Tablet បក​ប្រែ​មក​ជា​ខ្មែរ​ថា……


ខ្ញុំ​បាន​ដាក់​សំនួរ​សួរ​នៅក្នុង Facebook អំពី​ការ​បក​ប្រែ​ពាក្យ Tablet មក​ជា​ខ្មែរ ហើយ​លោក​គ្រូ វិចិត្រ, បង​សុភ័ក្ត្រពូបឿន ព្រម​ទាំង​បងៗ​ឯ​ទៀត បាន​ចូលរួម​ឆ្លើយ​ច្រើន​ដែរ ដែល​ភ្ជាប់​មក​នូវ​គំនិត​ផ្សេងៗ​ពីគ្នា។ អ្នក​ខ្លះ​គិត​ថា​បក​ជា​ពាក្យ​ខ្មែរ ចំណែក​អ្នក​ខ្លះ​ទៀត​គិត​ថា​បក​ជា​សំនៀង​បរទេស។ តាម​គំនិត​របស់​ខ្ញុំ , លោក​គ្រូ​វិចិត្រ, បង​សុភ័ក្ត្រ, និង ពូបឿន បាន​គិត​តាម​ការ​សរសេរ​ជា​សំនៀង​ដើម ហើយ​ខ្ញុំ និង បងៗ​មួយ​ចំនួន​ទៀតក៏​បាន​គិត​ពី​ការ​​បក​មក​ជា​ពាក្យ​ខ្មែរ​ចំនួន​មួយ​ពាក្យ​ផង​ដែរ មាន​ដូច​ជា​ពាក្យខាង​ក្រោម​នេះ។ ដើម្បី​ឲ្យ​ងាយ​ស្រួល ខ្ញុំ​បាន​បង្កើត​ប្រអប់​បោះ​ឆ្នោត​ដូច​ខាង​ក្រោម​នេះ សូម​រើស​ពាក្យ​ណា​មួយ​ដែល​អ្នក​គិត​ថា​សម​ស្រប និង​អាច​ទទួល​យក​បាន។

បើ​មាន​គំនិត​ផ្សេងៗ សូម​ដាក់​មតិ​នៅ​ក្នុង​អត្ថបទ​នេះ។

11 thoughts on “Tablet បក​ប្រែ​មក​ជា​ខ្មែរ​ថា……

  1. monyrinataro

    ថែម ” ប ” មួយទៀតបានត្រូវ ហើយត្រូវអានថា តាបប្លេត ប្រសិនជាអាចថែម ឲ្យ vote មួយទៀតបាន សូមប្អូនថែមទៅចុះ

    1. វិចូច អ្នក​សរសេរ​ប្រកាស

      ថេបប្លីត មាន​សំនៀង​ខុស​ទៅ​នឹង​សំនៀង​ដើម​ក្នុង​ភាសា​អង់គ្លេស។ ព្រោះ​តាម​ខ្ញុំ​ស្ដាប់​នៅ​ក្នុង​វ៉ិបសៃថ៍​មួយ​ចំនួន គេបញ្ចេញ​សម្លេង ថា ពី​មុខ។

  2. achharia

    គួរប្រែទៅតាមផ្នែកនៃមុខវិជ្ជាណាមួយផង
    បើខាង ឧិសថសាស្ត្រនិងពេទ្យ គួររប្រែថា
    គ្រាប់សំប៉ែត ។ បើចង់ទុកជាពាក្យកម្ចីពីបរទេស
    ដោយរកពាក្យខ្មែរដាក់មិនសមត្រូវ គួរយកសំលេង
    តាមភាសាដើមវាជាអង់គ្លេសគឺ ថាប្លិត ។ គួរកុំយក
    ពាក្យអង់គ្លេស៍មកអានចេញសំលេងជាភាសាបារាំង
    ដូចមានខ្លះៗរួចមកហើយ …តាមយោបល់ខ្ញុំ ។

  3. ហនុមាន

    ខ្ញុំចូលចិត្តកាប៉ែតជាង ! 😀 ​តាមខ្ញុំគួរតែប្រើតាមសំនៀងរបស់ដើមចុះ ព្រោះវាជាឈ្មោះ ឧ. iPad,iPods,iPhone,Apple មិនអាចហៅអីទៀតក្រៅពីហ្នឹងបានរ៉េ ។ ក្តាអេឡិចត្រូនិក ពិបាកយល់ព្រោះវាមានច្រើនយ៉ាង យកល្អគួរហៅថា ( ថាប្លិតៗ) តាមគេចុះ ។ នេះជាយោបល់ ខ្ញុំ បើមិនសុខចិត្តរ៉េ ជេរខ្ញុំចុះ😀

  4. វិចូច អ្នក​សរសេរ​ប្រកាស

    ចំពោះ​ពាក្យ​ថា បន្ទះក្តាចុចអេឡិចត្រូនិច, ក្តារឆ្នួនអេឡិចត្រូនិច ជា​ដើម, អាច​និយាយ​ថា​ត្រឹម​ត្រូវ។ តែ​យើង​អាច​ប្រើ​វា​បាន​ទី​ខ្លះ។ ព្រោះ​ពាក្យ​នេះ​មាន​សណ្ឋាន​វែង​ជាង​ពាក្យ​ជា​ភាសា​អង់គ្លេស រហូត​ដល់ពីរ ទៅ បីដង។ ដូច្នេះ​ពេល​យើង​បក​ប្រែ​ក្នុង​កម្មវិធី​ណាមួយ អាច​បណ្ដាល​ឲ្យ​វា​វែង​ផុតត្រង់​កន្លែង​ខ្លះ ហើយ​ឯ​កន្លែង​ខ្លះ​ទៀត​វា​មិនអី។ តែ​បើ​យើង​បក​ថា ក្តារឆ្នួនអេឡិចត្រូនិច ជាដើម, ចុះ​ម៉េច​ពាក្យ Computer យើង​មិន​បក​ប្រែ​ដែរ​ទៅ?🙂

  5. ច័ន្ទរឿន

    – Tablet: ថាប្លិត​ (ពាក្យ​ “ប្លិត” អានដូចពាក្យ “បិត”)។
    – Tablet មិនត្រូវបកប្រែជា “តាប្លេត”​ ឬ “តាប្លែត” ដោយសារពាក្យ ប្លេត និង​ប្លែតមិនត្រូវ​នឹងសំនៀងដើម​ blet។​ ម្យ៉ាងទៀត​ពាក្យ “តា” ងាយច្រឡំនឹងពាក្យ តា​ (grandpa).
    – Tablet មិនត្រូវបកជា បន្ទះចុច, ក្តាចុច ឬ បន្ទះចុចអេឡិចត្រូនិច ឡើយព្រោះថាពាក្យ​បន្ទះចុច ឬ​ក្តាចុចវាទំលំទូលាយពេក។ ម្យ៉ាងវិញទៀត​​នៅប្រទេសអភិវឌ្ឍដូចជាអូស្ត្រាលី​ កូនសិស្សរបស់គេប្រើប្រាស់ក្តាចុច (ក្តាឆ្នួន), បន្ទះចុច, និងក្តាខៀន​អេឡិចត្រូនិចទៅហើយ។​

    សរុបមកពាក្យ Tablet គួរត្រូវបកថា “ថាប្លិត”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s