អត្ថន័យ​នៃ​ពាក្យ ធ្ងន់​ធ្ងរ


អាច​ជា​កំហុស​មួយ​ដ៏​ធំ​ដែល​ប្រជាជន​ខ្មែរ​ទូទៅ ព្រម​ទាំង​សារព័ត៌មាន ប្រើ​ពាក្យ “ធ្ងន់​ធ្ងរ” = “ធ្ងន់​ខ្លាំង”។ ខាង​ក្រោម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ខ្សែ​អាត់ សម្ភាស​សម្ដេច​សង្ឃ ជួន ណាត ដែល​ស្ដី​អំពី​ពាក្យ “ធ្ងន់​ធ្ងរ”។ បើ​តាម​វចនានុក្រម ពាក្យ​នេះ​មាន​ន័យ​ថា៖

ធ្ងន់ធ្ងរ៖ ដែល​មាន​ចិត្ត​ធ្ងន់, ដែល​ចេះ​អត់​ចេះ​ទ្រាំ, មាន​អំណត់, ប៉ិន​អត់​ប៉ិន​ទ្រាំ : ចិត្ត​ធ្ងន់ធ្ងរ, មនុស្ស​ធ្ងន់ធ្ងរ (និយាយ​ចំពោះ​តែ​ចិត្ត, អធ្យាស្រ័យ​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​ពាក្យ​ដែល​ផ្សំ​ជាមួយ​នឹង ធ្ងន់ នេះ​មាន​ច្រើន ត្រូវ​ផ្សំ​តាម​គួរ​ដល់​ដំណើរ​សេចក្ដី) ។ ម. ព. ធ្ងន់ ទៀត​ផង ។

ទាញ​យក

Advertisements

4 thoughts on “អត្ថន័យ​នៃ​ពាក្យ ធ្ងន់​ធ្ងរ

  1. បើយកត្រូវតាមន័យប្រើសព្វថ្ងៃគួរសរសេរថា ធ្ងន់ថ្ងូរ
    សមជាង គឺធ្ងន់ដល់ថ្នាក់ថ្ងូរឬលាន់មាត់បាន មិនមែន
    ធ្ងន់ល្មមៗទេ ។
    សម្ដេច​សង្ឃ ជួន ណាត គ្រាន់តែគេនិយាយថា
    ស្វាយផ្លែឡើងចង់បាក់មែក គាត់ថាស្ដាប់មិនបាន
    ប៉ុន្តែខ្មែរទាំងនគរស្ដាប់បានគ្រប់គ្នា 🙂

  2. ខ្ញុំដូចជាមិនយល់ស្របទាំងស្រុងទេ ខ្ញុំជឿថា យើងអាចប្រើបានដែរ ចំពោះជម្ងឺឈឺធ្ងន់ផងដែរ ដូចជាជម្ងឺហ្នឹង ធ្ងន់ធ្ងរហើយ!
    មែនទេ ? ដូចជាសភាពការណ៍ ស្ថានការណ៍ ហេតុការណ៍ វិបត្តិ និង រឿង ជាដើម ថ្ងន់ធ្ងរហើយ ! តើអស់់លោកយល់យ៉ាងណាដែរ ? ខ្ញុំជឿថាវច្ចនានុក្រម របស់សម្តេច មិនបានដាក់គ្រប់ពាក្យទាំងអស់ដែរទេ ពាក្យច្រើនដែលមិនបានដាក់ ខញុំចង់រក រកមិនឃើញដែរទេ តែមានច្រើនយើងអាចយកប្រ់ការបាន តែមិន អស់ពាក្យនោះទេ ! មែនទេ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s