ឱវាទ ១៧ បទ


១. ការ​មិន​ធ្វេស​ស្មារតី ជា​ឧបាយ​មិន​ស្លាប់។

២. ការ​ធ្វេស​ស្មារតី ជា​ឧបាយ​ស្លាប់។

៣. អ្នក​ដែល​មិន​ធ្វេស​ស្មារតី មិន​ស្លាប់​គំនិត ទោះ​បី​ស្លាប់​បាត់​ទៅ​ហើយ ក៏​ទុក​ដូច​ជា​នៅ​រស់។

៤. អ្នក​ដែល​ធ្វេស​ស្មារតី ស្លាប់​គំនិត ទោះ​បី​មាន​ជីវិត​រស់​នៅ​ឡើយ ក៏​ទុក​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ។

៥. រូប​កាយ​តែង​តែ​ចាស់​ជរា ឯ​កេរ្តិ៍​ឈ្មោះ​ល្អ​មិ​នចេះ​ចាស់​ជរា​ឡើយ, ទាំង​ធម៌​របស់​សប្បុរស ក៏​មិន​ចេះ​ជរា​ដែរ។

៦. ជីវិត​រាល់​រូប​តិច​តួច​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ប្រឹង​រៀន ប្រឹង​រក ប្រឹង​គិត ប្រឹង​ប្រព្រឹត្ត​ល្អ ហាក់​ដូច​ជា​យើង​នឹង​មាន​ជីវិត​រស់​នៅ​រាប់​ពាន់​ឆ្នាំ។

៧. ការ​សិក្សា​ជា​អង្គការរបស់​ជាតិ។

៨. កិច្ច​ការ​ដំបូង តែង​តែ​មាន​ទាស់​ខុស​ខ្លះ លុះ​ត្រា​តែ​ស៊ុប​ស៊ាំ ទើប​មិន​ភ្លាត់​ភ្លាំង​ខុស​ទៀត។

៩. បាន​ត្រូវ​មក​ពី​ស្គាល់​ខុស បើ​មិន​ដូច្នោះ​ទេ រក​ត្រូវ​ពុំ​ឃើញ​ឡើយ។

១០. ឃើញ​គេ​ថ្កំថ្កើង កុំ​ចចើង​តាម​គេ​ហួស​មាឌ​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​បន្ធូរ​បន្ថយ​ព្យាយាម​ឡើយ។

១១. កើត​មក​ជា​កូន​ប្រុស ត្រូវ​តែ​ខំ​ប្រឹង​បំពេញ​ករណីកិច្ច​លុះ​ត្រា​តែ​បាន​សម្រេច។

១២. ការ​អ្វី​មិន​ទាន់​សម្រេច កុំ​អាល​ប្រញាប់​ពោល​អួត។

១៣. ត្រូវ​ប្រដៅ​ខ្លួន​ឲ្យ​ហ្មត់​ចត់​សិន សឹម​ប្រដៅ​អ្នក​ដទៃ។

១៤. ប្រទូស្ត​ទៅ​រក​អ្នក​ឥត​ទោស រមែង​ធ្លាក់​ទោស​មក​លើ​ខ្លួន​វិញ។

១៥. ប្រាំ​បួន​ទ័ល ដប់​ទ័ល កុំ​ឲ្យ​តែ​ទ័ល​គំនិត។

១៦. ការ​បំពាន​លើ​ច្បាប់ តែង​សម្លាប់​ប្រយោជន៍​ខ្លួន។

១៧. បំណាច់​កើត​មក​ជា​មនុស្ស កុំ​ធ្វើ​ខ្លួន​ឲ្យ​ជា​អ្នក​បំព្រៃ​លោក។

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន-ណាត សង្ឃ​នាយក
ថ្លែង​ក្នុង​ឱកាស​ពិធី​បុណ្យ​ស្រង់​ទឹក​ទទួល​សមណ​សក្ដិ៍ ជា​សម្ដេច
ពី​ថ្ងៃ​ទី​១០ ឧសភា ១៩៥០

(ដក​ស្រង់​ចេញ ទស្សនាវដ្ដី​មិត្ត​សាលា​បាលី ឆ្នាំ​ទី៣ លេខ១,២,៣ ។ បាន​បោះ​ពុម្ព​ផ្សាយ​នៅឆ្នាំ ១៩៥២)

Advertisements

2 thoughts on “ឱវាទ ១៧ បទ

  1. Pingback: ឱវាទ ១៧ បទ[១៣] | គន្ថនិទ្ទេស​ពុទ្ធសាសនា

  2. Pingback: ឱវាទ ១៧ បទ [១៣] | គន្ថនិទ្ទេស​ពុទ្ធសាសនា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s