កូរ៉េ​មក​បិទ​ក្ដារ​ខៀន​ថ្មី​ឲ្យ


អ្ហឹម!!!!! គិតៗ​ទៅ ខ្ញុំ​ខាន​មក​សរសេរ​អត្ថបទ​នៅ​ទីនេះ​យូរ​ហើយ តែ​ឥឡូវ​សម្រេច​ចិត្ត​ឡើង​វិញ គឺ​មក​សរសេរ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​កត់​ត្រា​សកម្មភាព​ទាំង​ឡាយ​ដែល​បាន​ជួប​ប្រទះ​មក​ក្នុង​នេះ ទុក​មើល​នៅ​ថ្ងៃ​ក្រោយ ហិហិ😀 ហើយ​បើ​អង្គុយ​រាប់​ម្រាម​ដៃ ម្រាម​ជើង​ទៅ បង្ហាញ​ឲ្យ​ឃើញ​ថា​ប្លក់​ខ្ញុំ​មួយ​នេះ មាន​អាយុ​២ឆ្នាំ​ជាង​ហើយ ត្រឹម​តែ​មួយ​ពព្រិច​ភ្នែក​សោះ​ហ្នឹង!:-/

ឈប់​ប្រូ​ច្រើន​ហើយ ឥឡូវ​ខ្ញុំ​សុំ​ចូល​ដល់​សាច់​រឿង​ដែល​ខ្ញុំ​ចង់​និយាយ។ សព្វ​ថ្ងៃ​ហ្នឹង​ខ្ញុំ​រៀន​ថ្នាក់​ទី១១​ហើយ ហើយ​ឆ្នាំ​ក្រោយ​នេះ​ជា​ឆ្នាំ​បាក់ឌុប បញ្ចប់​វ័យ​វិទ្យាល័យ។ ហើយ​កាល​ពី​ប៉ុន្មានថ្ងៃ​មុ​ន​នេះ មាន​ក្រុម​កូរ៉េ (ប្រហែល​ជា​ក្រុម​ហ៊ុន​គេ​ផង​ក៏​មិន​ដឹង) គេ​មក​បិទ​សន្លឹក​ក្ដារ​ខៀន​ថ្មី ពី​លើ​ក្ដារ​ខៀន​ចាស់។ សន្លឹក​ក្ដារ​ខៀន​ថ្មី​នេះ វា​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ពេល​ចាំង​ថ្ងៃ​ក៏​មើល​ឃើញ​ច្បាស់ ហើយ​ម្យ៉ាង​ទៀត​ត្រូវ​ប្រើ​តែ​ហ្វឺត​របស់​ក្ដារ​ខៀន​ហ្នឹង។

តាម​សេចក្ដី​ត្រួសៗ​បាន​ឲ្យ​ដឹង​ថា សន្លឹក​ក្ដារ​ខៀន​នេះ​នៅ​ស្រុក​អាមេរិក គេ​លក់​ក្នុង​តម្លៃ ១ម៉ែត្រ = ៥០ដុល្លារ, ហើយ​នៅ​ស្រុក​ខ្មែរ គេ​ថា​លក់​មួយ​ផ្ទាំង ១០០ដុល្លារ តែ​ម្ដង ហើយ​អាច​ប្រើ​បាន​រយៈ​ពេល ៥ឆ្នាំ បើ​មិន​បក​វា ឬ​ក៏​យក​អ្វី​មុត​ទៅ​ឆូត​លើ​វា។ អ្ហឹម… ថ្លៃ​គួរសម តែ​ហេង​អី​គេ​មក​បិទ​ឲ្យ​មិន​អស់​លុយ😛 ហាហាហា តែ​គេ​រក​លុយ​តាម​វិធី​ផ្សេង​ដែរ​តើ គឺ​គេ​ឲ្យ​ហ្វឺត​យើង ៣ និង​ជ័រ​ទន់​លុប​ ២។ ទឹក​ហ្វឺត​គេ​មួយ​ដប ៥ដុល្លារ ចាក់​ប្រើ​បាន ១៣ដង ហើយ​ហ្វឺតគេ ១ = ១ដុល្លារ។ មិន​ដឹង​ថា ១៣ដង ហ្នឹង​ប្រើបាន​ប៉ុន្មាន​ខែ​ទេ ហាហាហា បែប​ស៊ី​ទឹក​ច្រើន​ហើយ​មើល​ទៅ:-/ ហើយ​ហ្វឺត​គេ​នេះ​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង គឺ​ថា​មិន​ជាប់​ប្រលាក់​ដៃ​ទេ ព្រោះ​វា​មាន​ជាតិ​ជ័រ​កៅស៊ូ (គេ​ប្រាប់​ចឹង) ខ្ញុំ​សាក​ហើយ មិន​ប្រលាក់​ជាប់​ដៃ​មែន។

3 thoughts on “កូរ៉េ​មក​បិទ​ក្ដារ​ខៀន​ថ្មី​ឲ្យ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s