ជិះ​កង់​ហាត់​ប្រាណ! ហេហេហេ


ហាហាហា! ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ និង​ជា​រឿង​ដែល​កើត​ឡើង​ដោយ​គ្មាន​គ្រោង​ទុក។

កាល​ពី​ថ្ងៃនេះ (២៥ មករា) ខ្ញុំ​មាន​បំណង​ជិះ​ត្រឹម​ផ្សារ​ថ្មី ដើម្បី​រក​កន្លែង​បោះ​ពុម្ព​ក្រដាស​មូលៗ បិទ​លើ​ឌីស ក៏​ប៉ុន្តែ​មាន​ហាង​តិច​តួច​ណាស់ ដែល​បើក​ទទួល​អតិថិជន។ ជិះ​អស់​១ជុំ​ផ្សារ​ថ្មី បម្រុង​នឹង​មក​ផ្ទះ​វិញ​ក៏​ប្រទះ​នឹង​ហាង​លក់​ឌីស​មួយ ក៏​ចូល​ទៅ​សួរ​គេ គេ​ក៏​ប្រាប់​ថា​នៅ​ម្ដុំ​ផ្សារ​ចាស់​មាន។ ខ្ញុំ​ក៏​ជិះ​បក​ទៅ​ផ្សារ​ចាស់​វិញ ដើម្បី​រក​កន្លែង​នោះ ក៏​បាន​ពិត​មែន ប៉ុន្តែ​មិន​សូវ​ស្អាត​សោះ ក៏​សម្រេច​ចិត្ត​ថា​មិន​យក​ទាំង​អស់ ឲ្យ​គេ​បោះ​តែ​សម្រាប់​១០ឌីស។

ចេញ​ពី​នោះ​ហត់​ពេក ក៏​ជិះ​បន្ត​ទៅ​សម្រាក​នៅ​ផ្ទះ​អ៊ំ​ខ្ញុំ​ក្បែរ​នោះ។ សម្រាក​បាន​ប្រហែល​កន្លះ​ម៉ោង ក៏​គិត​ថា​មិន​ចង់​ចូល​ផ្ទះ​លឿន​ពេក បាន​ចេញ​បែប​នេះ​ហើយ​ត្រូវ​ជិះ​ដើរ​លេងឲ្យ​បាន​យូរ​ម្ដង។ ទើប​លា​អ៊ំ​ខ្ញុំ​ចេញ​ដំណើរ​បន្ត​តាម​បណ្ដោយ​មាត់​ទន្លេ រហូត​ដល់មុខ​វាំង ហើយ​ឆ្ពោះ​ទៅ​ដល់​ស្ថានទូត​រុស្ស៊ី ក៏​បក​ត្រឡប់​មក​វិមាន​ឯករាជ្យ ហើយ​ក៏​បន្ត​ទៅ​ដល់​អគារ ៤២​ជាន់។ មិន​បត់​ស្ដាំ​ទេ តែ​ទៅ​ត្រង់​រហូត​ដល់​ពហុកីឡដ្ឋាន​ជាតិ ក៏​បត់​ឆ្វេង​តាម​ផ្លូវ​មុន្នីរ៉េត មក​កាន់​ផ្សារ​ដើម​គរ ហើយ​ក៏​ជិះ​ដល់​ស្តុប​សន្ធរម៉ុក ទើប​ដល់​ផ្ទះ។ និយាយ​ទៅ​ដូច​ជា​ជិត​ណាស់ តែ​បើ​វាស់ និង​គូស​លើ​ផែន​ទី​នោះ​ចូល​ជិត​ពាក់​កណ្ដាល​ភ្នំពេញ​ហើយ ប្រហែល​ជិត​២០គីឡូម៉ែត្រ​ឯណោះ ចំណាយ​ពេល​ជាង​២ម៉ោង។

ចាំ​ថ្ងៃ​ណា បបួល​អ្នក​ភូមិ​ទៅ​ជិះ​កង់​ដើរ​លេង​ម្ដង! មាន​អ្នក​ណា​ចង់​ទៅទេ? ហេហេហេហេហេ 😀

Advertisements

6 thoughts on “ជិះ​កង់​ហាត់​ប្រាណ! ហេហេហេ

  1. ខ្ញុំ​មាន​គំរោង​ថា​ទៅ​វិញ​ទិញ​កង់​ជិះ​ហើយ។ គិត​បង្កើត​ក្រុម​ជិះ​កង់​ក្នុង​ក្រុង​ម៉ា​ក្រុម

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s