អត្ថបទ​កាព្យ៖ ទិញ​ស្ករ​ជួប​ស្នេហ៍


មិន​មែន​ជា​រឿង​ពិត​ទេ តែ​គ្រាន់​តែ​ជា​អត្ថបទ​កាព្យ​ដែល​ខ្ញុំ​ប្រឌិត​ឡើង ក្នុង​គោល​បំណង​បំបាត់​ភាព​អផ្សុក។ កាល​ល្ងាច​ថ្ងៃ​នោះ​ម៉ាក់​ខ្ញុំ​ប្រើឲ្យ​ទៅ​ទិញ​ស្ករ​ស ស្រាប់​តែ​មក​ផ្ទះ​វិញ ក៏​នឹក​តែង​កំណាព្យ​មួយ​បទ ក៏​ចេះ​តែ​អង្គុយៗ​តែង​បាន​៣ល្បះ តែ​មិន​ទាន់​ចប់។ ពីរ​បីថ្ងៃ​ក្រោយ​មក​ទើប​នឹក​ឃើញ យក​មក​កតែង​បញ្ចប់។ ហើយ​នៅ​ពេល​នេះ​តែង​ចប់​ហើយ។

សូម​អាន​ដោយ​ក្ដី​រីករាយ។ នេះ​ជា​ការ​តែង​កម្សាន្ត​បន្តិច​បន្តួច បើ​មាន​ខុស​ឆ្គង​អ្វី ជួយ​ណែនាំ​ផង។ 🙂

១. ទៅ​ទិញ​ស្ករ​ស ឃើញ​ស្រស់​បវរ នារី​ឆើត​ឆោម ពេល​បង​ឃើញ​ភ្លាម ចង់​តែ​ប្រលោម លួង​លោម​ស្នេហ៍​ស្នោម អស់​ពី​ហឫទ័យ។
២. បង​សែន​ខ្វាយ​ខ្វល់ អារម្មណ៍​កង្វល់ ដ្បិត​បង​គ្មាន​អ្វី រូបរាង​ក៏​អន់ មិន​បាន​សម្ដី ល្អ​ដូច​កវី តែង​កាព្យ​ស្នេហា។
៣. ទិញ​ស្ករ​ហើយ​ភ្លាម ចិត្ត​បង​មិន​ស្ងៀម ដ្បិត​ចង់​ប្រាថ្នា ចង់​ឲ្យ​រូប​ស្រី ផ្ដល់​ក្ដី​មេត្តា ឲ្យ​បង​នេះ​ណា ចូល​ប្រលោម​ស្នេហ៍។
៤.  បើ​អូន​ស្នេហ៍​បង បង​ថ្នាក់​បង​ថ្នម បី​បង​ថ្នម​ថែ ឲ្យ​តែ​រូប​ស្រី ប្រគល់​ក្ដី​ស្នេហ៍ ជូន​រូប​បង​ថែ មិន​បែក​បែរ​ឡើយ។
៥. តែ​នៅ​ពេល​នេះ បង​ទ័ល​តម្រិះ សួរ​រក​ពាក្យ​ឆ្លើយ ព្រោះ​បង​ឃើញ​ស្រី ហាក់​ដូច​កន្តើយ ទាំង​មិន​ចង់​ឡើយ ងាក​មើល​មុខ​បង។
៦. ណ្ហើយ​ចុះ​ស្រី ព្រោះ​បង​គ្មាន​អ្វី ឲ្យ​រូប​អូន​ប៉ង ទុក​ជា​សុបិន ដែល​រូប​បង​ផ្សង ស្មោះ​ស្ម័គ្រ​នួន​ល្អង តែ​មិន​ពិត​ឡើយ។
៧. ស្រាប់​មីង​លក់​ស្ករ គាត់ស្រែក​វូវរ អ្នក​កម្លោះ​អើយ អង្គុយ​ធ្វើ​អ្វី កុំ​នៅ​កន្តើយ បង់​ថ្លៃ​ស្ករ​ហើយ ទៅ​ផ្ទះ​វិញ​ចុះ។
៨. នែ៎!​អើ​ខ្ញុំ​អើយ ហេតុ​ដូច​ម្ដេច​ឡើយ គ្រាន់​ដាក់​គូថ​ចុះ អង្គុយ​ចាំ​ទិញ ស្ករ​ស​មីង​សោះ ស្រាប់​តែ​មើល​ឆ្លុះ មីង​ជា​ស្រី​ស្អាត។

ភ្នំពេញ ថ្ងៃ​ពុធ ទី០៧ ខែ​កញ្ញា ឆ្នាំ​២០១១,
ទេព សុវិចិត្រ

Advertisements

6 thoughts on “អត្ថបទ​កាព្យ៖ ទិញ​ស្ករ​ជួប​ស្នេហ៍

  1. ខ្ញុំសុំសរសើរ…។ និយាយតាមត្រង់ចុះ ខ្ញុំអត់ចេះតែងកំណាព្យសោះ… រៀនយ៉ាងម៉េចក៍អត់ចេះដែរ.!! ប្រហែល​ជា​ ដោយសារខ្ញុំមិនសូវយកចិត្តទុកដាក់ផងក៍មិនដឹង ព្រោះកាលនៅរៀន ខ្ញុំ​ឧស្សាហ៍​បង្អាប់​មិត្ត​ភក្តិ​ខ្ញុំថា៖ នរណាពូកែតែងកំណាព្យ អ្នកនោះពូកែញ៉ែស្រីហើយ…។ ហេតុនេះ​ហើយ​ បាន​ជាខ្ញុំ​អត់​ចេះ​តែង​កំណាព្យ​រហូត​ដល់​សព្វ​​ថ្ងៃ​នេះ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s