អំពី អក្សរ​អង្គុលីលេខ


អក្សរ​អង្គុលីលេខ មិន​មែន​ជា​អក្សរ​បង្កើត​ឡើង​ថ្មី​សុទ្ធ និង​មិន​មែន​ជា​អក្សរ​ស្រង់​យក​ពី​អក្សរ​នានាជាតិ​មក​បង្កើត​ទេ ជា​អក្សរ​ដែល​គណៈ​កម្មការ​វប្បធម៌​បាន​បង្កើត​តាម​បែប​អក្សរ​ខ្មែរ​យើង​មុន ដែលកំពុង​ប្រើ​ក្នុង​សម័យ​បច្ចុប្បន្ន ដោយ​ការ​រិះរក​ទៅ​ឃើញ​ថា​ត្រូវ​កែ​តួ​ខ្លះ នឹង​កែ​របៀប​សរសេរ​ខ្លះ ទើប​ស្រួល​ក្នុង​ការ​យក​ទៅ​ប្រើ ដើម្បី​ញ៉ាំង​កិច្ច​ការ​ឲ្យ​អនុវត្ត​ទៅ​រហ័ស​ទាន់​កាលៈទេសៈ។

តួព្យញ្ជនៈអក្សរអង្គុលីលេខ

អក្សរ​នេះ​កាល​ក្នុង​គ.ស. ១៩៤៩ ផ្លូវ​ការ​បាន​ប្រកាស​ឲ្យ​ប្រើ​ម្ដង ប្រជាជន​ជា​ច្រើន​ក៏​បាន​ដឹង​ហើយ សឹង​មាន​ប្រកាស​លេខ ៥២៥ N. S. ចុះ​ថ្ងៃ៣ ខែ​សីហា គ.ស. ១៩៤៩ ជា​តាង​ស្រាប់។ រាជរដ្ឋាភិបាល​សម័យ​នោះ​ចាត់​ការ​ប្រមូល​គ្រឿង​ទព្វ​សម្ភារៈ តែ​មិន​ទាន់​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទទួល​កើត​មាន​ឧបសគ្គ ក៏​អាក់​ខាន​មិន​បាន​ចាប់​ប្រើ​តាំង​ពី​កាល​នោះ​មក។ លុះ​ដល់​ក្នុង​គ.ស. ១៩៥២ នេះ រដ្ឋសភា​នឹង​រាជ​រដ្ឋាភិបាល​បាន​សើរើ​ចាត់​ការ ប្រើ​អក្សរ​អង្គុលីលេខ​នោះ​ទៀត បាន​បញ្ចេញ​មតិ​ស្រប​គ្នា ថា​ត្រូវ​តែ​យក​បែប​អក្សរ​អង្គុលីលេខ ដែល​បាន​បង្កើត​ហើយ​នោះ​មក​ប្រើ, កាល​បើ​បាន​គ្រប់​គ្រាន់​ក្នុង​ពេល​ណា នឹង​ចាត់​ការ​ប្រើ​ភ្លាម​នៅ​ពេល​នោះ មិន​បង្អង់​ឡើយ។ […]

តួស្រៈអក្សរអង្គុលីលេខខ្មែរ

បើ​អ្នក​ចង់​អាន​រឿង​ពេញ សូម​ទាញ​យក​ឯកសារ​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ទស្សនាវដ្ដី មិត្ត​សាលា​បាលី ឆ្នាំ​ទី៣ លេខ​ទី ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩, ១០, ១១, ១២ ដែល​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៥២, ហើយ​បាន​បញ្ចូល​ទៅ​ជា​ឯកសារ​តែ​មួយ ទុក​ឲ្យ​ងាយ​ស្រួល​ដល់​ការស្រាវ​ជ្រាវ​បាន​ភ្លាម ដោយ​មិន​បាច់​រើស​យក​ទស្សនាវដ្ដី​ទាំង​១២លេខ មក​មើលឡើង​វិញ។ អត្ថបទ​នៅ​ក្នុង​ទស្សនាវដ្ដី​នោះ ត្រូវ​បាន​រៀប​រៀង​ឡើង​ដោយ​លោក អៀង ថ្លាង

ទាញ​យក​ឯកសារ​អត្ថបទ អំពី​អក្សរ​អង្គុលីលេខ​ខ្មែរ

Advertisements

4 thoughts on “អំពី អក្សរ​អង្គុលីលេខ

  1. Pingback: Detail of Khmer Aungkulileka Font | IT4U | បច្ចេក​ព័ត៌មានវិទ្យា​សម្រាប់​អ្នក

  2. ខ្ញុំ​មិន​គាំទ្រ​គំនិត​របស់​លោក​នោះ​ទេ។ មើល​ទៅ​គាត់​ហាក់​ដូច​រវើ​រវាយ។
    គួរ​សសើរ​គាត់​ដែរ ដែល​មាន​ពេល​ខំ​រិះ​គិត​បែប​នេះ តែ​ការ​គិត​របស់​គាត់​នេះ ប្រហែល​ជា​មិន​មាន​សារៈ​សម្រាប់​ជាតិ​ខ្មែរ​ទេ។ ការ​ដែល​គាត់​គិត​បែប​នេះ វា​មិន​ខុស​អី​នឹង​ការ​កាត់​ក្បាល​តម្រឹម​មួក​ទេ លោក​នោះ​គួរ​តែ​ចំណាយ​ពេល​គិត​កែ​ប្រែ​ម៉ាស៊ីន​អង្គុលី​លេខ​ធ្វើ​បែប​ណា​ឲ្យ​ដាក់​អក្សរ​ខ្មែរ​បាន ជា​ជាង​មក​កែ​អក្សរ​ខ្មែរ​ដាក់​អង្គុលី​លេខ​នេះ។ ខ្ញុំ​គាំ​ទ្រ​ចំណុច​តែ​មួយ​គត់​របស់​គាត់​គឺ​ការ​បង្កើត​តួ​អក្សរ “ប៉” ថ្មី​មួយ​ទៀត​ ក្រៅ​ពី​នោះ​ខ្ញុំ​មិន​គាំទ្រ​ទេ ហើយ​ខ្ញុំ​ជឿ​ថា​ខ្មែរ​ភាគ​ច្រើន​ឯទៀត​ក៏​មិន​គាំទ្រគំនិត​រវើ​រវាយ​របស់​លោក​នោះ​ដែរ បើ​មិន​ដូច្ចោះ​ទេ គេ​យក​របស់​គាត់​មក​ប្រើ​បាត់​ហើយ៕

    • សុំ​បញ្ជាក់ អត្ថបទ​ខាង​លើ​លោក អៀង ថ្លាង គ្រាន់​តែ​ជា​អ្នក​រៀប​ចំ​សរសេរ​ប៉ុណ្ណោះ។ រូបរាង​អក្សរ​អ្វីៗ មិន​មែន​គាត់​អ្នក​គិត​ឡើយ។

      ខ្ញុំ​គិត​ថា អក្សរ​អង្គុលីលេខ​របស់​លោក កេង វ៉ាន់សាក់ គឺ​មាន​ប្រើ​នៅ​ក្រោយ​ឆ្នាំ ១៩៥០។ ហើយ​អក្សរ​ក្នុង​ឯកសារ​ខាង​លើ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ប្រើ​ម្ដង ដូច​ដែល​មាន​ដាក់បង្ហាញ​រួច កាល​ពី​ឆ្នាំ​១៩៤៩។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s