អ៊ីយ៉ាស់! គ្រប់​មួយ​ឆ្នាំ​ហើយ​តើ!


មួយ​ពព្រិច​ភ្នែក​មាន​អាយុ​មួយ​ឆ្នាំ​បាត់😀 មួយ​ឆ្នាំ​នេះ​មិន​មែន​ចង់​និយាយ​ពី​អី​ទេ គឺ​ចង់​និយាយ​អំពី​ប្លក់ “ក្មេង​ប្រុស​ខ្មែរ” នេះ​ហើយ។ សំណាង​ហើយ​ដែល​បាន​ដាក់​ឲ្យ​ផ្ដល់​ដំណឹង​ថា​ថ្ងៃ​នេះ​ជា​ខួប​កំណើត​របស់​ប្លក់​មួយ​នេះ😀 កុំ​អី​អត់​ដឹង​ទៀត។ ប្លក់​មួយ​នេះ អាច​ជា​ទី​ដែល​ខ្ញុំ​អាច​បញ្ចេញ​មតិ និង បញ្ចេញ​អារម្មណ៍​របស់​ខ្ញុំ។ ខ្ញុំ​បានស្គាល់​បង​ប្អូន​ជន​រួម​ជាតិ ទាំង​ក្នុង និង ក្រៅ​ប្រទេស​ជា​ច្រើន ដែល​ពួក​គាត់​សុទ្ធ​តែ​ជា​អ្នក​មាន​ចិត្ត​បើក​ទូលាយ ដែលអាំងគ្លេស (អង្គ្លេស) គេ​ថា Open Mind🙂 ។ អរគុណ​បង​ប្អូន ពូមីង ទាំង​អស់​គ្នា។ បើ​គ្មាន​ប្លក់​មួយ​នេះ​ទេ ខ្ញុំ​ក៏​មិន​បានស្គាល់អ្នក​ទាំង​អស់​គ្នា​ដែរ🙂

ព័ត៌មាន​សង្ខេប​អំពី​ប្លក់​នេះ តាំង​ពី​ថ្ងៃ​ទី ១០ ខែ ២ ឆ្នាំ ២០១០ មក​ដល់ ថ្ងៃ​ទី ១០ ខែ ២ ឆ្នាំ ២០១១៖

  • មាន​មតិ​ចំនួន៖ ១,២២៤
  • មាន​ប្រកាសន៍​ចំនួន៖ ១១៦
  • មាន​ចំណាត់​ក្រុម​ចំនួន៖ ២៧
  • មាន​ស្លាក​ចំនួន៖ ៧៩
  • មាន​ទំព័រ​ចំនួន៖ ៣
  • មាន​ការ​ចូល​ទស្សនា​ចំនួន៖ ១៣,១០២ ដង
  • អតិបរិមា​នៃ​ការ​ចូល​មើល​ក្នុង​មួយ​ថ្ងៃ មាន​ចំនួន៖ ១៦២​ដង នៅ​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ​២០១០😀
  • អតិបរិមា​នៃ​ការ​ចូល​មើល​ប្រចាំ​ខែ មាន​ចំនួន៖ ១,៩៧០​ដង នៅ​ខែ​កញ្ញា ឆ្នាំ​២០១០

អរគុណ​បង​ប្អូន ពូមីង ទាំង​អស់​គ្នា​ដែល​ស្គាល់​ខ្ញុំ ហើយ​បាន​ចូល​លេង និង គាំទ្រ​ប្លក់​មួយ​នេះ🙂 រីករាយ​ថ្ងៃកំណើត ហេសហេសហេស😆

19 thoughts on “អ៊ីយ៉ាស់! គ្រប់​មួយ​ឆ្នាំ​ហើយ​តើ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s