ទីបំផុត​មីញ៉ូប​ទាល់​តែ​បាន :D


ហេហេហេហេ! តាម​ពិត​ទៅ​ខ្ញុំ​ក៏ដឹង​ថា​ទៅ​ថ្ងៃ​មុខ ខ្ញុំ​ពិត​ជា​មីញ៉ូប និង​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ពាក់​វែនតា។ 😀 នៅ​ទីបំផុត​រឿង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន។

កាល​ពី​ម្សិល​មិញ​ពេល​ព្រឹក​ម៉ោង​ប្រហែល ១១កន្លះ ខ្ញុំ​បាន​ទៅ​ឲ្យ​គេ​វាស់​ភ្នែក​ (មិន​មែន​ប្រើ​ខ្សែ​ម៉ែត្រ​មក​វាស់​ទេ) នៅ​ឯ​ហាង អុបទិកឃែរ ក្បែរ​បណ្ណាគារ IBC ដេអិន, ឃើញ​ថា​ខ្ញុំ​ពិត​ជា​មីញ៉ូប​មែន។ តែ​ខ្ញុំ​ក៏​បាន​ដឹង​មុន​ប្រហែល​ជា​ជិត​១ខែ​មក​ហើយ​ដែរ។ លទ្ធផល​នៃ​ការ​វាស់​នោះ​គឺ

  • ស្ដាំ៖ ៧៥ដឺក្រេ
  • ឆ្វេង៖ ១៥០ដឺក្រេ

ពេល​ដែល​វាស់​ហើយ​ភ្លាម ខ្ញុំ​ក៏​សម្រេច​ចិត្ត​កាត់​យក​ភ្លាមៗ​ដែរ កន្លង​មក​បានជិត​៥០នាទី​វែនតា​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​កាត់​រួច​រាល់។ មើល​ទៅ​ស្អាត​ម្យ៉ាង​ដែរ​តើ 😀 (មើល​រូប​ខាង​លើ​នោះ) ។ ចំណែក​តម្លៃ​នៃ​វែនតា​នេះ​មាន​តម្លៃ​សរុប​ទាំង​កញ្ចក់ និង​ដងចំនួន ៤៥ដុល្លារ។

ពេល​ពាក់​មុន​ដំបូង​បែប​នេះ​ដូច​ជា​ទើសៗ​បន្តិច​ដែរ សម្លឹង​ទៅ​លើ​ផុត​កញ្ចក់ បើ​ចឹង​ទាល់​តែ​ងើយ​ក្បាល ឬ​ក៏​រុញ​វែនតា​ទៅ​លើ​បន្តិច ហើយ​សម្លឹង​ទៅ​ក្រោម​ក៏​ផុត​ដែរ។ ម្យ៉ាង​វិញ​ទៀត​ពាក់​ម្ដងៗ​ចេះ​តែ​ធ្លាក់ ទើប​តែ​ព្រឹក​មិញ​យក​ឲ្យ​គេ​ធ្វើ​ឲ្យ​បន្តិច​ដែរ តែ​នៅ​តែ​ដដែល =,.=” មិនអីទេ បន្តិច​ទៀត​ទម្លាប់​ស្រួល​បួល​ហើយ B-)

Advertisements

15 thoughts on “ទីបំផុត​មីញ៉ូប​ទាល់​តែ​បាន :D

  1. សំណាង​ហើយ​បង​មិន​ទាន់​ដល់​ពេល​ទេ​ តែ​ស្អប់​វ៉ែន​តា​ណាស់​ សង្ឃឹម​ថា​ភ្នែក​បង​អាច​ទ្រាំ​ទ្រ​ដល់​អាយុ​៣០អី​ចុះ​ ^^

  2. ហេស ហេ អត់ដែរ​ឃើញ​អ្នក​ប្រើ កុំព្យូទ័រ​ណាដែរ​មិន​ពាក់​វ៉ែនយាយទេ?? គ្រាន់តែគេ​មីញ៉ូបឆ្ងាយ​មិន​បាច់​ពាក់​ពេល​ប្រើ​កុំ​ព្យូ​ទ័រ ។ តែ​ភាគច្រើន គឺ​មីញ៉ូប​ជិតហ្នឹង​ឯង!!! តានៅ​ពីមុខ​អេក្រង់ ចំ​ងាយ​ កន្លះ​ម៉ែត្រ​មើល​អក្សរ​មិន​ច្បាស់ គឺ វ៉ែន​យាយ. នឹង​មិន​ទាន់​និយាយ​ដល់ការ​មើល​ក្តាខៀន​ផង 🙂

    • មីញ៉ូប​គឺ មើល​ជិត​ច្បាស់ មើល​ឆ្ងាយ​ឃើញ​ស្រវាំង​ឬ​ព្រិល 😀 ខ្ញុំ​គឺ​បែប​នេះ។

  3. ហាហាៗៗ គ្រាន់​បើ​ជាង​ប​ង​ហើយ​ចូច​អើយ!

  4. ម្ញូបតិចជាងបងសោះនឹងពាក់ជាប់ហើយ? បង២៧៥សងខាង មិនទាន់ចង់ពាក់ជាប់​នោះទេ ខ្លាច​ម៉ែចាប់​ការឆាប់ៗ អាគិគិៗៗៗ

  5. មិនត្រឹមតែម្ញ៉ូប កំរិតឆ្វេងស្តាំដូចខ្ញុំទេ សូម្បីតែ ម៉ូដ វែនតា ក៏ដូចគ្នា ! តែតំលៃដូចជាថ្លៃជាងខ្ញុំតិច! ហេហេ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s