khmer-telecommunication-font

ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍


កាល​ពី​លើក​មុន​ខ្ញុំ​បាន​ដាក់​ផ្សាយ​អំពី​ពុម្ព​អក្សរ​មួយ​ឈ្មោះ​ថា ខ្មែរនាគរី ដែល​ខ្ញុំ​បាន​យក​មក​ធ្វើ​បន្ត​ពី​ពូ ដាញ់ ហុង។ ចំណែក​នៅ​ថ្ងៃ​នេះ​វិញ ខ្ញុំ​សុំ​ណែនាំ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ​ទៀត ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ពុម្ព​អក្សរ​នេះ​ខ្ញុំ​ចំណាយ​ពេល​ជាង​១សប្ដាហ៍​ដើម្បី​បញ្ចប់ (ដោយ​មិន​បូក​រួម​ជាមួយ​ពេល​វេលា​ដែល​ខ្ញុំ​ខ្ជិល​មិន​បាន​ធ្វើ) ។ ហើយ​ពុម្ព​អក្សរ​នេះ​សោត ខ្ញុំ​បាន​ប្រើ​កម្មវិធី Font Forge ដើម្បី​គូរ​រាល់​អក្សរ​ទាំង​ឡាយ​ឡើង កម្មវិធី​នោះ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ ហើយ​មាន​ដំណើរ​ការ​បាន​យ៉ាង​ល្អ​នៅ​លើ Linux (រាល់​ថ្ងៃ​ខ្ញុំ​ប្រើលើ moonOS) ។ ដូច្នេះ​អក្សរ​នេះ​ជា​អក្សរ​ចែក​ជូន​ដោយ​ឥត​គិត​ប្រាក់ ចឹង​ប្រើ​កម្មវិធី​ឥត​គិត​ប្រាក់​ថែម​ទៀត​ទៅ រឹត​តែ​ប្រសើរ។😉

មូល​ហេតុ​ដែល​ខ្ញុំ​ធ្វើ និង​ដាក់​ឈ្មោះ ពុម្ព​អក្សរ​មួយ​នេះ

រូបរាង​នៃ​អក្សរ​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ដំបូង​នៅ​ក្នុង​ខិតប័ណ្ណ​មួយ កាល​ពី​ឆ្នាំ​១៩៦៣ ស្ដី​ពី​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។ ដោយ​ហេតុ​ឃើញ​ថា​អក្សរ​នោះ​ងាយ​ស្រួល​ធ្វើ ហើយ​មាន​រូប​រាង​ស្អាត​ផង​នោះ ខ្ញូំ​ក៏​បាន​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អក្សរ​នេះ​ឲ្យ​បាន​រួច។ ចំណែក​ឈ្មោះ​វិញ​នោះ ខ្ញុំ​គិត​ថា​ខ្ញូំ​យក​ចេញ​ពី​ខិត​ប័ណ្ណ​នោះ ដូច្នេះ​ដាក់​ថា ខ្មែរ​ទូរគមនាគមន៍ បែប​នេះ​តែ​ម្ដង​ទៅ ឈ្មោះ​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ។

ដំណើរ​ការ​បង្កើត

ដូច​ខ្ញុំ​ប្រាប់​ពី​លើ​ហើយ​ថា បើ​រាប់​តែ​ថ្ងៃ​ធ្វើ​នោះ ខ្ញុំ​ចំណាយ​ពេល​ប្រហែល​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​នេះ។ តែ​បើ​រាប់​ទាំង​ថ្ងៃ​ខ្ជិល​មិន​ធ្វើ​ថែម​ទៀត​នោះ ចូល​ជាង​២សប្ដាហ៍​ហើយ។ ហើយ​ការ​ធ្វើ​ក្នុង​រយៈ​ពេល​ជាង​១សប្ដាហ៍​នោះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ពេញៗ​មួយ​ថ្ងៃ​ដែរ ធ្វើ​ពេល​ខ្លះ​បាន ២ម៉ោង ពេល​ខ្លះ​បាន ៤ ទៅ ៦ ម៉ោង​ជា​ដើម។ ហើយ​ចំពោះ​ការ​រចនា​ពុម្ព​អក្សរ​វិញ​នោះ នៅ​ក្នុង​រូប​ដើម​មាន​អក្សរ​ត្រឹម​តែ​ប្រហែល ១០%​ប៉ុណ្ណោះ ដូច្នេះ​៩០% ខ្ញុំ​ត្រូវ​តែ​រិះគិត​ច្នៃ​ប្រឌិត​ឡើង​វិញ​ទាំង​អស់។ ហើយ​អក្សរ​ដើម​ដែល​មាន​ប្រហែល ១០%​នោះ ខ្ញុំ​ក៏​បាន​យក​មក​កែ​ច្នៃ​ថែម​ឡើង​វិញ​ដែរ ព្រោះ​អក្សរ​ដើម​គេ​នោះ មិន​ស្មើ​សាច់​គ្នា​ទេ។ ដូច្នេះ​ទោះ​បី​ជា​យក​គម្រូ​ពី​អក្សរ​ពី​ដើម​មក​ធ្វើ​មែន តែ​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ចំនួន​ដែរ ព្រោះ​យើង​មិន​អាច​ថា​អក្សរ​ពីដើម​មាន​គ្រប់​តួ​ឡើយ អក្សរ​ខ្លះ​មាន​តែ​បីបួន​តួ ហើយ​ត្រូវ​យក​មក​គិត​ច្នៃ​ប្រឌិត​បន្ថែម​ទៀត​ឲ្យ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា។

ដូច​ជា​និយាយ​ច្រើន​ហើយ ចឹង​សុំ​ចូល​ទៅ​កន្លែង​ទាញ​យក​តែ​ម្ដង​ទៅ។😀

ពុម្ព​អក្សរ​នេះ​ខ្ញុំ​បាន​ធ្វើ​រួច​កាល​ពី​ល្ងាច​ថ្ងៃ ៣០ ខែ​សីហា ឆ្នាំ​២០១១ នា​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ មាន​ទំហំ ១៦០.២គីឡូបៃ អាច​ប្រើ​បាន​នៅ​លើ​កម្មវិធី​ការិយាល័យ , កម្មវិធី​រចនា​រូប Photoshop ។ ដូច្នេះ​សូម​អញ្ជើញ​ទាញ​យក​ទៅ​ប្រើ​ដោយ​ក្ដី​រីករាយ។

ទាញ​យក

បើ​ប្រទះ​ឃើញ​មាន​បញ្ហា​អ្វី​មួយ​នោះ សូម​មេត្តា​ជួយ​ផ្ដល់​ដំណឹង​ប្រាប់​ជា​បន្ទាន់​ផង។ អរគុណ!

អរគុណ​បង សៀង សុខ​ហេង ដែល​បាន​ជួយ​យក​ទៅ​សាក​ល្បង​លើ Office Words និង Photoshop។

14 thoughts on “ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ឈ្មោះ៖ ខ្មែរ​ទូរគមនាគមន៍

  1. ហនុមាន

    អរគុណច្រើន ដែលបានខិតខំព្យាយាមរចនាអក្សរពុម្ពនេះចែកគ្នាប្រើ ហើយក៏សូមអរគុណដល់ការពន្យល់របស់គោលការរបស់អក្សរពុម្ពនេះ ។ ខ្ញុំសង្ឃឹមថា វិចិត្រនឹងមានចេញអក្សរល្អៗថែមទៀត !

      1. ខេមរបក្សីសាស្ត្រិន

        ចុះ​ធ្វើ​ម៉េច​ទើប​អាច​ប្រើ​មូន​អូអែស​និង​បាន? បង​មាន​អូផឹន​ស៊ូស៊ី​លីនុច​១១.៣ ពី​វិទ្យាស្ថាន​បើក​ទូលាយ ប៉ុន្តែ​សាកល្បង​ដមឡើង​តាម​ wine ហ្នឹង​មិន​ដំណើរការ​ទេ បាន​តែ​កម្មវិធី​តូចៗ ឮ​ថា Ubuntu អាច​ធ្វើ​បាន​តែ​គ្មាន​ប្រព័ន្ធ​នេះ​សោះ ។

  2. Pingback: អីយ៉ា! អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​ចេញ​ទៀត​ហើយ មាន​ឈ្មោះ​ថា ខ្មែរ​ទូរគមនាគមន៍ | IT4U | បច្ចេក​ព័ត

  3. Crazynas

    ពុម្ព​អក្សរ​នេះ​មើល​មួយ​ភ្លែត​រាង​ដូច​ឆ្អឹង​ខ្មោច​អី​ចឹង (ប្រហែល​មក​ពី​ភ្នែក​អន់​ក៏​មិន​ដឹង ឬ​បើ​មិន​អី​ចឹង​ទេ​ប្រហែល​យប់​មិញ​មើល​រឿង​ខ្មោច​ក៏​មិន​ដឹង​?)!! តែ​​ទោះ​បី​ជា​យ៉ាង​ណា ស្នាដៃ​របស់​វិចិត្រ​នៅ​​តែ​​ឡូយ​!!

  4. phana

    អគុណចំពោះការចែករំលែកនូវពុម្ផអក្សរមួយនេះ។ វិចូចអាចចែករំលែកនូវកម្មវិធី Font Forge នេះនៅលើបណ្តាញណាមួយអោយខ្ញុំទាញយកបានទេ ។

  5. ចេម

    ជំរាប់សូរបងវិចិត្រ ខុំ្ញបាតរស់នៅប្រទេសថៃ ចងរកមិត្តមកនិយាយលេង ព្រោះអីខុំ្ញរស់នៅប្រទេសគេគ្មានខ្មែរនិយាយលេង

    1. វិចូច អ្នក​សរសេរ​ប្រកាស

      អ្នក​អាច​ប្រើ​កម្មវិធី​សម្រាប់​កាត់​បាន។ អាច​ប្រើ​កម្មវិធី Audacity ដែល​អាច​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ។

  6. Pingback: ពុម្ភអក្សរខ្មែរ​ទូរគមនាគមន៍ | ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s