សេចក្ដី​ជូន​ដំណឹង​ទៅ​កាន់​កម្មសិទ្ធិករ​នៅ បុរីប៉េងហួត ដែល​មិន​ទាន់​ចូល​ទៅ​រស់​នៅ


ដំណឹងនេះ បានសរសេរឡើងដោយពូខ្ញុំ ដែលគាត់ជាកម្មសិទ្ធិករដែលបានចូលរស់នៅក្នុងបុរី ប៉េង-ហួត។ សូមមេត្តាជួយផ្សាយបន្ត ប្រសិនបើអ្នកមានបងប្អូនដែលបានទិញផ្ទះនៅក្នុងបុរីនេះ ហើយមិនទាន់ចូលទៅរស់នៅ។

យើង​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​កម្មសិទ្ធិករ​និង​បាន​ចូល​មក​រស់​នៅ​ក្នុង បុរី ប៉េង-ហួត ស្ទឹង​មាន​ជ័យ ចម្ការ​ដូងទាំង​អស់ សូម​ធ្វើ​ការ​ប្រកាស​ជូន​ដំណឹង​ដល់​បង​ប្អូន​ជា​កម្មសិទ្ធិករ​ទាំង​ឡាយ​ណា ដែល​បាន​ទិញ​ផ្ទះ​នៅ​ក្នុង​បុរី ប៉េង-ហួត ចម្ការ​ដូង ហើយ​មិន​ទាន់​ចូល​មក​រស់​នៅ សូម​អញ្ជើញ​មក​បុរី ប៉េង-ហួត ចម្ការ​ដូរ ដើម្បី​ទទួល​យក​នូវ​ប័ណ្ណ​សម្គាល់ សម្រាប់​បិទ​នៅ​លើ​កញ្ចក់​រថយន្ត​របស់​ខ្លួន ងាយ​ស្រួល​ដល់​ផ្នែក​សន្តិសុខ​ថ្មី ពិនិត្យ​ពេល​លោក​អ្នកចេញ​ចូល​ក្នុងបុរី ក្នុង​គោល​បំណង​រក្សា​សុវត្ថិភាព សន្តិសុខ និង ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​របស់​សហគមន៍​យើង។ លើស​ពី​នេះ​ទៅ​ទៀត គឺ​ដើម្បី​យល់​ជ្រួត​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សហគមន៍​មួយ​នេះ នៅ​ពេល​អនាគត?!
«សាមគ្គី​ជា​កម្លាំង» «ពង​មាន់​មិន​អាច​បំបែក​ថ្ម តែ​អាច​ធ្វើ​ឲ្យ​ថ្ម​ជាប់​ដិត​ដាម​នូវ​ស្នាម​អាក្រក់» «គ្មាន​ក្លិន​អ្វី​ស្អុយ​ស្មើ​ស្អុយ​កេរ្តិ៍​ឈ្មោះ​ឡើយ»

ពី កម្មសិទ្ធិករ ដែល​បាន​ចូលរួម​រស់​នៅ​ក្នុង​បុរី ប៉េង-ហួត។

2 thoughts on “សេចក្ដី​ជូន​ដំណឹង​ទៅ​កាន់​កម្មសិទ្ធិករ​នៅ បុរីប៉េងហួត ដែល​មិន​ទាន់​ចូល​ទៅ​រស់​នៅ

    1. វិចូច អ្នក​សរសេរ​ប្រកាស

      ដោយ​សារ​តែ​មាន​បញ្ហ​មួយ​ចំនួន​បាន​កើត​ឡើង ដូច្នេះ​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព និង​ទប់​ស្កាត់​បញ្ហា​នោះ គឺ​គេ​តម្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​ដែល​ទិញ​ផ្ទះ​នៅ​ទីនោះ ហើយ​មិន​ទាន់​បាន​ទៅ​នៅ ត្រូវ​ទៅ​យក​ប័ណ្ណ​សម្គាល់។ ព្រោះ​នៅ​ផ្លូវ​ចូល​បុរី​នេះ មាន​ប៉ុស្តិ៍​សន្តិសុខ​មួយ ចាំ​ត្រួត​ពិនិត្យ។ បើ​ចង់​ដឹង​ព័ត៌មាន​បន្ថែម ទៅ​សួរទីស្នាក់​ការ បុរី​ប៉េង​ហួត ចម្ការ​ដូរ​ទៅ​បង។🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s