យសាភិវឌ្ឍកជន «ជន​អ្នក​ចម្រុង​ចម្រើន​ដោយ​យស»


ឧដ្ឋានវតោ សតីមតោ
សុចិកម្មស្ស និសកម្មការិនោ
សញ្ញតស្សច ធម្មជីវិនោ
អប្បមត្តស្ស យសោកិវឌ្ឍតិ!

យសតែងចម្រើនដល់ជន៖

  1. អ្នកមានព្យាយាមរឹងប៉ឹងម៉ឺងម៉ាត់
  2. អ្នកមានស្មារតីខ្ជាប់ខ្លួនមិនភ្លេចភ្លាត់
  3. អ្នកមានការងារស្អាតហ្មត់ហ្មង
  4. អ្នករិះរេពិចារណាត្រាតែយល់, សព្វគ្រប់សិនហើយទើបធ្វើអ្វីៗ
  5. អ្នកសង្រួមឥន្ទ្រិយស្រគត់ស្រគំសមរម្យមិនឆ្គង
  6. អ្នកចិញ្ចឹមជីវិតត្រឹមត្រូវតាមគន្លងធម៌
  7. អ្នកមិនប្រមាទ គឺប្រុងប្រយ័ត្នស្មារតីជានិច្ច មិនលុះលង់ក្នុងការធ្វេសប្រហែស (ដោយបរិយាយថា អ្នកមានសតិសម្បជញ្ញៈជានិច្ច” )

អត្ថន័យពាក្យថា យស

  1. ឥស្សរិយៈ គឺភាវៈជាធំ ឬមានបុណ្យស័ក្តិ
  2. ភោគទ្រព្យ គឺមានទ្រព្យធនច្រើន
  3. សម្មានៈ គឺមានអ្នកដទៃរាប់អានច្រើន
  4. កិត្តិ មានកេរ្តិ៍ឈ្មោះល្អ គេស្ងើចសរសើរ

ទាំង៤នេះហៅថា យស។ ឯឥស្សរិយយស គឺយសនៃអ្នកធំ ឬយសនៃអ្នកមានបុណ្យស័ក្តិ។ គ្រឿងឥស្សរិយយស គឺវត្ថុឬរបស់ជាគ្រឿង លើកតម្កើងអ្នកមានឥស្សរិយៈ។

ពាក្យកាព្យឲ្យងាយចាំ
ពាក្យ ៩

រីជនណា មានព្យាយាម ដ៏ម៉ឺងម៉ាត់,
ប្រុងប្រយ័ត្ន តាំងស្មារតី ខ្មីរក្សា,
មានការស្អាត មិនគ្រោតគ្រាត មិនខ្ជីខ្ជា,
ពិចារណា ឲ្យឃើញសិន ហើយទើបធ្វើ។
ប្រឹងសង្រួម នូវឥន្ទ្រីយ៍ សមរម្យពិត,
មានជីវិត រស់នៅស្រួល ដោយធម៌ស្មើ,
មិនប្រមាទ ឲ្យឃ្លៀងឃ្លាត រែងអើពើ,
ជននោះបើ នៅទីណា តែងមានយស៕៚

ភាសិតបុរាណថា៖
ស័ក្តិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា
ពាក្យកាព្យបញ្ជាក់សុភាសិតនេះ
បទ កាកគតិ

ភាសិតចាស់ថា នរូអ្នកណា មានស័ក្តិខ្ពង់ខ្ពស់
មានត្រឹមតែស័ក្តិ ប៉ុន្តែឥតយស ច្រើនតែរលស់
កេរ្តិ៍ឈ្មោះនោះឯង។
រីអ្នកមានជាតិ ត្រកូលអាមាត្យ មន្ត្រីជាក់ស្ដែង
មានចិត្តអាក្រក់ តក់មក់ស្លាក់ស្លែង មានគេចខ្លាចក្រែង
ប៉ុន្តែគេស្អប់។
នរូអ្នកណា ឥតមានសក្ដា ប៉ុន្តែមានទ្រព្យ
មានគេរាប់អាន ជុំវិញគ្រប់សព្វ ដប់នាក់ទាំងដប់
សឹងមូលចូលមក។
ព្រោះគេមានចិត្ត មេត្តាអាណិត ប្រណីហៅរក
ស៊ីចុះមិនពិត ជេរទៅហៅមក អ្នកផងចូលជ្រក
បំពេញយសឲ្យ៕៚

វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃអាទិត្យ ទី២១ កក្កដា ព.. ២៥១២ គ.. ១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.. ជោតញ្ញាណោ
... ...

[ដកស្រង់ចេញពីសៀវភៅ ស្នាព្រះហស្តក្រោយបង្អស់ នៃ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ]

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s