តោះ! ទៅ​មើល​រឿង​ពី​ដើម​នៅ មជ្ឈមណ្ឌល​បុប្ផាណា


ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី បុប្ផាណា សូម​ចូល​ទៅ​កាន់​អាសយដ្ឋាន​ទាំង​បី​ខាង​ក្រោម៖


មជ្ឈមណ្ឌល​បុប្ផាណា ជា​រៀង​រាល់​ថ្ងៃសៅរ៍ តែង​តែ​ចាក់​បញ្ចាំង​រឿង​ភាពយន្ត​កាល​ពី​ដើមៗ ដូច​ជា​នៅ​ទសវត្សន៍​៦០ ជា​ដើម។ ក្រៅ​ពី​នេះ​ក៏​មាន​ចាក់​បញ្ចាំង​ជូន​ដូច​ជា ភាពយន្ត​ឯកសារ​ផ្សេងៗ​ផង​ដែរ។ នៅ​ទីនោះ មាន​កុំព្យូទ័រ​ប្រមាណ​ជា​១០​គ្រឿង​ជាង ដែល​អាច​ឲ្យ​អ្នក​ទៅ​ទីនោះ បាន​មើល​រឿង​ផ្សេងៗ​ជា​ច្រើន​ទៀត (ច្រើន​ពេក ខ្ញុំ​ទៅ​មើល​មិន​អស់​ទេ😀 ) ។ យើង​អាច​ចូល​ទៅ​មើល​បាន​ដោយ​ឥត​គិត​ថ្លៃ។ មជ្ឈមណ្ឌល​នេះ មាន​ទីតាំង​ស្ថិត​នៅ​ឯ៖

ផ្ទះលេខ៦៤ ផ្លូវលេខ២០០ ឧកញ៉ាម៉ែន (ក្រោយ​សាលា អាល្លឺយ៉ង់ ឬ មជ្ឈមណ្ឌល​វប្បធម៌​បារាំង)
ក្រុងភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ ៖ ៨៥៥ (០) ២៣.៩៩.២១.៧៤ ។។។។។។។។។។។។។។។។។។។។។។។។។។។។

នៅ​ក្នុង​ខែ​មិថុនា​នេះ មាន​ការ​ចាក់​បញ្ចាំង​រឿង​ដូចជា៖

ថ្ងៃសៅរ៍ ទី៤ មិថុនា
ម៉ោង៤រសៀល

ក្រពើភ្នំ | ផលិតដោយលោក គ្រីសស្តុប ហ្គាហ្គីឡូ រយៈពេល២៤នាទី ២០១០ ភាសាខ្មែរ

ក្រពើភ្នំ មាននៅអាស៊ីអាគ្នេយ៍ដូចជា ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា និង វៀតណាម ។ នៅប្រទេសកម្ពុជា មានក្រពើភ្នំប្រហែលជាង៥០០ក្បាល ។ បច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជាកំពុង ខិតខំសង្រ្គោះ និងថែរក្សាសត្វក្រពើនេះនៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ។

ដីបឹង | ផលិតដោយលោក គ្រីសស្តុប ហ្គាហ្គីឡូ រយៈពេល៤៨នាទី ២០០៨ ភាសាខ្មែរ

ភាពយន្ដនេះ តាមដានដំណើរផ្លាស់ទីរបស់ត្រីនៅទន្លេមេគង្គ ហូរចាក់ទៅទន្លេសាបដែលជាទី នេសាទដ៏សម្បើម ។ សំណង់រចនាសម្ព័ន្ធផ្នែកជលផល បរិស្ថាន មច្ឆានិងការចិញ្ចឹមជីវិតរបស់ ប្រជាជននៅទីនោះ ត្រូវបានពន្យល់តាមរយៈរូបភាពវីដេអូ៣D ។

ថ្ងៃសៅរ៍ ទី១១ មិថុនា ម៉ោង៤រសៀល

ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ មជ្ឈមណ្ឌលបុប្ផាណា សូមធ្វើការបង្ហាញជូនទស្សនិកជននូវភាពយន្តត្រូវបានចូលរួមសម្តែងដោយព្រះអង្គ។

សន្ឋិប្រកាស (ចូលរួមសម្តែងដោយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ) | ផលិតដោយព្រះវររាជបិតា ព្រះបាទនរោត្តម សីហនុ ១ម៉ោង៩នាទី ១៩៦៨ ភាសាខ្មែរ និងមានអក្សររត់កាត់ពីក្រោមជាភាសាអង់គ្លេស

ព្រះអង្គម្ចាស់អឌិត គង់នៅដាច់តែអង្គឯងក្នុងទីរួមខេត្តសៀមរាប ។ ព្រះអង្គម្ចាស់ក្សត្រីឥណ្ឌា ម៉ាយ៉ា មហារ៉ានី

ដែលត្រូវគេអញ្ជើញអោយចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិនៅប្រទេសកម្ពុជា បានមក សួរសុខទុក្ខព្រះអង្គនៅអង្គរ ។ ព្រះអង្គបានជូនព្រះអង្គម្ចាស់ក្សត្រីឥណ្ឌាដើរកំសាន្តទស្សនាក្បាច់ ចម្លាក់ប្រាសាទនានានៅអង្គរ និងរំលឹកអនុស្សាវរីយ៍ដែលពួកគេបានជួបគ្នាដំបូង…

ថ្ងៃសៅរ៍ ទី២៥ មិថុនា ម៉ោង៤រសៀល

ឆ្អឹងអណ្ដែត | ផលិតដោយនាយកដ្ឋានភាពយន្ដនិងផ្សព្វផ្សាយវប្បធម៌ រយៈពេល១ម៉ោង៤៧នាទី ១៩៩១ ភាសាខ្មែរ

រឿង ឆ្អឹងអណ្ដែត គឺជារឿងពិតមួយដែលស្ទើតែជឿពុំបាន នៅចន្លោះឆ្នាំ១៩៧៩ និង ១៩៨១ ។ សំណាងបានលួចស្រឡាញ់ស្រីតូច ដែលជាកូនស្រីរបស់លោកតាដែត ។ តាដែតក៏ដឹងគុណ សំណាងជាខ្លាំងផងដែរ ព្រោះដោយសារសំណាងនេះហើយ ទើបគ្រួសាររបស់គាត់បានរួចផុត ពីការស្លាប់ក្នុងរបបខ្មែរក្រហម ។ ប៉ុន្ដែអ្វីៗក៏ប្រែប្រួលឡើងគាត់បានហាមគាត់កូនស្រីរបស់គាត់ អោយឈប់ទាក់ទងជាមួយសំណាង…

ទាញ​យក​ឯកសារ​កម្មវិធី​ខែ​នេះ….

2 thoughts on “តោះ! ទៅ​មើល​រឿង​ពី​ដើម​នៅ មជ្ឈមណ្ឌល​បុប្ផាណា

  1. konkla

    តើអ្នកមានខ្សែវីដេអូស្តីអំពីរបៀបធ្វើស្លឹករឹតដែររឺទេ?​ ខ្ញុំធ្លាប់ដឹងថា មជ្ឈមណ្ឌលបុប្ផាណា ធ្លាប់បានបញ្ចាំងវីដេអូឯកសារនេះដែរ ប៉ុន្តែធ្វើម៉េចទើបខ្ញុំអាចរកបាន ឯកសារនេះយកទៅជូនគ្រូរបស់ខ្ញុំទៅ?​ បើគាត់ថាស្លឹករឹតធ្វើអំពីស្លឹកត្នោត ប៉ុន្តែតាមការពិត​ គឺស្លឹកទ្រាំង សោះ សូមជួយផ្តល់យោបល់ផង។ អរគុណ

    1. វិចូច អ្នក​សរសេរ​ប្រកាស

      មាន​តែ​វិធី​មួយ​ប៉ុណ្ណោះ គឺ​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល​បុប្ផាណា​ដើម្បី​ស្រាវ​ជ្រាវ ព្រោះ​អី​នៅ​ទីនោះ​គេ​ផ្ដល់​កុំព្យូទ័រ​ឲ្យ​យើង​រុក​រក​និង​ទស្សនា​ដែរ តែ​ពុំ​អាច​យក​វីដេអូ​នោះ​ចេញ​មក​ក្រៅ​បាន​ទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s