តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ?


អត្ថបទ​នេះ ខ្ញុំ​គ្រាន់​ចង់​ចង​ក្រង​ប័ណ្ណសារ​ដែល​ខ្ញុំ​បាន​ធ្វើ សម្រាប់​ការ​ចង​ចាំ​ទៅ​ថ្ងៃ​មុខ និង​ដើម្បី​ងាយ​ស្រួល​រក​ដែរ។ ខ្ញុំ​គិត​ថា អ្វី​ដែលខ្ញុំ​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ កំពុង​តែ​មាន​ភាព​រីក​ចម្រើន​ត​ទៅ​មុខ​ហើយ។ សង្ឃឹម​ថា​នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​សម្រេច​បាន​នូវ​គោល​បំណង​ដ៏ធំ​មួយ​របស់​ខ្ញុំ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក។ ហើយ​ខ្ញុំ​នឹង​ចង​ក្រង​ជា​លំដាប់​ត​ទៅ​នេះ៖

១. ខ្ញុំ​បាន​ចេញ​មុខ​ដំបូង នៅ​ក្នុង​សារព័ត៌មាន LIFT (របស់​ភ្នំ​ពេញ​ប៉ុស្តិ៍) ក្នុង​ផ្នែក យុវជន​ប្រចាំ​សប្ដាហ៍ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ​២០១១។ (សូម​អាន​នៅ​ទីនេះ)

២. ខ្ញុំ​បាន​ចេញ​មុខ​បន្ទាប់​មក​ទៀត​នៅ​ក្នុង គេហទំព័រ​សប្បាយ ដែល​និយាយ​អំពី​ជីវ​ប្រវត្តិ, ស្នាដៃ និង​កិច្ច​ការ​សង្គម​ដែល​ខ្ញុំ​បាន​ចូលរួម។ (សូម​អាន​នៅ​ទីនេះ)

៣. ខ្ញុំ​ត្រូវ​បាន​សម្ភាស​ដោយ​សារព័ត៌មាន The Cambodia Daily ស្ដី​អំពី វិគីភីឌា​ភាសា​ខ្មែរ។

៤. ខ្ញុំ​ត្រូវ​បាន​សម្ភាស​ដោយ​វិទ្យុ​អូស្ត្រាលី​ជា​លើក​ទី១ ស្ដី​អំពី​គេហទំព័រ it4ug.net កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១១។ សូម​ស្ដាប់​សម្លេង​ខាង​ក្រោម (ខា​ទៅ​មុខ​បន្តិច​ទៅ នឹង​ឮ)។

៥. ខ្ញុំ​ត្រូវ​បាន​សម្ភាស​ដោយ​វិទ្យុ​អូស្ត្រាលី​ជា​លើក​ទី២ ស្ដី​អំពី Google+ កាល​ពី​ថ្ងៃ​ទី​​២៨ ខែ​កក្កដា ឆ្នាំ​២០១១។ សូម​ស្ដាប់​សម្លេង​ខាង​ក្រោម (ខា​ទៅមុខ​បន្តិច​ទៅ នឹង​ឮ)។

៦. ការ​បង្កើត​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ។ (សូម​ចូល​ទីនេះ)

ចំណែក​ឯ​ការ​ងារ​សង្គម​វិញ​នោះ ខ្ញុំ​បាន​ចូលរួម​ធ្វើ​កិច្ច​ប្រជុំ​វិគីភីឌា​ភាសា​ខ្មែរ, និង​បាន​បង្កើត​វ៉ិបសៃថ៍ it4ug.net ។

ទាំង​នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក។ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា នៅ​ថ្ងៃ​មុខ​ខ្ញុំ​នឹង​សម្រេច​បាន​នូវ​គោល​បំណង​ដ៏​ធំ​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ។ អ្វី​ទាំង​អម្បាល​នេះ ខ្ញុំ​មិន​មែន​សម្រាប់​បង្អួត​ឡើយ ខ្ញុំ​បាន​បញ្ជាក់​មក​ហើយ​ថា ជា​ការ​កត់​ហេតុ ចំណាំ​ទុក​ទៅ​ថ្ងៃ​ក្រោយ​ប៉ុណ្ណោះ។🙂

គិត​សព្វៗ​ទៅ មាន​កំណត់​ហេតុ​បណ្ដាញ​មួយ​នេះ ពិត​ជា​អាច​ជួយ​ឲ្យ​ខ្ញុំ​បញ្ចេញ​អារម្មណ៍ គំនិត និង​អ្វីៗ​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​បានច្រើន​ណាស់។ តើ​អ្នក​បាន​បង្កើត​កំណត់​ហេតុ​បណ្ដាញ​មួយ​ហើយឬនៅ?😉

20 thoughts on “តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ?

  1. ហនុមាន

    ក្នុងនាមខ្ញុំជាខ្មែរម្នាក់ សូមចូលរួមរីករាយក្នុង ការជោគជ័យរបស់ វិចិត្រ ។ តើបំណងធំក្នុងជីវិតរបស់វិចិត្រជាអ្វីដែរបាទ ? ចំពោះខ្លួនខ្ញុំផ្ទាល់ កំណត់ហេតុបណ្តាញនោះ គឺ បានកើតមកជាជាតិខ្មែរ ។ អ្វីៗដែលកើតក្នុងជីវិតរបស់ខ្ញុំ ព្រោះតែមានការឧបត្ថមពី លោកឪពុក អ្នកម្តាយ ក្រុមគ្រួសារទាំងអស់ នឹង មិត្តភ័ក្រដែលជាជនជាតិខ្មែរ ។ អរគុណដែលបានចែកចាយនៅភាពរីកចំរើន ប្រចាំជីវិតរបស់វិចិត្រ សូមបានសម្រេចនៅបំណងរបស់វិចិត្រនាអនាគតកាល ។

    1. Samady KS

      ពេល​ណា​បាន​សម្រេច​គោល​បំណង​កុំ​ភ្លេច ទិញ​ ចេក បួន​ដប់​ស្និត​ ជប់​លៀង​ជូន​បង​ស្វា​ផង ចំណែក​បង​ឯណេះ​វិញ ​ត្រូវ​ជប់​លៀង​មាន ភីហ្សា ហាំ​បឺ​ហ្គឺ

    2. វិចូច អ្នក​សរសេរ​ប្រកាស

      បាទ​អរគុណ​ពូ! គោល​បំណង​ធំ​របស់​ខ្ញុំ គឺ​ជា​គោល​បំណង​មួយ​ដែល​ជួយ​ដល់​សង្គម​ខ្មែរ និង ជនជាតិ​ខ្មែរ។🙂

  2. ក្រេហ្ស៊ី

    សូម​អបអរ​សាទរ!​ ខ្ញុំ​ជឿ​ជាក់​ថា វិចិត្រ​ពិត​ជា​អាច​សម្រេច​បាន​តាម​គោល​បំណង​ធំ​ក្នុង​ជីវិត​របស់​វិចិត្រ​ជាក់​ជា​ពុំ​ខាន គឺ​មួយ​រយ​ភាគ​រយ។

  3. គីមស៊្រុន

    សូមបន្តការងារនេះទៅទៀត។ ថ្វីត្បិតតែវាមិនបានផ្ដល់ជាប្រាក់កាស់ដល់ប្អូននៅពេលនេះ វានឹងក្លាយជាបទពិសោធន៍ដ៏មានតម្លៃ ដែលសូម្បីមានប្រាក់ក៏ទិញមិនបានដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s