អារម្មណ៍​ខ្ញុំ​ថ្ងៃ​នេះ!


ខ្ញុំកាន់តែធំហើយ ដូច្នេះចិត្តគំនិតរបស់ខ្ញុំក៏វាចេះតែវិវឌ្ឍទៅតាមអាយុដែរ។ ពីពេលមុន ខ្ញុំពុំសូវដែលខ្វល់ពីអារម្មណ៍របស់អ្នកដទៃទេ តែពេលនេះខ្ញុំចាប់ផ្ដើមមានគំនិតខ្លាចចិត្តអ្នកដទៃ ខ្លាចគេខឹង ខ្លាចគេមិនពេញចិត្ត ហើយចាត់ទុកខ្លួនខ្ញុំជាសត្រូវ ឬមនុស្សដែលគួរឲ្យស្អប់។ ពេលខ្លះខ្ញុំធ្វើឲ្យប៉ះពាល់ ទើសទាល់ដល់គេ ខ្ញុំតែងតែមានអារម្មណ៍ច្របូកច្របល់ជាពេកពន់ប្រមាណ។ ហើយពេលខ្លះជជែកទៅគេច្រើនពេក ខ្លាចគេធុញទ្រាន់មិនចង់ស្ដីរក មិនចង់ស្ដាប់ ក៏ធ្វើឲ្យខ្លួនខ្ញុំនេះលែងមានទឹកចិត្តក្នុងការនិយាយថែមទៀត តែបើគេតបមកវិញ ក៏សប្បាយចិត្តឡើងវិញទៅ។ ពេលខ្លះទៅបានត្រឹមតែអង្គុយមើលគេ តែមិនហ៊ាននឹងស្រដីអ្វីសោះឡើយ ព្រោះខ្លាចគេធុញទ្រាន់នឹងយើង។

ខ្ញុំគិតថា ខ្ញុំក៏ជាមនុស្សដែលគួរឲ្យធុញទ្រាន់ដែរ តែខ្ញុំមិនអាចដឹងបានទេថា អ្នកណាខ្លះដែលកំពុងតែធុញនឹងខ្ញុំ។ ហើយខ្ញុំក៏ដឹងដែរថា ខ្ញុំមិនមែនជាមនុស្សល្អណាស់ណាឡើយ ហើយក៏គង់តែមានមនុស្សស្អប់ខ្ញុំជាដាច់ខាត គ្រាន់តែខ្ញុំមិនដឹងថាជាអ្នកណា។ ហើយខ្ញុំក៏បានធ្វើខុសឆ្គងច្រើនដែរ តែមានមនុស្សភាគច្រើនមិនប្រកាន់ ហើយក៏មានមនុស្សភាគច្រើនប្រកាន់។

យប់នេះ ខ្ញុំសរសេរអត្ថបទមួយនេះចេញពីអារម្មណ៍ដ៏ច្របូកច្របល់របស់ខ្ញុំ មិនដឹងថាមានអ្នកណាអានយល់ឬអត់ទេ ព្រោះនេះខ្ញុំសរសេរដោយឥតគ្រោងទុក និងចេះតែសរសេរទៅ ទាំងមិនដឹងថាអារម្មណ៍ពិតប្រាកដណាមួយ នៅទីណាផង។

តើអារម្មណ៍ពិតប្រាកដរបស់ខ្ញុំនៅទីណា? លើមេឃ? ក្រោមដី?

10 thoughts on “អារម្មណ៍​ខ្ញុំ​ថ្ងៃ​នេះ!

  1. nataro

    ជាអារម្មណ៍លួចស្រលាញ់នរណាម្នាក់ ហើយក៏ជាអារម្មណ៍តានតឹងតប់ប្រមល់។ នេះគេហៅថាអារម្មណ៍យុវវ័យគ្មាននរណាឆ្លងផុតទេ សំខាន់គឺអាចទ្រាំនឹងវាបានកំរិតណា។
    ក្មេងក្រោមអាយុ១៣ វាមិនគិតអ្វីក្រៅពីសប្បាយ ក្មេងចន្លោះ១៣ ទៅ១៥ វាមិនគិតអ្វីក្រៅពីការចង់ដឹងចង់ឃើញ ក្មេងចាប់ពីអាយុ១៥ឡើងទៅ គេចាប់ផ្ដើមគិតអ្នកនៅជុំវិញខ្លួន ថាមើលមកខ្លួនឯងយ៉ាងម៉េច មានគេខឹងទេ មានគេស្អប់ទេ មាននរណាស្រលាញ់ខ្លះ តើអាចនិយាយទៅកាន់នរណាម្នាក់បានទេ! គ្មាននរណាជៀសរួច! បងប្រាប់តែប៉ុណ្ណឹងទេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s