតទៀតហះ! តែភាគច្រើនខ្ញុំប្រើ​PAN Localization Package ដាក់អែដអនក្នុងម៉ែក្រូសហ្វអហ្វីសឲ្យវាចែកពាក្យឲ្យ។

    ខ្ញុំក៏មិនដឹងជាស្នើរទៅណាដែរ តែក្នុងចឹត្តចង់ឲ្យមានការកែរលំអរ ខ្ញុំគិតថាគេអាចធ្វើបាន។ ខ្ញុំរៀននៅស្រុកសៀមណេះ ខ្ញុំសរសេរភាសាសៀម​គេដូចជាមិនបាច់មានចន្លោះហ្នឹងផង ភាសាសៀមជាប់គ្នាដូចភាសាខ្មែរចឹង ។ វាមិនដឹងម៉េច វាចែកពាក្យបានតាម្រងហ្នឹងអះ ហីមិនបាច់ចាំទៅដោនឡូតកម្មវិធីអីមកជួយផង អហ្វហ្វីសវាស្គាល់ឯង។

    ឮថាបងជាអ្នកប្រែភាសាកម្មវិធីផង បានជាខ្ញុំចង់ឲ្យបងពិចារណាមើលវាច៉េច។ក្រែងលោបងមានផ្លូវក្នុងការស្នើរបញ្ហានេះឲ្យព័ត៌មានវិទ្យាគេដោះស្រាយលក័មើល៍

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s